« យើងស្អប់ឯង ថេយ៉ុងឯងជាឃាតករសម្លាប់ជីអា» ពាក្យសម្តីទាំងអស់នេះវាគ្រាន់តែជាពាក្យដែលបន្លឺក្នុងចិត្តគំនិតរបស់ជុងហ្គុកតែប៉ុណ្ណោះ ជាក់ស្តែងការពិតនាយធ្វើជាញញឹមឡើងវិញដាក់ថេយ៉ុងបញ្ជាក់ឲ្យរាងតូចឃើញថានាយមិនបានកើតអ្វីឡើយ។
«គ្មានអ្វីទេ!» នាយក្រាស់ដាក់ខ្លួនអង្គុយលើទោងឈើនោះ ក្បែរថេយ៉ុងអោបកាយតូចជាប់ ហាក់ដូចជាសប្បាយចិត្តណាស់ តែការមើលឃើញផ្ទុយពីការពិត។ នៅក្នុងទ្រូងជុងហ្គុកពេលនេះកំពុងតែក្តៅដូចភ្នំភ្លើងដែលអាចផ្ទុះឡើងបានគ្រប់ពេល ប៉ុន្តែភ្នំភ្លើងនោះត្រូវបានគ្រប់ដណ្តប់ដោយសមុទ្រទឹកកកយ៉ាងជ្រៅ ដែលបង្ខំឲ្យនាយដើរមួយៗ ប្រើល្បិចកលសម្លាប់ដៃគូរសត្រូវដោយឈាមត្រជាក់បំផុត ដូចទៅនឹងសមុទ្រមហាសមុទ្រអង់តាក់ទិចដែរ។ ថេយ៉ុងញញឹមទទួលយកភាពកក់ក្តៅក្លែងក្លាយពីរង្វង់ដៃរបស់ស្វាមីទាំងមិនដឹងខ្លួន។
ពន្លឺផ្ទៃមេឃនៅពេលដែលព្រះទិនកររៀបអស្តង្គតលិចចូលទៅក្នុងទឹកសមុទ្របន្តិចម្តងៗ បញ្ចេញរស្មីពណ៍ទឹកមាស លាយជាមួយពណ៍ទឹកក្រូចចាំងចំពពករសាត់បន្ថែមសម្រស់កាត់តែស្រស់ស្អាត ខណះពេលដែលពពកពណ៍ខៀវងងឹតកំពុងតែដេញពន្លឺទាំងនោះពីលើចុះមកក្រោមផងដែរ។ ជំនោរទឹកសមុទ្រចាប់ផ្តើមឡើងកាន់តែខ្ពស់បន្តិចម្តងៗ បោកច្រាំងលាន់សម្លេងគ្រឹមគ្រែង នាំជាមួយទឹកសមុទ្រដែលមានពន្លឺពណ៍ខៀវចាំងភ្លេកៗមកបោកផ្ទប់នឹងឆ្នេរខ្សាច់។ នៅពេលដែលមេឃកាន់តែងងឹត ទឹកសមុទ្រក៏កាន់តែឡើង ឯពន្លឺនៃទឹកសមុទ្រនោះក៏កាន់តែឃើញពណ៍ខៀវច្បាស់ជាងមុន។ ថេយ៉ុងភ្ញាក់ផ្ទើលនឹងពន្លឺនៃទឹកសមុទ្រនេះណាស់ ហេតុអីក៏គេមិនដឹងសោះចឹងទឹកសមុទ្រអាចមានពន្លឺពេលរាត្រីបែបនេះ។ ទោះបីជាទឹកសមុទ្រវាកំពុងតែជោរឡើងក៏ដោយតែ មិនងាចជោរជន់ដល់ដើមឈើស្នេហ៍របស់ជុងហ្គុកនឹងជីអាបានឡើយ ព្រោះដើមនេះវាស្ថិតនៅលើចំណោតច្រាំងនៃកោះ ហើយក៏ឆ្ងាយពីឆ្នេរគួរសមដែរ។
« wow!! ជុង បងមើលទៅទឹកទៅវាកំពុងតែភ្លឺហើយ ស្អាតទៀតផង» ថេយ៉ុងអរញាប់ញ័រកញ្ជ្រោលឡើងក្នុងរង្វង់ដៃនាយក្រាស់ គេពិតជាមិនដែលឃើញពិតមែនស្អាតពេកហើយ។ មិនដែលស្មានសោះថាមហាសមុទ្រមានអ្វីដែលស្រស់ស្អាត នឹងគួរឲ្យចង់ដឹងច្រើនយ៉ាងនេះ។ ពន្លឺនៃទឹកសមុទ្រមួយនេះវាកើតឡើងពីប្លង់តុង នឹងពពួក jellyfish ដែលមាននៅក្នុងផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយនេះតាមតំបន់តែប៉ុណ្ណោះ។ ដោយសារតែកោះជុងហ្គុកទិញដាច់នេះ នាយមិនបានបំផ្លាញ់ធម្មជាតិ ដូចជាបូបខ្សាច់ក្បែរកោះ ឬ នេសាទហួសកម្រិតទើបនៅក្បែរតំបន់កោះ ពិសេសកន្លែងដែលជុងហ្គុកចូលចិត្តមកលេងនេះតែម្តង វាសម្បូរទៅដោយប្លង់តុង នឹង jellyfish ច្រើនជាងកន្លែងផ្សេងនៃតំបន់កោះនេះ។
« អូនចង់ទៅលេងទេ? ចាំបងបីទៅ!» ឮជុងហ្គុកបបួលថេយ៉ុងស្រាប់តែប្តូរទឹកមុខបន្តិចព្រោះតែមានអារម្មណ៍ថាខ្លាចរអានឹងទឹកសមុទ្រ ទៅលេងយ៉ាងមិចទៅបើសូម្បីតែហែលទឹកថេយ៉ុងមិនចេះផងនឹង។ ណាមួយ នៅក្បាលព្រលប់បែបនេះ ទឹកសមុទ្រគឺកំពុងតែជោរឡើងខ្ពស់បន្តិចម្តងៗហើយ គេមិចនឹងហ៊ានទៅ។ តែសម្រាប់ជុងហ្គុកនាយប្រាកដចិត្តណាស់ថាគ្មានបញ្ហាអ្វីទេ ព្រោះកាលពីមុននាយក៏ធ្លាប់នាំជីអាមកលេងទីនេះសឹងតែរាល់យប់ ជីអានាងជាមនុស្សស្រីដែលគួរឲ្យស្រឡាញ់នឹងចូលចិត្តសមុទ្រខ្លាំងណាស់ ដូច្នេះហើយគ្រប់ពេលដែលនាយក្រាស់បានឃើញអ្វីដែលពាក់ព័ន្ធនឹងសមុទ្រ គឺនឹកឃើញដល់ជីអាមុនគេ។ នៅពេលដែលនាយដាក់ខ្លួនមកសងសឹកឲ្យជីអាសង្សារជីអាសង្សារបណ្តូលចិត្ត ហើយទទួលដឹងថាដែលជាដើមហេតុធ្វើឲ្យជីអាស្លាប់ខ្លាចសមុទ្របំផុតនោះ វាកាន់តែធ្វើឲ្យនាយពុះកញ្រ្ជោលខឹងស្អប់ថេយ៉ុងពេញបេះដូង។ កំហឹងនៅក្នុងចិត្តជុងហ្គុកមិនដែលរសាត់ម្តងណាទេ រឿងនេះគឺត្រូវតែមានទីបញ្ចប់មួយយ៉ាងល្អមើលសម្រាប់គ្រួសារថេយ៉ុង ហ៊ឹស! កុំស្មានថានាយទុកត្រកូលវីលៀមជាសាច់ញាតិម្តងណាឲ្យសោះ សូម្បីតែប្រពន្ធដែលនាយកំពុងតែហៅពេញៗមាត់ អោបពេញដៃរាល់ថ្ងៃនេះ ក៏នាយមិនដែលរាប់បញ្ចូលជាក្តីស្រលាញ់ម្តងណាឡើយ ព្រោះចិត្តស្អប់វាចូលមកកប់លប់បំបាត់ពីលើពាក្យស្រឡាញ់ជិតឈឹថបាត់ទៅហើយ។
« អូនខ្លាច!» ថេយ៉ុងពោលឡើងតិចៗ ពេលនេះងងឹតព្រឿងៗស្ទើរតែមើលមុខប្តីលែងចង់ច្បាស់ទៅហើយ។ មិននិយាយច្រើននាយក្រាស់ក៏បីថេយ៉ុងឡើង ដើរសំដៅទៅកាន់ឆ្នេរសមុទ្រ ទឹកសមុទ្រកំពុងតែនាចទៅ នាចមកបន្លឺសម្លេងហ្វូៗ ខ្យល់ជំនោរបក់មកពីនាយសមុទ្រធ្វើឲ្យត្រជាក់ស្រេប ថេយ៉ុងប្រឹងតោងកស្វាមីជាប់ខ្លាចថាត្រូវធ្លាក់ចូលទឹក។ មកដល់ឆ្នេរខ្សាច់ដែលទឹកបក់មកមួយសារៗនោះ ជុងហ្គុកក៏ទម្លាក់រាងតូចឲ្យឈរធម្មតាវីញ។ ថេយ៉ុងឃើញទឹកមានពណ៍ស្អាតក៏ញញឹមសប្បាយចិត្ត តែនៅតែខ្លាចមិនហ៊ានចូលទៅជិតទឹករលកនោះទេ ខ្លាចថាត្រូវទឹកសមុទ្រស្អាតៗនោះបក់យកទៅបាត់ទៅគិតយ៉ាងមិចទៅ។
ជុងហ្គុកឃើញថាថេយ៉ុងឈរគាំងមួយកន្លែងសើចឮសម្លេងតិចៗ តែមិនហ៊ានចូលទៅមើលជិតនាយក៏បីថេយ៉ុងចូលទៅទឹកសមុទ្រនោះ ជម្រៅត្រឹមកជើងរបស់នាយដែលម្តងបោកមក ម្តងក៏នាចទៅវិញ។ ឯថេយ៉ុង គ្រាន់តែប្តីលើកបីដើរចូលមកភ្លាមក៏ស្រែកឡើងចាច ដល់ថ្នាក់ចង់ចេញយំ ខួរក្បាលក៏នឹកឃើញកាលខ្លួនធ្លាក់ចូលក្នុងទឹកកាលពីប៉ុន្មានថ្ងៃមុននោះមកទៀតហើយ ចាំដល់អារម្មណ៍ដែលដកដង្ហើមលែងចេញក្រោមទឹកសមុទ្រដ៏ងងឹត ត្រចៀកទាំងគូរហ៊ឹងស្តាប់លែងឮ ចង់ស្រវាចាប់តោងអ្វីក៏មិនបាន ខ្លួនប្រាណចាប់ផ្តើមធ្លាក់ចុះបន្តិចម្តង ដូចធ្លាក់ពីមេឃយ៉ាងចឹង។
« ហ្ហឹក! ជុងអូនខ្លាច បានហើយ ហឹកៗ ជុង!» ថេយ៉ុងធ្មិចភ្នែកអោបកប្តីឡើងជាប់ ទ្រហោយំយកៗតែម្តង ជុងហ្គុកដឹងថាថេយ៉ុងខ្លាចខ្លាំង តែនាយហាក់ដូចជាចង់ឲ្យរាងតូចជម្នះជាមួយភាពភ័យខ្លាចមួយនោះ រឹងមាំឡើងជាមួយនឹងអ្វីដែលបន្លាចផ្លូវចិត្តយើងកន្លងមក។ សំណួរសួរថាហេតុអី? ក្រែងនាយចង់ធ្វើបាបថេយ៉ុងណាស់ហេស? ហេតុអីពេលនេះ នាយបែបជាចង់ឲ្យថេយ៉ុងក្លាហាន រឹងមាំជាមួយនឹងអ្វីដែលគេខ្លាចទៅវិញ ក្រែងគម្រោងការនាយពីដំបូងចង់ធ្វើឲ្យថេយ៉ុងស្លាប់ជាមួយនឹងអ្វីដែលខ្លាចបំផុតនោះអី មិចក៏ពេលនេះគ្រប់យ៉ាងប្រែប្រួលអស់ទៅវិញ។ បើសួរនាយក្រាស់់ តើឲ្យនាយទៅសរអ្នកណាបន្តបើសូម្បីតែខ្លួននាយខ្លួនឯងផ្ទាល់ក៏មិនដឹងដូចគ្នា សុខៗរាងកាយនាយបញ្ចេញប្រតិកម្មបែបនេះមកដោយខ្លួនឯងខួរក្បាលនាយមិនបានបញ្ជាទេ។ { ខួរក្បាលអត់បានបញ្ជាហេ តែបេះដូងបញ្ជាប្រូ ហិហិ🤭 }
« កុំខ្លាច! អូនឃើញទេ បងឈរធម្មតាមិនឃើញមានកើតអីទេ» ជុងហ្គុកនិយាយលួងលួងថេយ៉ុងដែលកំពុងតែយំឡើងសសឹកនៅក្នុងទ្រូងរបស់នាយ។ ថេយ៉ុងបើកភ្នែកឡើងវិញបន្តិច សម្លឹងមើលទៅជើងជុងហ្គុកដែលកំពុងតែឈរលើទឹកសមុទ្រ តែសម្លេងសសឹកមួយៗនៅតែឮឥតដាច់សូរនៅឡើយទេ។
« ហ៊ឹម! ហឺ អត់អីពិតមែន! ហិហិ » ម្តងយំម្តងសើច ជុងហ្គុកហួសចិត្តនឹងថេយ៉ុងសម្បើមណាស់ មុននេះយំឡើងចង់ហ៊ឹងត្រចៀកនាយព្រោះខ្លាច តែដល់ពេលដឹងថាអត់អីក៏សើចឡើងកក្អឹក នេះកម្លោះស្តូកអាយុម្ភៃប្រាំឆ្នាំ ការប្តីមួយទៅហើយ តែកុំមើលចរិក បើមានកូនសង្ស័យតែមួយថ្ងៃៗបបួលកូនយំមួយស្មើរមិនខានទេ។
« អូនសាកចុះទេ?»
« តែអូនខ្លាច. . . » ដឹងថាមិនអីហើយ តែថេយ៉ុងនៅតែមិនហ៊ានដដែលនឹង។
« បងនៅត្រង់នេះហើយកុំខ្លាច មោះ!» នាយក្រាស់ដាក់ថេយ៉ុងឲ្យឈរលើទឹកសន្សឹមៗ រាងតូចវិញនៅតែអោបកស្វាមីឡើងជាប់ ទោះបីជានាយដាក់ឲ្យឈរលើទឹកសមុទ្ររឹមៗហើយក៏ដោយ គេនៅតែមិនដាច់ចិត្តលែងស្វាមីចេញពីរង្វង់ដៃដែរ។ ទឹកសមុទ្រតជាក់ស្រេប នាចមកប៉ះជើងថេយ៉ុងត្រឹមកំផួនជើង ថេយ៉ុងភ័យឡើងភឺតពោះ ស្ទើរតែស្រែកទ្រហោយំមកម្តងទៀតទៅហើយ ដៃទាំងគូរប្រឹងក្តោបកញ្ចឹងកជុងហ្គុកជាប់មិនដាច់ចិត្តប្រលែងទាល់តែសោះ។ មួយស្របក់ក្រោយមកក៏មានអារម្មណ៍ថាមិនសូវខ្លាច ដៃក៏រលាពីកជុងហ្គុកបន្តិចម្តង សាកឪនយកដៃទៅក្បង់ទឹកសមុទ្រដែលមានពន្លឺពណ៍ខៀវ ភ្លឺព្រិចៗនោះមកមើល ទាំងញញឹមខ្ចឹប។
« ធម្មជាតិអស្ចារ្យពេកហើយ ហិហិ បងមើលចុះភ្លឺខ្លាំងណាស់» ថេយ៉ុងលើកដៃដែលក្បង់ទឹកនោះមកបង្ហាញជុងហ្គុកទាំងសើចសប្បាយ ជុងហ្គុកក៏ញញឹម មិនបានប៉ុន្មានផងទឹកនោះក៏ជ្រាបពីដៃថេយ៉ុង ស្រក់ចុះទៅក្រោមវិញអស់តាមទំនាញផែនដី។ ថេយ៉ុងហាក់ពេញចិត្តជាមួយពន្លឺរបស់ទឹកនេះណាស់ ព្រោះឃើញធ្វើចរិកឆ្លេឆ្លា ងាកឆ្វេង ងាកស្តាំគន់មើលទឹកសមុទ្រននោះមិនឈប់សោះ មុខប្រហែលជារីកដូចគ្រាប់ជីហើយ តែស្តាយជុងហ្គុកមិនអាចមើលស្នាមញញឹមរបស់ថេយ៉ុងឃើញច្បាស់ព្រោះមេឃងងឹតបាត់ទៅហើយ។ នាយក្រាស់ចាប់អារម្មណ៍ដល់ជំនោរនៃលំនាចទឹកសមុទ្រដែលកំពុងតែកើនឡើងខ្ពស់បន្តិចម្តងៗ មុននេះស្មើរកជើងនាយទេ តែមើលពេលនេះចុះគឺវាឡើងដល់កម្ពស់កំផួនជើងជិតដល់ក្បាលជង្គង់នាយហើយ មិនបង្អង់យូរនាំខកការជុងហ្គុកក៏រហ័សចូលមកអោបចង្កេះថេយ៉ុងដែលកំពុងតែសប្បាយអរជាមួយទឹកសមុទ្រនោះពីក្រោយ មុននឹងលើកកាយតូចបីដើរកាត់ជំនោរទឹកសមុទ្រជម្រៅស្មើរផ្លៅ សំដៅទៅអូប័រដែលចង់ទុកចោលកាលពីល្ងាចមកម្លេះ។ ថេយ៉ុងយល់ថានៅយូរមិនបានទេ ព្រោះទឹកសមុទ្រឡើងកាន់តែខ្ពស់ហើយទើបមិនសួរដេញដោលស្វាមីច្រើន។
អូប័របើកសន្សឹមៗលើផ្ទៃទឹកសមុទ្រដែលមានពន្លឺខៀវដូចព្រិចតូចៗជាច្រើន ដូចជាអំពើលអំពែកពណ៍ខៀវក្នុងទឹកយ៉ាងចឹង។ នាយក្រាស់ដឹងថាថេយ៉ុងមើលពួកវាមិនទាន់អស់ចិត្តទេ ទើបមិនទាន់ចង់នាំទៅភូមិគ្រឹះវិញនៅឡើយ។ នៅលើអូប័រមានអំពូលភ្លើងពណ៍ពងមានភ្លឺស្រគត់ស្រគមល្មមអាចមើលឃើញគ្នាបានច្បាស់ ជុងហ្កុកបញ្ឆេះបណ្តែតអូប័រលើផ្ទៃទឹកចោល ចំណែកនាយក៏ងើបមកអង្គុយក្បែរថេយ៉ុង យកអាវឃ្លុំដណ្តប់ឲ្យថេយ៉ុងកាន់តែណែននាយក៏អោបរាងតូចពីលើមួយតង់ទៀតដើម្បីឲ្យកាន់តែកក់ក្តៅ ត្បិតអីពេលនេះខោនាយគឺសើមអស់មួយកំណាត់ក្រោមទៅហើយ ដោយសារតែបីថេយ៉ុងឆ្លងទឹកឡើងអូប័រមុននេះ។
« មេឃយប់នេះស្អាតណាស់ ផ្កាយច្រើនទៀរផង!»
« ស្អាតមិនដល់អូនទេ » ជុងហ្គុកជ្រប់មុខនេងកញ្ចឹងកថេយ៉ុងពោលឡើងតិចៗ។
« មាត់បងផ្អែមពេកហើយ ញ៉ាំស្ករអស់ប៉ុន្មានគីឡូបានជាផ្អែមម្លឹង!»
« មិនមែនមកពីញ៉ាំស្ករទេ តែផ្អែមព្រោះតែបានញ៉ាំអូន!»
« ឡប់!» ថេយ៉ុងអៀនមុខឡើងខ្មូរ មិនដឹងជាស្អីពូកែម្លេះខាងសម្តីព្រាននឹង។
« ហ៊ឹស! អៀនហេស?មិនបាច់អៀនទេ» ដឹងហើយ ឮហើយថាអៀនតែនាយនៅតែចង់ញ៉ោះ យ៉ាងមិចចង់ធ្វើអីនាយ? ថេយ៉ុងមិនមាត់មិនដឹងថាឆ្លើយជាមួយប្រុសព្រាននេះយ៉ាងមិចនោះទេ បានត្រឹមខ្ចឹបបបូរមាត់ អៀននឹងឯង។ តែចៃដន្យអីខួរក្បាលថេយ៉ុងស្រាប់តែនឹកឃើញដល់រឿងមួយដែលមិនទាន់បានសួរស្វាមីឲ្យអស់ចម្ងល់នៅឡើយទេ។ គឺរឿងដែលចោរប្លន់អូប័រពួកគេថ្ងៃនោះ នាយរួចខ្លួនមកបានយ៉ាងមិច? ចុះក្រុមចោរទាំងនោះយ៉ាងមិចទៅហើយ កុំប្រាប់ណាថាពួកវាត្រូវជុងហ្គុកបាញ់សម្លាប់កណ្តាលសមុទ្រអស់ហើយ ទើបនាយអាចយករួចខ្លួនបានមកស្នាក់នៅភូមិគ្រឹះលើកោះយ៉ាងរំភើយបែបនេះ។
គ្រាន់តែនឹកឃើញភ្លាម ថេយ៉ុងក៏រើបម្រាស់ពីរង្វង់ដៃអោបពីក្រោយរបស់ស្វាមី ងាកមើលមុខនាយចំដោយកែវភ្នែកថ្លាឆ្វង់បែបចង់ដឹងចង់ឮរបស់ខ្លួន។ ឃើញកាយវិការថេយ៉ុងបែបនេះ ជុងហ្គុកក៏សម្លឹងមើលថេយ៉ុងដោយចង្ងល់ដូចគ្នា គេកើតអីមែនទេ។
« ជុង! និយាយចឹង កាលពីថ្ងៃមុនបងអាចយករួចខ្លួនពីពួកចោរបានយ៉ាងមិច?» សំណួរថេយ៉ុងធ្វើឲ្យជុងហ្គុកគាំងស្ញេញ គាំងអណ្តាតមិនកម្រើក ខណះដែលខួរក្បាលនាយកំពុងតែធ្វើការយ៉ាងសកម្មរកដំណោះស្រាយយ៉ាងសមស្របមួយមកប្រាប់ថេយ៉ុង ធ្វើយ៉ាងណាឲ្យសមស្របបំផុត ដាច់ខាតមិនត្រូវឲ្យថេយ៉ុងចាប់អារម្មណ៍សង្ស័យ រាលដាលដល់នាយនោះទេ។ តើគួរប្រាប់យ៉ាងមិចទៅ បើការពិតពួកចោរដែលចូលប្លន់អូប័រនាយថ្ងៃនោះជាកូនចៅដែលជុងហ្គុកនាយបញ្ចូនមកដោយខ្លួនឯងនឹង គ្រប់យ៉ាងជាគម្រោងជុងហ្គុកធ្វើបាបថេយ៉ុងទាំងអស់។ នាយគ្មានបំណងលាក់បាំងថេយ៉ុងឡើយ គ្រាន់តែនាយចង់បង្វិលក្បាលថេយ៉ុងឲ្យអស់ចិត្តសិន វេលាចុងក្រោយនាយបើកបង្ហាញការពិតគ្រប់យ៉ាង ដល់ពេលនោះនាយនឹងធ្វើឲ្យថេយ៉ុងឈឺចាប់ដល់ឆ្កួតចិត្តស្លាប់ដោយខ្លួនឯងមិនខានទេ។
« ថ្ងៃនោះ មានអ្នកភូមិដែលគាត់ចេញនេសាទពេលយប់ឃើញក៏ទៅជួយបង ពួកចោរអស់នោះវារត់គេចខ្លួនអស់ បងឲ្យគេជួយរកអូនពីរបីថ្ងៃជាប់តែរកមិនឃើញ ទើបនឹងដឹងដំណឹងពីអ្នកបម្រើនិយាយគ្នាថាមានអ្នកចំណូលនៅក្នុងភូមិត្រូវចោរប្លន់កណ្តាលសមុទ្រដេកឈឺនៅពេទ្យក្នុងភូមិភ្លាម ទើបបងទៅមើលផ្ទាល់ គឺជាអូនពិតមែន» ពាក្យភូតភរកុហករបស់ជុងហ្គុកពិតជាស្មូទពេកហើយ នាយនិយាយមិនទាក់សូម្បីមួយម៉ាត់ ប្រៀបបីដូចជាអ្នកកុហកអាជីព បើនិយាយពីសមត្ថភាពសម្តែងរបស់នាយវិញ ដារាល្បីៗជួរមុខប្រចាំប្រទេសកូរ៉េខាងត្បូងនេះសុំខ្មាស់។ ថេយ៉ុងវិញក៏ជឿនាយឡើងស្លុង ក្នុងអារម្មណ៍ហាក់មានមន្ទិលចម្ងល់តិចតួចស្តួចស្តើងខ្លះដែរ តែក៏ត្រូវបំបាត់ទៅវិញអស់ព្រោះតែពាក្យថាប្តីមួយម៉ាត់ ប្តីដ៏សែនកក់ក្តៅ នឹងយកចិត្តទុកដាក់នឹងខ្លួនខ្លាំងបំផុត គេមិចនឹងអាចមានចិត្តសង្ស័យលើបានយូរនោះ។
« ដឹងទេអូនបារម្ភពីបងណាស់ តែពេលអូនសួរលោកមេភូមិដែលបានជួយអូននោះ គាត់និយាយថាមិនដឹងអ្វីដែលពាក់ព័ន្ធបងទេ អូនខ្លាចថាបង. . . »
« ក្មេងឆ្កួត បងជាម្ចាស់កោះមួយទាំងមូល លោកមេភូមិមិចនឹងអាចប្រាប់អូនពីរឿងផ្ទាល់ខ្លួនរបស់ម្ចាស់កោះដូចជាបងនេះ ឲ្យអូនស្តាប់ទៅ មិនដឹងថាអូនជាមនុស្សមកពីណាពីណីផងនឹង» ពាក្យសម្តីរបស់ជុងហ្គុកក៏សមហេតុ សមផលដែរ ថេយ៉ុងត្រូវជាបានគេជួយសង្រ្គោះមិនដឹងវង្សសវតាជាកូនចៅអ្នកណា មកពីណា ទៅណា មានបំណងអីផង ឲ្យគាត់លោកមេភូមិទៅនិយាយរឿងតរ៉ាវផ្ទាល់ខ្លួនរបស់លកម្ចាស់នៃកោះនេះមួយតាំងមូលទៅប្រាប់ ម្តេចនឹងកើយទៅ ចុះបើថេយ៉ុងជាចោរ ឬជាសត្រូវរបស់ជុងហ្គុកមានល្បិចកលចូលមកក្នុងគោលបំណងអាក្រក់នោះ គាត់ជាមេភូមិនេះហើយដែលជាងអ្នកទទួលខុសត្រូវគ្រប់យ៉ាង។
« ហិ ហិ អូនយល់ហើយ!»
« អូនឃ្លានហើយនៅ? ទៅវិញឥឡូវទេ?» មុននេះរវល់តែសាសងគ្នា ដល់ថ្នាក់ភ្លេចកន្រ្តកអាហារសម្រន់ នំផ្លែឈើនៅកន្លែងទោងសំបកខ្យងនោះបាត់ហើយ បើថេយ៉ុងឃ្លានហើយមានតែនាំទៅភូមិគ្រឹះវិញនឹងឯង។ ថេយ៉ុងងក់ក្បាលផ្ងក់ៗ ចង់ប្រាប់ថាឃ្លានហើយ ណាមួយងាកាសធាតុក៏ត្រជាក់ធ្លាក់ ខ្យល់ធ្លាក់សន្សើមមកហើយ នៅយូរទៀតខ្លាចតែរងារញាក់ឈឺទាំងពីរនាក់មិនខានទេ។
ជាច្រើនថ្ងៃកន្លងផុតទៅ ជុងហ្គុកក៏នាំប្រព្ធបណ្តូលចិត្តត្រឡប់មកផ្ទះអាពាហ៍ពិពាហ៍នៅទីក្រុងសេអ៊ូលវិញ បន្ទាប់ពីធ្វើដំណើរទៅគ្រេបទឹកខ្មេះយ៉ាងវេទនាផ្លូវចិត្តខ្លាំងអស់រយះពេលជាច្រើនថ្ងៃ។ ពេលមកដល់ផ្ទះក៏ឃើញនាយជែមជំនិតរបស់ជុងហ្គុករៀនចំគ្រប់យ៉ាងរៀបរយល្អណាស់។ នៅក្នុងផ្ទះមានអ្នកបម្រើស្រីពីរនាក់អាយុក៏រាងជ្រែវ័យសែសិបក្រាស់ទៅហើយ វ័យនេះក៏ល្មមមានគ្រួសារមានកូនដល់វ័យក្រមុំកម្លោះដូចគ្នា។ ចំណែកឯផ្ទះក៏មើលថែរបានល្អណាស់ ជុងហ្គុកនាំថេយ៉ុងទៅសម្រាកយកកម្លាំងព្រោះគ្រាន់តែចំណាយកម្លាំងធ្វើដំណើរជាងកន្លះថ្ងៃទៅហើយ។
ពេលល្ងាចត្រឡប់មកជាថ្មីម្តងទៀត យ៉ាងឆាប់រហ័សគិតៗទៅពេលវេលាពិតជាដើរទៅមុខខ្លាំងពិតមែន។ ជុងហ្គុកបើជំហានជើងចុះពីលើកាំជណ្តើរម្តងមួយកាំ ដៃជ្រែហោប៉ៅខោទាំងសងខាង ទឹកមុខមាំទាំស្មើរធេង ដូចសមុទ្រគ្មានខ្យល់។ កែវភ្នែករវាសវាងវៃដូចនេត្រាឥន្ទ្រីកំពុងតែរំពៃសម្លឹងមើលក្នុងផ្ទះ រកមើលកាយប្រពន្ធដែលបានខ្លួនមួយកំណាត់ល្ងាចទៅហើយនោះ។ ក្លិនម្ហូបឆ្ងុយឆ្ងប់ ជាមួយនឹងសម្លេងឆុងឆាំងឮចេញពីផ្ទះបាយមក ជុងហ្គុកក៏ដើរទៅមើល សួរនាំអ្នកបម្រើថ្មីខ្លះក្រែលគេបានឃើញប្រពន្ធនាយ តាំងតែពីមកពីកោះមិនទាន់ឃើញឡើងទៅបន្ទប់ទាល់តែសោះ។
ពេលទៅដល់ផ្ទះបាយសំណួរដែលត្រៀមនឹងសួរទាំងប៉ុន្មានមានចម្លើយរួចជាស្រេចនៅនឹងភ្នែកជុងហ្គុកនេះតែម្តង។ ថេយ៉ុងស្លៀកខោខៅប៊យខ្លីត្រឹមជង្គង់ អាវយឺតសរក្បុសពាក់អៀមធ្វើម្ហូប ឈរបញ្ចេញស្នាដៃចាប់ក្រលែងខ្ទះឆាយ៉ាងទំនងនៅពីមុខចង្ក្រានហ្គាស់។ ចំណែកឯអ៊ំស្រីពីរនាក់ទៀតក៏ក៏ពុងតែចិតបន្លែបន្ថែមសម្រាប់ធ្វើម្ហូបផ្សេងទៀត។ ជុងហ្គុកលួចញញឹមតិចៗ មិនស្មានថាក្មេងពូកែរំអួយនេះនៅពេលដែលយកចិត្តទុកដាក់ស្មឹងស្មាតធ្វើម្ហូបទៅ ពូកែយ៉ាងនេះសោះឡើងដូចចុងភៅអាជីព។ជុងហ្គុកចូលទៅនាយព័ន្ធដៃទាំងពីរទៅក្រោយ ឈរឡើងកៀកខ្នងថេយ៉ុង លមុខចូលប្រឡោះករាងតូច ធ្វើជាមើលថាគេធ្វើម្ហូបយ៉ាងមិចទាំងដែលការពិតបន្លំស្រង់ក្លិនខ្លួនក្រអូបប្រហើរថេយ៉ុងសោះ។
« អូនធ្វើម្ហូបអីនឹងឆ្ងុយដ៏ហើយ?» ភ្នែករបស់នាយក៏មើលឃើញហើយថារាងតូចគ្រាន់តែឆាបាយគីមឈី តែនាយចង់សួរពញ្ញាក់អារម្មណ័ថេយ៉ុង ចង់យ៉ាងមិច?។
« អុស! ជុង អូនភ្ញាក់លស់ព្រលឹងអស់ហើយ មើស ខ្មាស់អ៊ំស្រី» ថេយ៉ុងភ្ញាក់ពិតមែន មុននេះមិនបានចាប់ងារម្មណ៍ថាជុងហ្គុកនាយដើរចូលមកតាំងពីពេលណាទេ ទើបនឹងដឹងពេលនាយក្រាស់ហើបមាត់និយាយមុននេះឯង។ ថេយ៉ុងអៀនឡើងក្រហមថ្ពាល់ ប្តីប្រពន្ធដឹងថាប្តីប្រពន្ធហើយ តែនេះមិនមែននៅតែពីរនាក់ទេណា យ៉ាងណាក៏គួរយល់កាលះទេសះមានភាពខខ្មាស់អៀនខ្លះផង ចេះលេងមកកៀកកើយបៀបនេះទៅកើត។ ថេយ៉ុងនិយាយតិចៗ ជុងហ្គុកក៏សើចញឹមៗ ដើរថយក្រោយមួយជំហានមុននេះគ្រាន់តែចង់ញ៉ោះថេយ៉ុងលេងតែប៉ុន្នឹង។ អ៊ំស្រីៗពីរនាក់ទៀតនើក៏ស្តាប់ឮពីអ្វីដែលថេយ៉ុងនិយាយដែរ ពួនគាត់ក៏កេះគ្នាសើច គិតទៅក្មេងៗសម័យនេះផ្អែមល្ហែមដាក់គ្នាដ៏ហើយណ ទោះបីគាត់ចាស់ក៏ចេះច្រណែនដែរណា។
« ចឹងបានទៅចាំនៅតុបាយវិញចុះ នៅផ្ទះបាយប្រពន្ធអៀន!» ជុងហ្គុកនិយាយទាំងសើចរហឹស ថេយ៉ុងក្តាប់មាត់ដាក់ជុងហ្គុក ចំណែកឯថ្ពាល់ឡើងក្រហមព្រឿងហើយ បើទៅក៏និយាយធម្មតាទៅវាថី ចាំបាច់លេបខាយឲ្យគេអៀនច្រើនម្លេះ មនុស្សឆ្កួតនេះ ចូលចិត្តតែធ្វើឲ្យថេយ៉ុងអៀនខ្មាស់រហូត។ អ៊ំស្រីនៅក្នុងផ្ទះបាយនាំគ្នាខ្ទប់មាត់សើចព្រោះតែកាយវិការប្តីប្រពន្ធមួយគូរនេះ ប្តីពូកែញ៉ោះខិលខូច ដល់ពេលប្រពន្ធពូកែអៀន មានអីបែបនេះល្អម្យ៉ាងដែរណ្ន។ ថេយ៉ុថដឹងថាអ៊ំៗលួចសើច គេក៏កាន់តែខ្មាស់ថែមទៀតមិនគួរណាមានប្តីខិលយ៉ាងនេះសោះ រាងតូចចេះតែឈ្ងោកមុខធ្វើម្ហូបមិនហ៊ានងាកទៅមើលអ៊ំៗទេ ខ្មាស់ពេកសឹងតែជ្រែកដីកប់ខ្លួនឯងទេលោកអើយ។
ជុងហ្គុកអង្គុយនៅតុអាហារ ដៃកំពុងតែអូសលើកញ្ចក់អេក្រង់ទូរស័ព្ទម៉ាកទំនើបរបស់ខ្លួនចុះឡើង លើបណ្តាញឥតធឺណែតមើលនេះ មើលនោះកម្សាន្តអារម្មណ៍។ ទីង! សម្លេងសារចេញីក្នុងទូរស័ព្ទជុងហ្គុក សារមួយលោតឡើងមក តាមរយះគណនី IG ផ្ទាល់ខ្លួនរបស់ជុងហ្គុក នាយក្រាស់ជ្រួញចិញ្ចើមបន្តិច មុននឹងចុចចូលទៅមើល ។ អ្នកដែលផ្ញើរសារមកនោះ ជានាយជែមកូនចៅជំនិតរបស់ជុងហ្គុកនេះឯង។
« ចៅហ្វាយ ការងារបានសម្រេចហើយទាន!» សារជាតួអក្សរយ៉ាងខ្លីពីកូនចៅរបស់ជុងហ្គុកស្រប់ជាមួយនឹងរូបភាពមួយសន្លឹក ដែលជាក្រដាស់កាសែតចុះផ្សាយពីអ្នកជំនួញល្បីឈ្មោះ គឺលោក ស្ទេនវិន វីលៀម ដែលមានសេចក្តីថា លោកស្ទេវិន វីលៀម ត្រូវបានប៉ូលីសនៅខាងសហរដ្ធអារិកដាក់ការសង្ស័យជាប់ពាក់ព័ន្ធទៅនឹងការរកស៊ីលើទីផ្សារងងឹត តែពេលនេះមិនទាន់មានការបញ្ជាក់បីខាងប៉ុលីសនៅឡើយទេថាវាជាការពិត។ ជុងហ្គុកញញឹមចុងមាត់ នាយនឹងធ្វើឲ្យគ្រួសារត្រកូលវីលៀមដែលល្បីតជំនាន់រលាយត្រឹមកំដាប់នាយនេះតែម្តង។
« ល្អ!» ជុងហ្គុកសរសេរអក្សរមួយម៉ាត់យ៉ាងខ្លីផ្ញើរទៅឲ្យនាយជែនវិញ រឿងគ្រប់យ៉ាងនេះជុងងហ្គុកជាអ្នករៀបចំឡើងទាំងអស់ នាយគ្រាន់តែបង្ខូចកេរ្តិ៍ឈ្មោះបន្តិចបន្តួច ឲ្យសារព័ត៌មានទទួលបានចំណូលពីការផ្សាយពាក្យចាចាមអារ៉ាមមួយក្តារសិនតែប៉ុណ្ណោះ។ តែលើកក្រោយៗទៀតមិនប្រាកដទេ ថាមិនត្រូវនាយនឹងធ្វើឲ្យត្រកូលគ្រួសារនោះខ្ទិចខ្ទី រលាយដូចជាផេះមិនខានទេ។
« ជុងហ្គុក! អូននឹកបងណាស់ ហេតុអីមកវិញមិនប្រាប់ងូនបែបនេះ ដឹងទេថាអូនត្រូវពឹងឲ្យអ្នកបម្រើរបស់បងជូនអូនឆ្លងសមុទ្រយ៉ាងកម្សត់ ហឹក!» ហេអ៊ីលស្រីស្រស់ដែលជុងហ្គុកនាំទៅកម្សាន្តអារម្មណ៍នោះលើកោះថ្ងៃមុននោះ ពេលនេះកំពុងតែដើរចូលមកក្នុងផ្ទះវីឡាអាពាហ៍ ពិពាហ៍របស់ជុងហ្គុកនឹងថេយ៉ុង ស្លៀករ៉ូបរឹបរាងវាលទ្រូង ដៃសំយ៉េះ យួរកាបូបចូលមកអោបករជុងហ្គុកពីក្រោយយ៉ាងទំនើង។ សម្លេងនាយនិយាយលាន់ដូចគេដាក់ម៉ៃក្រូហ្វូនឮដល់អ្នកនៅក្នុងផ្ទះបាយច្បាស់ៗ។ ជុងហ្គុកជ្រួញចិញ្ចើម មិនដឹងថានាងស្គាល់ផ្ទះមង្គលនាយនឹងថេយ៉ុងបានយ៉ាងមិចទេ សំខាន់មកបែបទទឹងទិសបែបនេះទៀត វាកន់តែធ្វើឲ្យជុងហ្គុកឃ្នាស់ខិត្តជាខ្លាំង។ គ្រាន់តែជាស្រីកំដររបស់នាយមួយគ្រាៗទេ ហេតុអីក៏ប្រហើនយ៉ាងនេះ អរ! ឬមួយគិតថានាងជាកូនស្រីរបស់លោកលីដៃគូរសហការណ៍របស់ក្រុមហ៊ុននាយហើយ នាងអាចមានដំណែងលើសពីស្រីកំដររបស់ខ្លួននោះ ហ៊ឹស! នាងស្រម៉ៃខ្ពស់ពេកហើយ។
« នាងជាអ្នកណា?» ថេយ៉ុង
______________ To be continued
និពន្ធដោយ គីម ហ្វារីសា.
ស្វីតសិនចុះតែដល់ពាក់កណ្តាលទីដឹងតែជុងហ្គុកចេញធាតុពិតហើយ កូនឆីម្តាយ😭
YOU ARE READING
រឿង វាយោផាត់ស្នេហ៍
Romanceរយះពេលបីឆ្នាំ សម្រាប់បងវាត្រឹមជាការសងសឹកទេមែនទេ? តែសម្រាប់អូនជាស្នេហាដែលអូនទទួលទុកពេញប្រៀបក្នុងដូង គ្មានថ្ងៃអាចបំភ្លេចបានឡើយជុង។
