ភាគទី២៥ គ្រែមសំណព្វចិត្ត
ការទន្ទឹងរងចាំមនុស្សម្នាក់ឲ្យត្រឡប់មកវិញមិនមែនជារឿយងាយស្រួលស្រាប់ទៅហើយ ជាពិសេសនៅពេលដែលត្រូវមកអង្គុយទន្ទឹងរងចាំមនុស្សម្នាក់ដែលយើងស្រឡាញ់ខ្លាំងបំផុតទាំងដែលមិនដឹងថាការពិតគេស្លាប់ឬក៏រស់នោះ វាកាន់តែធ្វើឲ្យការរងចាំមួយនេះវេទនាខ្លាំងទ្វេដង។ តែជុងហ្គុកមិនមែនចំណាយពេលវេលាកម្លាំងពលកម្មកូនចៅឥតប្រយោជន៍ឡើយ ព្រោះនៅទីបំផុតនាយអាចទទួលបានដំណឹងខ្លះៗរបស់ជីអាតាមរយះកូនចៅដែលនាយបញ្ជាឲ្យស៊ើបមករាប់ឆ្នាំ។ គ្រាន់តែមកដល់ទឹកដីកូរ៉េខាងត្បូងភ្លាម ជុងហ្គុកក៏ធ្វើដំណើរទៅរកស៊ូយ៉ុននៅឯឃ្លាំងដាក់ឥវ៉ាន់កំពង់ផែ ធ្វើនេះមិនខុសអីពីចាប់ជំរិតក្មេងទេ។
« ពួកឯងនាំយើងមកទីនេះធ្វើអី ចង់ជំរិតយកប្រាក់មែនទេ? គ្មានប្រយោជន៍ទេ យើងគ្មានសាច់ញាតិនៅទីនេះទេ!» កម្លោះតូចស៊ូយ៉ុនត្រូវបានគេចាប់ចងបត់ស្លាបសេកទៅក្រោយជាប់នឹងកៅអី ពួកឈុតខ្មៅបួននាក់កំពុងតែឈរយាមត្បាតនាយកម្លោះតូច ទឹកមុខនឹងធឹងដូចជាគល់ឈើ ចង់នាយកម្លោះស៊ូយ៉ុនស្រែកសួរដល់បែកបំពង់កទៀតក៏ពួកគេមិនឆ្លើយតបដែរ។ តាមពិតទៅ កាលបីព្រឹកមិញនេះស៊ូយ៉ុនគេធ្វើការជាអ្នកដឹងជញ្ចូនអាហារកម្មង់ធម្មតា គ្រាន់តែគេឈប់ម៉ូតូនៅការ៉ាស់សាំងចូលបន្ទប់មួយភ្លែតសោះ ចេញមកវិញស្រាប់តែពួកឈុតខ្មៅនេះមកក្រៀកគេជាប់ អូសឡើងឡានយកតែម្តង ហើយក៏មកដល់កំពង់ផែនេះ នៅជុំវិញខ្លួនរបស់គេសុទ្ធតែជាស្តុកស្រាក្រហមមានទាំងប្រភេទដបថ្ម រួមទាំងធុងឈើធំៗទៀតផង បង្កើតជាក្លិនស្រាក្រអូបឆ្ងុយពេញក្នុងខ្យល់ ទោះបីជាក្នុងបន្ទប់ឃ្លាំងនេះរាងងងឹតបន្តិចមែន តែអ្នកដែលនៅក្នុងនេះច្បាស់ជាដឹងថា ស្រាក្រហមមានគុណភាពខ្ពស់។
« ពួកឯងថ្លង់ទេឬយ៉ាងមិច ហេតុអីយើងសួរមិនឆ្លើយ!»ខឹងក៏ចេះតែខឹងហើយ តែសួរគេថាអាចធ្វើអ្វីពួកមាឌធំឈុតខ្មៅនឹងបាន មានតែស្រែកឡូឡារំខានប្រព័ន្ធប្រសាទរបស់ពួកវានឹងហើយ ក្នុងចិត្តរបស់ស៊ូយ៉ុនភ័យមិនតិចឡើយ នឹកឃើញដល់ពាកក្យសម្តីរបស់ជីអាដែលបានប្រាប់គេបីថ្ងៃមុនថា នាងនិងម៉ាក់ត្រូវបានគេតាមប្រម៉ាញ់ ពួកនោះមិនដឹងជាពួកណាមកពីណាឡើយ ចុះបើអ្នកដែលចាប់ខ្លួនមកនេះជាពួកដែលតាមប្រម៉ាញ់បងស្រីជីដូនមួយរបស់គេពិតមែន តើមេខ្លោងរបស់វាចង់បានអី? អាចនឹងសម្លាប់គេដែរទេ? កាន់តែគិតស៊ូយ៉ុនកាន់តែភ័យ លេបទឹកមាត់ក្អឹកៗ បែកញើសតាមជើងសក់សស្រាក់ ភ័យខ្លួនកាន់តែខ្លាំងឡើងៗឮបងស្រីជីដូនមួយថាអ្នកមីងជំពាក់បំណុលជិវិតគេទៀតផង គេមិហ៊ានគិតទេថាមិនត្រូវពួកវាអាចនឹងសម្លាប់ខ្លួន ព្រោះតែឃើញមកនៅផ្ទះបងស្រីជីអាក៏អាចថាបាន។
ជុងហ្គុកនៅខាងក្រៅឃ្លាំងឈរទេសនាឲ្យនាយជែមសិន ហួសចិត្តណាស់ឲ្យនាំក្មេងមកជួបនាយដើម្បីសួរនាំ តែនេះជាស្អី? លេងចាប់គេមកចង់ទុកក្នុងឃ្លាំងចឹងតែម្តងឬ? ចុះបើក្មេងវាទល់ច្រកដុតឃ្លាំងស្រានាយចោលទាំងមូលទៅគិតយ៉ាងមិច? យ៉ាងណាៗក៏នាយជាអ្នកជំនួញមិនមែនជាពួកម៉ាហ្វៀរដែលត្រូវចាប់ចង បង្ខិតបង្ខំក្មេងចឹងដែរ។
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
