ត្រលប់មកពេលដែល ជុងហ្គុក កំពុងរៀបចំផែនការវិញ ។ នាយកម្លោះបាននិយាយជាមួយ ហូស៊ុក នៅសាលារួចហើយរឿងខ្ចី ជីណា អោយជួយនាយ ព្រោះ ជីណា ជាមិត្តភក្តិស្រីតែម្នាក់ដែលនាយមានក្នុងនាមជាសង្សាររបស់ ហូស៊ុក ទៀតកាន់តែងាយស្រួល ។ បន្ទាប់មកនាយបាននិយាយជាមួយ ជីមីន ពេលដែល ថេហ្យុង អត់នៅជិតគេ ជីមីន ក៏ព្រមជួយនិងប្រាប់ យ៉ុនហ្គី អោយជួយផងព្រោះតែ ជុងហ្គុក បានប្រាប់ថាកាលខួបកំណើតនាយ ថេហ្យុង បានធ្វើអោយនាយរំភើបណាស់ នាយចង់ Prank រាងតូចអោយភ័យហើយក៏ភ្ញាក់ផ្អើល ។ នាយចាប់ផ្តើមថតវីដេអូរសកម្មភាពរបស់នាយមុនថ្ងៃកំណើតរបស់ ថេហ្យុង ដល់ទៅ3ថ្ងៃ ។ ថ្ងៃដំបូងគឺ Print រូបទុកនៅ Condo
(Jungkook បាននិយាយជាមួយ Camera ដូច Vlog ទូទៅដែលយើងធ្លាប់មើល)
" អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនិងចាប់ផ្តើមគម្រោង Prank ពូ ថេថេ របស់ខ្ញុំនៅថ្ងៃកំណើតគាត់ 3ថ្ងៃទៀតហើយនេះជាថ្ងៃដំបូងសម្រាប់ការរៀបចំតោះទៅមើលទាំងអស់គ្នា " ជុងហ្គុក ថតសកម្មភាពខ្លួនឯងនាយអង្គុយមុខ Computer រើសរូបដោយដាក់ Camera ពីចំហៀង ។ បន្ទាប់ពីរើសបានរូបច្រើនគួរសមនាយក៏យកវាទៅ Print ជាសន្លឹកតូចធំលាយគ្នាថ្ងៃដំបូងក៏បញ្ចប់ ។ ថ្ងៃបន្ទាប់ទៅញាំបាយនិងកំដរ ថេហ្យុង នៅហាងធម្មតាចេញពីហាងមករៀបចំបិទរូបនៅ Condo ហើយទើបត្រលប់ទៅវិញ ។ ថ្ងៃបន្ទាប់នាយបានទៅរក ជីណា និង ហូស៊ុក ដោយអោយ ហូស៊ុក ចាំនៅជិតហាងនាយឌុប ជីណា មួយជុំមិនដឹងថា ថេហ្យុង បានឃើញឬអត់ ឌុបនាងហួសហាងបន្តិចក៏អោយនាងចុះមកឡើងឡានជាមួយ ហូស៊ុក ទៅហាងវិញនាយកម្លោះក៏ហួសទៅហាងម៉ាក់របស់នាយយកនាឡិការដែរអោយម៉ាក់នាយកម្មង់អោយប្រាប់ថាទិញអោយ ថេហ្យុង ថ្ងៃកំណើតរបស់នាយម៉ាក់របស់នាយមិនឆ្ងល់ទេដែល ជុងហ្គុក ទិញរបស់ថ្លៃៗអោយ ថេហ្យុង នោះតែអ្វីដែលគាត់ឆ្ងល់នោះគឺ ជុងហ្គុក អាចសន្សំបានលុយច្រើនដល់ហ៊ានចំណាយចឹងហេស? នាឡិការនេះមិនមែនថោកទេតម្លៃវាជិត 100លានវ៉ុនឯណោះ តែ ជុងហ្គុក ទិញដោយមិនស្តាយលុយ ។ យករួចហើយនាយទៅបន្តកិច្ចការរបស់នាយនៅ Condo នាយរៀបចំខោអាវខ្លះព្រោះប៉ានិងម៉ាក់របស់នាយនិងទៅកំសាន្តនៅ New York មួយអាទិត្យនាយមិនចង់នៅផ្ទះក៏មកគេងនៅ Condo ។ ជុងហ្គុក បន្តរៀបចំរហូតរួចរាល់នៅក្នុងបន្ទប់រួចហើយទើបទៅហាងរក ថេហ្យុង ព្រោះនឹកស្ទើដាច់ខ្យល់ទៅហើយ ។
មកដល់ដូចដែលបានគិតគឺ ថេហ្យុង ខឹងនិងនាយឯ ជីន ក៏ប្រាប់ថាឃើញនាយឌុបមនុស្សស្រីទើបនាយសួរបញ្ជក់វាបង្ហាញថាផែនការរបស់នាយជោគជ័យ រួចនាយក៏ពន្យល់ប្រាប់ ជីន បន្ទាប់មកក៏ត្រលប់ទៅគេងនៅ Condo វិញ ។ យប់បន្តិចនោះនាយក៏បន្តផែនការ
" ពេលនេះខ្ញុំបានផ្ញើរសារទៅគាត់ហើយរងចាំគាត់តបឬ Call មកវិញ អុ៎...មកហើយ " ជុងហ្គុក បង្ហាញដាក់ Camera រួចសើចម្នាក់ឯងក្រោយពីធ្វើអោយ ថេហ្យុង ខឹងបានសម្រេចនាយក៏ Call ទៅសាកមើលតែគេមិនទទួល ។
" ជោគជ័យហើយទាំងអស់ជួបគ្នាថ្ងៃស្អែកបន្តទៀតឈុតធំ " ជុងហ្គុក បិទ Camera រៀបចំគេង ។
ថ្ងៃនេះផងដែរនាយអន្ទះសារចង់និយាយពាក្យរីករាយថ្ងៃកំណើតទៅកាន់ ថេហ្យុង ខ្លាំងណាស់តែត្រូវហាមចិត្តសិនគ្រប់សកម្មភាពដែលនាយធ្វើគឺបានថតទុកទាំងអស់ដើម្បីបញ្ជាក់អោយ ថេហ្យុង បានឃើញ ។ ពេលទៅដល់ហាងនាយបានរៀបចំលាក់ Camera ជាមួយ ជីន រួចហើយចំណែកខ្លួនទៅក្រោយគេ នាយបានផ្តាំអោយ ជីមីន និយាយយ៉ាងមិចក៏បានអោយ ថេហ្យុង ទៅតាមនាយដល់ Condo ទីបំផុតរាងតូចក៏មកមែន ហូស៊ុក នៅចាំនៅ Condo មុន ជុងហ្គុក ឌុប ជីណា មកទីនេះ ។ ចូលមកដល់ក្នុងនាយកាន់ខេកទុកអោយហើយ ជីណា ក៏ស្រែកឡើងភ្លាមនោះ ថេហ្យុថ ក៏សម្រុកចូលក្នុងបន្ទប់ ។
អ្វីៗទៅតាមផែនការទាំងអស់ ។
" គ្រប់គ្នាសុទតែរួមដៃទាំងអស់ហេស? អាក្រក់ណាស់ "
" បែបនេះទើបវាសម្រេច "
" ចុះបើពូមិនមក? ហើយស្អែកនេះពូសុំឯងបែកគ្នាឯងប្រុងគិតធ្វើមិច? "
" តែគេចង់គេដឹងកន្លែងស្រាយហើយ "
" ឯងពិតជាអាក្រក់ណាស់ "
" មកខាងនេះ " ជុងហ្គុក ដើរមកលើក Camera មកជិតមុខខ្លួននិង ថេហ្យុង
" អ្នកទាំងអស់គ្នាមើលចុះ គាត់យំមែនទែន "
" ព្រោះតែឯងនិង " ថេហ្យុង វៃផងក្តិចផងក្រឺតខ្នាញ់ដែលនាយធ្វើអោយគេភ័យស្ទើស្លាប់ ។
" ព្រោះពូមិនទុកចិត្តខ្ញុំទើបភ័យ "
" ចុះបើពូឡើងសណ្ឋាគារជាមួយប្រុសផ្សេងឬស្រីផ្សេងដើម្បីធ្វើកិច្ចការសាលានោះឯងគិតមិចវិញ? " ថេហ្យុង សម្លក់មិនឈប់
" ក៏....ហិហិ...មិនដឹងដែរ..." ជុងហ្គុក សើចស្ញេញ
" បានហើយ ញាំនំទៅ "
" អត់ទេចាំញាំពូថេ វិញ " ជុងហ្គុក និយាយពេលបិទ Camera
" មិនអោយ "
" មិនអោយយំ! "
" យំទៅ ខ្ញុំខ្វល់ស្លាប់ហើយ "
" ខ្ញុំនិងលោតចុះទៅក្រោម "
" លោតទៅ ស្លាប់បាត់យកប្តីថ្មី "
" ហុឺយ....ហេតុអីក៏ពូឌឺយ៉ាងនេះ?? ប្រយត្ន័ខ្ញុំរំលោភអោយដើរមិនរួចទៅ "
" អាងអីគំរាមគេ ឆើស "
" មិនគម្រាមទេ មោះ " ជុងហ្គុក លើកបី ថេហ្យុង បោះទៅលើពូក ។
" អា៎...ក្មេងឆ្គួត កុំទាន់មើល!! ចាំយប់ "
" យប់ចាំដាក់ថែម " ជុងហ្គុក ងើបចាត់ការសម្លៀកបំពាក់គេចេញ
" មនុស្សល្មោភ "
" មនុស្សល្មោភម្នាក់នេះនិងអោយពូស្រែកថ្ងូរដោយក្តីសុខបំផុត " ជុងហ្គុក និយាហើយឡើងទ្រោមពីលើរាងតូចចាត់ការសង្គ្រាមក្តៅកគុក ។
ថ្ងៃឆ្លងឆ្នាំមកដល់មនុស្សគ្រប់វ័យគ្រប់ភេទបានរៀបចំខ្លួនដើម្បីដើរលេងឆ្លងឆ្នាំអ្នកខ្លះក៏ជួបជុំគ្នាជាមួយគ្រួសារខ្លះទៀតក៏នៅជាមួយមិត្ត ខ្លះក៏នៅជាមូយស្នេហារបស់គេ ចំណែកកម្លោះសង្ហារទាំងពីរកំពុងមមាញឹកនិងទទួលភ្ញៀវដែល ជីន បាននិយាយថាបើកហាងតែពេលព្រឹកដល់រសៀលជាមួយ
ប្រម៉ូសិន 2 ថែម 1 ចំណែកម្ចាស់ហាងទៅ Daegu វិញបាត់ហើយព្រោះត្រូវចាត់ចែងខាងនោះច្រើនជាង ។
ពេលយប់បានមកគូរសង្សារជាច្រើនគូរបានមក Seoul Tower ជាកន្លែងពេញនិយមបំផុតពួកគេរងចាំឆ្លងឆ្នាំនៅទីនេះក្នុងនោះក៏មាន ជុងហ្គុក និង ថេហ្យុង ដែរ ។ តាមសន្យាដែលនាយនិងនាំ ថេហ្យុង មកទីនេះឡើងទៅកន្លែងខ្ពស់បំផុតដើម្បីមើលកាំជ្រួចឆ្លងឆ្នាំ ។ ឆ្លងឆ្នាំៗនេះជាឆ្នាំពិសេសបំផុតរបស់ ជុងហ្គុក ជាថ្ងៃក៏មានន័យនិងការចងចាំគ្មានថ្ងៃភ្លេចហើយក៏សង្ឃឹមថានិងបានឆ្លងឆ្នាំជាមួយមនុស្សប្រុសម្នាក់នេះជារៀងរាល់ឆ្នាំរហូតទៅ ។ ចំណែក ថេហ្យុង វិញក៏ដូចគ្នាក្មេងប្រុសម្នាក់នេះតែងតែផ្តល់អ្វីៗគ្រប់យ៉ាងអោយគេមិនថាស្នេហាដ៏រឹងមាំ ទំនុកចិត្តនិងភាពកក់ក្តៅ ។ គេស្រលាញ់នាយបំផុតនិងគ្មានអ្នកណាជំនួសកន្លែងនាយបានឡើយក្នុងជាតិនេះ ។
ពេលវេលាកាន់តែរំកិលទៅមុខ ដល់ពេលដែលត្រូវរាប់ថយក្រោយដើម្បីទទួលឆ្នាំថ្មី ជុងហ្គុក បាននិយាយពាក្យក្នុងចិត្ត ពាក្យសន្យាជាច្រើនជាមួយថេហ្យុង ហើយបន្តរាប់ថយក្រោយជាមួយគ្នាបន្ទាប់មកកាំជ្រួចជាច្រើនបានបាញ់ឡើងពេញផ្ទៃមេឃ ជុងហ្គុក ក្រសោបអោបខ្លួនរាងតូចជាប់និងថើបគ្នាក្រោមពន្លឺនៃកាំជ្រួចនៅក្នុងឆ្នាំថ្មី....។
To be continue....
YOU ARE READING
💜 My Uncle 💜 Kim TaeTae 💜
ActionJungkook x Taehyung ឋានៈពូនិងក្មួយ ប៉ុន្តែអារម្មណ៍ស្នេហាហាមមិនបានទេ
💜 My Uncle ❤️ Kim TaeTae 💜 PART: 54
Start from the beginning
