« កុំភ្លេចឲ្យសោះ យប់នេះអូនត្រូវបោកខោក្នុងឲ្យយើង!!»ថ្ពាល់មានសាច់ទន់ៗរបស់ថេយ៉ុង ប្រែពណ៍ពីសរមកក្រហមព្រឿងៗដូចគេផាត់ពណ៍ថ្ពាល់។ បោកខោក្នុងនឹងទៀតហើយមែនទេ?! ចំជារឿងឆ្កួតឡប់ពិតមែនហើយ មិនដឹងថាគេអៀនទេឬក៏យ៉ាងមិចនៀក៎។ ថេយ៉ុងឱនមុខចុះបន្តិច ទម្លាក់ភ្នែកមើលចុះក្រោម តែក៏ត្រូវស្វាមីចាប់ផ្ញើយចង្ការតូចឲ្យងើយមើលទៅនាយវិញដូចដើម។
« គេចមុខ?» ប្តីខំនិយាយជាមួយហើយ តែមើលកាយវិការប្រពន្ធចុះ គេចពីមុខពីប្តីចឹងឬ?!
« អូ-អូនអត់មានទេ!!!» អូនអត់មានទេ! គឺអត់មានបានគេចមុខពីជុងហ្គុកទេ គ្រាន់តែងាកមុខចេញទេតើ។
« បើចឹងក៏ថើបយើងមក!!!» ថេយ៉ុងនៅតែមិនទាន់ហ៊ានបានមើលជុងហ្គុកចំនៅឡើយទេ តែមាត់បែរជាពោលថាមិនបានគេចមុខពីនាយទៅវិញ បែបនេះសួរថាមិនឲ្យជុងហ្គុកគ្រឿតគេបានយ៉ាងមិច។
« បា-បាទ?» ថើបចឹងឬ? គេមិនបានស្តាប់ច្រឡំទេមែន។ គ្រាន់តែលើគេឲ្យថើប ថេយ៉ុងងាកទៅមើលមុខលោកប្តីចំៗតែម្តង បើកភ្នែកម៉ក់ៗ។
« ថើបយើង! ឲ្យលឿនឡើង!» មិនបាននិយាយតែមាត់ នាយក៏បំពោងថ្ពាល់បែរមុខទៅម្ខាងឲ្យថេយ៉ុងថើប។ រាងតូចស្ទាក់ស្ទើរ លេបទឹកមាត់ផ្សើមបំពង់កជាច្រើនដង សម្លឹងមើលសាច់ថ្ពាល់សរម៉ដ្ឋរលោងរបស់ប្តីដោយកែវភ្នែកភ្លឹសៗ ហើយក៏. . .
ខ្សឺត!!!! បបូរមាត់ទន់ៗផ្តិតថើបលើថ្ពាល់របស់ស្វាមីមួយខ្សឺត ហើយក៏ដកចេញមកវិញយ៉ាងលឿន កែវភ្នែកក្រឡិបក្រឡាប់ហាក់ធ្វើខ្លួនមិនត្រូវ ម្រាមដៃខ្ញាំចូលគ្នាតែបែបមនុស្សអៀនប្រៀន។ បានរាងតូចថើបមួយខ្សឺត ជុងហ្គុកញញឹមចុងមាត់លាក់គំនួចដូចជាកំពុងមានគំនិតគេងចំណេញលើថេយ៉ុងទៀតហើយ មិនបានប្រាំវិនាទីស្រួលបួលទឹកមុខនាយក៏ប្តូរស្មើរ លើកចិញ្ចើមម្ខាងមើលទៅថេយ៉ុង។
« ឲ្យថើបមាត់! មិនមែនថ្ពាល់!!»ថេយ៉ុងងើយមុខឡើងបើកភ្នែកធំៗមើលមុខលោកប្តី ចង់រកពេបមាត់បន្តិច ចង់យំបន្តិច គាត់បោកគេចំណេញលើគេច្បាស់ណាស់។
« កុំមកធ្វើជាពេបមាត់ យើងមិនអាណិតទេ! ឆាប់ថើបឲ្យលឿនមកៗ បើមិនចង់ឲ្យយើងធ្វើលើសពីថើប!»
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
