ទម្រាំដល់ទឹកដីអាមេរិក ថេយ៉ុងចំណាយពេលហោះហើរអស់៨ម៉ោង ថេយ៉ុងមកដល់ទឹកដីសហរដ្ឋអាមេរិកតាំងពីកណ្តាលអាធ្រាត្រយប់មិញមកម្លេះ តែដោយសារមិនហ៊ានមករំខានលោកប៉ាទាំងយប់សុខចិត្តស្នាក់នៅសណ្ឋារគារមួយយប់ ទើបនឹងព្រឹកនេះហើយបានថេយ៉ុងបានមករកលោកប៉ា។
ថេយ៉ុងអូសវ៉ាលីចុះពីឡានឈ្នួល មកឈរពីមុខរបងទ្វារភូមិគ្រឺះដ៏ស្កឹមស្កៃ ធំជាងផ្ទះវីឡាដែលនៅជាមួយប្តីឆ្ងាយណាស់ រាងតូចទៅចុចកណ្តឹងមុខផ្ទះទាំងព្រឹកឈរចាំមើលអ្នកបើកទ្វារឲ្យ។ ថេយ៉ុងធ្វើទឹកមុខស្រពាប់ស្រពោន កំពុងតែគិតថាពេលជួបមុខលោកប៉ាតើគេត្រូវធ្វើយ៉ាងមិចទៅ? គួតែនិយាយជាមួយគាត់ថាមិច? ចុះបើលោកប៉ាស្អប់គេដល់ថ្នាក់ដេញឲ្យគេត្រឡប់ទៅកូរ៉េវិញគួរតែធ្វើយ៉ាងមិចទៅ។
« អាវ៎! ជាអ្នកប្រុសថេហ៍របស់ម៉ែដោះមែនទេនឹង?» ស្រ្តីចំណាស់សក់ស្កូវមួយៗ មិនដឹងជាមកឈរក្បែរទ្វារតាំងពីពេលណាទេ ព្រោះថេយ៉ុងរវល់តែសញ្ជឹងគិតរឿងលោកប៉ា។
« ម៉ែដោះ!! ហ្ហិកៗ» គ្រាន់តែឃើញថាអ្នកមកបើកទ្វារឲ្យខ្លួនជាម៉ែដោះថេយ៉ុងស្រាប់តែយំចេញមកហ៊ូ នឹកគាត់ណាស់ ម៉ែដោះរហ័សបើកទ្វារចេញមកស្រវាអោបលួងលួងក្មេងតូចរបស់គាត់ នឹកណាស់លោកអើយ មិចក៏មកស្ងាត់ៗមិនប្រាប់អ្នកណាមួយម៉ាត់បែបនេះ។
« បានហើយៗ កុំយំអីម៉ែដោះនៅត្រង់នេះហើយ!» ដៃជ្រីវជ្រួញបបោសអង្អែលខ្នងថេយ៉ុងថ្នមៗ បែបលួងលោម នាំថេយ៉ុងចូលទៅក្នុងផ្ទះសិន ឲ្យអ្នកបម្រើអូសវាលីថេយ៉ុងយកទៅទុកនឹងសម្អាតបន្ទប់អ្នកប្រុសតូចឡើងវិញ។
ថេយ៉ុងត្រូវបានម៉ែដោះដាក់ឲ្យអង្គុយលើសាឡុង គាត់បញ្ជាឲ្យពួកនាងៗយកផ្លែឈើ និងទឹកក្រូចច្របាច់ស្រស់មកឲ្យអ្នកប្រុសតូចញ៉ាំ ដោយមានគាត់នៅអង្គុយក្បែរកម្លោះតូចលួងលោមគេឲ្យមានអារម្មណ៍ថាកក់ក្តៅជាងនេះ។
« សម្រេចថាប្រាប់ម៉ែដោះបានហើយឬនៅមិចក៏យំ?»
« ខ្ញុំនឹកម៉ែដោះពេក!» ថេយ៉ុងខាំមាត់ឈ្ងោកមុខគេចពីក្រសែរភ្នែកម៉ែដោះ គេកុហកម៉ែដោះច្បាស់ណាស់។
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
