ថេយ៉ុងគេងអោបជុងហ្គុកយ៉ាងណែនដៃ ទទួលយកការភាពកក់ក្តៅ ថ្នាក់ថ្នមពីអ្នកដែលមានសព្វនាមជាស្វាមីយកដាក់ពេញក្នុងប្រអប់ទ្រូង។ គេដឹងថាជុងហ្គុកនៅពេលដែលនាយខឹងគឺអាក្រក់ខ្លាំងណាស់ តែនៅពេលដែលនាយត្រជាក់ចិត្តមកវិញ ជុងហ្គុកនៅតែជាមនុស្សប្រុសដ៏កក់ក្តៅម្នាក់សម្រាប់ថេយ៉ុងដដែរ។
ពេលវេលាចេះតែដើរទៅមុខជារឿយៗ ពេលនេះក៏រំលងដល់ទៅពេលរសៀល ដោយសារតែថេយ៉ុងឈឺមិនអាចទៅណាបានទើបជុងហ្គុក ស្ម័គ្រធ្វើជាអ្នកបម្រើលើកអាហារហូបចុក ងូតទឹក ជូតខ្លួន រាងរបួសឲ្យ និយាយរួមផ្គាំប់ផ្គន់សព្វគ្រប់។ មេឃជ្រេល្ងាចបន្តិ នាយក្រាស់ក៏បីរាងតូចចេញមកខាងក្រៅដោយនៅលើប្រាណថេយ៉ុងមានដណ្តប់អាឃ្លុំការពារខ្លាចរាងតូចត្រូវខ្យល់បណ្តាលឲ្យកាន់តែឈឺជាងនេះទៀត។ រាងកាយខ្ពស់ស្រឡះ ហាប់ណែនដោយសាច់ដុះមាំទាំដោយកម្លាំង បីត្រកងកាយភរិយាចេញមកខាងក្រៅសំដៅអូប័រដែលកំពុងតែបណ្តែតខ្លួនប៉ប្រាស់លើផ្ទៃទឹកសមុទ្រ ថេយ៉ុងមានអារម្មណ៍ថាខ្លាចឡើងភ្លាមៗនៅពេលដែលនាយក្រាស់ដាក់ខ្លួនឲ្យអង្គុយលើសាឡុងក្នុងអូប័រនេះតែម្នាក់ឯង ខណះនាយក្រាស់ដើរត្រឡប់បកទៅក្រោយវិញ មិនដឹងថាទៅធ្វើអីនោះទេ។ មួយភ្លែតក្រោយមកក៏ឃើញនាយក្រាស់យួរកន្រ្តកហិបយួរដៃមកចូលមកក្នុងអូប័រវិញ។
ឃើញទឹកមុខរាងតូចភ័យស្លន់ៗ នាយក្រាស់ក៏អស់សំណើចខ្លាចនាយទុកចោលឲ្យនៅលើនេះតែម្នាក់ឯងហើយមើលទៅ មើលចុះមុខឡើងស្លេកអស់ហើយ។ ជុងហ្គុកដាក់កន្រ្តក់នោះក្បែរខ្លួនថេយ៉ុងហើយទើបទៅឈរពីមុខរាងតូច យកដៃទាំងពីរច្រត់លើក្បាលជង្គង់ទាំងសងខាង ឪនមុខទៅឆ្មក់ថើបបូរមាត់ថេយ៉ុងមួយខ្សឺត ងើបមុខមកវិញនៅឆ្លៀតនិយាយញ៉ោះរាងតូចឲ្យញញឹមអៀនឡើងក្រហមថ្ពាល់ទៀត។
« ផ្អែមណាស់! ហេតុអីមាត់មួយនេះផ្អែមគ្រប់ពេលបែបនេះ» នាយក្រាស់ញញឹមបែបកំហូចលិឌមាត់ លិឌក ជញ្ជក់មាត់បែបផ្អែមខ្លាំងពិតមែនហើយមើលទៅ។ ដៃក៏ប្រហើនចាប់ច្បិចចុងចង្ការថេយ៉ុង លើកឲ្យងើបមុខមកមើលមុខនាយចំៗទៀតផង មិនបានខ្វល់ថាថេយ៉ុងកំពុងតែអៀនខ្លាំងប៉ុណ្ណានោះទេ។
« ជុង. . . » ថេយ៉ុងព្យាយាមរេភ្នែកគេចពីក្រសែរភ្នែកព្រានរបស់ជុងហ្គុក។
«បាទ!! អូនមានការអ្វីឬប្រពន្ធបង» សម្តីផ្អែមបង្អូសសម្លេងយ៉ាងវែងកាន់តែធ្វើឲ្យថេយ៉ុងអៀនកាន់តែខ្លាំងឡើងៗ។
« បង. . . បងចង់នាំអូនទៅណា?»
« នាំអូនទៅមើលអ្វីស្អាតៗនោះអី យប់នេះគេងមើលផ្កាយជាមួយបងទេ?» គ្រាន់តែឮថាគេងមើលផ្កាយថេយ៉ុងទម្លាក់ទឹកមុខចុះភ្លាមៗ គេចាំមិនទាន់ភ្លេចទេ កាលពីប៉ុន្មានថ្ងៃមុនដែលអូប័ររបស់ខ្លួននឹងស្វាមីត្រូវពួកចោរប្លន់កណ្តាលរាត្រីនៅលើផ្ទៃសមុទ្រ ថេយ៉ុងពេបមាត់តិចៗ គេខ្លាច ខ្លាចថាវាអាចនឹងកើតឡើងម្តងទៀត ជាពិសេសនោះទឹកសមុទ្រនាពេលយប់គួរឲ្យខ្លាចខ្លាំងណាស់។ ជុងហ្គុកហាក់មើលធ្លុងចិត្តគំនិតរបស់ថេយ៉ុង ក៏ប្រញាប់លួងលោម យប់នេះនាយគ្រាន់តែនាំថេយ៉ុងទៅលេងឋានសួគ៌ក្រោមមេឃតែប៉ុណ្ណោះ គ្មានគម្រោងធ្វើបាបឡើយ ណាមួយនាយហាក់នឹកស្តាយស្រណោះសាច់សរខ្ចី ម៉ដ្ឋរលោង រាងរូវទាក់ទាញនេះខ្លាំងណាស់ មិនដាចច់ចិត្ត ធ្វើឲ្យមានរបួសស្នាមនោះទេ។ មើលចុះគ្រាន់តែកាលពីប៉ុន្មានថ្ងៃមកនេះ ស្បែកថេយ៉ុងមានស្នាមមិនតិចទេ របួសស្មាខាងឆ្វេងដែលធ្លាប់តែសរម៉ដ្ឋរលោង លេចចេញនូវដងកាំបិតដ៏ទាក់ទាញ ពេលប្តូរមកវិញនូវបង់រុំរបួសដែលត្រូវគ្រាប់កាំភ្លើងកាលពីប៉ុន្មានថ្ងៃមុនទៅវិញ។
« កុំខ្លាចអី លើកនេះបងហ៊ានយកជីវិតបងមកធានា មិនឲ្យអូនមានគ្រោះថ្នាក់ទៀតទេ» ជុងហ្គុកក្រសោបអោបមុខថេយ៉ុងចូលមកក្នុងផែនទ្រូងរបស់នាយ អង្អែលសក់ថេថ្នមៗ រាងតូចក៏ងក់ក្បាលយល់ព្រមតាមនាយទាំងមិនហ៊ានប្រាកដក្នុងចិត្តឡើយ។ កាលពីលើកមុននាយក៏និយាយបែបនេះដែរ តែចុងក្រោយ នៅតែមានរឿងកើតឡើងឲ្យទាល់តែបាន។
បានថេយ៉ុងយល់បែបនេះជុងហ្គុកក៏ ប្រលែងរាងតូចចេញពីការអោប ប្តូរមកថើបថ្ងាស់ថេមួយខ្សឺត អង្អែលថ្ពាល់បន្តិច ក៏ប្រលែងចេញវិញងើបទៅអង្គុយនៅកៅអីអ្នកបើកវិញ បង្ឆេះម៉ាស៊ីនអូប័របើកយ៉ាងជំនាញ តែល្បឿនរបស់នាយមិនលឿននោះ ព្រោះយល់ថាថេយ៉ុងអាចនឹងចាញ់ខ្យល់ត្រជាក់ ព្រោះមនុស្សកំពុងតែឈឺស្រាប់ផង។ អូប័រខ្នាតតូច ទំនើបទាន់សម័យកាល បើកដំបូលពណ៍ខ្មៅរលើបតលោងរបស់ជុងហ្គុកបើកក្រវែល ប្របតាមាត់ច្រាំងនៃដីកោះ នាំថេយ៉ុងមើលទេសភាពព្រៃព្រឹក្សា រុក្ខជាតិតូចធំដុះត្រៀបត្រា ស្រស់បំព្រងនៅក្បែរនេះ។ ជុងហ្គុកនាំថេយ៉ុងមកមើលផ្កាថ្មដែលនាំបានឃើញថេយ៉ុងមកជាមួយ អាល្អិតនេសាទនោះកាលពីថ្ងៃមុន ឲ្យតែនឹកឃើញកាលណាអារម្មណ៍របស់នាយវាចេះតែក្តៅគ្រប់ពេលនឹង។ នាយដឹងថាថេយ៉ុងខ្លាចសមុទ្រ តែនាយមិនគិតថាថេយ៉ុងខ្លាចសូម្បីតែសម្រស់ផ្កាថ្ម រុក្ខជាតិប្លែកៗ និងត្រីចម្រុះពណ៍ក្រោមបាតសមុទ្រដែរនោះទេ។ មកដល់កន្លែងទឹករាកៗ ថ្លាឆ្វង់អាចមើលឃើញដល់បាតបាននោះ ជុងហ្គុកក៏ពន្លត់ម៉ាស៊ីនអូប័រ មកដាក់ខ្លួនអង្គុយជិតលើសាឡុងស្រវាអោបចង្កេះថេយ៉ុងពីចំហៀងយ៉ាងណែន ទម្លាក់ចង្ការកើមរបស់នាយ នៅលើស្មារាងតូច ហើយចុងច្រមុះរបស់នាយក៏កៀកនឹងថ្ពាល់ក្រពុំរបស់ថេយ៉ុងបង្កើយ បិទភ្នែកស្រង់ក្លិនក្រអូបប្រហើរចេញពីខ្លួនប្រពន្ធក្នុងរង្វង់ដៃ។ ថេយ៉ុងដាក់ទាំងគូរអង្អែលពីប្រអប់ដៃជុងហ្គុកថ្នមៗ ញញឹមឡើងតិចៗ។ នៅក្នុងរង្វង់ដៃនាយក្រាស់បែបនេះមានអារម្មណ៍ថាកក់ក្តៅខ្លាំងណាស់។
« អាកាសធាតុទីនេះល្អខ្លាំងណាស់! មានអូននៅក្បែរបែបនេះទៀត រិទ្ធតែពិសេស ខ្សឺត!» នាយក្រាស់ឆ្មក់ថើបថ្ពាល់ថេយ៉ុងជាច្រើនខ្សឺត នាយខ្នាញ់នឹងសាច់ថ្ពាល់ទន់ៗនេះខ្លាំងណាស់។
« ជុង! អូនរសើបណាស់»
« ហ៊ឹស! ពេលថើបរសើបបែបនឹងហើយ ទាល់តែ. . . ទើបស្រួលណ?!» ជុងហ្គុកញ៉ោះថេយ៉ុង និយាយទាំងញាក់ចិញ្ចើមឌឺឲ្យវិញយ៉ាងច្រលឺមរកលេខរកលេខដាក់គ្មាន។
« ឆ្កួត! សម្រេចថាបងនាំអូនមកមើលធម្មជាតិ ឬនាំអូនមកញ៉ោះឲ្យប្រាកដ?»
« សុំទាំងពីរបានទេ?! អ្នកណាឲ្យប្រពន្ធបង cute គួរឲ្យចង់ញ៉ោះធ្វើអី»
«សម្រេចជារួមទៅខុសមកពីអូន?» ថេយ៉ុងចាប់ផ្តើមចេះបានមាត់បានកជាងមុន ងាកមកមើលមុខជុងហ្គុកដែលសង្ខំអោបខ្លួន លើកចិញ្ចើមដាក់នាយ។ សម្រេចសម្រួលទៅ គ្រប់យ៉ាងខុសមកពីថេយ៉ុងកើតមកស្អាត គួរឲ្យស្រឡាញ់វិញមែនទេ អញ្ចឹងមានតែបន្ទោសប៉ាម៉ាក់ដែលផ្តល់ហ្សែនល្អៗដល់កូនប្រុសម្នាក់នេះបន្តទៀតហើយ ហិហិ។
« អូនមិនបានខុសទេ តែអូនសម្រេចចិត្តត្រូវទៅវិញដែលកើតមកស្អាត គួរឲ្យស្រឡាញ់ដល់ថ្នាក់ប្តី ងប់ងល់ឃ្លាតមិនបានបែបនេះ» ជុងហ្គុកលមុខទៅថើបកសរខ្ចី ដែលមានស្នេហ៍ក្រហមក្រម៉ៅដុំៗ បន្សល់ទុកដោយជុងហ្គុកបន្ទាប់ពីសង្រ្គាមស្នេហ៍ការពីព្រឹកមិញមកម្លេះ។ ហេតុអីនាយមានអារម្មណ៍ក្លិនខ្លួនមួយនេះនៅតែទាក់ចិត្តនាយ ឲ្យញៀនញ៉ាប់ចង់តែថ់បបបោសអង្អែលគ្រប់ពេល មិនចង់ដកខ្លួនចេញបែបនេះ ជាថ្នាំញៀនទេដឹង ហ៊ឹស!! គំនិតនាយនេះឆ្កួតឡប់ពេកហើយ។ ថេយ៉ុងព្រឺសម្បុរខ្ញាក់ៗ ព្រោះតែបបូរមាត់ក្រាស់ឃ្មឹក នឹងខ្យល់ដង្ហើមក្តៅគគុករបស់ជុងហ្គុកនៅលើកញ្ចឹងករបស់ខ្លួនធ្វើឲ្យមានអារម្មណ៍ថាមិនសុវត្ថិភាពទាល់តែសោះ ដូចជាមានចំហាយត្រូវនាយល្បួងញ៉ាំគ្រឿងក្នុងទៀតមកភាយៗយ៉ាងមិចមិនដឹងទេនេះ។
« ជុង បានហើយអូននៅឈឺស្មា»
« ឈឺតែស្មាតើស កន្លែងនោះមានឈឺឯណា» ថេយ៉ុងគាំងស្តូក ថាហើយៗនាយចង់យកថេយ៉ុងមកល្បួងហូបចុកពិតមែន។ សម្តីនាយនេះវាកាន់តែធ្វើឲ្យរាងតូចគាំងប្រដាប់គិតទៀតហើយ នាយល្មោភដល់ថ្នាក់នេះឬ មិនដឹងថាគិតត្រូវឬក៏គិតខុសទេដែលរៀបការជាមួយជុងហ្គុក ផ្អែមល្ហែមចេះយល់ចិត្តនោះគឺចេះហើយ ទាស់តែត្រង់ថាល្បួងទៅចាប់ឆាយមិនគិតថ្ងៃគិតយប់ទេ ហ្ហឹក! កម្សត់ពេកហើយ មានអ្នកណាយល់អារម្មណ៍មួយនេះខ្លះ ទុក្ខស្រីប្តីល្បួងរំលោភ យ៉ាស់អត់ច្រឡំ ទុក្ខប្រុសប្តីល្បួងរំលោភ ហិហិ។
« ត្រង់. . . ត្រង់នោះក៏ឈឺដែរ យើងទើបនឹងធ្វើហើយព្រឹកមិញទេ អូននៅឈឺ» ថេយ៉ុងទម្លាក់ភ្នែកចុះគេចពីក្រសែរភ្នែកប្តី ខាំបបូរមាត់ខ្លួនឯងតិចៗ ខ្ញាំម្រាមដៃនឹងកម្រាលពូក ព្រោះអៀនមាត់ដែលនិយាយដល់រឿងនោះ។ ជុងហ្កុកសម្លឹងមើលមុខថេយ៉ុងដោយកែវភ្នែកនឹងថ្កល់ មិនបញ្ចេញអារម្មណ៍អ្វីមកទាំងអស់។ ថេយ៉ុងដឹងដល់កែវភ្នែកស្វាមីសម្លឹងមើលមកខ្លួន ក្នុងចិត្តខ្លាចតែធ្វើឲ្យនាយមិនពេញចិត្ត តែធ្វើមិចបើខ្លួនឈឺពិតមែន បើនាយល្មោភម្លឹងៗ អ្នកណាមិនឈឺនោះ។
« បងមិនធ្វើក៏បាន តែសុំអោបអូនបែបនេះរហូតបានទេ» នាយក្រាស់ប្តូរទឹកមុខមកជាញញឹមវិញ ថេយ៉ុងក៏បានធូរទ្រូងដូចគ្នា បើសិនជាធ្វើឲ្យនាយក្រាស់ខឹងច្បាស់ណាស់ ប្រាកដជាត្រូវធ្ងន់ដូចព្រឹក មិញចឹង កម្លាំងដំរីបួនដប់ក៏ទប់នាយមិនឈ្នះដែរបើនាយមានបំណងហើយនោះ។ ជុងហ្គុកបន្តឹងកម្លាំង ដៃអោបថេយ៉ុងយ៉ាងណែន សម្លឹងមើលទៅធម្មជាតិក្រោមទឹកស្អាតប្លែកភ្នែកជាមួយគ្នាយ៉ាងរំភើយ។ ព្រះអាទិត្យចាប់ផ្តើមបន្ទាបខ្លួនបន្តិម្តងៗ ស្មើរនឹងផ្ទៃទឹកសមុទ្របញ្ចចេញពន្លឺពណ៍មាសបាចសាចពេញ មេឃ ស្រស់ស្អាតប្លែកភ្នែកជុងហ្គុកចាប់បង្វិលខ្លួនថេយ៉ុងឲ្យងាកមកមើលមុខនាយឲ្យចំមុននឹងនិយាយ។
« បងនាំអូនទៅកន្លែងមួយ ទៅជាមួយបងទេ?» ថេយ៉ុងក្រហឹមនៅដើមកជាការយល់ស្រប ជុងហ្គុកក៏ លើកបីថេយ៉ុងឲ្យទៅអង្គុយលើភ្លៅរបស់នាយ នៅលើកៅអីសម្រាប់អ្នកបើកអូប័រ។ ថេយ៉ុតោងករជុងហ្គុកជាប់ មើលទៅផ្លូវខាងមុខព្រោះចង់ដឹងថានាយនាំខ្លួនទៅកន្លែងណា។ អូប័ររបស់ជុងហ្គុកបកត្រឡប់ទៅក្រោយវិញ ជាទិសដៅសំដៅទៅភូមិគ្រឹះរបស់នាយនឹងហើយ តែប្លែកថានាយក្រាស់មិនបានឈប់ចត់នៅកំពង់មុខភូមិគ្រឹះរបស់នាយឡើយ នាយបែរជាហួសទៅមុខទៀត ស្របតាមមាត់ច្រាំងកោះមិនបានទៅនាឆ្ងាយពីកោះឡើយ។
មិនយូរប៉ុន្មានអូប័ររបស់ នាយក្រាស់ក៏ចូលមកដល់ឆ្នារខ្សាច់សរក្បុសធំទូលាយ មាត់ឆ្នេរប្រហែល១០០ ម៉ែត្រលាតសន្ធឹងដោយគ្រាប់ខ្សាច់សរស្អាត មានដើមឈើជាច្រើនដុះបែកមែកសាខា លាយជាមួយដូង ខ្ពស់ត្រដែតស្រស់បំព្រង ម្លប់ទ្រឈឹង ថែមទាំងទូលាយទៀតផង។ ជុងហ្គុកបង្អន់ល្បឿនបន្តិចម្តងៗ រហូតដល់ពន្លត់ម៉ាស៊ីនក្បែរដើមឈើលិចទឹកធំមួយ តែវាក៏ដល់កន្លែងទឹករាក់ណាស់ទៅហើយ មុននឹងដាក់ថេយ៉ុងឲ្យអង្គុយស្រួលបួលសិន ដើរទៅយលកខ្សែអូប័រទៅទាក់នឹងដើមឈើធំនោះ ជាសវាង វាអណ្តែតទៅតាមទឹកបាត់។
នាយក្រាស់ឈោងយកកន្រ្តក់អាហារសម្រន់តិចតួចឲ្យថេយ៉ុងកាន់ ហើយក៏បីរាងតូចចុះពីអូប័រ ដើរកាត់លើទឹក សមុទ្រជម្រៅស្មើរភ្លៅរបស់នាយសំដៅទៅលើឆ្នេរស្អាតមួយនោះ។
« ស្អាតណាស់ ហិហិ ដាក់អូននៅត្រង់សិនបានទេ?»គ្រាន់តែឃើញឆ្នេរខ្សាច់ដ៏ស្រស់ស្អាតមានសុទ្ធតែ សំបកសត្វសមុទ្រចម្រុះពណ៍ច្រើន ស្អេកស្កាស ថេយ៉ុងមិនអាំចទប់អាំរម្មណ៍ខ្លួនឯងបានក៏ទទូចឲ្យស្វាមី ដាក់ខ្លួនចុះលើឆ្នេរក្បែរទឹកសមុទ្រសិន គេចង់រើសសំបកងាវនឹងខ្យល់អស់នោះ។ ជុងហ្គុកញញឹមបន្តិច ហើយក៏ដាក់ថេយ៉ុងចុះឲ្យចុះ ដើរនៅឆ្នេរដោយខ្លួនឯង ថេយ៉ុងដើរតិចៗទៅរើសសំបកខ្យងសមុទ្រធំមួយ មានឡាយពណ៍ផ្កាឈូកលាយពណ៍ខៀវទាំងអរកខិប កខុប យកមកដាក់ក្បែរត្រចៀកស្តាប់សម្លេងទឹក ចេញពីបំបកខ្យង់នោះតាមពាក្យដែលធ្លាប់ឮគេនិយាយតគ្នាថាវាឮបែបនេះ។ នៅពេលដែលរាងតូចយកមកដាក់កិបនឹងត្រចៀកក៏ឮពិតមែន សម្លេងទឹករលកបោកមួយវឹប លាន់ឡើងគ្រឹមគ្រាក ថេយ៉ុងញញឹមឡើងស្រស់មើលទៅជុងហ្គុក វាពិតជាដុចអ្វីដែលគេនិយាយមែន។
« ជុងឮសម្លេងទឹកសមុទ្រពិតមែន!»
« ហ៊ឹម!»
« ស្អាតៗណាស់ មើលចុះច្រើនពណ៍ពិតមែន»ថេយ៉ុង ដើរគើមៗទាំងឈឺរើសសំបក់គ្រំ សំបកងាវមកកាន់ក្បង់ឡើងមួយដៃ ឯជុងហ្គុកក៏ដើរតាមថេយ៉ុងពីក្រោយទាំងលួចញញឹមមិនឈប់។
« បានហើយថេ! បងមិនទាន់បាននាំអូនទៅមើលកន្លែងដែលបងប្រាប់ទេ មោះ!» ជុងហ្គុកចូលមកត្រកងកាយថេយ៉ុងដើរចូលទៅក្នុងកើរាងជ្រៅបន្តិចក៏ដល់ដើមឈើមួយ នៅលើឆ្នេរមានរៀបសុទ្ធតែសំបកគ្រំ ងាវ ខ្យងច្រើនពណ៍ ចេញជារូបបេះដូង រូបផ្កាជុំវិញក្រោមម្លប់ដើមឈើដ៏ធំមួយនេះ។ នៅតាមមេឃឈើមានចង់ព្យូរសំបកក្តាម ខ្យង់ ជាខ្សែៗវែងស្ទើរតែដល់ដីខ្សាច់ទៅហើយ ថេយ៉ុងចំហរមាត់មិនស្មានថាមានកន្លែងបែពនេះសោះ កុំប្រាប់ ណាថាកន្លែងនេះ ជុងហ្គុកជាអ្នករៀបចំឡើងដោយខ្លួននាយផ្ទាល់នោះ ពូកែពេកហើយ។ ជុងហ្គុកបីថេយ៉ុងញែកបំបកខ្យងទាំងនោះ ចូលទៅក្រោមដើមឈើ ក៏ឃើញមានទោងមួយចងទម្លាក់ពី មែកឈើមកកណ្តាលដើម នាយក្រាស់ក៏ដាក់ថេយ៉ុងឲ្យអង្គុយលើទោងនោះ ដាក់កន្ត្រកអាហារសម្រន់ លើកម្រាលដែលសំបកគ្រំដែលរៀបជារូបបេះដូងយ៉ាងធំនៅក្រោមទោងនេះ។
« ស្អាតណាស់! បែបជាអ្នកធ្វើវាឡើងមែនទេ?» ថេយ៉ុង
« បាទ ទីនេះជាកន្លែងដែលបងឧស្សាហ៍មកលេងណាស់កាលពីមុន» ត្រូវហើយទីនេះជាកន្លែងដែល ជុងហ្កុកនឹងជីអាអតីតសង្សាររបស់នាយមកលេងជាញឹកញាប់ជាមួយគ្នា ហើយកន្លែងនេះជុងហ្គុក រៀបចំជាពិសេសសម្រាប់ជីអានេះ។ តែជាអកុសល នាងបែរជាត្រូវប៉ាថេយ៉ុងសម្លាប់ ព្រោះតែដើម្បី ផ្គាប់ផ្គន់ចិត្តកូនប្រុសទំនើងដូចថេយ៉ុងម្នាក់នេះ ថេយ៉ុងស្រឡាញ់នាយរឿងអីដែលនាយមិនដឹងនោះ តែគ្រាន់តែមិននឹកស្មានថាដើម្បីតែឲ្យកូនបានរៀបការជាមួយមនុស្សដែលកូនស្រឡាញ់ លោកស្ទេវិន វីលៀមដល់ថ្នាក់លើកដៃសម្លាប់សង្សាររបស់នាយសោះ គ្រាន់តែនឹកឃើញដល់គំនុំក្នុងចិត្តដែល មិនទាន់បានសងសឹកភ្លាម អារម្មណ៍ល្អៗដែលមានចំពោះថេយ៉ុង មុននេះប្រែមកជាម៉ួម៉ៅ ប្តូរទឹកមុខភ្លាម។
« បងកើតអីមែនទេ? ហេតុអីធ្វើមុខបែបនេះ?»ថេយ៉ុង
« យើងស្អប់ឯង ថេយ៉ុង ឯងជាឃាតករសម្លាប់ជីអា!!» ជុងហ្គុក
______________ To be continued
( តាមពិតចឹងសោះបានប៉ិគុកធ្វើកូនឆីខ្ញុំម្លឹងៗ😭)
និពន្ធដោយ គីម ហ្វារីសា. សុំទោសចំពោះ អក្ខរាវិរុទ្ធឆ្គាំឆ្គងដោយអចេតនា🙏
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
