បន្ទាប់ពីមានរឿងឈ្មោះប្រកែកគ្នាជាមួយជុងហ្គុកតិចតួច ថេយ៉ុងក៏ចុះមករួមតុអាហារពេលល្ងាចជាមួយប្តីដូចធម្មតា តែមិនហ៊ានសម្លឹងមើលមុខជុងហ្គុកចំឡើយ នៅតែខ្លាច ខ្លាចគ្រប់ពេលដែលជុងហ្គុក បង្ហាញទឹកមុខពោរពេញឲ្យកំហឹងឲ្យខ្លួនឃើញ។ តុអាហារពេលល្ងាចនេះប្រព្រឺត្តិទៅយ៉ាងស្ងៀមស្ងាត់ជាទីបំផុត។ បន្ទាប់ពីបាយរួចជុងហ្គុកនាយក៏ងើបដើរចេញទៅបាត់ មិនបានខ្វាយខ្វល់ពីវត្តមានប្រពន្ធដែលកំពុងតែស្រពាប់ស្រពោនដូចផ្កាត្រូវទឹកក្តៅឡើយ។
ហ្ហឹកៗ ថេយ៉ុងឆ្ងោកមុខយំនឹងចានបាយ ព្រោះមានអារម្មណ៍ថាចុកឆ្អល់ក្នុងប្រអប់ទ្រូងខាងឆ្វេងមួយនេះខ្លាំងណាស់ ព្រោះតែកាយវិការប្រងើយកន្តើយរបស់ស្វាមីថេយ៉ុងពិតជាពិតជាពិបាកទ្រាំខ្លាំងណាស់ទម្រាំតែញ៉ាំបាយលាយទឹកភ្នែកនេះរួច ថេយ៉ុងចំណាយពេលជាកន្លះម៉ោង ព្រោះបាយមួយពេលនេះវាពិតជាប្រៃខ្លាំងណាស់ ប្រៃស្ទើរតែក្លាយជាល្វីង លេបចូលមួយម៉ាត់ណាក៏មានអារម្មណ៍ថា ដូចលេបដុំអំបិលគ្រួសចូលទៅដែរ។
កាយតូចបើកទ្វារចូលទៅក្នុងបន្ទប់គេង ឃើញថាជុងហ្គុកនាយកំពុងតែអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ សម្លឹងមកថេយ៉ុងមិនដាក់ភ្នែកទាល់តែសោះ ហាក់ដូចជាស្អប់ថេយ៉ុងខ្លាំងណាស់ចឹង។ រាងតូចព្យាយាមតាំងចិត្ត ធ្វើដូចជាមិនបានឃើញក្រសែរភ្នែករបបស់ប្តីឡើយ នាយតូចបោះជំហានជើងបម្រុងចូលទៅងូតទឹក តែត្រូវអាក់ដំណើរវិញដោយសារតែសម្តីរបស់ជុងហ្គុក។
« មិចក៏ទើបតែឡើងមក? បាយមួយចានស៊ីមួយម៉ោង?» នាយឡើងមកជិតមួយម៉ោងហើយ ទើបនឹងឃើញថេយ៉ុងឡើងតាមពីក្រោយ រវល់ធ្វើអ្វី។
« អូនគ្រាន់តែនៅសម្អាតតុសិន» ថេយ៉ុងឆ្លើយជាមួយជុងហ្គុកទាំងមិនហ៊ានមើលមុខនាយក្រាស់ចំឡើយ។
« ផ្ទះគ្មានអ្នកបម្រើ? ឬក៏ឯងឆ្លៀតរកពេលណាត់ជួបប្រុសទៅវិញទេ?» នៅសុខៗជុងហ្គុកក៏ក្តៅឡើងមកទៀតហើយ ក្នុងខួរក្បាលនាយគ្មានគិតឃើញអ្វីក្រៅពីថេយ៉ុងផិតក្បត់នោះទេ។
« អត់ទេ អូនសម្អាតនៅតុអាហារពិតមែ. . . » ថេយ៉ុងរហ័សប្រកែកយ៉ាងលឿនញ័រមាត់តតាត់ ខ្លាចថានាយនឹងយល់ច្រឡំកាន់តែខ្លាំងជាងនេះទៀត។ « បានហើយឡើងដេក! យើងថ្លង់» មកចោទប្រកាន់គេ ដល់ពេលគេបកស្រាយការពិតបែរជាថាថ្លង់ទៅវិញ សម្រេចទៅសម្រេចមកជុងហ្គុកនាយយល់តែចិត្តខ្លួនឯងពិតមែន។ ថេយ៉ុងទាក់ទើនឹងឆ្លើយតបជាមួយជុងហ្គុក សុខចិត្តឈរនៅមួយកន្លែងមិនកម្រើកចង់ងូតទឹកតែមិនទាន់ហ៊ានប្រាប់ប្តី។ ជុងហ្គុកជ្រួញចិញ្ចើមពេលឃើញថាថេយ៉ុងនៅឈរស្ងៀមទ្រឹង។
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
