បន្ទប់ធ្វើការធំទូលាយ ស្ថិតនៅលើជាន់ទី១៧អាចធ្វើឲ្យអ្នកដែលកំពុងតែអង្គុយធ្វើការ គយគន់មើលទេសភាពទីក្រុងដ៏ទំនើបតាមរយះជញ្ជាំងកញ្ចក់យ៉ាងពេញភ្នែក។ ជុងហ្គុកអង្គុយធ្វើការនៅតុរបស់នាយ ឯកែវភ្នែកចេះតែរំពៃមើលទៅថេយ៉ុងដែលកំពុងតែអង្គុយធ្វើការទៅតុម្ខាងទៀតក្បែរទ្វារជារឿយៗ។ ថេយ៉ុងផ្តោតអារម្មណ៍ទៅលើកញ្ចក់កុំព្យូទ័ររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់។ តាមពិតថេយ៉ុងមកធ្វើការជាជំនួយការរបស់ជុងហ្គុកគ្រាន់តែបណ្តោះអាសន្នសិនតែប៉ុណ្ណោះ ព្រោះទើបតែរៀបការហើយមិនទាន់បានរៀបចំដំណែងតួនាទីឲ្យបានត្រឹមត្រូវនោះទេ ម្យ៉ាងវិញទៀតជុងហ្គុកនឹងលើកថេយ៉ុងបន្តុបបន្តាក់ឲ្យក្លាយជាជំនួយការរបស់នាយតែម្តង។ កាលពីមុនថេយ៉ុងមកកាន់ក្រុនហ៊ុនរបស់ជុងហ្គុកព្រោះតែរឿងដៃគូរសហការម្តងម្កាល តែលើកនេះមកធ្វើការក្នុងឋានះជាប្រពន្ធរបស់លោកអគ្គនាយករងប្រចាំក្រុមហ៊ុននេះវិញម្តង ពិតជាខុសប្លែកគ្នាឆ្ងាយពេកហើយ។
កំពុងតែអូសកុំព្យូរទ័រ លើបណ្តាញសង្គមសុខៗ ថេយ៉ុងស្រាប់តែឃើញទំព័រគេចុះផ្សាយពីរូបប៉ារបស់ខ្លួន សារព័ត៌មានធំៗនៅអាមេរិកចុះផ្សាយពីមុខប៉ារបស់ខ្លួនសឹងតែគ្រប់ទំព័រ។ ដោយចិត្តឆ្ងល់ ថេយ៉ុងក៏ចុចចូលទៅអានឲ្យអស់ចិត្ត។
« លោកស្ទេវិន វីលៀម ដែលមនុស្សគ្រប់គ្នាច្រើនស្គាល់ថាជាអ្នកជំនួញដ៏ល្បីល្បាញ ពេលនេះកំពុងតែស្ថិតនៅក្នុងការស៊ើបអង្គេតរបស់អង្គភាពពិសេស ដែលមានអ្នករាយការណ៍ថាលោកស្ទេវិន ជាប់ពាក់ព័ន្ធជាមួយការជួញដូរទំនិតខុសច្បាប់ គេចពន្ធជាដើម ពេលនេះកំពុងតែស្ថិតនៅក្នុងការស៊ើបអង្គេតនៅឡើយ. . . » ថេយ៉ុងគាំងស្តូក មិចនឹងអាចទៅរួចទៅ ព័ត៌មានបានចុះផ្សាយតាំងពីយប់មិញមកម្លេះ ហេតុអីថេយ៉ុងមិនដឹងពីរឿងនេះសោះចឹង។ ទោះបីជាប៉ារបស់ខ្លួនជាមនុស្សសម្តីអាក្រក់ខុសពីចិត្ត មិនដែលខ្វាយខ្វល់ពីថេយ៉ុងក៏ពិតមែន តែថេយ៉ុងនៅតែជឿជាក់ថាលោកប៉ាមិនបានធ្វើរឿងនោះដូចជាគេចុះផ្សាយនោះទេ រឿងនេះច្បាស់ជាមានអ្វីខុសប្រក្រតីមិនខានទេ។ ថេយ៉ុងដើរទៅរកជុងហ្គុកទាំងកែវភ្នែករលីងរលោង លោកប៉ាពេលនេះមិនដឹងជាយ៉ាងមិចទៅហើយទេ ជុងហ្គុកដឹងច្បាស់ណាស់ថាថេយ៉ុងបានឃើញព័ត៌មាននោះហើយ នាយតាមមើលសកម្មភាពថេយ៉ុងជារឿយៗរឿងអីនាយមិនដឹងនោះ។
« ជុង! បងបានឃើញព័ត៌មានប៉ាអូនហើយឬនៅ?»
« ហ៊ឹម! បងក៏ទើបនឹងឃើញមុននេះបន្តិចទេ បងមិនចង់ប្រាប់អូន ព្រោះមិនចង់ឲ្យអូនពិបាកចិត្ត!» ជុងហ្គុកថយកៅអីថយក្រោយបន្តិច ទាញកាយថេយ៉ុងឲ្យមកអង្គុយលើភ្លៅមាំក្រាស់របស់នាយ ក្រសោបអោបចង្កេះថេយ៉ុងឡើងណែន។
« តែអូនមិនជឿទេ ពួកគេចោទប្រកាន់ប៉ាអូនច្បាស់ណាស់» ថេយ៉ុងផ្អែកក្បាលលើដើមទ្រូងរបស់ជុងហ្គុកនិយាយរអ៊ូរងូវៗ គេពិតជាមិនជឿពិតមែន។ ជុងហ្គុកអង្អែលក្បាលថេយ៉ុងថ្នមៗ លោមលួងកុំឲ្យខូចចិត្តខ្លាំងពេក ទាំងដែលការពិតនាយកំពុងតែសប្បាយរីករាយជាមួយហ្គេមដែលនាយទើបនឹងចាប់ផ្តើមនេះទៅវិញទេ។
« បងក៏គិតបែបនេះ កុំភ័យអីបើប៉ាអូនស្អាតស្អំមែន ទោះខំស៊ើបយ៉ាងណាក៏គ្មានបញ្ហាអ្វីដែរ» តែបើប៉ាឯងសម្លាចប់ជីអាមែន មិនយូរមិនឆាប់នឹងដល់វែនប៉ាឯងវិញម្តងហើយ ថេយ៉ុង!។ ជុងហ្គុកនាយនិយាយក្នុងចិត្ត មានអារម្មណ៍ថារអើមណាស់ពេលឮថេយ៉ុងនិយាយថាប៉ាខ្លួនជាមនុស្សស្អាតស្អំ។ ចាំមើលចុះជុងហ្គុកនេះហើយជាអ្នកបញ្ជាក់ឲ្យថេយ៉ុងឃើញថា ប៉ារបស់ថេយ៉ុងជាឃាតករ ហើយថេយ៉ុងខ្លួនឯងផ្ទាល់នេះក៏ជាឃាតករដោយប្រយោលសម្លាប់ជីវិតអតីតសង្សាររបស់នាយផងដែរ។
តុក តុកសម្លេងគោះទ្វារបន្លឺឡើងថេយ៉ុងក៏រហ័សងើបចេញពីភ្លៅរបស់ស្វាមីព្រោះខ្លាចបុគ្កលិកផ្សេងមកមើលឃើញដូជជាមិនសូវសម។
« សុំអនុញ្ញាតិ លោកអគ្គនាយយករង!»
« ចូលមកចុះ!» ស្រីស្រស់ លី ហេអ៊ីលដើរចូលមកក្នុងការិល័យផ្ទាល់ខ្លួនរបស់ជុងហ្គុកញញឹមឡើងស្រស់ ហាក់ដូចជាមិនរអៀសចិត្តចំពោះរឿងកាលពីមុនដែលនាងទៅបម្រើតណ្ហាប្តីគេទាល់តែសោះ។ ថេយ៉ុងឈរមើលនាងទាំងមានអារម្មណ៍ស្រងាកចិត្ត មិនស្មានសោះថាស្រីម្នាក់នេះជាបុគ្កលិកបម្រើការងារនៅក្រុមហ៊ុនរបស់ជុងហ្គុកដែរបែបនេះ។
« នេះជាឯកសារចុះកុងត្រានាំចូលស្រាពីបារាំង ខ្ញុំយកមកឲ្យអគ្គនាយករងពិនិត្យមុននឹងយកឲ្យលោកអង្គនាយកចុះហត្ថលេខា» ហេអ៊ីល កាន់ឯកសារយកមកបើកដាក់លើតុឲ្យជុងហ្គុកមើលចុះហត្ថលេខាជាមុនសិន ទើបអាចយកទៅឲ្យលោកអគ្គនាយកត្រូវជាប៉ារបស់ជុងហ្គុកចុះហត្ថលេខាជាកិច្ចបញ្ចប់។
នាងនិយាយឮៗ បំណងចង់ឲ្យថេយ៉ុងបានដឹងឮផងដែរ ថែមទាំងលួចញញឹមខចុងមាត់ទៀតផង នាងដឹងថារឿងនេះនឹងធ្វើឲ្យថេយ៉ុងឈឺចាប់ កើតទុក្ខមិនសុខចិត្តមិនខានទេ។
ថេយ៉ុងពេលឮថាជាកុងត្រានាំចូលស្រាពីបារាំង រាងតូចភ្ញាក់ខ្លួនព្រើតដូចខ្មោចប្រាំពីរថ្ងៃ ។
« ជុង! បងចង់នាំចូលស្រាថ្មី? » ថេយ៉ុងបានមើលទៅស៊ីមីឯកសារនោះ ឃើញថាវាគឺទាក់ទងជាមួយនឹងការនាំស្រារបស់បារាំងចូល ថែមទាំងជាក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរដែលល្បីល្បាញបំផុតរបស់បារាំង វាជាដៃគូរប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សរបស់ប៉ាថេយ៉ុងនៅខាងសហរដ្ធអាមេរិកផងដែរ។ គ្រាន់តែឃើញភ្លាមថេយ៉ុងចង់គាំងអណ្តាតបាត់ទៅហើយ។ ជុងហ្គុកកំពុងតែគិតអី?ឬនាយមិនដឹងទេថានេះជាក្រុមហ៊ុនប្រកួតប្រជែងជាមួយក្រុមហ៊ុនប៉ាខ្លួន ចុះកិច្ចសន្យាព្រមព្រាងជាដៃគូរសហការជាមួយក្រុមហ៊ុនប៉ាខ្លួន តែនាំចូលស្រារបស់ក្រុមហ៊ុនបារាំងដែលជាដៃគូរប្រកួតប្រជែងមួយទៀត បែបនេះមានន័យថាមិច។
« ហ៊ឹម!» ជុងហ្គុកសញ្ញេទទួលយល់ព្រមលើឯកសារនោះកាន់តែធ្វើឲ្យថេយ៉ុងហួសចិត្តខ្លាំងថែមមួយម្រិតទៀរហើយ។ ទឹកមុខនាយដូចជាគ្មានប្រតិកម្មអ្វីសោះ មុននឹងហុចឯកសារនោះទៅឲ្យហេអ៊ីលវិញ ពេលនាងចេញទៅបាត់ទើបជុងហ្គុកងាកមកសម្លឹងមើលមុខថេយ៉ុង ទាំងដកដង្ហើមធំ។
«ព្រឹកមិញបងប្រជុំពីរឿងនេះ ដោយសារតែរឿងអាស្រូវរបស់ប៉ាអូន ភាគហ៊ុនក្រុមហ៊ុនបងត្រូវធ្លាក់ចុះយ៉ាងកំហុក អ្នករួមហ៊ុនទាំងអស់គេបោះឆ្នោតឲ្យផ្តាច់កុងត្រាជាមួយប៉ាអូន ប្តូរមកវិញនូវការនាំចូលស្រាល្អពីបារាំងវិញ ដើម្បីស្តារក្រុមហ៊ុនឡើងមកវីញ បងជំទាស់ម្នាក់ឯងក៏គ្មានប្រសិទ្ធភាពដែរ» ថេយ៉ុងគាំងស្ញេញ ឈរស្តាប់ជុងហ្គុកស្ទើរតែមិនហ៊ានដកដង្ហើម ហេតុក៏ងាយយ៉ាងនេះ ប៉ារបស់ខ្លួនកំពុងតែលំបាកតែមនុស្សគ្រប់គ្នាចង់ដោះដៃចោលគាត់ហើយមែនទេ។ មែនហើយ គ្មានអ្នកណាទ្រាំខាតបង់ប្រយោជន៍ផ្ទាល់ខ្លួនព្រោះតែយើងទេ តែបើយើងអាចផ្តល់ប្រយោជន៍ឲ្យគេបាន គេនឹងទទួលម្រាមដៃដប់ ហ៊ឹស! គួរឲ្យស្អប់ខ្លាំងណាស់។
«ថេយ៉ុងអូនកុំពិបាកចិត្តអី យ៉ាងណាៗក្រុមហ៊ុនបងនឹងសងថ្លៃខូចខាតជូនក្រុមហ៊ុនប៉ាអូនគុណនឹងប្រាំតាមកិច្ចសន្យា អូនកុំបារម្ភពីរឿងនេះអី!» សងថ្លៃខូចខាតគុណនឹងប្រាំបែបនឹងឬ? ក្រុមហ៊ុនជុងហ្គុកធ្វើនេះមិនខុសអីពីផ្តាច់ផ្លូវដើររបស់គ្រួសារថេយ៉ុងទេ គិតថាថ្លៃខូចខាតនេះអាចសង់នូវរាល់ការឈឺចាប់ដែលក្រុមហ៊ុនប៉ាថេយ៉ុងកំពុងតែជួបប្រទះនៅពេលនេះទេ។ ព័ត៌មានអាស្រូវមិនបានប៉ិនស្រមោលផង សំខាន់មិនទាន់ទទួលបានការបញ្ជាក់ពីខាងអាជ្ញាធរថាជារឿងពិតក៏អត់នៅឡើយទេ ហេតុអីមកផ្តាច់ទំនាក់ទំនងសហការគ្នាដែលកើតឡើងមកជាងដប់ឆ្នាំត្រឹមបញ្ហានេះទៅវិញ។
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
