ភាគទី38
ថ្ងៃថ្មី...មនុស្សម្នារងើបទៅធ្វើការអស់ហើយនៅឡើយតែ ថេហ្យុង គេមិនទាន់ភ្ញាក់នៅឡើយ ចំណែកឯ ជុងហ្គុក វិញមិនដឹងភ្ញាក់ពីពេលណារៀបចំខ្លួនរួចបាត់ទៅហើយ នាយចុះមកក្រោមរកមើលអីអោយលោកពូសំណព្វចិត្តញាំ ។
" អរុណសួរស្តីម៉ាក់យាយ " ជុងហ្គុក ដើរមកអោបចង្កេះពីក្រោយរួចថើបថ្ពល់លោកយាយរបស់នាយមួយខ្សឺត
" ហៃយ៉ា...ចៅរបស់យាយថ្ងៃនេះងើបលឿនមែន! ចុះឯណា ថេហ្យុង? "
" គាត់មិនទាន់ភ្ញាក់ទេម៉ាក់យាយ "
" មិចក៏ថ្ងៃនេះគេងយូរម៉្លេះ? យាយទៅមើលសិន "
" អា...មិនបាច់ទេម៉ាក់យាយ! ប្រហែលយប់មិញខ្ញុំបបួលគាត់និយាយលេងដល់យប់ជ្រៅពេកទើបគាត់គេងយូរបែបនេះ...ម៉ាក់យាយអត់ទៅណាទេឬ? "
" ទៅ!! យាយមានណាត់ជាមួយអ្នកដន្លងទៅពិនិត្យសុខភាពជាមួយគ្នាម៉ោង 8ព្រឹក "
" ចឹងគួរតែជិតដល់ពេលហើយ ចៅអាចជូនទៅបានទេ? "
" ចង់ទៅណានេះមិនទាន់ញាំអីផង! នៅនិងជាមួយពូឯងចុះ យាយអោយអ្នកបើកឡានជូនទៅបានហើយ "
" បាទ! "
" ចឹងយាយទៅហើយណា "
" បាទម៉ាក់យាយ " ជុងហ្គុក ញញឹមដាក់គាត់មុននិងគាត់ដើរចេញទៅ ជុងហ្គុក ក៏ទៅបន្ទប់វិញមើលពូរបស់នាយ ។
មកដល់ក្នុងបន្ទប់ ថេហ្យុង នៅគេងនៅឡើយយប់មិញមិនដឹងអុកគេប៉ុន្មានទឹកទេ ។
" ថេ...ថេហា៎ "
" ហឹម..." ថេហ្យុង ក្រហឹមមុននិងបើកភ្នែក
" ពូថេ យ៉ាងមិចហើយនិង? " ជុងហ្គុក ឱនមុខមកជិតៗសួរតិចៗ
" ល្វើយ...ងងុយគេង...តែនេះម៉ោងប៉ុន្មានហើយ? "
" ម៉ោងជិត 8 ហើយ "
" ឈប់គេងហើយ! ម៉ាក់រកមិនខាន " ថេហ្យុង រៀបនិងងើបតែ ជុងហ្គុក ឃាត់
" មិនបាច់ងើបទេពូថេ ម៉ាក់យាយអត់នៅទេគាត់ចេញក្រៅបាត់ហើយ "
" ចឹងហេស? ចុះម៉ាក់មានសួររកពូឬអត់? "
" សួរតើ! ខ្ញុំប្រាប់ថាពូកំពុងគេងឥឡូវគេងទៀតទៅ "
" អត់ទេ!! ពូងើបហើយ! ឯងបានអីញាំឬនៅ? "
" នៅទេ! ប៉ុន្តែម៉ាក់យាយទុកអោយហើយចឹង ពូថេ ងើបរៀបចំខ្លួនទៅនិងបានទៅញាំអី "
" អឹម! ក៏បាន! "
" មោះខ្ញុំជួយ! " ជុងហ្គុក លើកបី ថេហ្យុង ឡើងទាំងអាក្រាតទៅបន្ទប់ទឹក រាងតូចវិញខ្ទប់មុខនិងទ្រូងរបស់រាងក្រាសទោះនិយាយថាឃើញឡើងសាំតែគេនៅតែអៀន ។
" អោយងូតទឹកអោយទេ? "
" មិនបាច់ទេ! ចេញទៅ "
" បាទទៅហើយ! " ជុងហ្គុក សើចស្ញេញដើរចេញមកវិញចុះទៅក្រោមរៀបចំអីញាំរងចាំ ថេហ្យុង ចុះមក ។
ហូស៊ុក បាន Call មកគេប្រាប់ថានឹកព្រោះនាយមកយូរពេក ជុងហ្គុក ប្រាប់ថាជិតទៅវិគញហើយ ។ កំពុងនិយាយ ថេហ្យុង ក៏មកដល់ ។
" ប៉ុណ្ណឹងហើយយើងញាំអីសិន " ជុងហ្គុក ចុចបិទពេល ថេហ្យុង មកអង្គុយទល់មុខនាយ
" មិញនិយាយជាមួយអ្នកណា? "
" ហូស៊ុក!! វានឹកខ្ញុំ "
" ចឹងហេស? "
" បាទ! នេះឆាប់ញាំទៅ " ជុងហ្គុក និង ថេហ្យុង អង្គុយញាំអីហើយ ថេហ្យុង ដើរទៅរកគេងលើសាឡុង ជុងហ្គុក តាមទៅជាមួយគេងអោប ថេហ្យុង ពីក្រោយដោយរាងតូចកើយលើដៃរបស់នាយ គេងមើល TV ព្រោះមិនដឹងធ្វើអីណាមួយ ថេហ្យុង ដូចបាក់ខ្លាំងណាស់ ។ ក្រោយពីគេងមើល TV យ៉ាងយូរអ្នកទាំងពីរក៏គេងលក់ដោយមិនដឹងខ្លួន អ្នកស្រីគីម ត្រលប់មកវិញឃើញអ្នកគេងអោបគ្នាលើសាឡុងនោះតែក៏មិនមាត់អីព្រោះគេងលក់អស់ហើយខ្លាចគេភ្ញាក់ ។
ធ្មេចបើកៗក៏ដល់ថ្ងៃត្រលប់ទៅវិញទៅហើយពួកគេកំពុងរៀបចំរបស់ដាក់ឡានឥវ៉ាន់ពួកគេទុកលើឡានទាំងអស់យកតែលុយទៅតាមខ្លួនប៉ុណ្ណោះ ។
" ច្បាស់ហើយហេសថាជិះម៉ូតូ? " អ្នកស្រីគីម
" បាទ!! អោយគេទៅម្នាក់ឯងមិនបានទេ ខ្ញុំកំដរគេ មិនចឹងជិះដូចប្រណាំងគ្នាឥឡូវហើយ " ថេហ្យុង
" ពូថេ បន្លឹសទេដឹង? "
" ចុះអ្នកណាមកដល់ក្រោយពូ 30នាទី? "
" បានហើយ!! ម៉ាក់ទៅមុនហើយណាជួបគ្នានៅទីនោះ "
" ពួកយើងនិងទៅរងចាំនៅផ្ទះរបស់ឯង " ជីន
" បាទ ពូជីន "
" តោះម៉ាក់ " ជីន នាំអ្នកស្រីគីម ឡើងឡានទៅមុនចំណែក ជុងហ្គុក និង ថេហ្យុង ទៅតាមក្រោយ ។
តាមផ្លូវពួកគេជិះលេងៗមិនលឿននោះទេបើតាមចិត្ត ជុងហ្គុក ប្រហែលវ៉ាឡាន ជីន ទៅបាត់ហើយ ប៉ុន្តែដោយសារអ្នកអង្គុយខាងក្រោយផ្តេកខ្លួនអោបចង្កេះគេយ៉ាងកក់ក្តៅបែបនេះទើបចង់នៅសុីពេលអោយយូរៗ ><
" ជុងហ្គុកហា៎ "
" បាទ? "
" ឯងដូចជាជិះយឺតពេកទេដឹង? មើលចុះកង់គេវ៉ាទៅបាត់ហើយ "
" ក្រែង ពូថេ មិនចង់អោយខ្ញុំជិះលឿននោះអី "
" ឌឺហេស? " ថេហ្យុថ មួលសាច់អ្នកខាងមុខបែបក្រឺតខ្នាញ់
" អ៊ួយ...ពូថេ ប្រយត្ន័ចូលលូរទាំងគូរទៅ "
" លឿនឡើងទៅ "
" លឿនបែបណា? 20នាទីផុត Daegu យ៉ាងមិចដែរ? "
" ចង់ដេកគុកមុនទៅដល់ Seoul មែនទេ? "
" ដេកក្នុងគុកមិនបានទេ តែដេកលើឬក្រោម ហ្គុក ម្នាក់នេះបាន "
" ក្មេងឆ្គួត "
" អៀនហើយ "
" អឺ...អៀនហើយ!! ឆាប់ទៅអោយលឿនទៅឯងក៏ដឹងថាពូឈឺចង្កេះដែរ "
" នៅក្មេងទេតែឈឺចង្កេះរហូត "
" ឈឺមកពីក្មេងវាចាប់អុក មិនមែនឈឺពុកឆ្អឹងទេ "
" ក្មេងនោះគួរអោយស្រលាញ់ណាស់ "
" គួរអោយចង់សម្លាប់ចោល "
" សម្លាប់ហើយច្បាស់ជាលែងបានស្រួល "
" រកប្រុសថ្មី "
" ខ្ញុំតាមកាច់ករ.អោយងាប់មិនអោយបានប៉ះពូទេ "
" អាក្រក់ដល់ម្លឹង? " ថេហ្យុង អស់សំណើច
" ត្រូវហើយ! របស់ខ្ញុំស្រលាញ់ខ្ញុំតាមឃ្វាលទាល់ងាប់ "
" អ៊ួយ...ខ្លាចណាស់ៗ "
" ទៅហើយណា!! អោបអោយជាប់ៗណែនៗ " ជុងហ្គុក ថាហើយ ថេហ្យុង រឹតរង្វង់ដៃណែនជាងមុនផ្តេកក្បាលលើស្មាររាងក្រាស ជុងហ្គុក បន្ថែមល្បឿនទៅដូចហោះ ។
ជាង 2ម៉ោង ជុងហ្គុក បានឈប់នៅខេត្ត CheongJu ។ ថេហ្យុង ដូចជាចុកចង្កេះនាយឈប់អោយរាងតូចបានសម្រួលខ្លួនបន្តិចឆ្លៀតញាំអីផងនេះគឺម៉ោង 10ព្រឹក ។
" យ៉ាងមិចហើយ? "
" ធូរហើយ! ច្របាច់ត្រង់នេះតិចមក " ថេហ្យុង ប៉ះត្រង់ចង្កេះរបស់គេ
" បាន " ជុងហ្គុក ច្របាច់ឈ្លឺចង្កេះអោយ ថេហ្យុង
" បានហើយ "
" ញាំអីទៀតទេ? "
" អត់ទេ! តោះយើង "
" បាទ! "
ពួកគេបន្តដំណើរបន្តទម្រាំដល់ Seoul 3ម៉ោងជាងឯណោះព្រោះរវល់ឈប់ថតតាមផ្លូវ
ម៉ោងមួយថ្ងៃត្រង់មកដល់ Seoul វិញគេទាំងពីរកំពុងនៅក្នុងហាងអាហារសាមញ្ញមួយកន្លែងគិតថាញាំអីហើយចាំទៅផ្ទះ ។
" អើយ...ឡើងហត់ "
" ថ្ងៃក្រោយមិនអោយ ពូថេ ជិះម៉ូតូផ្លូវឆ្ងាយចឹងទេ "
" ប្រុងធ្វើមិច? "
" ស្អែកនេះខ្ញុំជូន ពូថេ ទៅសាលាដាក់ពាក្យហើយខ្ញុំនិងទៅដាក់ពាក្យចូលរៀនបើកបរហើយ "
" តើអ្នកណាបង្រៀនឯងបើកឡាន? "
" អត់មានទេ! ខ្ញុំគ្រាន់តែមើលហើយក៏សាក "
" ចុះថ្ងៃនៅ Daegu? "
" លើកទីមួយ "
" លេងសើចណាស់!! អត់សប្បាយទេ "
" អត់មានលេងសើចទេ "
" ឯងនិយាយពិតហេស? ចឹងថ្ងៃនោះពូកំពុងចោលជីវិតជាមួយឯងមែនទេ? "
" ហាសហា~ ខ្ញុំនិយាយលេងទេ! ចេះភ័យទៅកើត! ខ្ញុំចេះបើកឡានតាំងពីអាយុ 16ឆ្នាំឯណោះប៉ាបង្រៀនបើកជារឿយៗពេលគាត់នាំទៅកន្លែងវាលធំៗនៅថ្ងៃសម្រាកពេលអាយុ 17 ខ្ញុំបានអោយ ហូស៊ុក បង្រៀនខ្ញុំបន្ថែមចេះស្ទាត់ហើយកុំបារម្ភ "
" បើឯងនិយាយបែបនេះនៅថ្ងៃនោះពូច្បាស់ជាមិនអោយឯងប៉ះចង្គូតឡាននោះទេ "
" ហុី...អ្នកណាដាច់ចិត្តនាំសំណព្វចិត្តទៅជួបគ្រោះថ្នាក់នោះ " ជុងហ្គុក សើចពេលឃើញទឹកមុខពិបាកយល់របស់ពូនាយ ។
" ញាំអោយលឿនទៅឆាប់បានទៅផ្ទះពូចង់ទម្រេតខ្លួនហើយ "
" បាទ~~~~ " ជុងហ្គុក ឆ្លើយយ៉ាងវែង ។
ញាំរួចក៏ត្រលប់មកផ្ទះមកដល់ក៏ឃើញម៉ាក់និងបងប្រុសគេនៅទីនេះដែរមិនដឹងគាត់មកដល់ពីពេលណានោះទេ ។
" ម៉ាក់! ប៉ា!! ខ្ញុំមកវិញហើយ! លោកពូ ម៉ាក់យាយ " ជុងហ្គុក និយាយពេលដើរចូលផ្ទះដោយមាន ថេហ្យុង ដើរពីក្រោយឃើញបែបនេះ លោកចន កាន់តែមិនពេញចិត្តយល់ថា ថេហ្យុង ដូចកំពុងព្យាយាមស្និតស្នាលនិង ជុងហ្គុក កាន់តែខ្លាំង ។
" ម៉ាក់និងបងប្រុសមកដល់យូរឬនៅ? "
" ប្រហែល 30នាទីហើយ " ជីន
" អរ... " ថេហ្យុង ងក់ក្បាលតិចៗឃើញមុខ លោកចន ហើយ ថេហ្យុង មានអារម្មណ៍មិនសូវជាល្អចាប់ផ្តើមយល់ថាកំពុងមើលទឹកមុខរបស់គេបណ្តើរៗហើយ ។
" ចឹងខ្ញុំសុំទៅសម្រាកសិនហើយ " ថេហ្យុង បានទៅបន្ទប់របស់គេបាត់កំពុងហត់ផងដូចមានស្ត្រេសមកជាន់ពីលើមួយទៀតយ៉ាងចឹង ។
" ម៉ាក់យាយគេងនៅទីនេះមែនទេ? "
" អត់ទេ!! យាយទៅគេងនៅសណ្ឋាគា ជីន កក់ទុករួចហើយ "
" ចឹងម៉ាក់ក្មេកនិងមកញាំបាយល្ងាចជុំគ្នានៅទីនេះណា "
" ម៉ាក់ប្រាដកជាមក "
" ខ្ញុំទៅសម្រាកដែរហើយណា ជិះម៉ូតូពេញមួយថ្ងៃហើយហត់ណាស់ "
" ទៅចុះកូនសម្រាកអោយច្រើនៗ "
" បាទម៉ាក់ " ជុងហ្គុក ឡើងទៅលើចាស់ៗក៏និយាយគ្នាបន្ត ។
" ម៉ាក់ឃើញទេ? ថេហ្យុង ដូចកំពុងព្យាយាមស្និតស្នាលនិងកូនខ្ញុំ! "
" ជុងហ្គុក ជាអ្នកសុំអោយ ថេហ្យុថ ទៅជាមួយគេតើ មិនមែន ថេហ្យុង អ្នកទៅអង្វរសុំជិះម៉ូតូជាមួយ ជុងហ្គុក ឯណា? "
" បងប្រុសគិតអី? គិតថា ថេហ្យុង ចង់ចូលក្បែរ ជុងហ្គុក ដើម្បីអី? គេចង់បានអី? បើលុយវិញដូចជាមិនខ្វះខាតអីផង "
" តែបងមិនចង់អោយគេស្និតស្នាលគ្នាពេកដែរ "
" ស្និតស្នាលគ្នាមិនបាន? ខ្លាចវាស្រលាញ់គ្នាឬ? បើវាចង់ស្រលាញ់ទោះម្នាក់នៅកូរ៉េម្នាក់នៅអាមេរិចក៏វារកវិធីជួបគ្នាទាល់បានដែរ តែបើវាមិនស្រលាញ់គ្នាទេទោះអោយវាទៅនៅឆ្ងាយតែពីរនាក់ក៏គ្មានប្រយោជន៍ដែរយល់ទេ? "
" មែនហើយបង! ម៉ាក់និយាយត្រូវកុំគិតអគតិពេកអី រាល់ដងកុំតែបាន ថេហ្យុង និងហើយជួយមើលថែកូនពេលយើងមិននៅ បងបែរជាគិតចឹងទៅកើត "
" តែបង!! ហ៊ើយ..."
" ស៊ុកជីន តោះទៅវិញ "
" បាទម៉ាក់!! លាហើយអ្នកបង " ជីប និង អ្នកស្រីគីម បានត្រលប់ទៅវិញចំណែក ជុងហ្គុក ដែលឡើងទៅបាត់មុននេះនៅសង្ងំក្នុងបន្ទប់ ថេហ្យុង ព្រោះប៉ាម៉ាក់គេទៅកន្លែងធ្វើការវិញអស់ហើយ ។
To be continue....
.
VOCÊ ESTÁ LENDO
💜 My Uncle 💜 Kim TaeTae 💜
AçãoJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
