ជុងហ្គុកបើកឡានចាក់ចេញពីភូមិគ្រឹះវីលៀមក្នុងល្បឿនលឿនស្លេវ ដៃក្តាប់ចង្កូតឡានយ៉ាងណែនក្នុងខួរក្បាលគិតត្រឡប់ទៅរឿងខ្លះៗកាលជាងបីឆ្នាំមុន ថ្ងៃដែលជីអារត់គេចពីលោកវីលៀមទាំងស្លន់ស្លោនៅពេលដែលបានជួបលោកវីលៀមក្នុងកម្មវីធីជុបលាងកិច្ចសហការរវាងក្រុមហ៊ុនជុងហ្គុកនិងក្រុមហ៊ុនរបស់លោកវីលៀម ថ្ងៃនោះជុងហ្គុកបានសួរនាំជីអាដែរតែនាងមិនព្រមប្រាប់សោះ ។
ជុងហ្គុកធ្លាប់គម្រាមលោកវីលៀមកុំឲ្យមករញ៉េរញ៉ៃនឹងជីអាទៀតផង តែបម្រាមនេះគ្មានប្រសិទ្ធភាពសម្រាប់លោកវីលៀមឡើយ គាត់បញ្ចូនកូនចៅជាច្រើនឲ្យតាមដានជីអាដល់ផ្ទះ បង្កររឿងវាយតបជាមួយប៉ាជីអាដល់ថ្នាក់ធ្វើឲ្យលោកជុង ត្រូវជាប៉ាជីអាចូលមន្ទីរពេទ្យទៀតផង។
ចាប់តាំងពីថ្ងៃនោះមកជីអារួមទាំងគ្រួសារស្រាប់តែបាត់ស្រមោលសូន្យឈឹង សូម្បីតែពាក្យលាមួយម៉ាត់ក៏មិនបានផ្តល់ដំណឹងឲ្យជុងហ្គុកជាសង្សារដឹងដែរ។ ជុងហ្គុកប្តឹងប៉ូលីសឲ្យតាមរកដំណឹងរបស់ជីអា ពង្រាយកូនចៅឲ្យតាមរកនាងឡើងសុះទីក្រុងសេអ៊ូល នៅតែមិនអាចទទួលបានដំណឹងពីនាងទាល់តែសោះ ខាងប៉ូលីសដិតដៃដិតជើងផ្សព្វផ្សាយដំណឹងបាត់ខ្លួនរបស់គ្រួសារជីអាពាសពេញផ្ទៃប្រទេស កន្លងទៅអស់បីថ្ងៃនៅតែមិនទទួលបានដំណឹងរបស់ជីអាដដែរ។
ផ្ទះល្វែងដែលជីអារស់នៅ វាស្ថិតនៅជាយក្រុងដូច្នេះហើយ មានតែពឹងលើកាំមេរ៉ាសុវត្ថិភាពមួយ ពីរតាមដងផ្លូវ ដើម្បីប្រមូលទិន្នន័យមកផ្តុំចូលគ្នា។ នៅគ្រានោះស្រាប់តែទទួលបានដំណឹងពីប៉ូលីសមកថា បានប្រទះឃើញឡានមួយគ្រឿងដោយចៃដន្យនៅក្នុងទន្លេហាន ជាប់នឹងផ្លូវជាតិធំតែម្តង។ក្រោយការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីអ្នកជំនាញ វាជាម៉ាកតែមួយជាមួយនឹងឡានរបស់ជីអា សភាពឡានឆេះខ្លោចខ្ទិចខ្ទីខ្មៅមើលមិនយល់ សល់តែគ្រោងដែកដូចជាដុតកម្ទេចចោលមុនពេលបោះចូលទឹកចឹង។
ទោះបីមិនទាន់ដឹងច្បាស់នៅឡើយក៏ដោយ តែសួរថាព័ត៌មានដែលទទួលបានមកបែបនេះឲ្យជុងហ្គុកនាយទប់ចិត្តមិនលួចគិតខ្លះបានយ៉ាងមិច?។ មិនត្រឹមតែប៉ុណ្ណោះកាំមេរ៉ាតាមផ្លូវពីរគ្រាប់ បានចាប់បានថានៅថ្ងៃនោះជីអានឹងគ្រួសារនាងបានជិះឡានមួយគ្រឿងនេះចេញពីផ្ទះនៅថ្ងៃនោះពិតមែន វាក៏ចាប់ថានៅពីក្រោយឡានជីអាមានម៉ូតូធំមួយជិះគ្នាពីរនាក់ស្លៀកសុទ្ធតែជាឈុតខ្មៅជិះតាមពីក្រោយឡានជីអា ឆ្លងកាត់ផ្លូវបំបែកជាបួនដែលដាក់កាំពីរគ្រាប់នោះដល់ទៅពីរដងទៀតផង រឿងនេះវាកាន់តែគួរឲ្យសង្ស័យខ្លាំងឡើង ក្នុងចិត្តជុងហ្គុកគ្មាននឹកឃើញសង្ស័យអ្នកណាក្រៅពីលោកវីលៀមទៀតឡើយ តែគ្មានភស្តុងតាងគ្រប់គ្រាន់ជុងហ្គុកមិនអាចយកទោស យកពៃពីលោកវីលៀមបានឡើយ។
ESTÁS LEYENDO
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
