« រឿងទីមួយបោកខោក្នុងឲ្យយើង ទីពីរប្រយុទ្ធយកកូន!!!!» ខ្សឹបដាក់ត្រចៀកថេយ៉ុងខ្សាវ!!! លើកនេះវាលើសពីបាស់រោមទៅទៀត ថេយ៉ុងកាន់តែទទួលបានអារម្មណ៍ថាព្រឺព្រួចជាមួយនឹងសម្លេង មាំក្រល័រខ្ទ័រក្បែរគុម្ពត្រចៀកចេញមកពីក្រអូមមាត់របស់ស្វាមី។ រាងតូចក្រញែងខ្លួនញាក់ស្មា ងាកមុខចេញពីវង្សភក្រ្តស្វាមី ព្រិចភ្នែកញាប់ៗ ដកដង្ហើមលឿនៗហាក់ដូចជាកំពុងភ័យខ្លាំងណាស់ ធ្វើឲ្យជុងហ្គុកញញឹមញញែមនៅចុងមាត់បានចិត្ត តែមិនមែនជាស្នាមញញឹមដែលផ្អែមល្ហែមទេ ផ្ទុយមក វិញវាជាស្នាមញញឹមដែរពិសពុស ពុតត្បុតគួរឲ្យរអាច្រើនជាង។
« ហេតុអីក៏ស្ងាត់? សឺត!!» ថ្ពាល់ថេយ៉ុងត្រូវបាននាយឆ្មក់ថើបមួយខ្សឺតយ៉ាងវែងអន្លាយ។
« អូ... អូនមិនបានសន្យាទេ! បានហើយអូនចង់គេងងងុយហើយ!» រាងតូចលើកប្រអប់ដៃតូចៗយកមកទប់មាត់ ដែលប្រឹងស្ងាបម្ហបៗកាយវិការដូចជាមនុស្សងងុយ ពិតប្រាកដដើម្បីបានលេសគេចចេញពីកំណាប់ដៃចចករបស់ស្វាមី តែគួរឲ្យស្តាយល្បិចកំប៉ិកកំប៉ុកដូច អង្ករកំប៉ុងបែបនេះ យកមកប្រើការជាមួយជុងហ្គុកគ្មានប្រសិទ្ធភាពទេ។ ថេយ៉ុងកាន់តែភ័យនៅពេល ដែលលោកប្តីមិនព្រមលែង ថែមទាំងអោបរិតថែរថើបសាច់កញ្ចឹងកសរខ្ចីជារឿយៗមិនឈប់សោះ។
« បងនឹងដាក់ទោសអូន!»
« ដាក់ទោស?! ដាក់ទោសអូនពីបទអី?» សំណួរនេះគឺសួរប្តីទាំងភ័យខ្លួន ព្រោះអីដឹងទេ ក៏ព្រោះតែថេយ៉ុងធ្វើភ្លេចពាក្យពេចន៍ជាមួយប្តីកាលពីថ្ងៃមិញនឹងហើយ។
« ដាក់ទោសក្មេងដែលធ្វើភ្លេចសន្យា ចង់ដឹងទេថាបងនឹងដាក់ទោសបែបណា?» ជុងហ្គុកញញឹមបែបខិលលើកចិញ្ចើម ថាក់ប្រពន្ធតូច។
« មិន... មិនចង់ដឹងទេ! បើចង់ដាក់ទោសក្មេងណាចឹងបងក៏ទៅដាក់ទោសក្មេងនោះទៅ! លែងអូនបានហើយ អូនងងុយគេងណាស់!»
« សឺត!! ក្មេងក្បាលខូចដូចជាអូននេះគួរតែលេងប៉ុន្មានទឹកទើបសម?! ២០ទឹកល្មមទេ?» ២០ទឹកចឹងឬ គេមិនស្លាប់នៅលើគ្រែទៅហើយទេហ្ហេស? អ្ហឹកៗ គេមិនចង់ក្លាយជាខ្មោចស្លាប់ដោយ សារប្តីរំលោភទេ ខ្លាចពេលទៅជួបយមរាជគេសួរចម្លើយថាស្លាប់ដោយសារអ្វី ឆ្លើយប្រាប់ថាស្លាប់ដោយ សារប្តីវៃលើគ្រែ ច្បាស់ជាត្រូវខ្មាស់គេដល់ស្លាប់ចាប់ជាតិជាថ្មីមិនខាន។ ថេយ៉ុងពេបមាត់ដាក់ប្តី បែបកម្សត់តែបែរជាធ្វើឲ្យជុងហ្គុកខ្នាញ់កាន់តែខ្លាំងឡើងៗ ទ្រាំមិនបានក៏ចាប់បង្វិលក្មេងក្នុងរង្វង់ ដៃឲ្យមកទល់មុខគ្នា ចាប់ថើបបបូរមាត់តូចៗពណ៍ស៊ីជម្ពូរ នោះថ្នមៗជញ្ជក់តាមចិត្តខ្នក់ខ្នាញ់ក្នុងចិត្ត។ ស្នាមថើបដែលផ្អែមស្រទន់ប្រែជារោលរាលក្តៅគគុក កម្តៅកើនឡើងរាប់ម៉ឺនអង្សារ ប្រាណតូចច្រឡឹងរបស់ថេយ៉ុងត្រូវបានស្វាមីត្រកងអោបយ៉ាងណែនងើបផុតពីកៅអី។ បបូរមាត់កំពុងតែសកម្មក្នុងការថើប ចំណែកឯប្រអប់ដៃក្រាស់មួយគូររបស់ជុងហ្គុកទម្លាក់ចុះពីចង្កេះ តូចមួយក្តាប់មកទ្រត្រកៀកទ្រលក់ទ្រលន់របស់ថេយ៉ុង លើកឡើងផុតពីឥដ្ឋ ចំណែកឯរាងតូចវិញទម្លាក់ប្រអប់ដៃតូចស្រឡូនលើស្មាប្តី ឪនថើបយ៉ាងជក់ចិត្ត រហូតទាល់តែរាងតូចចង់ អស់ខ្យល់ទើបរាងក្រាស់ព្រមប្រលែងបបូរមាត់ផ្អែម ទន់ដូចចាយហួយឲ្យមានសេរីភាពវិញទាំងចិត្តនៅ អាល័យ។
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
