ភាគទី៣០ បញ្ហាផ្លូវអារម្មណ៍
« ប៉ុន្មានដងហើយ? យើងសួរនាងឯងថាស៊ីគ្នាប៉ុន្មានដងហើយ?» ថេយ៉ុងពេលនេះហាក់ដូចជាមនុស្សម្នាក់ផ្សេងទៀតយ៉ាងចឹង បាត់បង់ការគ្រប់គ្រង សេសសល់ត្រឹម អារម្មណ៍ដែរខឹងសម្បារ មិនបានខ្វាយខ្វល់ពីអ្វីទាំងអស់ ខុសពីថេយ៉ុងកាលពីមុនដែលខ្លាចច្រើនបារម្ភក៏ច្រើន។
« អួយ! លោកចន អ្ហឹកៗ» នាងស្រែកយំព្រោះតែត្រូវថេយ៉ុងបោចសក់សឹងតែអស់ទៅទាំងក្បាល ឈឺថ្ពាល់ដែលថេយ៉ុងចាប់ទះមុននេះខ្លាំងណាស់ មិនលេងសើចទេ សង្ស័យតែជាំបាត់ហើយទេដឹង។ ជុងហ្គុកទាញនាងលេខាម្នាក់នោះឲ្យមកឈរនៅពីក្រោយខ្នងរបស់គាត់វិញ បើហ៊ានតែបណ្តោយបន្តិច ទៀតក្មេងនោះនឹងវាយនាងដល់សន្លប់មិនខានទេ។
« ធ្វើឆ្កួតឡប់ស្អី? អ្នកណាឲ្យឯងមកទីនេះ?»
« ក៏មកតាមទះនាងស្រីដណ្តើមប្តីគេនោះអី!!» ថេយ៉ុងខាំមាត់ងើយកស្រែកដាក់ជុងហ្គុកកោកៗ ដូចជាមិនខ្លាចប្តីសោះ! នេះមនុស្សពីរនាក់ផ្សេងគ្នាទេដឹង ស្ទុះចូលទៅប្រតាយប្រតប់នឹងនាងលេខា ទៀត។
« តែនេះជាលេខារបស់យើង ឯងទះលេខារបស់យើង មានដឹងថាខ្លួនឯងផ្តេសផ្តាស់ប៉ុណ្ណាទេគីម ថេយ៉ុង? ឆាប់សុំទោសនាងភ្លាម!»
«អួយ! លេខាគេដេកជាមួយគ្នាចឹងមែនទេ? លេខាបែបណា? » ថេយ៉ុងត្រូវជុងហ្កុកច្រាណឲ្យថយទៅក្រោយបន្តិច ថេយ៉ុងខាំមាត់ក្តាប់ដៃយ៉ាងនេះ ខឹងចិត្ត អន់ចិត្ត ហើយក៏ឈឺចាប់ខ្លាំងដូចគ្នាពេលអ្នកដែលមានសព្វនាមថាលោកប្តីរបស់ខ្លួន កំពុងតែច្រាណប្រពន្ធខ្លួនឯង ឈររារាំងការពារស្រីផ្សេង។
« ឯងនិយាយឆ្កួតអី? មិនឮយើងប្រាប់ឲ្យសុំទោសនាងទេហ្ហេស?» ជុងហ្គុករាងតម្លើងសម្លេងដាក់ ថេយ៉ុង ព្រោះកាន់តែនិយាយគ្នាចរិកថេយ៉ុងកាន់តែផ្គើនឡើងៗ មិនថមថយសោះ។ ថេយ៉ុងខាំមាត់ សម្លឹងមើលទៅមនុស្សស្រីដែលនៅខាងក្រោយខ្នងរបស់ជុងហ្គុក ដោយកែវភ្នែកខឹងស្អប់ សូម្បីតែជុងហ្គុកក៏ហួសចិត្តនឹងក្រសែរភ្នែកកាចឆ្នាស់ដែលមិនធ្លាប់ឃើញពីមុនមកនេះដែរ។
« មិន» ថេយ៉ុង សម្លក់ទាំងជុងហ្គុកទៀត គេនិយាយដូចជាមិនសូវដឹងអីយ៉ាងមិចៗទេ។
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
