ព្រះសូរិយា ចេញយាត្រាបង្ហាញខ្លួនបន្តិចម្តងៗមកបំភ្លឺភពផែនដីជាថ្មីម្តង ពន្លឺព្រះអាទិត្យពណ៍មាសបាច់សាចពេញមេឃ មនុស្សម្នានាំគ្នារុះរាន់ងើបពីដំណែករៀបចំខ្លួនសម្រេចទទួលថ្ងៃថ្មី បំពេញការងារតាមតួនាទីរៀងៗខ្លួនសម្រាប់ប្រកបចិញ្ចឹមជីវិតដូចសព្វមួយដង។ ចម្លែកអីតែប្តីប្រពន្ធមួយគូរនេះវិញ កំពុងតែគែងអោបគ្នាយ៉ាងស្កប់ស្កល់មិនទាន់ភ្ញាក់នៅឡើយទេ។ ថេយ៉ុងគេងកើយដើមទ្រូងហាប់ណែន តាន់តាប់ទៅដោយសាច់ដុំរបស់ជុងហ្គុក ចង្កេះតូចមួយក្តាប់ត្រូវបានចាប់ធឲអោបក្រសោបដោយដៃអ្នក ជាប្តីយ៉ាងណែនហាក់ដូជជាខ្លាចថានឹងរបូតចេញទៅបាត់យ៉ាងចឹង។
ពន្លឺព្រះទិនករចាំងចូលតាមបង្អួតដែលបើកមួយចំហៀងមកប៉ះស្បែកមុខសរម៉ដ្ឋរលោងរបស់ថេយ៉ុង
ក្តៅជហេតុធ្វើឲ្យម្ចាស់កកាយដឹងដល់កម្តៅដែរក្តៅប៉ះមកលើមុខ ថេយ៉ុងបើកភ្នែកសន្សឹមៗប្រិចៗ យកដៃមកបាំងថ្ងៃដែលកំពុងតែចាំងមកប៉ះមុខខ្លួន ព្រិចភ្នែកជាច្រើនសារទម្រាំតែអាចស៊ាំជាមួយនឹងពន្លឺ
បាន។ កែវភ្នែកមានពន្លឺស្រទន់សម្លឹងមើលជុំវិញខ្លួនបានប្រទះនឹងវង់ភក្រ្តដ៏ស្រស់សង្ហាររបស់ប្តីដែល
កំពូងតែគេងលក់បាត់មាត់ឈឹងឮតែសម្លេងដកដង្ហើមស្រាលៗ។ ថេយ៉ុងងើបមុខឡើងច្រត់កែងដៃនឹង ពូកខិតខ្លួនឡើងលើបន្តិច គយគន់សម្លឹងមើលមុខប្តីដែលកំពូងតែគេង ស្នាមញញឹមនៅលើបបូរមាត់
របស់ថេយ៉ុងស្រាប់តែលេចឡើងដោយមិនបានព្រាងទុក។
«សង្ហារណាស់!» កាន់តែមើលថេយ៉ុងកាន់តែយល់ថាធ្លាក់ក្នុងអន្លង់ស្នេហ៍ប្តីខ្លួនឯងកាន់តែជ្រៅ ស្រង់លែងបានហើយដំណាក់កាលនេះ។ ម្រាមដៃស្រឡូនសរស្អាត ទន់ល្មើយដាក់ចុះទៅស្ទាបលើថ្ពាល់
របស់ប្តីថ្មមៗ បង្អូសទៅលើច្រមុះមានខ្ទង់ខ្ពស់ស្រួចស្អាតចុះមកដល់បបូរមាត់ក្រាស់តែមានមន្តស្នេហ៍ របស់ប្តីទាំងលេបទឹកមាត់ក្អឹកៗ អត់ទេឆ្កួតណាស់ ហេតុអីខួរក្បាលថេយ៉ុងឆ្កួតយ៉ាងនេះ នេះគេក្លាយជាមនមុស្សរោគចិត្តដោយសារតែបានប្តីសង្ហារហើយមែនទេ ទេមិនអាចទេ។ ពេលនឹកឃើញដល់រឿងមានអីៗជាមួយប្តីថេយ៉ុងស្រាប់តែនឹកឃើញដល់រឿងកាលពីយប់មិញ ហេតុអីគេចេះភ្លេចទៅកើត យប់មិញជុងហ្គុករំលោភខ្លួនជិតស្លាប់ជិតរស់ ប្រកែកក៏មិនបាន មិនត្រឹមតែ ប៉ុណ្ណោះគេចោទប្រកាន់់ថេយ៉ុងថាមានសាហាយស្មន់ពេញៗមាត់ មាកងាយមិនឲ្យតម្លៃខ្លួនដែលជា ប្រពន្ធទាំល់តែសោះ។
ទឹកមុខថេយ៉ុងប្រែជាក្រៀមស្រពោន កែវភ្នែកទាំងគូររលីងរលោងរកកលចង់យំមកទាំងព្រឹក ខួរក្បាលអន្លឺតឡើងនូវរូបភាបជាច្រើនដែលប្តីជាទីស្រឡាញ់ធ្វើកាលពីម្សិលមិញ។ ហ៊ឹស! ទោះបីជាយប់ មិញជុងហ្គុកនាយនាំថេយ៉ុងដោយការបបោសអង្អែលក៏ដោយចុះ តែត្រូវចាំថានាយមិនបានធ្វើជាមួយ ខ្លួនព្រោះតែក្តីស្រឡាញ់ឡើយ ផ្ទុយទៅវិញដើម្បីតែបំពេញចំណង់តណ្ហារបស់នាយតែប៉ុណ្ណោះ ខួរក្បាលថេយ៉ុងមានទាន់ខូចឯណា រឿងអីដែលថេយ៉ុងចាំមិនបាននោះម្សិលមិញក្រែងជុងហ្គុកបញ្ជាក់ ច្បាស់ៗហើយមិនចឹងហ្ហេស? នាយមើលឃើញប្រយោជន៍ពីគ្រួសារថេយ៉ុងតែប៉ុណ្ណោះអស់ប្រយោជន៍
ពេលណា ក៏ទុកជាសម្រាមក្នុងភ្នែកនាយតែប៉ុន្នឹង បើមិនចេងទេក៏ដូជជាថេយ៉ុងចឹងត្រូវគេយកមប្រើឲ្យ បម្រើតណ្ហារបស់គេម្តងម្កាល ពេលណាក៏បានឲ្យតែគេចង់យើងគ្មានសិទ្ធប្រកែកទេ។
តក់! ទឹកភ្នែកមួយដំណក់ស្រក់ចេញពីរង្វង់ភ្នែកខាងឆ្វេងរបស់ថេយ៉ុង រាងតូចរហ័សក្រវាសដៃជូតទឹក ភ្នែកចេញ បម្រាស់ចេញពីរង្វង់ដៃរបស់ជុងហ្គុកតិចៗ តែជុងហ្គុកនាយអោបថេយ៉ុងជាប់ស្អិតខ្លាំងណាស់ ថេយ៉ុងប្រឹងទាញបេះដៃរបស់ប្តីចេញម្តងមួយៗ បានសម្រេចហើយក៏រំកិលខ្លួនដែលឈឺសព្វសាច់ចេញពី រង្វង់ដៃជុងហ្គុកបន្តិចម្តងៗ បើកភួយចេញចេញពីកាយអាក្រាតមិនទាន់ហ៊ានចុះនៅឡើយព្រោះ មិនប្រាកដចិត្តថាអាចឈរដើរដោយខ្លួនឯងបានឬអត់ទេ បើមួយតួខ្លួននេះឈឺញ័រខ្លួនកក្អិចអង្គុយ សឹងតែមិននឹងផងទម្រាំចុះដើរទៀត។
« អ្នកណាប្រើឲ្យឯងទាញដៃយើងចេញ?»ជុងហ្គុក
« គឺ… គឺអូន… គ្មានអ្នកណាប្រើទេ!» ថេយ៉ុងភ្ញាក់ក្រញាងព្រោះតែមុននេះមិននដឹងថានាយក្រាស់នាយ ភ្ញាក់មកតអាំពិពេលណាទេ សម្លេងរបស់នាយរឹងកំព្រឹសគ្មានទឹកដមអ្វីទាល់តែសោះ។ ថេយ៉ុងឆ្លើយទៅនាយក្រាស់ទាំងត្រដិតមាត់ ព្រោះភ័យខ្លាំងពេក។
« ឆាប់ទាញដៃយើងដាក់លើចង្កេះឯងវិញភ្លាម» ជុងហ្គុកនាយនិយាយបញ្ជាថេយ៉ុងដោយផ្តាច់ការ កែវភ្នែករបស់នាយដេកសម្លឹងមកថេយ៉ុងយ៉ាងកំណាចបំផុត ធ្វើឲ្យថេយ៉ុងភ័យញ័រមាត់មាត់ពេលងាកទៅប្រសព្វនឹងកែវភ្នែកមួយគូរដ៏មុតស្រួចនោះ។
« តែ… តែអូនចង់ងើបហើយ!»
« យើងបញ្ជាឲ្យលើកដៃយើងដាក់លើចង្កេះឯងវិញ!!» ជុងហ្គុកសម្លុតដាក់ថេយ៉ុងធ្វើឲ្យរាងតូចប្រញាប់ទម្លាក់ខ្លួនគេងលើពូកទាញភួយមកដណ្តប់លើប្រាណអាក្រាត ហើយទាញដៃជុងហ្គុកមកដាក់ឲ្យអោបលើចង្កេះរបស់ខ្លួនដូចមុននេះវិញ។ តែវាមិនបានកឿកកិតជិតប្រាណដូចមុននេះឡើយ ទើបវាពន្តាលឲ្យនាយក្រាស់ឃ្នាស់ចិត្តជាខ្លាំង ព្រោះនៅឆ្ងាយប្រាណតូចនេះខ្លាំងពេក។
« ចូលមកក្នុងទ្រូងយើងវិញ!!!» ថេយ៉ុងក៏ខិតចូលមកកាន់តែកៀកនឹងកាយអាក្រាតរបស់ប្តីតាមបញ្ជា ទាំងខ្លាចញ័រខ្លួនមិនហ៊ានសម្លឹងមើលមុខនាយឡើយ។
« ខិតបន្តិចទៀត!!» ឃើញក្មេងខ្លះខ្លាចឡើងញ័រខ្លួនជុងហ្គុកកាន់តែបានចិត្តបង្គាប់បញ្ជាបន្ថែមទៀតតាំងលួចសើចក្នុងចិត្តនឹងចរិកល្ងីល្ងើរបស់ក្មេងក្នុងប្រអប់ដៃ។
«ថើបមាត់យើង!! Morning kiss!» ថេយ៉ុងត្រូវបានជុងហ្គុកអោបយ៉ាងណែនដៃ ប្រាណអាក្រាតគ្មានសម្លៀកបំពាក់ទាំងពីរប៉ះកកិតគ្នាសឹងតែគ្រប់កន្លែង ចង្កេះតូចមួយក្តាប់ត្រូវប្តីអោបទាញឲ្យមកផ្អិបជាប់នឹងប្រាណនាយកក្រាស់ កូនប្រុសទៅពីរកំពុងតែស្វាគមន៍គ្នានៅក្រោមភួយដណ្តប់បាត់ទៅហើយ។ ថេយ៉ុងមុខឡើងក្រហមពេលដឹងដល់អារម្មណ៍ដែលក្តៅរោលរាល គួបផ្សំនឹងពាក្យបញ្ជារបស់ជុងហ្គុកទៀតរាងតូចក្រវីក្បាលជ្រប់មុខនឹងដើមទ្រូងប្តីយ៉ាងណែន តែមុខនាយពេលនេះថេយ៉ុងមិនហ៊ានតាំងមើលផងចុះទម្រាំតែឲ្យថើបនាយទៀត ខ្លួនមិចនឹងហ៊ានទៅ។ ជុងហ្គុកដឹងថាថេយ៉ុងខ្មាស់អៀនតែនាយចង់ធ្វើបាបទើបនិយាយទាំងទឹកមុខស្មើរ សម្លេងមាំដាក់អ្នកដែលនៅក្នុងទ្រូង។
« មិនថើប?! ឬចង់ឲ្យយើងរំលោភឯងតែម្តងទេ!!» ថេយ៉ុងភ្ញាក់ញ័រខ្លួនព្រោះតែជុងហ្គុកនាយសម្លុតយកតែម្តង មិនថាតែមាត់ទេនាយក្រាស់ស្រាប់តែក្រលាស់ខ្លួនមកទ្រោមពីលើខ្លួនថេយ៉ុងភ្លាមៗ ថេយ៉ុងភ័តញ័រមាត់ ញ័រខ្លួនទទ្រើកដូជកូនចាប់ធ្លាក់ទឹកពេលឃើញក្រសែរភ្នែកអ្នកនៅខាងលើសម្លឹងមកខ្លួនដូជជាកំពុងតែខឹងសម្បារណាស់ចឹង។ ថេយ៉ុងធ្មេចភ្នែកក្រវីក្បាលញាប់ស្មេរ ព្រោះគេបិតជាគ្មានគម្លាំងយកមកទប់ទល់ជាមួយតណ្ហារបស់ជុងហ្គុកបន្តទៀតបានឡើយ ឈឺខ្លួនយប់មិញមិនទាន់បាត់ផងបើព្រឹកនាយបន្តទៀតខ្លួនច្បាស់ជាដាច់ខ្យល់ស្លាប់ក្រោមទ្រូងប្រុសម្នាក់នេះមិនខានទេ។
នាយក្រាស់យកអណ្តាតទល់ថ្ពាល់ ជញ្ជក់មាត់បែបគ្រឺតខ្នាញនឹងថេយ៉ុងខ្លាំងណាស់ ខឹងដែលរឹងទទឹងមិនព្រមស្តាប់តាមបង្គាប់របស់ខ្លួន គ្មានអីក្រៅពីគេមិនព្រមថើបខ្លួណនោះទេ។
« យើងសួរម្តងទៀត!! ថើបឬមិនថើប?!» ជុងហ្គុកសមម្លុតទៀតហើយ ថេយ៉ុងភ្ញាក់កន្រ្តាក់ខ្លួនបើក ភ្នែកមើលទៅជុងហ្គុកទាំងរលីងរលោងទឹកភ្នែកស្រក់កាត់តាមកន្ទុយភ្នែក ប្រឹងហើបបូរមាត់ដែរញ័រៗតបទៅជុងហ្គុកសូម្បីតែអណ្តាតក៏វាញ័ររលាស់មិនចង់ចេញដែរ។
« ថ… ថើប… អូនថើប» ម្រាមដៃស្រឡូនទន់ក្រអូបទាំងគូរលើកមកក្រសោបថ្ពាល់ទាំងសងខាង
របស់ជុងហ្គុក ប្រឹងងើយក្បាលទៅថើបថ្ពាល់នាយក្រាស់មួយខ្សឺត។
ជុងហ្គុកជ្រួញចិញ្ចើមដាក់ថេយ៉ុង ដែលកំពុងតែមើលមុខនាយភ្លឹសៗហាក់មិនយល់សាច់ការណ៍អ្វី សោះ តែពេលថេយ៉ុងធ្វើទឹកមុខឆ្ងល់ៗបែបនេះបែរជាធ្វើឲ្យជុងហ្គុកនាយគ្រឺតខ្នាញ់ខ្លាំងទៅវិញ តាមចិត្តចង់តែចាប់ក្រញិចថើបឲ្យអស់ចិត្តទេ តែនៅទ្រាំធ្វើមុខមាំដាក់ថេយ៉ុងដដែរ។
« យើងមិនបានប្រាប់ឲ្យឯងថើបថ្ពាល់ទេ? មាត់! ថើបមាត់យើងម្តងទៀត!»
ឮសម្តីរបស់ជុងហ្គុកហើយ ថេយ៉ុងខាំមាត់អៀនផងខ្មាស់ផង ក្នុងចិត្តក៏ដឹងដែរថានាយខ្សែរលើខ្លួនច្បាស់ ណាស់តែអាចធ្វើអីបានទៅ មានតែព្រមតាមនាយតែប៉ុន្នឹងឯង។
អឹម! ថេយ៉ុងងើយក្បាលទៅថើបបបូរមាត់មាំក្រាស់របស់ប្តីថ្នមៗ បំណងថានឹងដកមាត់ចេញវិញភ្លាម តែជុងហ្គុកនាយមិនព្រមដោះលែងត្រឹមនេះឡើយ នាយក្រាស់ទម្លាក់មុខចុះតាមបបូរមាត់ថេយ៉ុង កម្រើកបបូរមាត់ជញ្ជក់បបូរមាត់ថេយ៉ុងថ្នមតែថេយ៉ុងនៅតែមានអារម្មណ៍ថាឈឺផ្សាបបូរមាត់ ព្រោះតែប៉ះជាមួយនឹងរបួសដែលនាយក្រាស់ខាំឡើងជាំឈាមតាំងពីយប់មិញមកម្លេះ។ អណ្តាតក្តៅ ឧណ្ឌៗលូនចូលទៅប្រលែងលេងក្នុងក្រអូមមាត់ថេយ៉ុង គាស់គេវផ្តោះផ្តង បឺតជញ្ជក់យករស ជាតិគ្នាឆ្អែតហើយក៏ប្រលែងបបូរមាត់ថេយ៉ុងឲ្យមានសេរីភាពវិញ ណាមួយក៏ឃើញថាថេយ៉ុងអស់ខ្យល់ ជិតផុតដង្ហើមទៅហើយ។ ជុងហ្គុកងើបខ្លួនប្រាស់ខ្លួនដេកទៅម្ខាង ដោះលែងឲ្យថេយ៉ុងមានសេរីភាពទាំង ដែលដឹងថាអាកូនពូជនៅខាងក្រោមកំពុងតែងើបឆ្ងក់ត្រូវការអ្នកលួងលោម មិនមែនជុងហ្គុកនាយមិន ចង់ធ្វើជាមួយថេយ៉ុងព្រោះខ្លាចគេឈឺ គឺមកពីព្រឹកនេះនាយមានណាត់ការងារជាមួយផ្លារៀទើបនាយមិន អាចបន្តជាមួយថេយ៉ុងបាន បើកុំតែនឹកស្តាយស្រណោះស្រីស្អាតសាច់ក្រអូបជនជាតិបារាំងទេ ម្លេះនាយ នឹងប្របាក់ថេយ៉ុងទាំងព្រឹកមិនឲ្យសល់សាច់ទេ។
« ក្រោកទៅរៀបចំខោអាវឲ្យយើង យើងត្រូវធ្វើការ» ថាហើយនាយជាប្តីក៏ក្រោកក្រែសស្រវាទាញយក កន្សែងមករុំល្វែងខាងក្រោមដើរចូលបន្ទប់ទឹកបាត់ទៅ ថេយ៉ុងឃើញកាយវិការនាយបែបនេះបេះដូងតូច ល្អិតនៅក្នុងប្រអប់ទ្រូងវាចាប់ផ្តើមឈឺឡើងឈីបៗទៀតហើយ ហេតុអីគ្រាន់តែអ្នកជាប្តីប្រងើយកណ្តើយ ដាក់ប៉ុន្នឹងសោះវាមានអារម្មណ៍ថាឈឺចាប់យ៉ាងនេះ ហេតុអីទៅ។
ថេយ៉ុងងើបពីគ្រែទៅបើកទូរខោអាវ ទាំងននោលគោកទាញយកអាវឃ្លុំមកសូកចូលខ្លួនឲ្យតែបានសិន ជើងទាំងគូរញ័រឡើងដូចរំស័រ តែបានដៃខំទប់ទ្វារទូរឈេរើសខោអាវ សឺម៉ីពណ៍សរ អាគ្រ័រសេរពណ៍ទឹក ប៊ិក ជាមួយនឹងខោសាច់ក្រណាត់ពណ៍ទឹកប៊ិកហើយក៏មិនភ្លេចក្រវ៉ាត់កដែលមានពណ៍ដូចគ្នាទៅនឹងខោ យកមកដាក់លើពូកទុកឲ្យប្តីរួចជាស្រេច រាងតូចដាក់ខ្លួនអង្គុយលើពូកថ្នមៗចាំប្តីចេញមកពីបន្ទប់ទឹក វិញ។ មិនយូរប៉ុន្មាននាយក្រាស់ក៏ចេញមកពីបន្ទប់ទឹកវិញ ដើរជូតសក់សំដៅមករកខោអាវដែលបប្រពន្ធ រៀបចំឲ្យរួចជាស្រេចនៅលើពូក។ ជុងហ្គុកទាញខោអាវមកស្លៀកពាក់នៅនឹងមុខរបស់ថេយ៉ុង ស្លៀករួចអស់ហើយក៏យកក្រវ៉ាត់ក៏មកចង់ ថេយ៉ុងក៏ងើបទៅជួយចងឲ្យប្តីតាមទម្លាប់ដែលជុងហ្គុកធ្លាប់ បង្គាប់កាលពីថ្ងៃមុន តែបើនិយាយឲ្យស្មោះត្រង់ទៅថេយ៉ុងមិនជំនាញខាងចងក្រវ៉ាត់កឡើយព្រោះមិន ដែលធ្លាប់ចងខ្លួនឯងពីមុនមកផងនឹង ទើបនឹងចេះចង់ពេលបម្រើប្តីនឹងឯងតែនៅតែមិនទាន់បានស្អាត។
« ហើយឬនៅ? យឺតយ៉ាវណាស់ ម៉ោង៨ឥឡូវហើយ ផ្លារៀគេចាំយើង!» គ្រាន់តែឮឈ្មោះស្រីម្នាក់នោះ
ថេយ៉ុងអស់អារម្មណ៍តាំងសម្មាធិរលីង មានតែចងលឿនៗឲ្យឆាប់ហើយ ព្រោះលោកប្តីកំពុងតែ ដង្ហើយរកស្រីម្នាក់នោះហើយ។ ថេយ៉ុងព្យាយាមខាំមាត់សង្កត់ចិត្តទាល់តែចង់ក្រវ៉ាត់កឲ្យប្តីទាល់តែរួច រាល់សង្កត់ចិត្តមិនដេញដោលរឿងពីម្សិលមិញឡើយ មិនចង់ព្រោះតែស្រីម្នាក់នោះនាំរឿងឈ្លោះគ្នាទាំង ព្រឹក ក្នុងចិត្តថេយ៉ុងដឹងយ៉ាងច្បាស់ថាជុងហ្គុកនឹងស្រីម្នាក់មិនព្រមបញ្ចប់ត្រឹមនេះឡើយ តែឲ្យខ្លួនធ្វើ ម្តេចទៅ? ថេយ៉ុងមិនចង់នាំរឿងឈ្លោះ មិនចង់ឲ្យប្តីស្អប់ខ្លួនខ្លាំងជាងនេះ ហើយក៏មិនចង់លែងលះជា មួយជុងហ្គុកដូចគ្នា ហេតុតែស្រឡាញ់ថេយ៉ុងព្យាយាមអត់ធ្មត់នឹងរឿងគ្រប់យ៉ាង។
« ថ្ងៃត្រង់កំភ្លេចធ្វើម្ហូបឲ្យយកទៅយើងនៅក្រុមហ៊ុនផង!» ថេយ៉ុងអរភឺតឮថាប្តីចង់ឲ្យខ្លួនយកម្ហូប អាហារថ្ងៃត្រង់ទៅឲ្យនាយដល់ក្រុមហ៊ុនទៀត គេសប្បាយចិត្តវិញបានខ្លះហើយ ខុសពីជុងហ្គុកដែល នាយមានគម្រោងធ្វើបាបថេយ៉ុងច្រើនជាង។
« បាទ!»
ថេយ៉ុងញញឹមតាមសម្លឹងមើលដំណើរចាកចេញរបស់ប្តីទៅ រហូតដល់ផុតពីបន្ទប់ថេយ៉ុងក៏ងាកទៅ មើលបង្អួចទៅក្រៅផ្ទះម្តង ចាំមើលដំណើររបស់ប្តី បន្តិតច្រោយមកក៏ឃើញឡានអ្នកណាមិនដឹង បើកចូលមកក្នុងបរិវេណផ្ទះវីឡា ថេយ៉ុងតាមសម្លឹងមើលទាំងចម្លែកក្នុងចិត្ត តែពេលដែលឃើញវត្តមាន ស្រីស្រស់ផ្លារៀបើកទ្វារចុះមកពីលើឡាន ថេយ៉ុងទម្លាក់ទឹកមុខស្រពាប់ស្រពោនមួយរំពេច។ ស្របពេល នោះដែរ ក៏ឃើញវត្តមានជុងហ្គុកចើរចេញពីក្នុងផ្ទះសំដៅចូលទៅរកផ្លារៀ នាងក្រមុំលូកដៃទៅសារ៉េក្រវ៉ា ត់កឲ្យជុងហ្គុក ទាញអាវនាយក្រាស់បន្តិច មុននឹងដើរអោបដៃជុងហ្គុកបណ្តើរគ្នាចូលទៅក្នុងឡានរបស់ នាងបើកចេញទៅបាត់។ ថេយ៉ុងឈរសម្លឹងមើលគ្រប់សកម្មភាពទាំងអស់ទាំងចុកអួលក្នុងទ្រូង សម្រក់ទឹកភ្នែកឲ្យហូរកាត់ថ្ពាល់ចុះមកម៉ាត់ៗ ផ្អែកខ្នងទល់នឹងជញ្ជាំងសម្រូតខ្លួនអង្គុយដល់ឥដ្ឋ ឈឺតាំងកាយទាំងចិត្តគ្មានពេលណាស្រាកស្រាន្តទាល់តែសោះ។
កាត់មកមើលជនរងគ្រោះកាលពីយប់មិញវិញ ពេលនេះកំពុងតែស្រែកកទួញថ្ងូរដូគេចចាក់ករដោយ សារតែនងស្រីជីដូនមួយចាប់សង្កត់យកពងមាន់ស្ងោរក្តៅឧណ្ឌៗសង្កត់លើថ្ពាល់នាយខ្លាំង។
« អូយ! បងថ្នមដៃបន្តិចបានទេ ឈឺណាស់!»
« ឈឺ?! បើដឹងថាឈឺអ្នកណាប្រើឲ្យឯងទៅដាល់គ្នា» ជីអា ដកពងមាន់រុំក្រណាត់សើមនោះចេញ ខាំមាត់គ្រឺតខ្នាញ់នឹងអាប្អូនពាល មិនដឹងជាយប់មិញទៅវាយតប់ជាមួយអ្នកណាទេបានជាព្រឹកឡើង សភាពទ្រុឌទ្រោមខៀវជាំបែបនេះ ឲ្យមករងការងារធ្វើតែបែរជាបានបែកមុខបែកមាត់ទៅវីញបែបនេះ សមណាស់ដែលស្អំសង្កត់ឲ្យខ្លាំងៗ កុំឲ្យថ្ងៃក្រោយប្រព្រឹត្តិចឹងទៀត។
« ពុទ្ធោបង! ខ្ញុំប្រាប់ហើយថាខ្ញុំមិនបានទៅរករឿងគេទេ វាក្រាន់តែជារឿងយល់ច្រឡំគ្នាតិចតួច»
« យល់ច្រឡំរឿងអី? តិចតួចបន្នឹងហើយហើយ ចុះទម្រាំអាធ្ងន់ធ្ងរទៀតមិនក្លាយជាខ្មោចយាមលូទឹក ស្អុយហើយេដឹង» ឮជីអាសួរបែបនេះ ស៊ូយ៉ុនមិនហ៊ានប្រាប់ទេ បើឲយប្រាប់ខ្លួនត្រូវប្តីគេយល់ច្រឡំ ថាជាសាហាយស្មន់ប្រពន្ធគេ ហើយដាល់ធាក់បីបួនជើងនឹងច្បាស់ជាខ្មាស់គាត់ស្លាប់ហើយ ណាមួយ ដូចជាអត់កេរ្តិ៍ខ្មាស់ពេកហើយ។
« ក៏… ក៏ខ្ញុំដើរចេញពីផ្សារទំនើបមកក៏ត្រូវពួកក្មេងទំនើងនៅចំណតម៉ូតូវាយពីក្រោយ ទម្រាំតែដឹងថាវាយ មនុស្សច្រឡំខ្ញុំឡើងទក់សាច់!» ស៊ូយ៉ុនរដាក់រដុបរកពាក្យកុហកបងស្រី។
« បើចឹងល្អហើយ ទៅយកវីដេអូពីកាំមេរ៉ាសុវត្ថិភាពបទៅប្តឹងពួកវាតែម្តងទៅចឹង» ជីអាប្រុងងើបទៅយក កាបូបលុយនាំប្អូនទៅរកប្តឹង ស៊ូយ៉ុនភ័យឡើងស្លឺភ្នែករហ័សចាប់ដៃបងបើទៅមែនច្បាស់ជាគាត់ចាប់បាន ថាខ្លួនកុហកមិនខានទេ។
« មិនបាច់ទេៗ មិនបាច់ទេបង ខ្ញុំមិនចង់មានរឿងវែងឆ្ងាយទេ ក្រែងអ្នកមីងកំពុងតែសម្រាកនៅមន្ទីរ ពេទ្យផងមិនចឹងហេស? ខ្ញុំមិនចង់ឲ្យមីងគាត់ពិបាកចិត្តរឿងនេះទេ យ៉ាងណាៗពួកក្មេងនោះ ក៏សុំទោសខ្ញុំរួចហើយដែរ ខ្ញុំមិនចង់ប្តឹងផ្តល់អីទេ!» ជីអាសម្លឹងមើលមុខស៊ូយ៉ុនបន្តិចមុននឹងដាក់ ខ្លួនអង្គុយវិញ ដកដង្ហើមធំមួយសារយល់ស្របនឹងគំនិតរបស់ប្អូន។
« បើចឹងឯងសម្រាកទៅ កុំភ្លេចស្អំមុខផង បងទៅមើលម៉ាក់នៅពេទ្យសិន» តាមពិតម៉ាក់របស់ជីអាជំងឺ របស់កាត់វាធ្វើទុក្ខទើបត្រូវឡើងមកសម្រាកព្យាបាលនៅមន្ទីរពេទ្យធំនៅសេអ៊ូលទាំងបង្ខំចិត្ត មិនដឹងថា មានរឿងអីហេតុអីទេបានជាពីរនាក់ម្តាយកូននេះស្អប់ទីក្រុងសេអ៊ូលយ៉ាងនេះ ដល់ថ្នាក់ជីអានាងលះបង់ ទំនាក់ទំនងស្នេហាជាមួយជុងហ្គុករត់គេខ្លួនដល់ទីជនបទដាច់ស្រយ៉ាល បាត់ដំណឹងសូន្យឈឹង។ ចំនែកកម្លោះស៊ូយ៉ុនវិញត្រូវអ៊ំមេភូមិនៅលើកោះដេញឲ្យមករកការងារធ្វើនៅទៅក្រុងតាមក្តីស្រម៉ៃ បើឲ្យទៅរស់នៅលើកោះមើលថែរតបស្នងសងគុណគាត់នោះគ្មានអនាគតល្អប្រសើរខ្ពង់ខ្ពស់ សម្រាប់យុវជនដ៏ឆ្នើមដូចជាស៊ូយ៉ុនឡើយ។ បានជាចឹងហើយបានកម្លោះតូចតាមបងស្រីមកដល់ទី ក្រុងជិះម៉ូតូប្រចាំត្រកូលដើរដាក់ពាក្យរកការងារធ្វើពឹងតាម google map ហើយក៏ចៃដន្យបានជួបថេយ៉ុង នៅតាមផ្លូវទើបបង្ករជាហេតុធ្វើឲ្យប្តីប្រពន្ធគេឈ្លោះទាស់ទែងគ្នា វាយទាំងអ្នកកំដរទក់សាច់ទៀតផង។
«បាទបង » គ្រាន់តែជីអាដើរទៅបាត់ អាល្អិតកំហូចក៏ដាក់មេប្រូចរៀបចំខ្លួនចេញពីផ្ទះដូចគ្នាដែរ គ្មានទៅណាក្រៅពីរទៅរកថេយ៉ុងនោះទេ ស្កាល់ផ្ទះប៉ុន្នឹងហើយចាំចុះទៅរករាល់ថ្ងៃតែម្តងហ្ហាស់ហា។
ទីត! ទីត! សម្លេងម៉ូតូស៊ីផ្លេនៅមុខរបងទ្វារផ្ទះវីឡាបណ្តាលឲ្យថេយ៉ុងដែលកំពុងតែផ្ចិតផ្ចង់ធ្វើម្ហូប រៀបទុកដាក់ជូនទៅប្តីនោះ រហ័សងាកមុខមើលទៅក្រៅផ្ទះវីឡា ចំណែកអ៊ំស្រីម្នាក់ក៏ប្រាប់ឲ្យជែមដែលជាជំនិតរបស់ជុងហ្គុកទៅមើលថាអ្នកណាមករកអី មិចក៏មិនចុចកណ្តឹងមុខផ្ទះបែរជាចុចស៊ីផ្លេទ្រហឹងអឺងកងទៅវិញ កុំឆ្ងល់អីថាហេតុអីនាយជែមជំនិតជុងហ្គុកថ្ងៃបេះបានសម្រាកនៅផ្ទះព្រោះតែជាបញ្ជារបស់ជុងហ្គុកឲ្យនាយចាំឃ្លាំមើលថេយ៉ុងនឹងឯងខ្លាចអាក្មេងនេសាទនោះមករកម្តងទៀត ហើយវាក៏ដូជការគិតរបស់នាយពិតមែនអាល្អិតនោះមករកម្តងទៀតពិតមែន។
« ឯងមករកស្អី?»
« ខ្ញុំមករកបងថេ! គាត់នៅទេបង?» អាល្អិតចុះពីលើម៉ូតូឈរអឺតលើមៗនៅមុខទ្វាររបង ស្រាប់តែលេចមុខប្រុសមាឌមាំម្នាក់ ខ្ពស់ស្រឡះ ទម្រង់មុខរាងថ្គាមខ្លា មានពុកមាត់ដុះរិញៗបែបមានអំណាច ស៊ូយ៉ុនក៏រាងខ្លាចរអានឹងប្រុសម្នាក់នេះមិនតិចដែរ។
« មិននៅទេ ទៅវិញទៅ!!»
« អ្នកនាមករកអី?» ថេយ៉ុងមិនដាច់ចិត្ត ព្រោះសម្លេងស៊ីផ្លេម៉ូតូទើបចេញមកមើលឲ្យឃើញផ្ទាល់ភ្នែក ពិតជាអាល្អិតនេះពិតមែន។
« គឺខ្ញុំណាបងថេ!!» គ្រាន់តែឃើញថេយ៉ុងមកភ្លាម អាល្អិតនោះអរកញ្ជ្រោលបក់ដៃហៅថេយ៉ុងថែមទៀត តាមពិតអាពូមុខកាចម្នាក់នេះកុហកមិនចង់ឲ្យខ្លួនបានជួបថេសោះ ប្រហែលជាបញ្ជាពីលោកម្ចាស់ហើយមើលទៅ។
« អៅវ! តាមពិតជាអាល្អិតឯងសោះ បងជែមបើកទ្វារទៅ ជាមិត្តរបស់ខ្ញុំទេ»
« អ្នកប្រុសតូច… តែថា… » ជែខមស្តាក់ស្ទើរ មួយជាបញ្ជារបស់អ្នកប្រុសធំ មួយទៀតជាបញ្ជារបស់អ្នកប្រុសតូចឲ្យគេស្តាប់តាមអ្នកណាទៅ បើជំទាស់បញ្ជាថេយ៉ុងហាក់ដូជជាមិនសមសោះ។« បើកទៅ មានរឿងអៅចាំខ្ញុំជាអ្នកទទួលខុសត្រូវ!» ថេយ៉ុងដឹងច្បាស់ដូជថ្ងៃថាមុខជាជុងហ្គុកបញ្ជាជំនិតឲ្យតាមឃ្លាំមើលខ្លួនមិនខានទេ តែបើអាល្អិតស៊ូយ៉ុនជនរងគ្រោះដែលត្រូវឈឺសាច់ដោយសារខ្លួនកាលពីយប់មិញមកទៅហើយ ថេយ៉ុងម្តេចនឹងដាច់ចិត្តដាក់ក្មេងនេះទៅ ណាមួយរវាងខ្លួននឹងស៊ូយ៉ុនគ្មានអ្វីលើសពីពាក្យថាបងប្អូននោះទេ មានអីត្រូវខ្លាចទៅ។ ទ្វាររបងត្រូវបានបើកឲ្យស៊ូយ៉ុនជិះម៉ូតូចូលមកក្នុងផ្ទះវីឡានោះ មុននឹងបណ្តើរគ្នាចូលផ្ទះបាត់ទៅ ថេយ៉ុងរៀបចំទទួលអាល្អិតនោះហើយក៏ស្អំពងមាន់ស្ងោរលើមុខឲ្យផង ជាការប៉ះប៉ូវចំពោះរឿងកាលពីយប់មិញ។
ទីង!
« ចៅហ្វាយ អាក្មេងនោះមកពិតមែនទាន! អ្នកប្រុសថេឲ្យវាចូលមកក្នុងផ្ទះ ស្អំរបួសឲ្យវាទៀតផងចៅហ្វាយ» ថាមែនៗ នាយជែមផ្ញើរសាររាយការណ៍ឲ្យចៅហ្វាយភ្លាមៗ រួមទាំងរូបថតមួយសន្លឹកដែលនាយលួចថតពីចម្ងាយផ្ញើរឲ្យទៅជុងហ្គុកទៀតផង។
« ហាច់ណាស់ អត់ប្រុសមួយម៉ោងមិនបាន!» ជុងហ្គុកឈរមើលសារដែលកូនចៅផ្ញើរមកឲ្យនោះក្តៅចិត្តឆេវ។ គិតទៅថេយ៉ុងចូលចិត្តធ្វើឲ្យអារម្មណ៍ជុងហ្គុកឆេះឆួលគ្រប់ពេល រកតែពេលប្រើងអារម្មណ៍ផ្តោតលើកាតងារមិនបានពិតមែន មើលចុះពេលកំពុងតែនាំកញគ្នាដើរមើលចំការទំពាំងបាយជូរសុខៗត្រូវមកខូចអាំរម្មណ៍អស់ដោយសារតែចរិកហាច់របស់ថេយ៉ុងឃើញប្រុសក្មេងមិននបាននឹងហើយ។
« ជុងថាឲ្យអ្នកណា?» ផ្លារៀធ្វើមុខឡិងឡង់ មើលជុំវិញខ្លួន នៅរងទំពាំងបាយជូរជួរនេះគ្មានឃើញអ្នកណាទៀតទេ មានតែនាងនឹងនាយនឹងហើយ កុំប្រាប់ណាថាជុងហ្គុកថាឲ្យខ្លួន ឬមួយនាយគិតថានាងមិនសូវចេះស្តាប់ពាក្យជេរជាភាសារកូរ៉េបានជាហ៊ានបង្ហើរមកបែបនេះ។ ដៃដន្យអីមុននេះបន្តិចនាងឧនដោះស្បែកជើងកែងចេញ ព្រោះតែវាដើរមិនស្រួល មកឪនដោះស្បែកជើងនៅចំពោះមុខជុងហ្គុករ៉ូបរឹបរាងខើចអំពើលពាក់កណ្តាលភ្លៅ វាលទ្រូងគ្រាន់តែឪនបន្តិចវាលេចចេញពេញភ្នែកជុងហ្គុកបាត់ទៅហើយ អាចធ្វើឲ្យអារម្មណ៍ជាមនុស្សប្រុសមួយចំនួនមានចំណង់ឡើងមកភ្លាមៗ តែសុំទោសផងមិនមែនជាជុងហ្គុកទេ។
« អរ… គឺគ្មានទេ» ចង្រៃយអើយ និយាយភ្លេចមើលថាមានអ្នកខ្លះក៏មិនសូវខុសពីអ្វីដែលនាយ និយាយដែរ មិនគួរទេអាមាត់ចម្កួតនេះ។
_________To be continued
និពន្ធដោយ គីម ហ្វារីសា
15ភាគនេះ admin ផុសលួងចិត្តអ្នកអានដែលរងចាំ admin មកយូរហើយ។ អរគុណអ្នកដែលនៅតែអានរឿងនិងរងចាំរឿងរបស់ admin💜✨
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
