ព្រឹកថ្ងៃថ្មី!
ថេយ៉ុងងើបពីគេង ទាំងមានអារម្មណ៍ថាធីងធោង ធ្ងន់ក្បាលកន្តុក ឈឺក្នុងក្បាលខ្ទកៗដូចមានគេយកញញួរមកដំ ព្រោះតែយប់មិញនេះគេយំច្រើនពេក ភ្នែកឡើងហើមក្រហាយ ចុងច្រមុះក្រហមព្រឿងៗ។ ទោះបីជាមានអារម្មណ៍ថាលំបាកវេទនាច្រើនប៉ុណ្ណាក៏ថេយ៉ុងមិនបានទម្រន់នោះដែរ។ រាងតូចភ្ញាក់ពីព្រលឹមរុះរាន់ប្រញាប់ចូលទៅងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់ មុននឹងចុះទៅរៀបចំអាហារពេលព្រឹកជាមួយអ៊ំមេផ្ទះ ជាច្រើនមុខញ៉ាំខ្លួនឯង ហើយក៏មានបំណងរៀបចំដាក់ប្រអប់បាយយកទៅឲ្យប្តីផងដែរ។
រាងកាយតូចច្រឡឹងគ្រងឈុតសាមញ្ញ អាវសឺមីពណ៍ផ្ទៃមេឃស្រាលដៃវែង ទីនុយជាមួយខោសាច់ក្រណាត់ខពណ៍ខ្មៅជាមួយនឹងកាបូបយួរដៃដាក់ប្រអប់អាហារយកឲ្យប្តី។ ថេយ៉ុងដើរបោះជំហានមួយៗចូលទៅក្នុងក្រុមហ៊ុនរបស់ស្វាមីទាំងនៅលើបបូរមាត់ជាប់ដោយស្នាមញញឹមស្រស់ពព្រឹម ទោះបីមានអារម្មណ៍ថាខូចចិត្តខ្លាំងជាមួយនឹងរឿងរបស់លោកប៉ាក៏ពិតមែនតែថេយ៉ុងក៏មិនភ្លេចដែរថាលោកប្តីក៏កង្វល់ពីរឿងនេះដូចគ្នា មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនរបស់នាយក្រាស់ក៏ពិបាកជួបវិបត្តិដោយសារតែរឿងរបស់លោកប៉ាខ្លួនដូចតែគ្នានឹង។ មើលចុះដល់ថ្នាក់នាយក្រាស់ធ្វើការនៅក្រុមហ៊ុនដាច់យប់មិនបានទៅគេងនៅផ្ទះឲ្យស្រួលខ្លួន ចឹងហើយបានជាព្រឹកនេះថេយ៉ុងមានកម្លាំងងើបមករំងាស់ស៊ុប នៅមានម្ហូបជាច្រើនមុខទៀត យកមកប៉ូវកម្លាំងប្តី។
ពេលឡើងមកដល់មុខបន្ទប់ធ្វើការ ថេយ៉ុងហាក់ចម្លែកចិត្តព្រើក្រុមហ៊ុនដូចជាស្ងាត់ដ៏ហើយ ក្រែងនាយប្រាប់ថាក្រុមការងារនាំគ្នាប្រញាប់បង្ហើយការងារនៅក្រុមហ៊ុនជាមួយនាយមិនចឹងហេស? ចុះមិចក៏តាំងពីពេលថេយ៉ុងដើរចូលមកក្នុង ក្រៅពីមីងអនាម័យនឹងពសន្តិសុខមិនឃើញមានអ្នកណាផ្សេងទៀតចឹង សូម្បីតែលោកលេខាផ្ទាល់ខ្លួនរបស់ជុងហ្គុកដែលមានតុធ្វើការនៅមុខទ្វារបន្ទប់ជុងហ្គុកមិនឃើញមនុស្សផងនោះ ឬមួយគេនាំគ្នាទៅងូតទឹកផ្លាស់សម្លៀកបំពាក់នៅផ្ទះអស់ហើយទេដឹង។ រាងតូចលើកដៃស្តាំដែលពាក់នាឡិកាខ្សែពណ៍ទឹកប្រាក់តូចច្រមិចសមនឹងរូបរាងម្ចាស់កាយនោះមកមើលម៉ោង ពេលនេះទើបនឹងម៉ោង៧ទេ ទាំល់តែម៉ោង៧កម្លះឯណោះទើបដល់លើម៉ោងដែលបុគ្គលិកទាំអស់ចូលធ្វើការ។ មិននៅសង្ស័យយូរនាំឈឺក្បាល ថេយ៉ុងក៏ចុចលេខកូដសម្ងាត់បន្ទប់ការិយាល័យរបស់ស្វាមីចូលទៅខាងក្នុង តែក្នុងបន្ទប់ទទេស្អាតមិនឃើញសូម្បីតែស្រមោលជុងហ្គុក វាកាន់តែធ្វើឲ្យថេយ៉ុងឆ្ងល់ពីរឿងនេះចង់ប្រេះខួរក្បាលទៅហើយ រាងតូចដក់ទូរស័ព្ទពីហោប៉ៅចុចទាក់ទងទៅស្វាមីជាច្រើនដង តែទាក់ទងមិនបានសោះមិនដឹងថាមានរឿងអ្វីខ្លះកើតឡើងនោះទេ បែបនេះថេយ៉ុងអត់បារម្ភពីប្តីមិននបានពិតមែន។
{មិនបាច់បារម្ភទេកូន ប្រូគុកបោកទូរស័ព្ទចោលដោយស្ម័គ្រចិត្តខ្លួនឯង }
ពេលនេះថេយ៉ុងគិតអីមិនចេញ មិនដឹងត្រូវទៅប្តីនៅទីណានោះទេ បានត្រឹមដើរទៅដើរមកក្នុងបន្ទប់ការិយាល័យប្តីឆ្លេឆ្លាដូជមាន់រកពង អារម្មណ៍វិញហោះចេញពីខ្លួនបាត់ទៅហើយ។ បន្តិចក្រោយមកថេយ៉ុងនឹកឃើញដល់ពូសន្តិសុខប្រចាំក្រុមហ៊ុនក៏ប្រញាប់រត់កាន់ទូរស័ព្ទចុះមកជាន់ក្រោមសំដៅទៅក្រៅអាគារក្រុមហ៊ុនដែលពុសន្តិសុខកំពុងតែអង្គុយនឹងកៅអី ញ៉ាំកាហ្វេក្តៅៗ។
« លោកពូ!!»
« អុស! សូមគោរពអ្នកប្រុសតូច!» ពូសន្តិសុខគាត់ភ្ញាក់ឡើងព្រើតចង់ឆ្លក់កាហ្វេ រហ័សងើបឈរឡើងឪនគោរពរាងតូចភ្លាមៗ ស្មានមិនដល់ថាម្ចាស់តូចភរិយាម្ចាស់ក្រុមហ៊ុននេះមកនិយាយជាមួយសន្តិសុខតូចទាបដូចជាដគាត់សោះ។
« ខ្ញុំចង់សួរលោកពូរឿងមួយ យប់មិញនេះបងជុងនឹងអ្នកផ្សេងទៀតចេញពីក្រុមហ៊ុនទាបភ្លឺមែនទេ?»
« ទាបភ្លឺ?!» ពូសន្តិសុខគាត់មិនយល់ពីសំណួរបស់ថេយ៉ុងទេ ទាបភ្លឺអី? ក្រែងបុគ្គលិកគ្រប់គ្នាចេញពិធ្វើការតាំងពីម៉ោងបួនម្លេះមិនចឹងហេស! សូម្បីតែបុគ្គលិកខ្លះដែលធ្វើការថែមម៉ោងក៏ចេញពីក្រុមហ៊ុនតាំងពីម៉ោង៦ល្ងាចដែរ គាត់និងសន្តិសុចពីរនាក់ទៀតជាអ្នកដើរពិនិត្យក្រុមហ៊ុនសព្វជាន់ សព្វបន្ទប់ហើយមុននឹងគាត់ចាក់សោរអគារ ពិតជាគ្មានអ្នកណានៅពិតមែន។
« បាទ »
« គឺថា. . . » ពូសន្តិសុខហាក់ស្ទាក់ស្ទើរ ស្រប់ពេលនោះក៏មានសម្លេងមួយនិយាយការសន្ទនារបស់ពួកគេ។
« អូនមកធ្វើអីនៅត្រង់នឹង?» សំណាងហើយថ្ងៃនេះដើរចូលពីមុខក្រុមហ៊ុនមិនបានឡើងតាមជណ្តើរយន្តចំណតឡានក្រោមដី បើមិនចឹងទេមិនដឹងថាពូសន្តិសុខនឹងប្រាប់អីដល់ថេយ៉ុងខ្លះ ប្រាកដជាបែកការអស់គ្មានសល់ទេ។ ជុងហ្គុកមកលូកដៃត្រកងចង្កេះថេយ៉ុងឲ្យចូលមកកៀកនឹងប្រាណនាយ ថេយ៉ុងមើលទៅជុងហ្គុកទាំងញញឹម ទីបំផុតនាយមិនបានកើតអីពិតមែន ថេយ៉ុងពិតជាសប្បាយចិត្តណាស់ ខុសអីពីនាយក្រាស់ដែលពាក់ដោយទឹកមុខមាំ កែវភ្នែកនឹងថ្កល់សម្លឹងមើលទៅពូសន្តិសុខដោយកែវភ្នែកមានអំណាច ចំណែកឯពូសន្តិសុខវិញគាត់ក៏ឪនលំទនគោរពចៅហ្វាយនាយមិនហ៊ានងើបមុខមើលវង់ភក្រ្តិចៅហ្វាយនាយឡើយ។
« អូនឡើងទៅខាងលើមិនបានជួបបង តេក៏មិនចូលទៀត ទើបចង់មកសួរលោកពូសន្តិសុខ!» ថេយ៉ុងរៀងអាក់អន់ស្រពន់ចិត្តតិចតួចដែរ ពេលឃើញថាទឹកមុខប្តីមិនបានស្រស់បស់ដូចជារាល់សោះ។
« ហ៊ឹស! សួរធ្វើអី?» សំណួររបស់ជុងហ្គុកហាក់ដូចជាមិនយល់ចិត្តប្រពន្ធដែលបារម្ភពីប្តីទាល់តែសោះ។
« អូនបារម្ភពីបងព្រោះទាក់ទងទៅលេខបងមិនបាន» បេះដូងតូចច្រមិចៗនៅទ្រូងខាងឆ្វេងស្រាប់តែធ្លាក់ក្តុកដល់កែងជើងស្នាមញញឹមក៏រលុបបាត់ទៅអស់ដែរ ពេលឮសំណួរចេញពីបបូរមាត់របស់ប្តីបែបនេះ។ ធម្មតាប្រពន្ធតែងតែបារម្ភពីប្តីចឹងហើយ មិចក៏គាត់សួរបែបនេះ។
« ហ៊ឹម! បានហើយ ឡើងទៅខាងលើវិញល្អជាង» ជុងហ្គុកប្រលែងដៃពីចង្កេះថេយ៉ុងវិញ យកដៃមកជ្រែងហោប៉ៅតាំងសងខងរបស់នាយដើរចូលទៅក្នុងក្រុមហ៊ុនមុន ថេយ៉ុងបានត្រឹមឈរមើលដំនើរស្វាមីតាំងមានអារម្មណ៍ថាថ្ងៃនេះនាយក្រាស់ជាប្តីហាក់ដូជាសោះអង្គើយដាក់ខ្លួនពេកហើយ ខុសពីរាល់ដង រាងតូចព្យាយាមបណ្តេញការគិតអវិជ្ជមានរបស់ខ្លួនចេញអាចថាមកពីនាយធ្វើការហត់នឿយពេកក៏ថាបាន។ រាងតូជដើរតាមបីក្រោយប្តីចូលទៅក្នុងបន្ទប់ ឃើញជុងហ្គុកនាយដាក់ខ្លួនអង្គុយនៅតុចធ្វើការ ចុចកុំព្យូទ័រឡើងញាប់ដៃស្មេរបាត់ទោហើយ ប្រហែលការងារនាយមមាញឹកពិតមែនហើយមើលទៅ។ ថេយ៉ុងនៅតែមិនអស់ចិត្ត នឹងរឿងអ្វីមួយទើបនៅឈររេរាចុះឡើង មិនទាន់ហ៊ានសួរជុងហ្គុក ហើយក៏មិនទាន់ចូលទៅអង្គុយកន្លែងធ្វើការរបស់ខ្លួនដូចគ្នា។ ជុងហ្គុកនាយមើលដឹងពីចិត្តរបស់ថេយ៉ុងទើបសួរតែម្តងទៅ។
«អូនមានអីចង់សួរបងមែនទេ?» សម្តីរបស់នាយនៅតែសោះកក្រោះដដែរនឹង។
« គឺអូន. . . គឺថា យប់មិញនេះបងចេញពីក្រុមហ៊ុនម៉ោងប៉ុន្មាន? »
« តែប៉ុន្នឹងទេ?» នាយក្រាស់សួរទាំងមិនបានមើលមុខរាងតូចឡើយ ភ្នែករបស់នាយផ្តោតលើកុំព្យូទ័រ។
« បងបានគេងឬអត់? បងញ៉ាំអីហើយឬនៅ?» ថេយ៉ុងព្យាយាមនិយាយសួរនាំប្តី ទាំដែរចឹងហើយថាព្រឹកនេះអារម្មណ៍របស់នាយក្រាស់មិនល្អនោះទេ។គ្រាន់តែឮថេយ៉ុងសួរជុងហ្គុកនាយមានអារម្មណ៍ថាធុញពេញបន្ទុកហើយ មិនដឹងសោះថាថេយ៉ុងជាមនុស្សដែលនិយាយច្រើន ចេះដឹងច្រើន រំខានប្រព័ន្ធប្រសាទនាយដល់ថ្នាក់នេះ។
« ហ៊ឹម! ចេញពីក្រុមហ៊ុនទាបភ្លឺ ទៅគេងនៅខុនដូ បាយក៏ហូបរួចហើយដែរ អស់ចិត្តហើយមែនទេ? ល្មអាចទៅងង្គុយធ្វើការបានហើយ បងត្រូវប្រញាប់ធ្វើការងារគ្មានពេលមកឆ្លយឆ្លងជាមួយអូនច្រើនទេ!»
« បាទ» ក្រោយស្តាប់ចម្លើយប្តីហើយ ថេយ៉ុងក៏ឆ្លើយបាទ ទាំងដែលក្នុងទ្រូងកំពុងតែណែថប់ដង្ហើម អួលបំពង់កចង់ច្រាល់ទឹកភ្នែក តែខំទប់ដើរឪនមុខចុះសំដៅទៅតុធ្វើការរបស់ខ្លួន ដាក់គូទអង្គុយបើកកុំព្យូទ័រធ្វើការយ៉ាងស្ងៀមស្ងាត់បំផុត។ បេះដូងដែលធ្លាប់តែរីកមាឌព្រោះតែភាពផ្អែមល្ហែមដែលប្តីធ្លាប់ផ្តល់ឲ្យពេលនេះវាកំពុងតែក្រៀមស្វិតស្រពោនរុសរយដោយសារតែថ្ងៃនេះម្ចាស់បេះដូងមួយនេះត្រូវបានស្វាមីកន្តោះកន្តើយខុសពីសព្វមួយដង ពិបាកទទួលយកខ្លាំងណាស់។
តុក! តុក! « សូមអនុញ្ញាតិលោកអគ្គនាយករង!»
« ចូលមកចុះ» គ្រាន់តែទទួលបានការអនុញ្ញាត់ភ្លាម លោកលេខាដែលណោមុខបន្ទប់ជុងហ្គុកនោះក៏ចូលមកក្នុងបន្ទប់ ដោយនៅក្នុងដៃរបស់នាយមានសាមីឯកសារមួយមកជាមួយផងដែរ។
« នេះទាន ឯកសារដែលត្រូវណាត់ជួបជាមួយនឹងអ្នកដំណាងរបស់ក្រុមហ៊ុនស្រាដែលមកពីបារាំង យើងមានណាត់នៅម៉ោងប្រាំបួនព្រឹកនេះ!» ជុងហ្គុកពិនិត្យមើលលើឯកសារយ៉ាងយកចិត្តទុកដាក់ ចំណែកឯថេយ៉ុងក៏តាមមើលប្តីទាំងមានអារម្មណ៍ថាខូចចិត្តយ៉ាងខ្លាំង ពេលនេះក្រុមហ៊ុនប៉ាខ្លួនក៏បានដោះស្រាយបញ្ហានឹងបាក្យអាចាមរ៉ាមនោះដាច់សហរេចអស់ទៅហើយ ហេតុអីក៏ក្រុមហ៊ុនស្វាមីរបស់ខ្លួនមិនព្រមទុកឪកាសឲ្យក្រុមហ៊ុនប៉ាខ្លួនផង ហ្ហឹក! ហេតុអីក៏គ្រប់គ្នានៅទីនេះចិត្តដាច់ជាមួយប៉ាខ្លួនយ៉ាងនេះ ក្រែងដឹងហើយមែនទេថាការសហរការគ្នារវាងក្រុមហ៊ុនទាំងពីនេះហើយដែលជាផ្នែកនៃប្រាក់ចំណូលធំបំផុតរវាងភាគីទាំងសងខាង តែដោះដៃគ្នាចោលទៅស្រវាយកក្រុមហ៊ុនបារាំងឯណោះវិញ មិនខុសអីពីក្រុមរបស់ប្តីខ្លួនដោះដៃចោលក្រុមហ៊ុនប៉ាបង្កើតរបស់ថេយ៉ុងឲ្យលិចលង់ក្នុងសមុទ្រនៃភាពបរាជ័យនោះទេ ត្បិតអីការសហការគ្នាជាមួយក្រុមហ៊ុនជុងហ្គុកនៅប្រតែសកូរ៉េខាងជើងនេះអាចធ្វើឲ្យក្រុមហ៊ុនទាំងពីរអាចក្តោបក្តាប់លក់ចេញស្រាក្រហមលើទីផ្សារអាស៊ីមួយទាំងមូលបាន។
បន្ទាប់ពីមើលឯកសារបានមួយស្របក់ហើយ ជុងហ្គុកក៏បិទហុចឲ្យទៅលេខាវិញមុននឹងនឹងសួរនាយជាលេខាបន្ត។
« ហាងអាហារបារាំងដែលយើងប្រាប់បានរៀបចំនោះហើយឬនៅ?»
« រួចហើយទាន»
« ល្អ កុំភ្លេចរៀបចំបាច់ផ្កា អ្នកនាងផ្លារៀផង!»
«បាទ»
« ចេញទៅវិញបានហើយ» ពេលដែលនាយកម្លោះលេខាចេញទោវិញបាត់ថេយ៉ុងក៏ដើរទៅឈរពីមុខតុធ្វើការជុងហ្គុក តែស្ទាក់ស្ទើរមិនហ៊ាននិយាយនៅលើយទេ ធ្វើឲ្យនាយក្រាស់ជ្រួញចិញ្ចើមឡើងដកមុខចេញពីការងារសម្លឹងមើលទៅរាងតូចដែលគិតតែពីឈរក្តាប់មាត់ឪនមុខចុះ ឈរអេះអុញមិនដឹងមិនដឹងថាកើតអីនោះទេ។
« មានកាអី?»
« គឺ. . . គឺអូនឮថាបងមានណាត់ការងារនៅភោជនីយដ្ឋានបារាំង អូនចង់ទៅដែរបានទេ!» ថេយ៉ុងកវក្រចកខ្លួនឯង ឪនមុខចុះមិនហ៊ានមើលមុខប្តីទេ ខ្លាចថាប្តីខឹង។
« ទៅធ្វើអី? បងមិនបានទៅដើរលេងទេ មានការងារដែលធ្វើគ្មានពេលកំដរអូនទេ!»
« តែអូនក៏ជាជំនួយការបងមិនចឹងហេស? សុំទៅផងណា អូនខានញ៉ាំអាហារបារាំងយូរហើយ ចង់ញ៉ាំ»រាងតូចមិនបោះបង់ទេ ទើបដើរទៅចាប់អង្រួនដើមដៃជុងហ្គុកអង្វរកនាយតិចៗ តាមពិតចង់ទៅតាមហួងហែងប្តីច្រើនជាងព្រោះឮនាយក្រាស់និយាយមុននេះថាត្រូវនិយាយការងារ ជាមនុស្សស្រី ហៅថាអ្នកនាង ចឹងមានន័យថានៅក្រមុំ ទើបថេយ៉ុងចង់តាមទៅជាមួយគ្មានអីក្រៅពី ប្រច័ណ្ឌនោះទេ។ ជុងហ្គុកជ្រួញចិញ្ចើម មិនស្មានថាថេយ៉ុងក្បាលរឹង មានះពិបាកនិយាយគ្នាបែបនេះ សោះ ក្នុងចិត្តកំពុងតែស្អប់ស្រាប់ផងនាយក្រាស់ស្រាប់តែប្រលែងកំហឹងមកទាំងអស់តែម្តង លែងចង់ សម្តែងផ្អែមរលួយដាក់ជាមួយទៀតហើយ។
« ប្រាប់ហើយថាទៅធ្វើការងារ មិនចេះស្តាប់ទេឬយ៉ាងមិច? ម៉ាងវិញទៀត ចាប់ពីស្អែកទៅអូនមិនបាច់ មកធ្វើការជាជំនួយការបងទៀតទេ បងរើសបានជំនួយការថ្មីហើយ!» ជុងហ្គុកសម្លុតថេយ៉ុងខ្លាំងៗ រាងតូចភ័យឡើងប្រលែងដៃចេញពីដើមដៃប្តី ឈរឈ្ងោកមុខទាំងភ័យញ័រខ្លួន លើកទីមួយហើយដែល ត្រូវប្តីនិយាយសម្តីខ្លាំងដាក់បែបនេះ។ រាងតូចទប់ទឹកភ្នែកមិនជាប់ក៏ស្រក់ចុះមកតក់ៗ មិនស្មានថានាយ ក្រាស់និយាយដូច្នេះដាក់ខ្លួនទាល់តែសោះ។ ពេលឃើញថេយ៉ុងយំជុងហ្គុកក៏ព្យាយាមសម្រួលអារម្មណ៍ មកវិញ ដកដង្ហើមធំពីរបីសារមុននឹងនិយាយជាមួយថេយ៉ុងម្តងទៀត មួយៗច្បាស់ៗឲ្យដាច់ស្រេចនៅ ពេលនេះតែម្តង។ នាយក្រាស់ងើបឈរអស់កម្ពស់ ចូលមកជិតកាយថេយ៉ុងដែលកំពុងតែឈរយំ ឈ្ងោកមុខចុះញ័រខ្លួនឡើងទទ្រើកនោះ ក្រសោបក្តោបថ្បាល់រាងតូចជូតទឹកភ្នែកឲ្យមុននឹងនិយាយ។
« ហ៊ឹម! ថេ ស្តាប់បង ព្រឹកនេះបងអារម្មណ៍មិនល្អទេ! មានការងារត្រូវធ្វើបន្ត ចំណែកអូនត្រូវសម្រាកពីការងារ បងរើសបានជំនួយការសម្រាប់ជួយការងារបងបានហើយ ម្យ៉ាងទៀតអូនក៏ដឹងមែនទេថាក្រុមហ៊ុនប៉ាអូន នឹងក្រុមហ៊ុនបងយើងត្រូវកាត់ផ្តាច់ពីគ្នាហើយ បងមិនចង់ឲ្យអ្នកនៅទីនេះគេមកពេបជ្រាយអូនទេ យល់ទេ?» ថេយ៉ុងងក់ក្បាលទាំងទឹកភ្នែកនៅស្រក់កាត់ថ្ពាល់នៅឡើយ គេពីអ្វីដែលជុងហ្គុកនិយាយ តែគេពិតជាមិនចង់ឈប់ធ្វើការទេ បានធ្វើការនៅទីនេះគ្រាន់បានឃើញមុខប្តីគ្រប់ពេល តែបើឲ្យខ្លួន ឈប់ធ្វើនៅតែផ្ទះមិចនឹងបាននៅក្បែរប្តីទៀតនោះ។ តែធ្វើមិចបើនេះជាសំណូមពររបស់នាយក្រាស់ទៅ ហើយថេយ៉ុងមានតែព្រមតាមតែប៉ុណ្ណោះ។
« ល្អណាស់ ថ្ងៃនេះអូនមិនបាច់ធ្វើការទេ ទៅផ្ទះវិញទៅ ព្រោះថ្ងៃត្រង់នេះជំនួយការបងនឹងមកធ្វើការ ហើយ» ត្បិតថាថេយ៉ុងយល់ព្រមតាមការសម្រេចចិត្តប្តីក៏ពិតមែន តែមិនមែនមានន័យថាមិនអន់ចិត្ត នោះទេ អ្នកណាមិនអន់ចិត្តនោះបើប្តីដកដំណែងកការងារប្រពន្ធខណះដែលយកអ្នកថ្មីមកជំនួសមិន សួរនាំមួយម៉ាត់បែបនេះ។ ថេយ៉ុងអឺអើជាមួយប្តីរួចហើយ ក៏រៀបឥវ៉ាន់ចាកចេញពីក្រុមហ៊ុនប្តីដោយ សារប្តីដេញជាលើកទីពីរ គិតទៅពីរថ្ងៃដំបូងដែលថេយ៉ុងចូលធ្វើការក្នុងក្រុមហ៊ុនស្វាមីនឹងប៉ាក្មេកនេះ រាងតូច ត្រូវបានជុងហ្គុកដេញឲ្យទៅផ្ទះមុនរហូត តែថ្ងៃនេះខុសពីម្សិលមិញព្រោះថាថ្ងៃនេះត្រូវ ត្រឡប់ទៅផ្ទះវិញ ដោយខ្លួនឯង ថែមទាំងត្រូវឈប់ធ្វើការនៅក្រុមហ៊ុនរបស់ប្តីនេះតែម្តង។
រាងតូចដើរចេញមកពីក្រុមហ៊ុនមកវិញមួយៗ អារម្មណ៍ហាក់មិននៅក្នុងខ្លួនកំពុងតែគិតស្រមើស្រម៉ៃ ពីរឿងមួយ ចូលរឿងមួយទៀតមិនឈប់ មិនឈរសោះ។ ហេតុតែមិនអស់ចិត្ត ថេយ៉ុងមិនទាន់ទៅផ្ទះ នោះទេ បែរជាមកសង្ងំនោះហាងម៉ាតនៅមុខអគារក្រុមហ៊ុនរបស់ជុងហ្គុក ចាំមើលពេលនាយចេញទៅ កន្លែងណាត់និយាយការងារនោះពេលណា រាងតូចនៅតាមទៅពេលនោះ ទោះប្តីមិនឲ្យទៅជាមួយតែថេ យ៉ុងពិតមែន តែថេយ៉ុងនៅតែតាមទៅលួចឃ្លាំមើលឲ្យទាល់តែបាន មិនដឹងថាហេតុអីទេ បានជានៅក្នុងខ្លួនថេយ៉ុងពុះកញ្រ្ជោលចង់តាមដានប្តីបែបនេះ ទាំងប្តីមិនដែលធ្លាប់មានប្រវត្តិផិតក្បត់ ម្តងណាឡើយ។ តែអាបេះដូងឆ្កួតឡប់នេះវាទាំមទារឲ្យថេយ៉ុងត្រូវតែតាមទៅមើល ទុកចិត្តប្តី តែមិនទុកចិត្តស្រីដែលដែលនាយក្រាស់ត្រូវណាត់ជួបនិយាយការងារនោះឡើយ ឮថានៅក្រមុំទៀត រិទ្ធតែមិនគួរឲ្យទុកចិត្តលើសដើម។
គ្រាន់តែឃើញថាជាឡានរបស់ប្តីបើកចេញមកពីចំណត់ក្រោមដីឡើងលើផ្លូវធំភ្លាម ថេយ៉ុងក៏បក់ដៃហៅពូតាក់ស៊ីឲ្យបើកតាមភ្លែត មិនចាំយូរនាំខកខានឪកាសនោះទេ។ បើកតាមប្រហែល ជា៥នាទីក្រោយមក ក៏ឃើញថាឡានរបស់ជុងហ្គុកបើកចូលមកក្នុងភោជនីយដ្ឋានអាហារបារាំងលំដាប់ ផ្កាយល្បីឈ្មោះបោះសម្លេងមួយកន្លែង កណ្តាលទីក្រុងតែម្តង។ ឃើញបែបនេះ ថេយ៉ុងក៏សុំឲ្យពូតាក់ស៊ី ឈប់ចត់ត្រឹមនឹងហើយ ឲ្យលុយពូតាក់ស៊ីហើយថេយ៉ុងក៏តាមចូលទៅក្នុងហាងទៀត តែចៃដន្យអីនាយក្រាស់ចូលទៅនិយាយការងារក្នុងបន្ទប់បែបឯកជនដាច់ដោយឡែកពីភ្ញៀវដទៃ គ្រាន់តែឃើញបែបនេះថេយ៉ុងទម្លាក់ទឹកមុខភ្លាម ខំតាមមកឆ្ងាយយ៉ាងនេះទៅហើយបែរជាគ្មានបាន លទ្ធផលអ្វីទៅវិញ។ ថេយ៉ុងឈរមើលទ្វារបន្ទប់ដែលជុងហ្គុកចូលទៅនោះពីចម្ងាយទាំងអារម្មណ៍ រសាប់រសល់ ភ្លាមនោះស្រាប់តែឃើញស្រីស្អាតរាងស្វែល សក់ខ្លីត្រឹមកក្តោបចូលក្នុងស្លៀករ៉ូបដៃប៉ោង វែងត្រឹមជង្គង់ពណ៍ផ្កាឈូកស្រាល កាន់កាបូបដៃម៉ាកយីហោ Gucci ពណ៍ខ្មៅប្រណិត បើកទ្វារចូលទៅក្នុងបន្ទប់នោះតាមពីក្រោយជុងហ្គុក។ ថេយ៉ុងមើលទាំងមានអារម្មណ៍ថាស្រឡាំងកាំង នាងស្អាតជាង្វីដែលថេយ៉ុងអាចស្មានដល់ទៅទៀត ឃើញបែបនេះថេយ៉ុងកាន់តែប្រច័ណ្ឌលើសដើម ប្រុសសង្ហារស្រីស្អាតនៅបន្ទប់តែមួយជាមួយគ្នាស្ងាត់ៗ តើអាចដែលទេដែលថាមិនចាប់អារម្មណ៍គ្នាសោះនោះ។ ថេយ៉ុងងអស់សង្ឃឹមពេក មានតែដើរទៅអង្គុយនៅកៅអីធម្មតា ដូចភ្ញៀវទូទៅកម្មង់អាហារខ្លះៗ ចាំមើលបន្តទៀតតែប៉ុណ្ណោះ។
ថេយ៉ុងអង្គុយរសាប់រសល់នៅក្នុងហាងឡើងជាងកន្លះម៉ោង ទីបំផុតក៏បានឃើញជុងហ្គុកចេញមកវិញជាមួយនារីម្នាក់នោះដោយនាងបានកៀកដៃជុងហ្គុកចេញមកវិញ ថែមទាំងមានកាន់បាច់ផ្កាដ៏ស្រស់ស្អាតនៅក្នុងដៃទៀតផង ចំណែកេជុងហ្គុកវិញនាយពេញចិត្តក្នុងការដែលឲ្យស្រីស្អាត ផ្លារៀធ្វើជាគូរបណ្តើតនិយាយសើចជាមួយគ្នាយ៉ាងសប្បាយរីករាយចេញទៅក្រៅហើយ ឯថេយ៉ុងដែលអង្គុយតុកន្លៀតជញ្ជាំងនោះមើលឃើញគ្រប់សកម្មភាព គេស្ទើរតែទ្រហោយំកណ្តាលហាងបាត់ទៅហើយ។ កេមិនបានមើលច្រឡំទេមែនទេ ស្វាមីដែលនិយាយថាអារម្មណ៍មិនល្អគម្រោះគម្រើយដាក់ខ្លួនព្រឹកមិញនេះ ឥឡូវកំពុងតែសើចសប្បាយក្អាក់ក្អាយជាមួយនារីដទៃទៅវិញ។ ថេយ៉ុងព្យាយាមទប់ទឹកភ្នែក ហៅបុគ្គលិកមកគិតលុយមុននឹងតាមស្វាមីបន្តទៀត។ ថេយ៉ុងខំរត់ចេញមកខាងក្រៅហាងយ៉ាងលឿនព្រោះខ្លាចមិនទាន់ដំណើរអ្នកទាំងពីរ។ ពេលរកកាត់សួនមុខហាងបម្រុងទៅចំណតឡានទៅហើយ ធ្វើឲ្យថេយ៉ុងវ៉ាក់អើ ព្រោះតែឃើញអ្វីដែលមិនគួរឃើញ ជុងហ្គុកនឹងស្រីឈ្មោះផ្លារៀដែលនិយាយថាជាអ្នករួមការងារនោះ ពេលនេះកំពុងតែឈរបឺត ថើបជញ្ជក់មាត់គ្នា ផ្អែកខ្នងទល់នឹងរបស់នាយក្រាស់ អាចឲ្យថេយ៉ុងមើលឃើញយ៉ាងច្បាស់ ព្រោះចំណត់ឡាននៅមុខហាងនេះទូលាយខ្លាំងណាស់។ ថេយ៉ុងទន់ដៃទន់ជើងស្ទើរ គាំងបេះដូង នេះមែនទេប្រុសដែលតែងតែពោលពាក្យថាស្រលាញ់ខ្លួន? នេះមែនទេលោកប្តីដែលថេយ៉ុងទុកចិត្តបំផុត? នេះមែនទេចន ជុងហ្គុកលោកប្តីដែលថេយ៉ុងស្រឡាញ់អស់ពីបេះដូង? ហ្ហឹកៗ ហេតុអីទៅ គេមិនចង់ជឿទេថានាយជាមនុស្សតណ្ហាក្រាស់បែបនេះ? ទេ ហឹក! នេះមិនមែនជាចន ជុងហ្គុកប្តី របស់ខ្លួននោះទេ គេទទួលយកមិនបានទេ។
ប្រូស! ផាច់! ថេយ៉ុងស្ទុះចូលទៅច្រាណជុងហ្គុកឲ្យចេញ ពីផ្លារៀហើយក៏ទះណាងមួយដៃ តាមអារម្មណ៍ឈឺចាប់ដែលមាននៅក្នុងទ្រូងពេលនេះ គេឈឺចង់ផុតដង្ហើមស្លាប់ហើយមានដឹងទេ។ ជុងហ្គុកនាយស្រឡាំងកាំងពេលឃើញថេយ៉ុងទះផ្លារៀមួយដៃ ទឹកភ្នែកសស្រាក់យំឡើងញ័រខ្លួន មិនដឹងថាសុខៗលេចមុខមកពីណានោះទេ។
តែក៏ខឹងខ្លាំងណាស់ដែររាងតូចចូលមកទហស្រីស្អាតបែបនេះ របស់នាយបែបនេះ ចុងហ្គុកចូលមកទាញផ្លារៀឲ្យមកនៅក្រោយខ្នងនាយមុនច្រឡោតដាក់ថេយ៉ុងវិញ។
« ធ្វើឆ្កួតស្អីហាស?»
« ធ្វើឆ្កួតអីមែនទេ? ហ្ហឹកៗ នេះមែនជាការងារដែលប្រាប់អូននោះ ការងារអោបថើបគ្នាចឹងមែនទេ?» ពីមនុស្សម្នាក់ដែលធ្លាប់តែស្លូតមិនហ៊ានជំទាស់ចិត្តប្តី ពេលនេះថេយ៉ុងក្លាយជាក្លាហ៊ានស្រែកដាក់ជុងហ្គុកព្រោះតែការឈឺចាប់ដែលប្តីម្នាក់នេះប្រគល់ឲ្យនឹងហើយ។ ថេយ៉ុងកាន់តែចុកក្នុងទ្រូងនៅពេលដែលឃើញថាប្តីខ្លួនឯងកំពុងតែព្យាយាមការពារស្រីដទៃ ដល់ថ្នាក់មកស្រែកសម្លុតដាក់ប្រពន្ធខ្លួបឯងបែបនេះ។
« ហើយវាយ៉ាងមិច? កុំធ្វើឲ្យយើងអស់កាតអត់ធ្មត់ជាមួយឯងឲ្យសោះ!» ប្តូរពាក្យពាក្យអូនបង ទៅជាឯងយើង ជុងហ្គុកប្រហែលជាសម្លាប់ចិត្តថេយ៉ុងឲ្យស្លាប់នៅនឹងកន្លែងពិតមែនហើយ។ ថេយ៉ុងពេលនេះ យំឡើងចង់ខះទឹកភ្នែក សង្ងួតបំពង់កនិយាយលែងចេញបាត់ទៅហើយ។
« មនុស្សចង្រៃយ ហេតុអីបងធ្វើបែបនេះដាក់អូនទៅរួច? ហ្ហឹក! ចន... ហិក ចន ជុងហ្គុក» ដឹបៗ ថេយ៉ុងចូលទៅវាយដើមទ្រូងជុងហ្គុកដឹបៗ ជុងហ្គុកក៏ច្រណថេយ៉ុងឲ្យដួលលើដីខ្ពោក ដាច់ផ្ងារតៅក្រោយតាមកម្លាំងជាបុរសរបស់នាយ។ ថេយ៉ុងថ្ងួញថ្ងូរសម្លឹងមើលជុងហ្គុកទាំងស្រវាំង ភ្នែក ប្រោះតែប្រឡង់ភ្នែកទាំងគូរ វាបានជោរជន់ដោយភ្នែកអស់បាត់ទៅហើយ។
« ឈប់ធ្វើខ្លួនគួរឲ្យរំខានពេកបានទេ? ទៅផ្ទះវិញទៅបើមិនចង់ឲ្យយើងធ្វើដាក់លើសពីនេះ» ថាហើយជុងហ្គុកក៏ឡើងឡាន នាំនារីជនជាតិបារាំងនោះចាកចេញទៅបាត់ ទុកឲ្យថេយ៉ុងនៅយំសោកបោកប្រាណតែម្នាក់ឯង ជីវិតរាងតូចពេលនេះគឺចប់ហើយគ្មានសេសសល់ក្តីសង្ឃឹមអ្វីទៀតទេ។
_______ To be continued
និពន្ធដោយ គីម ហ្វារីសា
សុំទោសចំពោះ អក្ខរាវិរុទ្ធឆ្គាំឆ្គងដោយអចេតនា
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
