« ជីអា!!! ជាអូនមែនទេ?» សម្លេងមាំគ្រល័រ បន្លឺឡើងពីក្រោយខ្នងរបស់ជីអា ថាសភេសជ្ជះនៅលើដៃញ័រទទ្រើកៗព្រោះដៃមួយតួខ្លួនរបស់អ្នកកាន់ថាសមួយនេះកំពុងតែភ័យញ័រទាំងខ្លួនចង្វាក់បេះដូងលោតលឿនជាងខ្យល់ដង្ហើម ព្យាយាមឈរស្ងៀមមិនតបអ្វីទាំងអស់។
រាងកាយមាំទាំ កម្ពស់ខ្ពស់ស្រឡះ បោះជំហានជើងមកកាន់តែកៀកនឹងជីអា ហើយក៏ចាប់ស្មារបស់នាងថ្នមៗ នាយស្គាល់ច្បាស់ណាស់ ស្រីម្នាក់នេះជាជីអាដែលនាយធ្លាប់ស្គាល់ ទោះបីជាពេលវាលាកន្លងយូរទៅប៉ុណ្ណាតែនៅតែអាចចំណាំពីមនុស្សស្រីម្នាក់នេះបានយ៉ាងច្បាស់។
« មិន. . . ខ្ញុំមិនមែនឈ្មោះជីអាទេ» ជីអា ក្រឡាស់ខ្លួនប្រុងដើរចេញក្រៅសាលកម្មវិធីតាមច្រកបន្ទប់ទឹក តែប្រុសម្នាក់នោះមិនព្រមឲ្យនាងទៅដោយងាយៗឡើយ គេចាប់ដៃជីអាទាញមកវិញ ព្រោះតែខ្លាចធ្លាក់ថាសបែកកែវ ជីអាប្រឹងពង្រឹងដៃទើបត្រូវងាកត្រឡប់ក្រោយ មកទល់មុខជាមួយនឹងប្រុសម្នាក់នោះចំៗ។
« ហេតុអីចាំបាច់គេចមុខ គិតថាខ្ញុំចំណាំមិនបាន?» គិតថាស្លៀកពាក់ជាបុគ្គលិករត់តុ និយាយថាមិនមែនជាជីអាដែលនាយធ្លាប់ស្គាល់ហើយនាយចំណាំជីអាមិនបានមែនទេ?! បើនាងគិតបែបនេះ សុំប្រាប់ថានាងគិតខុសហើយ សុងរីនៅចំណាំនាងបានល្អខ្លាំងណាស់។ នាងក្រមុំបើកភ្នែកម៉ក់ៗ មើលទៅសុងរី បេះដូងនាងកាន់តែលោតញាប់លើសដើម ប្រុសចំពោះមុខនាងគឺជា ឆយ សុងរី!! សុងរី! អតីតមិត្តរបស់ជុងហ្គុក ថែមទាំងជាអតីតស្នេហាគ្រាដំបូងរបស់នាងផងដែរ។ ស្នេហ៍គ្រាដំបូងចឹងឬ? ចឹងបញ្ជាក់ថានាងធ្លាប់ទាក់ទងគ្នាជាមួយសុងរីពីមុនមក។
តាមពិតនាងនឹងសុងរីធ្លាប់ទាក់ទងគ្នាមុនពេលដែលជីអាទាក់ទងគ្នាជាមួយជុងហ្គុកទៅទៀត តែក្រោយមកនាងនិងសុងរីមិនចុះសម្រុងគ្នាដោយសារតែគ្រួសាររបស់សុងរីមិនយល់ស្របជាមួយនឹងស្នេហារបស់ពួកគេ ព្រោះតែវណ្ណះជីវភាពគ្រួសារ ។ ក្រោយបែកបាក់ស្នេហា អ្នកណាអាចស្មានដល់ទៅថាជុងហ្គុកជាសម្លាញ់ក៏ចាប់អារម្មណ៍លើជីអាម្នាក់ដែរ វាក៏បង្កើតបានជាសង្រ្គាមដណ្តើមស្នេហា រវាងមិត្តភក្តិសម្លាញ់ពីរនាក់។ មិននៅគិតយូរជីអាបម្រុងនឹងគេចពីសុងរីទៀត តែត្រូវនាយកម្លោះក្តាប់ច្របាច់ដៃនាងកាន់តែខ្លាំងជាប់ណែនលើសដើម។
BINABASA MO ANG
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
