ភាគទី២៣. ប្រយុទ្ធយកកូន

Start from the beginning
                                        

« នេះបង. . . »

« យើងរាប់ដល់បី 1. . . 2. . . » ជុប៎!!! បបូរមាត់ក្រាស់ត្រូវរាងតូចឆ្មក់យកស្នាមថើបយ៉ាងលឿន មើលសឹងមិនទាន់ លឿនខ្លាំងណាស់។ អ្នកដែលថើបគេមុននេះ កាន់តែអៀនលើសដើម រំកិលខ្លួនទៅអង្គុយជាប់នឹងកញ្ចក់ជញ្ជាំងនៃកន្រ្តក់ហោះ។ ជុងហ្គុកលើកដៃស្ទាបបូរមាត់ខ្លួនឯងថើរ ញញឹមសមចិត្ត រួចក៏ដាក់ខ្លួនអង្គុយកៀកនឹងរាងតូច។ ដៃទាំងទ្វេរសូកអោកក្រសោបចង្កេះតូចយ៉ាងណែនដៃ ជ្រប់មុខនឹងប្រឡោះកថេយ៉ុង បិទភ្នែកសង្ងំស្រង់ក្លិនខ្លួនក្រអូបប្រហើរផ្អែមស្រទន់ដាក់ចូលក្នុងសួតឲ្យស្កប់ស្កល់ចិត្ត។

« យើងចង់បានកូន!!!» ស្ងាត់ឡើងជាងប្រាំនាទី សុខៗជុងហ្គុក៏ពោលឡើងខ្សាវៗក្បែរគុម្ពត្រចៀករាងតូច ថាចង់បានកូន។ គេចង់បានកូនខ្លាំងណាស់ ចង់បានក្មេងតូចៗ គួរឲ្យស្រឡាញ់ពីរបីនាក់ទុកគ្រាន់ហៅនាយថាប៉ាៗរាល់ព្រឹក រត់ប្រឡែងគ្នាពេញវីឡា ហើយក៏ចង់ស្និតស្នាលជាមួយប្រពន្ធតូចដែលនាយកំពុងតែអោបនេះ ឲ្យកាន់តែខ្លាំងឡើងដែរ។

តែជុងហ្គុកមិនបានដឹងទេថាប្រយោគដែលនាយពោលឡើងមុននេះ ធ្វើឲ្យបេះដូងប្រពន្ធតូចប្រែជាក្រៀមស្វិតសោកា។ មិនមែនថាគេមិនចង់បានកូននោះទេ អារម្មណ៍ថេយ៉ុងមិនខុសពីលោកប្តីឡើយ តែក៏ដឹងហើយថាគេជាប្រុស គេគ្មានស្បូន គេមិនអាច
បង្កើតក្មេងតូចៗតាមសេចក្តីស្រឡាញ់នេះបានទេ អ្វីដែលគេកាន់តែពិបាកចិត្តទៅទៀតនោះ គឺគេមិនអាចបំពេញចន្លោះគ្រួសារតូចមួយនេះ ឲ្យបានពេញឡើយ គេមិនអាចបំពេញសុភមង្គលនៃគ្រួសារឲ្យជុងហ្គុកបាន។

« តែ... អូន...» កែវភ្នែកមានពន្លឺព្រិចៗ សម្លឹងមើលទៅពន្លឺភ្លើងពណ៍ដ៏ឆើតឆាយនៃទីក្រុងយូរយ៉ក បង្កប់ដោយសេចក្តីសោកសៅ។ សន្សើមទឹកនេត្រា ដករលីងរលោងលើរង្វង់ភ្នែករបស់ថេយ៉ុង គេក្តុកក្តួលសឹងតែស្រក់ទឹកភ្នែកកាត់ផែនថ្ពាល់ទៅហើយ។ ឮពាក្យតែស្ករពីមាត់ប្រពន្ធ ជុងហ្គុកក៏ងើបមុខឡើងពីស្មាថេយ៉ុង មើលមុខរាងតូចដោយកែវភ្នែកមុតស្រួច។

« គ្មានតែគ្មានស្ករទេ! យប់នេះត្រូវប្រយុទ្ធសម្រុកយកកូនជាមួយយើង!»

រឿង វាយោផាត់ស្នេហ៍Where stories live. Discover now