ភាគទី១៣. បងទះអូន?

214 15 0
                                        


ថ្ងៃត្រង់ក្តៅចែស មនុស្សគ្រប់គ្នាអំឡុងពេលនេះគឺកំពុងតែសម្រាកញ៉ាំបាយថ្ងៃត្រង់លំហែខួរក្បាលអស់ទៅហើយ។ ចម្លែកអីតែក្មេងកម្លោះថេយ៉ុងដែលកំពុងតែដើរជូតទឹកភ្នែកតាមចិញ្ចើមផ្លូវ បំណងឆ្ពោះទៅកាន់ក្រុមហ៊ុនប្តីនិយាយគ្នាឲ្យរឿងជាមុនសិន។ រឿងអី ហេតុអីបានជានាយក្រាស់ធ្វើដាក់ខ្លួនដល់ថ្នាក់នេះ? ហ្ហឹកៗ ហ៊ឹស! គិតៗទៅគេមិនខុសអីពីមនុស្សឆ្កួតនឹងស្នេហាទេ ទង្វើរបស់មនុស្សផិតក្បត់បើគេចង់ក្បត់ហើយចាំបាច់ត្រូវការមានហេតុផលអ្វីផ្សេងក្រៅពីតណ្ហាក្រាស់ទេ។ យំកាន់តែយូរទៅថេយ៉ុងកាន់តែមាអារម្មណ៍ថាក្រហាយភ្នែកស្រវាំងមើលផ្លូវលែងច្បាស់ ហប់ទ្រូង ពិបាកដកដង្ហើម កម្លាំងកំហែងទាំងប៉ុន្មាននៅក្នុងខ្លួនក៏លែងមានទៀតដែរ ប្រអប់ជើងទាំងគូរដែលធ្លាប់បោះជំហានយ៉ាងស្វាហាប់ពេលនេះរកតែកម្លាំងមកឈរឲ្យនឹងមួយកន្លែងក៏មិនបាន។ ថេយ៉ុងទម្លាក់អង្គុយចោងហោងអោបក្បាលជង្គង់សម្រក់ទឹកភ្នែកនៅកណ្តាលចិញ្ចើម ផ្លូវ ងើយក្បាលស្រក់ទឹកភ្នែកមិនខ្វល់ពីក្រសែរភ្នែករបស់មនុស្សដែលឆ្លងកាត់តាមផ្លូវមើលមកខ្លួនយ៉ាងមិចនោះឡើយ សំខាន់ពេលនេះថេយ៉ុងកំពុងតែឈឺ គេឈឺខ្លាំងណាស់ ស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ។

ថ្ងៃត្រង់ក្តៅចែស មនុស្សគ្រប់គ្នាអំឡុងពេលនេះគឺកំពុងតែសម្រាកញ៉ាំបាយថ្ងៃត្រង់លំហែខួរក្បាលអស់ទៅហើយ។ ចម្លែកអីតែក្មេងកម្លោះថេយ៉ុងដែលកំពុងតែដើរជូតទឹកភ្នែកតាមចិញ្ចើមផ្លូវ បំណងឆ្ពោះទៅកាន់ក្រុមហ៊ុនប្តីនិយាយគ្នាឲ្យរឿងជាមុនសិន។ រឿងអី ហេតុអីបានជានាយក្រាស់ធ្វើដាក់ខ្លួនដល់ថ្នាក់នេះ? ហ្ហឹកៗ ហ៊ឹស! គិតៗទៅគេមិនខុសអីពីមនុស្សឆ្កួតនឹងស្នេហាទេ ទង្វើរបស់មនុស្សផិតក្បត់បើគេចង់ក្បត់ហើយចាំបាច់ត្រូវការមានហេតុផលអ្វីផ្សេងក្រៅពីតណ្ហាក្រាស់ទេ។ យំកាន់តែយូរទៅថេយ៉ុងកាន់តែមាអារម្មណ៍ថាក្រហាយភ្នែកស្រវាំងមើលផ្លូវលែងច្បាស់ ថប់ទ្រូង ពិបាកដកដង្ហើម កម្លាំងកំហែងទាំងប៉ុន្មាននៅក្នុងខ្លួនក៏លែងមានទៀតដែរ ប្រអប់ជើងទាំងគូរដែលធ្លាប់បោះជំហានយ៉ាងស្វាហាប់ពេលនេះរកតែកម្លាំងមកឈរឲ្យនឹងមួយកន្លែងស្ទើរមិនបាន។ ថេយ៉ុងទម្លាក់ខ្លួនអង្គុយចោងហោងអោបក្បាលជង្គង់សម្រក់ទឹកភ្នែកនៅកណ្តាលចិញ្ចើម ផ្លូវ ងើយក្បាលស្រក់ទឹកភ្នែកមិនខ្វល់ពីក្រសែរភ្នែករបស់មនុស្សគ្រប់គ្នាដែលឆ្លងកាត់តាមផ្លូវមើលមកខ្លួនយ៉ាងមិចនោះឡើយ សំខាន់ពេលនេះថេយ៉ុងកំពុងតែឈឺ គេឈឺខ្លាំងណាស់ ស្ទើរតែដាច់ខ្យល់ស្លាប់ទៅហើយ។ បន្ទាប់ពីយំអស់មួយស្របក់ថេយ៉ុងក៏ងើបឈរឡើងបក់ដៃហៅតាក់ស៊ី បើឲ្យដើរទៅមុខបន្តទៀតខ្លាចក្រែងមិនបានទៅដល់ក្រុមហ៊ុនប្តីនោះទេ។
ក្រលេកមកមើលលជុងហ្គុកឯណេះវិញ ពេលនេះនាយក្រាស់កំពុងតែស្អំថ្ពាល់ឲ្យកូនស្រីម្ចាស់ក្រុមហ៊ុនស្រានៅបារាំងកញ្ញា ផ្លារៀយ៉ាងយកចិត្តទុកដាក់។ ជុងហ្គុកបាននិយាយសុំទោសនាងជាច្រើនដងព្រោះតែការរធ្វេសប្រហែសរបស់នាយមួយគ្រា ការពារនាងមិនបានល្អទើបបណ្តាលឲ្យកូនស្រីអនាគតក្រុមហ៊ុនដៃគូរសហការជាមួយក្រុមហ៊ុននាយទាំងមូលត្រូវឈឺសាច់ ប៉ះពាល់សម្រស់បែបនេះ។
« យ៉ាងមិចទៅហើយ ឈឺខ្លាំងទេ?» ជុងហ្គុកពិតជាដឹងខុសពិតមែន នាយស្មានមិនដលថាថេយ៉ុងតាមដានដូច្នេះសោះ មិនត្រឹមតែប៉ុណ្ណោះក្មេងចិត្តសឿងនោះហ៊ានស្ទុះចូលទៅច្រាណនាយទះផ្លារៀទៀត ពិតជាស្មានមិនដល់ពិតមែន។ ថ្មើរនេះក្មេងចម្កួតនោះមិនដឹងជាបានទៅផ្ទះហើយឬនៅទេ។ ណ្ហើយខួរក្បាលនាយទៅគិតខ្វល់ពីក្មេងនោះធ្វើអី គេចង់ទៅណាទៅៗមិនមែនជាអ្វីដែលនាយត្រូវមកខ្វល់ជាមួយទេ។

រឿង វាយោផាត់ស្នេហ៍Where stories live. Discover now