" នាងជាអ្នកណា?» ឮសម្លេងមនុស្សស្រីនិយាយឡូឡា ថេយ៉ុងក៏កាន់ចានម្ហូបដែលទើបនឹងឆ្អិនបំណងមកដាក់លើតុ ហើយក៏ចង់ដឹងដូចគ្នាថាអ្នកណាមករកអី ពេលចេញមកដល់ក៏ឃើញមានមនុស្សស្រី ស្លៀកស៊ិចស៊ី លិចលើលិចក្រោម ចំកោងខ្លួនអោបកស្វាមីរបស់ខ្លួនពីក្រោយ រាងតូចគាំងដំណើរជើង ឈរស្ងៀមមួយកន្លែង សួរទៅកាន់អ្នកដែលកំពុងតែនៅចំពោះមុខ។
« ថេ!!» ជុងហ្គុករាងភ្ញាក់បន្តិច ព្រោះតែឮសម្លេងថេយ៉ុងស្រែកសួរ។ ជុងហ្គុកប្រឡេះម្រាមដៃហេអ៉ីលចេញពីករបស់នាយ ងើបឈរដើរយ៉ាងលឿនសំដៅទៅរកថេយ៉ុង ឯហេអ៉ីនាងកន្ត្រជើងបែបមិនសុខចិត្ត។
« អូនសួរថានាងជាអ្នកណា » ថេយ៉ុងនិយាយតិចៗមិនច្រឡោត តែក៏សម្លឹងមើលកែវភ្នែកជុងហ្គុកចំ គេព្យាយាមណាស់ ព្យាយាមមិនឲ្យខឹងច្រឡោតទេ ចាំស្តាប់ចម្លើយចេញពីមាត់ជុងហ្គុកតាមសម្រួលឲ្យនាយបកស្រាយ គេចាំស្តាប់ហេតុផលចេញពីមាត់ប្តីជានិច្ច ទោះបីពេលខ្លះគេរាងពូកែងក់ងរ ខ្លាចច្រើនបន្តិចក៏ពិតមែន តែមិនមែនដល់ថ្នាក់គ្មានហេតុផលនោះទេ។ ជុងហ្គុកយកចានម្ហូបចេញពីដៃថេយ៉ុងដាក់លើតុ មុននឹងក្រសោបអោបចង្កេះថេយ៉ុងយ៉ាងណែន។
« មិនដូចអ្វីដែលអូនគិតទេ បងនឹងនាងយើងចប់គ្នាយូរហើយ!»
« ជុង! ហ្ហឹកៗ មិចក៏បងនិយាយកុហកបែបនេះ និយាយការពិតទៅថាយើងកំពុងតែទាក់ទងគ្នា» ស្មាន ថាហេអ៊ីលចុះចាញ់ត្រឹមនេះឬ បំណាច់ថាចង់បានទៅហើយនាងនឹងដណ្តើមអ្វីដែលនាងចង់បាននោះ មកធ្វើជារបស់នាងឲ្យទាល់តែបាន។ ស្រស់ស្រីដើរលន់តួ យំសោកបោកប្រាណនៅចំពោះមុខថេយ៉ុង ទឹកភ្នែកស្រក់ចុះមកប្រដេញគ្នារដឹក ដូចទឹកបាក់ទំនប់ នាងពិតជាសម្តែងបានសមខ្លាំងណាស់ ដើរតួជាកម្សត់ទាំងដែលក្នុងចិត្តនាងកំពុងក្តៅឆេវជាមួយនឹងថេយ៉ុង តាមអារម្មណ៍ខឹងស្អប់របស់នាងចំពោះថេយ៉ុង នាងមុនជាអាចចូលទៅទះតប់ បោចសក់ថេយ៉ុងបានគ្រប់ពេល។
« ជុង!» ថេយ៉ុងបម្រាស់បីរង្វង់ដៃប្តី សម្លឹងកែវភ្នែកនាយចំៗបែបកំពុងតែរាវរកចម្លើយ នឹងភាពស្មោះត្រង់ចេញពីក្រសែរភ្នែករបស់ជុងហ្គុកដោយផ្ទាល់។ រឿងអីថាថេយ៉ុងចាំមិនបាននោះ ស្រីម្នាក់នេះហើយដែលទៅអុកឡុកខ្លួននៅឯភូមិគ្រឹះកណ្តាលកោះថ្ងៃមុន ថេយ៉ុងគ្រាន់តែចង់ដឹងថាដំណើរដើមទងវាយ៉ាងមិច? មិនមែនមិនទុកចិត្តប្តីតែគ្រាន់តែចង់ដឹងការពិតជាក់លាក់មួយតែប៉ុណ្ណោះ។ { មិនបាច់ទុកចិត្តប្តីទេកូន អាប្តីនឹងវាគ្មានទៅស្មោះត្រង់អីទេកូន 😌 }
ក្រសែរភ្នែក របស់ថេយ៉ុងមើលមកជុងហ្គុកបែបស្រទន់ទាមទារចម្លើយពីនាយ តែជុងហ្គុកហាក់មានអារម្មណ៍ថាភ័យខ្លាចទៅវិញ ក្នុងទ្រូងរបស់នាយដូចជាខ្លាចត្រូវថេយ៉ុងតាមទាន់ជាន់កន្ទុយរបស់នាយបាន។
« ថេយ៍ បងនឹងនាង. . . »
« បងដោះស្រាយជាមួយនាងសិនទៅ អូនត្រូវការសម្រាក!» រឿងអីថាថេយ៉ុងមើលមិនដឹងនោះ កែវភ្នែកមិនអាចលាក់បាំងអារម្មណ៍បានទេ ថេយ៉ុងមើលដឹងថាជុងហ្គុកហាក់អល់ឯកក្នុងចិត្ត ទើបថេយ៉ុងសម្រេចដើរចាកចេញសិន ឲ្យជុងហ្គុកដោះស្រាយជាមួយស្រីម្នាក់នោះសិនទៅ ចាំពេលដែលនាយរួចរាល់ពេលណាចាំមកប្រាប់គេក៏បាន គេមិនបង្ខំចង់បានចម្លើយពីមនុស្សដែលគ្មានចម្លើយឲ្យខ្លួននោះទេ។
« ថេ!!!» ថេយ៉ុងដើរឡើងតាមកាំជណ្តើរទៅជាន់ខាងលើ មិននិយាយអ្វីមួយម៉ាត់ ទោះបីជាព្យាយាមប្រាប់ខ្លួនឯងថាមិនអីយ៉ាងណាក៏នៅតែកើតមានអារម្មណ៍តូចចិត្តនឹងស្វាមីមកដដែរ តែខំធ្វើខ្លាំងចាកចេញយ៉ាងស្ងៀមស្ងាត់បំផុត តាំងដែរនេះមិនមែនជាអត្តចរិកពីកំណើតរបស់ថេយ៉ុងឡើយ។ ថេយ៉ុងព្យាយាមកែប្រែខ្លួនឯង ធ្វើយ៉ាងឲ្យមើលមកមានភាពចាស់ទុំជាងមុន មានហេតុផល ការគិតឲ្យបានវែងឆ្ងាយជាងនេះ ព្រោះពេលនេះមិនមែនរស់នៅពឹងលោកប៉ាទៀតទេ គឺមានប្តី មានគ្រួសារ ដែលជាបន្ទុកខ្លួនត្រូវរ៉ាប់រងដោយយខ្លួនឯងហើយ មិនអាចតាមតែចិត្តទៀតនោះទេ។
ជុងហ្គុកដើរយ៉ាងលឿនទៅតាមប្រពន្ធ តែក៏មិនលឿនដល់ស្រីតោងទាម បេះមិនចេញដូចជាហេអ៊ីលដែរ។ នាងប្រញាប់រត់ចូលមកអោបបង្កេះមាំ ដោយសាច់ដុំរបស់ជុងហ្គុកយ៉ាងណែនពីក្រោយ ក៏ឃើញនឹងភ្នែកហើយថាប្រពន្ធជុងហ្គុកចុះចាញ់នាងយ៉ាងងាយស្រួល ចចឹងមានន័យថាគម្រោងចាប់ជុងហ្គុកមកធ្វើជារបស់នាងវាកាន់តែងាយស្រួលទៀតហើយ។
« ជុង បងចង់ទៅណា យើងមិនទាន់បាននិយាយគ្ននៅឡើយទេ!»
« លែង! នាងគិតថាខ្លួននាងជាស្អី បានជាហ៊ានមកផ្គើនដាក់យើងបែបនេះ!»
« ជាប្រពន្ធរបស់បងនោះអី!»
ប្រូស!! ជុងហ្គុកចាប់ទាញកន្ត្រាក់នាងក្រមុំចេញពីចង្កេះនាយ ច្រាណឲ្យដួលប្រូសទៅលើឥដ្ឋ សម្លឹងមើលនាងដោយកែវភ្នែក ពិឃាត។ នាយធ្លាប់និយាយតាំងពីពេលណា ថាចាត់ទុកស្រីបក់ដៃហៅប្រុសដូចហេអ៊ីលនេះ ធ្វើជាប្រព្ធនោះ។ ហ៊ឹស! កុំថាឡើយដល់ឋានះជាប្រពន្ធ សូម្បីតែត្រឹមជាស្រីកំណាន់ ជុងហ្គុកមិនហ៊ានទាំងចង់ដាក់ឈ្មោះនាងបញ្ចូលផង ព្រោះស្មោគគ្រោក ស្រីដូចនាងនេះមិនដឹងជាឆ្លងកាត់មនុស្សប្រុសប៉ុន្មាននាក់មកហើយទេ ទម្រាំមកដល់ដៃនាយនោះ។ { ស្មោគគ្រោក but bro ឯងស៊ីគេរួចហើយនឹង 🙂 }
« ចាំក្នុងខួរក្បាលនាងទៅ ស្រីដូចនាងមិនមានតម្លៃមិនស្មើរនឹងក្រដាស់ជូតមាត់ដែលយើងបោះចោលផង ឆាប់ចេញទៅ ទាន់យើងនៅទ្រាំបាន» ថាហើយជុងហ្គុកក៏ដើរចេញ តែហេអ៊ីលហេតុតែខួរក្បាលនាងអត់ចេះគិត ទើបមិនខ្ចីឈឺចាប់នឹងពាក្យដៀលចេញពីមាត់របស់មនុស្សប្រុសម្នាក់នេះ ទើបរហ័សងើបទៅចាប់ដើមដៃឆ្វេងរបស់ជុងហ្គុកឲ្យងាកមកមើលនាយវិញ។
ពេលដែលជុងហ្គុកនាយងាកមកវិញ ដៃស្តាំរបស់នាយដកកាំភ្លើងខ្លីមកផ្ជង់ក្បាលនាងតែម្តង ចចេសយ៉ាងនេះសង្ស័យចង់ស្គាល់រសជាតិគ្រាប់កាំភ្លើងរបស់នាយមួយគ្រាប់ពីរ ហើយមើលទៅ។ មានអីកាំភ្លើងនេះថ្មីចែសល្អណាស់មិនទាន់បានសាកឥវ៉ាន់នៅឡើយទេ ទើបនឹងទិញព្រោះអាចាស់ធ្លាក់ចូលសមុទ្របាត់ហើយ បើបានបាញ់នាងសាកល្បងមើលគុណភាពឥវ៉ាន់ក៏ល្អម្យ៉ាងដែរ។ ហេអ៊ីលញ័រខ្លួនកក្អិច ដៃដែលចាប់តោងដើមដៃរាងក្រាស់មុននេះក៏ទម្លាក់ចុះវិញ ទាំងញ័រញាក់ ខ្លាចឡើងរួញខ្លួនមើលទៅជុងហ្គុកទាំងលេបទឹកមាត់ក្អឹកៗ បង្ករជាភាពអស់សំណើចឲ្យជុងហ្គុក ស្មានតែខ្លាំង ដល់ពេលឃើញកាំភ្លើងចេះខ្លាចដែរ។
« ជុង. . . គឺអូន. . . »
« យើងរាប់ពីមួយដល់បី បើនាងមិនទាន់ចេញទៅទៀត យើងមិនធានាក្បាលនាងទេ!»
« គឺ. . .»
« មួយ!!» សម្លេងស្រែករាប់លេខរបស់ជុងហ្គុក ធ្វើឲ្យហេអ៊ីលនាងភ័យកាន់តែខ្លាំងឡើង ប្រញាប់រត់ទៅយកកាបូបស្ទុះចេញទៅវិញទាំងញ័រញាក់ កន្រ្តាក់ៗ នៅតទៀតមិនបានទេក្បាលរបស់នាងអាចបែកបាន គ្រប់ពេល។ ហ៊ឹស! ជុងហ្គុកសើចនៅចុងមាត់មួយហ៊ឹសយកកាំភ្លើងមកសៀតនៅចង្កេះ នៅពេលងាកទៅក៏ប្រទះភ្នែកឃើញអ៊ំស្រីបម្រើពីនាក់នោះមើលមកនាយបែបភ័យខ្លាច កាន់ចានអាហារទាំងដៃពួកគាត់ញ័រ មិនដឹងថាមកឈរមើលតាំងពីពេលណាទេ។ ជុងហ្គុកញញឹមដាក់ពួកគាត់បែបស្រទន់ ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ មុននឹងដើរឡើងតាមកាំជណ្តើរសំដៅទៅរកប្រពន្ធ ដល់វគ្គនាយដែលនាយត្រូវរកពាក្យមកដោះសារជាមួយថេយ៉ុងម្តងហើយ។
តុក! តុក! សម្លេងគោះទ្វារបន្ទប់ធំ ដែលជាបន្ទប់មេគ្រួសារបានបន្លឺឡើង ថេយ៉ុងដឹងច្បាស់ណាស់គ្មានអ្នកណាក្រៅពីជុងហ្គុកទេ រាងតូចយកខ្នងដៃវាសជូតទឹកភ្នែកចេញពីថ្ពាល់ដែលស្រក់មុននេះយ៉ាងស្អាត អង្គុយបែរខ្នងនៅលើពូក។ សម្លេងទ្វារបើកមានន័យថាជុងហ្គុកកំពុងតែដើរចូលមក ហើយ។ ប្រអប់ដៃមាំក្រាស់លូកចូលមកអោបចង្កេះថេយ៉ុងពីក្រោយ ទម្លាក់ខ្លួនអង្គុយលើពូក លមុខចូលប្រឡោះស្មារបស់ថេយ៉ុង ឈ្មុសឈ្មុលកញ្ចឹងកថេយ៉ុងតិចៗ បែបនាយគិតថាលួងថេយ៉ុងគឺមានតែធ្វើបែបនេះទេទើបឆាប់បាត់ហើយមើលទៅ។
« ថេ»
« បានហើយ អូនហត់ណាស់!» ថេយ៉ុងបង្ហើរពាក្យថាហត់ចេញមក គឺហត់នឹងគិតនឹងឯង ចង់ឲ្យស្វាមីបកស្រាយការពិតប្រាប់មក គ្រប់យ៉ាងវាយ៉ាងមិចឲ្យប្រាកដ។
« ថេ បងនឹងនាងយើងចប់គ្នាយូរហើយ តែនាងមិនព្រមទើបរករឿងបងនឹងអូនបែបនេះ»
« ចុះថ្ងៃមុននោះនៅភូមិគ្រឹះកណ្តាលកោះ នោះវាយ៉ាងមិចវិញ» ស្មានថាលួងថេយ៉ុងបានហើយ គិតថាគេភ្លេចមែនទេ សុំទោសផងខួរក្បាលថេយ៉ុងនៅល្អណាស់ មិនមែនភ្លេចទេ គឺមិនចង់រំឮកច្រើនជាង។ បានសួរពេលនេះគឺល្អហើយ ឲ្យអស់ចង្ងល់ក្នុងចិត្តកុំឲ្យគេត្រូវយករឿងនោះមកគិតក្នុងចិត្តតែម្នាក់ឯងទៀត។ ជុងហ្គុកភាំងនឹងអត្តចរិករបស់ថេយ៉ុង គេក្លាយជាមនុស្សសួរដេញដោលច្រើនបែបនេះតាំងពេលណា ក្រែងថ្ងៃនៅលើកោះនោះនាយនិយាយតែបន្តិចសោះក៏ជឿស្ងប់ចិត្ត បាត់ឈឹងទៅហើយ។ តាមនាយគិតមនុស្សថេយ៉ុងនេះមិនមែនធម្មតាទេ ប្រហែលជាមានពុតត្បុតច្រើនរាប់រយជំពូកក៏អាចថាបាន មិនខុសទេដែលអាចបណ្តាលចិត្តឲ្យលោកស្ទេវិន វីលៀម ហ៊ានលើកដៃសម្លាប់ជីអាសង្សាររបស់នាយ ព្រោះតែចង់ឲ្យកូនប្រុសរបស់ខ្លួនបានរៀបការជាមួយកូនប្រុសដៃគូរជំនួញដូចជាជុងហ្គុកនេះ ត្បិតតែគ្មានភស្តុតាង គ្រប់គ្រាន់ដើម្បីចោទប្រកាន់លោកស្ទេវិនថាជាឃាតករក៏ដោយចុះ តែជុងហ្គុកនាយនៅតែច្បាស់ក្នុងចិត្តថាលោកស្ទេវិនបានធ្វើ ព្រោះមួយរយះមុនពេលជីអា នឹងម្តាយរបស់នាយបាត់ខ្លួនទៅ ជុងហ្គុកបានចាប់ភ្លឹកនឹងសកម្មភាបរបស់លោកស្ទែវិនដែលព្យាយាមតាមជីអាគ្រប់ជំហាន ដល់ថ្នាក់មកដល់ក្រុមហ៊ុនជុងហ្គុកម្តងម្កាលដែរ ។ មកម្តងណាក៏ជីអារត់គេចដែរ តែពេលជុងហ្គុកសួរនាងបែរជាមិននិយាយប្រាប់ជុងហ្គុកទាល់តែសោះ។ មិនបានប៉ុន្មានផងនាងក៏បាត់ខ្លួន ទៅណាក៏មិនដឹង មួយម៉ាត់ក៏មិនផ្តល់ដំណឹងឲ្យនាយជាសង្សារដឹងដែរ ដាក់ពាក្យបណ្តឹងរកនាងក៏មិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីមកវិញទៀត ដូច្នេះមុខសញ្ញាដែលគួរឲ្យសង្ស័យបំផុតគឺលោកស្ទែវិននេះឯង ខណះនោះលោកប៉ះជុងហ្គុកបានស្នើរសំណើររៀបការជាមួយថេយ៉ុងមកកាន់ជុងហ្គុក ទើបនាយក្រាស់ចាប់ផ្តើមយល់ពីមូលហេតុកាន់តែច្បាស់ នាយក៏កាន់តែប្រាកដចិត្តកាន់តែខ្លាំងឡើងៗដូចគ្នា។
« ថេ! បងក៏មិនដឹងដូចគ្នា និយាយបែបនេះមានន័យថាអូនមិនទុកចិត្តបងទេមែនទេ?» អារម្មណ៍ជុងហ្គូកប្រែជាច្របូកច្របល់ ខំប្រឹងរកលេសដោះសារ ក្រែងនាយចង់ឲកយថេយ៉ុងឈឺចាប់ពេលដឹងថានាងនៅជាមួស្រីផ្សេងណាស់មិនចឹងហេស? ចុះពេលនេះមិនប្រាប់តែម្តងទៅនាងជាស្រីកំណាន់របស់ខ្លួន ចាំបាច់រកលេសមកកុហកបោកប្រាស់នាំហត់ចិត្តធ្វើអី។
« អូនមិនបានមានន័យបែបនឹងទេ» ថេយ៉ុងសម្លឹងកែវភ្នែកជុងហ្គុកបន្តិច បន្ទាប់មកក៏ងាកមុខចេញទៅមើលអ្វីផ្សេងវិញ ក្រលាស់ខ្លួនបែរខ្នងដដាក់ជុងហ្គុក គេអន់ចិត្តទាំងដែលស្វាមីប្រាប់រួចហើយថា នាយមិនបានដឹងរឿងដែលនាងស្រីក្រមុំម្នាក់នៅទៅដល់ភូមិគ្រឹះកណ្តាលកោះដោយរបៀបណាទេ។ មិនមែនថេយ៉ុងមិនទុកចិត្តប្តីទេ តែគ្រាន់តែចង់ឲ្យនាយនិយាយស្រាយចម្ងល់ដែលខ្លួនកំពុងតែមាន ចុះបើនាយមិនដឹងពិតមែន ហេតុអីក៏ស្រីម្នាក់នោះអាចដើរចូលក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃនោះបាន បើសូម្បីតែអ្នកភូមិនៅលើកោះទូទៅ ក្មានទាំងសិទ្ធអុំទូកចូលតំបន់ហាមឃាតនោះផងនឹង ឬនាយគិតថាថេយ៉ុងជាក្មេងស្រួលនិយាយគ្នា ទើបបានជានិយាយមួយម៉ាត់ៗ ឲ្យតែបាននិយាយបែបនេះ មើលមកថេយ៉ុងជាមនុស្សធំម្នាក់ផងបានទេ។ មនុស្សធំដែលត្រូវការហេតុផល ត្រូវការការបកស្រាយ ហើយក៏ត្រូវការការយកចិត្តទុកដាក់ជាមួយផងដែរ។
« ថេយ៉ុង បងដឹងថាអូនអន់ចិត្តជាមួយបង តែបងពិតជាមិនដឹងពីរឿងនេះពិតមែនណា អូនកុំបែរខ្នងដាក់បងបែបនេះអី បងតឹងទ្រូងណាស់នៀក!» ជុងហ្គុកក្រសោបអោបចង្កេះថេយ៉ុងពីក្រោយបែបលួងលោមថ្នាក់ថ្នម សង្ឃឹមថាក្បាច់នេះអាចធ្វើឲ្យថេយ៉ុងចុះញ៉មបានម្តងទៀតទៅចុះ។
« មិនអីទេ អូនយល់ ក៏មិនបន្ទោសបងដែរ» ថេយ៉ុងនិយាយទាំអមិនងាកមុនមើលស្វាមីសោះឡើយ គេយល់ យល់ដែរស្វាមីមិនចង់ប្រាប់នោះអី។
« ថេ កុំបែបនេះអី!» អស់ជម្រើសហើយ ជុងហ្គុកមានតែប្រើក្បាច់បបោសអង្អែលនឹងឯង តែចូលរួមសោកស្តាយផង ថេយ៉ុងមិនបានព្រមទោរទន់តាមការល្បួងលួងលោមរបស់នាយឡើយ រាងតូចងើបចេញពីគ្រែ ចាកចេញពីរង្វង់ដៃដ៏កក់ក្តៅរបស់ប្តី យ៉ាងដាច់អាល័យបំផុត។ ជុងហ្គុកគាំងស្ញេញនឹងចរិករឹងរូស មានះរបស់ថេយ៉ុង មិនស្មានថាថេយ៉ុងអាចមានពេលវេលាដែលផ្លាស់ប្តូរចរិកយ៉ាងនេះសោះ។
« អូនចង់ងូតទឹក ចូលផ្ទះបាយមួយថ្ងៃហើយបែកញើសណាស់» ថាហើយថេយ៉ុងក៏ទាញយកកន្សែងជូតខ្លួនដែលព្យួរលើជញ្ជាំងដើរចូលបន្ទប់ទឹកបាត់ ធ្វើដូជគ្មានទុកជុងហ្គុកក្នុងកែវភ្នែកដូចកាលពីមុនសោះ។
«ហ៊ឹស! ឯងកំពុងតែបង្ខំយើងឲ្យដើរតាមផែនការមុនពេលកំណត់ហើយ ថេយ៉ុង!» រាងក្រាស់សង្រ្គឺតជើងធ្មេញ ទឹកមុខគួរឲ្យខ្លាច កែវភ្នែករបស់នាយសម្លឹងមើលទៅកាន់ទ្វារបន្ទប់ដែលមានរាងតូចនៅក្នុងនោះទាំងអារម្មណ៍ពុះកញ្ជ្រោលក្តាប់ដៃដូចជាបីសាចកំពុងតែចូលខ្លួនមិនខុស។ ដំបូងឡើយគិតថាចង់បង្វិលក្បាលថេយ៉ុងលេងឲ្យឆ្អែតសិន តែឥឡូវថេយ៉ុងដូចជាឡើងចាងជាមួយនាយពិបាកបោកលេងកម្សាន្តអារម្មណ៍ដល់ហើយ មានអីពូកែដេញដោលឆ្លាតៗបែបនេះ ចាំមើលថាអាចទប់ទល់ជាមួយនាយបានប៉ុន្មានគ្រាដែរ។
រាត្រីកាលបានឈានចូលមកដល់ ថេយ៉ុងគេងបែកខ្នងដាក់ជុងហ្គុកយ៉ាងប្រងើយ ជុងហ្គុកនាយទ្រាំមិនបាននឹងចរិកមួយនេះទេ។ នាយក្រាស់ចូលទៅទាញថេយ៉ុងឲ្យងាកមករកនាយ ហើយក៏ទាញមកអោបក្នុងរង្វង់ដៃយ៉ាងណែន មនុស្សធ្លាប់តែមានអីៗជាមួយគ្នា គេងអោបស្អិតរមួតមិនដែលខានមួយយប់ផង។ ឥឡូវរាងតូចចង់មកប្រងើយ ដាច់នាយបែបនេះនាយនាយម្តេចនឹងព្រមនោះ។ ថេយ៉ុងរើបម្រាស់មិនព្រមឲ្យជុងហ្គុកអោបបានងាយៗឡើយ មនុស្សកំពុងតែអន់ចិត្តស្រាប់ផងចេះមករញ៉េរញ៉ៃទៅកើត ថេយ៉ុងក៏មិនដឹងដូចគ្នាថាអាចរិករឹងទទឹងរបស់ខ្លួនមួយនេះ ចេះមកតាំងពេលណទាំងដែលកន្លងមកគេមិនដែលធ្វើបែបនេះដាក់ណរណាម្នាក់ឡើយ សូម្បីតែលោកប៉ា។ប្រហែលមកពីរៀបការជាមួយប្តីដែលចេះលួងលោម ថ្នាក់ថ្នម ផ្គាប់ចិត្តពេកហើយមើលទៅ បានក្លាយទៅជាបែបនេះនោះ។
« កុំរើ! ប្រយ័ត្នបងរំលោភយកកូនប្រើ!» ជុងហ្គុកនាយដោយសម្លេងស្មើរធេង បែបប្រាកដប្រជា និយាយបែបណាគឺធ្វើបែបនឹងហើយ ឲ្យតែថេយ៉ុងមិនស្តាប់បង្គាប់ដឹងតែបានលេងហ្គេមសប្បបាយជាមួយនាយមិនចានទេ។
« ឆ្កួត! អូនប្រុសមិនមែនស្រី!» តីបំផុតបន្ទាប់ពីស្ងាត់មកអស់យូរ ពេលនេះថេយ៉ុងព្រមហើបមាត់និយាជាមួយប្តីហើយ ថែមតាំងនិយាយទាំងអៀនទៀតផង។ ថាទៅមិនឲ្យថេយ៉ុងងតមាត់យ៉ាងមិចបើមានប្តីមួយគ្រាប់នេះ អាងអីរំលោភ អ្នកណាមិនខ្នាញ់នឹងរឹកពារនាយនោះ។
« សាកមើលទេ ឲ្យតែអូនឌឺដាក់បងបែបនេះឲ្យច្រើនបន្តិចទៅ ដឹងតែបានក្មេងៗរត់ពេញផ្ទះមិនខានទេ»
« ឡប់!» ថេយ៉ុងបន្លំជេរជុងហ្គុកតិចៗ តែនៅតែនាយក្រាស់ស្តាប់ឮដដែរ។
« តាមមើលអូនចង់ខ្លាំងមែនទែនហើយ បានជាហ៊ានជេរប្តីបែបនេះ!»រាងកាយមាំក្រាស់ឡើងទ្រោមពីលើថេយ៉ុង ទម្លាក់ដៃឃាំងរាងតូចជាប់មិនឲ្យរមៀលទៅខាងណាបានឡើយ។ឯថេយ៉ុងឯណេះភ័យមិនតិចដែលនឹងហា។
« ជុង! អូនមានបានជេរបងឯណា កុំខឹងអូនអីណា!» ថេយ៉ុងប្រើងហើបខ្លួនទៅអោបខ្លួនមនុស្សប្រុសដែលទ្រោមពីលើខ្លួននោះយ៉ាងណែន គេមិចនឹងហ៊ានឲ្យនាយខឹងបាននោះ ស្រួលមិនស្រួល ស្អែកនេះថេយ៉ុងអាចចូលបន្ទប់ ICU ដោយសារករណីប្តីរំលោភមិនខានទេ។
« ហ៊ឹស» នាយក្រាស់ទម្លាក់ខ្លួនមកវិញ ទាញថេយ៉ុងមកអោបយ៉ាងណែន លួចសើចតិចៗ។ មុនេះប៉ីសហើយ! គឺប៉ីសនឹងបានចាប់ថេយ៉ុងលេងល្បែងប្រជាប្រិយកណ្តាលរាត្រីពីរនាក់ហើយទេតើស ស្មានតែរឹងក្បាលបានយូរ តាមពិតចេះខ្លាចដែរណ្ន។
~ ព្រឹកថ្ងៃថ្មី ~
ថេយ៉ុងងើបពីព្រឹកព្រលឹម ទៅជួយអ៊ំៗចុងភៅធ្វើម្ហូបនៅក្នុងផ្ទះបាយព្រោះទម្លាប់របស់គេមិនមែនជាមនុស្សគេងទម្រន់នោះទេ។ នៅពេលដែឡរៀបចំអាហារពេលព្រឹករួចថេយ៉ុង ក៏ឡើងទៅដាស់ស្វាមីព្រោះថ្អៃនេះពួកគេត្រូវត្រឡប់ទៅធ្វើការនីក្រុមហ៊ុនវិញដូចធម្មតាហើយ តាំអពីរៀបការមកពួកគេសម្រាកពីការងារឡើងជិតពីរសប្តាហ៍ ល្មមគ្រប់គ្រាន់នឹងដល់ពេលទៅជួយការងារលោកប៉ាវិញបានហើយ។
ថេយ៉ងនៅពេលចូលទៅដល់ក្នុងបន្ទប់មិនបានឃើញ ជុងហ្គុកដែលជាប្តីគេងនៅលើគ្រែនោះទេ នៅបន្ទប់ទឹកក៏មិនឃើញ នាយបាត់ទៅណាក៏មិនដឹង។
« អុស! » ថេយ៉ុងភ្ញាក់ឲ្យព្រើតនៅពេលដែលជុងហ្គុកចូលមកអោបចង្កេះខ្លួនពីក្រោយបែបស្ងាត់ៗ នៅពេលដែលងាកមកក្រោយវិញ ក៏ឃើញថានាយស្លៀកពាក់ឯកសណ្ធានការងាររយចជាស្រេចអស់ទៅហើយ។តាមពិតនាយងើបតាំងពីពេលដែលថេយ៉ុងចុះពីក្រែមកម្លេះ តែឆ្លៀតអូសទូរស័ព្ទលេងមួយស្របក់ទើបទៅងូតទឹកស្លៀកពាក់ រួចក៏ឆ្លៀតទៅមើលឯកសារទៅបន្ទប់ការងារមុនយកទៅធ្វើការ ដូច្នេះហើយទើបថេយ៉ុងមិនឃើញជុងហ្គុកនៅក្នុងបន្ទប់គេងមុននេះ។ ជុងហ្គុកលើកក្រវ៉ាត់កពណ៍ទឹកប៊ិច បង្ហាញថេយ៉ុងបំណងនាយគឺចង់ឲ្យថេយ៉ុងចង់ក្រវ៉ាត់កឲ្យនឹងឯង។
« អុនសម្លាញ់ហា ចង់ក្រវ៉ាត់កឲ្យបងបន្តិច!» ថេយ៉ុងរឹងខ្លួនដោយសារតែពាក្យថាប្រពន្ធសម្លាញ់នឹងឯង ក៏មិនយល់ខ្លួនឯងដែរ តាមពិតគេគួរតែទម្លាប់ខ្លួនជាមួយនឹងពាក្យសម្តីទាំងអស់នេះយូរមកហើយ ហេតុអីក៏នៅតែអៀនទៀត។ ថេយ៉ុងមិនមាត់ឈោងយកក្រវ៉ាត់កពីដៃនាយជាប្តីមកចង់ឲ្យនាយទាំងដែលខ្លួនឯងទាបជានាយពិបាកជំទើតងើយកចង់ឲ្យ។
ឃើញថាថេយ៉ុងដល់ថ្នាក់ជំទើតជំទោងបែបនេះ ដៃមាំក្រាស់ក៏ស្រវាទាញចង្កេះតូចមួយក្តាប់របស់ថេយ៉ុងចូលមកក្នុងទ្រូងនាយ ដៃម្ខាងអោចង្កេះ ឯដៃម្ខាងទៀតទ្រលើកគូទថេយ៉ុងឡើងពេញៗដៃ ធ្វើឲ្យថេយ៉ុងខ្ពស់ជាងមុនបន្តិច តែក៏កាន់តែអៀនជាមុនលើសដើមទៅទៀត។
« ជុង!»
« ចាប់ពីពេលនេះទៅ តួនាទីរបស់អូនត្រូវចង់ក្រវ៉ាត់កឲ្យបងរាលងថ្ងៃ»
«ចងធម្មតាបានទេ គឺ. . . គឺអូនចង់មានន៏យថាដាក់អូនឲ្យឈរធម្មតាបានទេ?» ចង់បែបនេះវាដូចជាកៀកកិតពេកហើយ កៀកដល់ថ្នាក់ស្តាប់ឮពីចង្វាក់បេះដូងគ្នាទៅវិញទៅមកបាន។ មុខថេយ៉ុងកៀកនឹងបបូរមត់ជុងហ្គុកបង្កើយទេ ពិបាកទប់ងារម្មណ៍ខ្លួនឯងណាស់។
« បែបនេះធម្មតាបំផុតហើយ អូនឆាប់ប្រញាប់ចងទៅនឹងអាលបានតៅធ្វើការ» ឮពាក្យដាស់តឿនបែបនេះថេយ៉ុងក៏ប្រញាប់ចង់ឲ្យជុងហ្គុកឲ្យឆាប់រួច។ ចងរួចហើយជុងហ្គុកក៏ដាក់ថេយ៉ុងចុះធម្មតាវិញ រាងតូចរហ័សរត់ចូលបន្ទប់ទឹកតាំងអៀនមុនឡើងក្រហមដូចប៉េងប៉ោះទុំ។
'~ ក្រុមហ៊ុនផលិតស្រា Jeon Group ~
ថេយ៉ុងដើរចូលមកក្នុងក្រុមហ៊ុនជាមួយនឹងស្វាមី ដោយមានដៃមាំក្រាស់ដើរកៀកចង្កេះរាងតូចឡើងជាប់កាត់កន្លែងធ្វើការរបស់បុគ្គលិកគ្រប់គ្នាហាក់ដូចជាចង់បង្ហាញប្រាប់មនុស្សគ្រប់គ្នានៅក្រុមហ៊ុននេះថា ថេយ៉ុងជាកម្មសិទ្ធរបស់នាយ អ្នកផ្សេងគ្មានសិទ្ធមកប៉ះរបស់នាយទេ។ បុគ្គលិកទាំងប្រុសទាំងស្រីនាំគ្នាតាមលួចមើលព្រោងព្រាត ប្រពន្ធរបស់លោកអង្គនាយករងពិតជាស្រស់ស្អាតខ្លាំងណាស់ មិនដូជជាមនុស្សប្រុសសោះ មិនខុសពីរូបថតការចុះផ្សាយព័ត៌មានពីមង្គលការរបស់ជុងហ្គុកលើបណ្តាញសង្គមឡើយ ងាថាពេលបានឃើញផ្ទាល់បែបរិទ្ធតែស្អាតជាងក្នុងរូបថតតោទៀត។
ខណះពេលដែលមនុស្សគ្រប់គ្នាគំពុងតែមើលទៅគូរស្វាមីភរិយាថ្មីដោយក្រីស្ញប់ស្ញែង កោតសសើរនោះក៏មានវត្តមានលី ហេអ៊ីល គំពុងតែខឹងសម្បារច្រណែននឹងថេយ៉ុងជាខ្លាំង នាងអង្គុយនៅតុធ្វើការក្តាប់ដៃយ៉ាងណែនក្តៅស្លឹកត្រចៀកង៉ើង។ ហ៊ឹស!ម្នាក់ៗសសើរថេយ៉ុងណាស់មែនទេ ចាំមើលថ្ងៃណាមួយនាងនឹងធ្វើឲ្យអាក្មេងដែលស្រស់ស្អាតម្នាក់នោះធ្លាក់នរកទាំងរស់ មនុស្សគ្រប់គ្នាសញងប់ខ្ពើមរអើម ឲ្យសាកសមនឹងដែលថេយ៉ុងហ៊ានមកដណ្តើមជុងហ្គុកចេញពីនាងទៅ។
___________ To be continued
និពន្ធដោយ គីម ហ្វារីសា.
Likeឲ្យច្រើនៗផង យ័ត្នគេឈប់ផុសរឿងឲ្យអាន🙂
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
