ថ្ងៃថ្មីចូលមកដល់ ថេហ្យុង ភ្ញាក់ពីគេងមកបើកភ្នែកសន្សឹមៗស្រាប់តែឃើញ ជុងហ្គុក នៅចំពោះមុខគេគេងបែរមុខរកគ្នាអ្វីដែលសំខាន់គឺដៃ ជុងហ្គុក លើចង្កេះរបស់គេឯជើងរបស់គេកងដល់ចង្កេះ ជុងហ្គុក ឯណោះ
" ហឹម....? បន្ទប់អ្នកណា? បន្ទប់ខ្ញុំតើ! ចុះអាល្អិតនេះ? ឯងមកគេងបន្ទប់ពូទៀតហើយ " ថេហ្យុង និយាយឡើង ជុងហ្គុក ភ្ញាក់
" ហឹម...." ជុងហ្គុក ក្រហឹមកម្រើកខ្លួនបន្តិចមុននិងបើកភ្នែកតិចៗមើលមក ថេហ្យុង ដែលកំពុងមើលមុខនាយភ្លឹសៗរួចនាយក៏បិទភ្នែកវិញ
" នែ៎...ងើបបានហើយ! "
" ងងុយណាស់សុំ 30នាទីទៀត "
" គេងទៀតទៅចឹង!! ពូបើកឡានប៉ារបស់ឯងទៅរៀន "
" ហឹម? " ជុងហ្គុក បើកភ្នែកវិញស្វាងចេះ
" យ៉ាងមិច? "
" គម្រាមខ្ញុំហេស? "
" ចុះឯងនៅគេងនិងអោយពូទៅរៀនយ៉ាងមិច? "
" ងើបហើយៗ " ជុងហ្គុក ងើបអង្គុយទាំងបិទភ្នែក
" គេងវិញទៅពូទៅរៀនមុនហើយ " ថេហ្យុង ងើបចេញពីគ្រែគេង
" នែ គីម ថេថេ "
" យ៉ាងមិច?? ក្មេងឈ្លើយ " ថេហ្យុង ឆ្លើយតបហើយ ជុងហ្គុក ក៏ស្ទុះងើបមកជិតគេ
" ជុប! " ជុងហ្គុក ចាប់ថើបរាងតូចមួយខ្សឺតភ្លាមៗរកធ្វើខ្លួនមិនទាន់
" Morning kiss ទៅហើយ! " ជុងហ្គុក ក៏រត់ចេញពីបន្ទប់ត្រុយ
*គួររើខោអាវមកនៅបន្ទប់គេតែម្តងទៅហី?
ថេហ្យុង បានត្រឹមឈរគាំងនិងកាយវិការប្រហើនរបស់ ជុងហ្គុក ពីមួយថ្ងៃទៅមួយថ្ងៃគេមិនទាន់ស៊មនៅឡើយទេ ។
*តើវាអាចទៅរួចពិតមែនហេសបើពួកយើងស្រលាញ់គ្នានោះ? ថេហ្យុង ឧទានក្នុងចិត្ត ។ ទទួលស្គាល់ថាចាញ់សម្តីនិងកាយវិការរបស់ក្មេងម្នាក់នេះពិតមែនវាកក់ក្តៅណាស់សម្រាប់គេ ។
ថេហ្យុង បានចុះមកចម្អិនអាហារពេលព្រឹកថ្ងៃនេះងើបខកមានត្រឹមសាន់វិចខ្លះនិងទឹកដោះគោម្នាក់មួយកែរប៉ុណ្ណោះ ជុងហ្គុក រៀបចំខ្លួនហើយក៏ចុះមក
" មកហើយបាទ "
" មកហើយក៏រៀបចំញាំទៅ!! ថ្ងៃនេះយឺតហើយ "
" នៅ 30នាទីទៀតឯណោះ! ជាមួយខ្ញុំ 15នាទីដល់ហើយ "
" ពូមិនចូលចិត្តប្រណាំងម៉ូតូទេ "
" ហឹម..." ជុងហ្គុក ងក់ក្បាលតិចៗរួចបន្ត
" អើយ...ភ្ញាក់ពីគេងមកមានអ្នកធ្វើម្ហូបអោយញាំដូចប្តីប្រពន្ធគ្នាចឹង " ជុងហ្គុក និយាយអោយ ថេហ្យុង ឈ្លក់តែម្តង
" ខឹក...ខឹក " ថេហ្យុង ស្រវ៉ាយកទឹកដោះគោមកផឹក
" ពូថេ យ៉ាងមិចទៅហើយ? "
" ឯងឈប់និយាយរវើរវាយហើយក៏ញាំទៅ "
" ថាគេចឹងទៀតហើយ " ជុងហ្គុក ពេបមាត់
" ចុះបើមែន!! មិនដឹងថាក្នុងខួរក្បាលឯងនេះស្រម៉ៃទៅដល់ណាហើយទេ "
" មិនថាស្រម៉ៃឬពិតប្រាកដទៅដល់ណានោះទេតែទីនោះតែងមានពូថេ ទៅជាមួយដែរ " ជុងហ្គុក ស្រដីឡើងអោយ ថេហ្យុង ផ្តើមមុខក្រហមតិចៗគួរអោយខ្នាញ់
" ហេៗ អៀនហើយ "
" អៀនឡប់! "
" ហិហិ " ជុងហ្គុក លួចសើច ។ ក្រោយញាំពួកគេក៏ទៅសាលាជាមួយគ្នា ។
YOU ARE READING
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
