ភាគទី១៨ { មានសមត្ថភាព តែមិនធ្វើ. . .}

223 16 7
                                        

     
      ជុងហ្គុបណ្តើរគ្នាជាមួយផ្លារៀសំដៅមករកថេយ៉ុង ក្នុងដៃរបស់នាយកាន់ពែងវ៉ាញគ្រវែងតិចៗ ថេយ៉ុងឃើញមុខរបស់ជុងហ្គុកហើយ គេចង់តែស្រែកយំខ្លាំងណាស់ ជាពិសេសស្រីម្នាក់នោះ ស្រីម្នាក់ដែលកំពុងតែដើរតាមក្បែរនឹងជុងហ្គុក ផ្លារៀននាងស្អាតណាស់ ស្អាតដល់ថ្នាក់ថេយ៉ុងមិនហ៊ានទៅឈរក្បែរនាងឡើយ។

      «គឺ. . . គឺអូនមកពីបន្ទប់ទឹក!»ថេយ៉ុងមិនហ៊ានសម្លឹងមើលមុខរបស់ជុងហ្គុកឡើយ ម្រាមដៃលួចខ្ញាំចូលគ្នា មានអារម្មណ៍តូចចិត្តខ្លាំងណាស់ ហើយក៏ឈឺចាប់ខ្លាំងណាស់ដូចគ្នា។

    « សួរស្តីលោកចន! សួរស្តីអ្នកនាងផ្លារៀមិនស្មានថាបានជួបអ្នកនាងនៅទីនេះដែរទាល់តែសោះ!» ស្រ្តីម្នាក់ដែលរាក់ទាក់ជាមួយថេយ៉ុងមុននេះក៏ងាកទៅរកប្រភពសម្លេងរបស់ជុងហ្គុក ឃើញវត្តមានកញ្ញាសញ្ជាតិបាំរាំងដៃគូរថ្មីរបស់ក្រុមហ៊ុនខ្លួនមកទីនេះដែរទើបនិយាយរាក់ទាក់។

      « បាទសួរស្តី!» ជុងហ្គុកចាប់ដៃជាការរាក់ទាក់ ផ្លារៀនាងក៏ញញឹមតបជាការគួរសម វាក៏ជារឿងល្អម្យ៉ាងដែរ ដែលនាងចេះនិយាយ និងស្តាប់ភាសាកូរ៉េឡើងស្ទាត់ជំនាញបែបនេះ។

    « យប់នេះអ្នកនាងស្អាតណាស់ » ពិសេសខ្សែកពេជ្រមួយនោះ ពេលប៉ះពន្លឺភ្លើងវាបញ្ចេញពន្លឺព្រាកៗមិនសសើរមិនបានពិតមែន សម្រស់របស់នាងក៏ល្អឯកទៀតអ្នកណាក៏លួចតាមសម្លឹងមើលនាងដែរ។

      « អរគុណ» ថេយ៉ុងតាមសម្លឹងមើលសម្រស់ផ្លារៀ ទាំងកែវភ្នែកកម្សត់ នាងពិតជាស្អាតពិតមែន សូម្បីតែថេយ៉ុងស្អាតម្នាក់នេះធ្លាប់តែដែលមនុស្សគ្នាច្រណែនខ្លួន ពេលនេះមកលួចច្រណែននាងទៅវិញ។

     « ស្តាយណាស់ អ្នកប្រុសតូចរបស់លោកចនស្បែកឆាប់ប្រតិកម្មនឹងគ្រឿងអលង្ការ មិនចឹងទេអ្នកប្រុសថេហ៍ច្បាស់ជាវ៉ាដាច់គេអស់មួយកម្មវិធីដេញថ្លៃគ្រឿងពេជ្រយប់នេះមិនខានទេ» ពេលដែលពួកនាងៗនិយាយបែបនេះ ថេយ៉ុងកាន់តែធ្វើទឹកមុខញញឹមលែងសមទៀតហើយ។

     « អាលាក់ហ្សី. . . » ថេយ៉ុងអាលាក់ហ្សីតាំងពីពេលណា មិចក៏នាយមិនដឹង គ្មានអ្វីពាក់ដល់ថ្នាក់កុហកគេឯងផងឬ។ រាងតូចមើលមុខជុងហ្គុកម៉ក់ៗ មិននិយាយអ្វីមួយម៉ាត់។ បន្តិចក្រោយមកពិធីករក៏ប្រកាសថាកម្មវិធីជិតចាប់ផ្តើម ជុងហ្គុកទៅអង្គុយនៅតុក្បែរឆាក។

រឿង វាយោផាត់ស្នេហ៍Where stories live. Discover now