ភាគ១៥:ផែនការ

1.1K 45 0
                                        

[ថ្ងៃស្អែក]

ថេយ៉ុងរៀបនឹងចេញឡានទៅក្រុមហ៊ុនហើយតែក៏ឃើញមនុស្សស្រីម្នាក់ឈរនៅមុខផ្ទះរបស់ជុងហ្គុកទើបគេនៅពួនចាំមើលសិន

«ជុងហ្គក នឹកជុងខ្លាំងណាស់»ស្រីម្នាក់នោះពេលដែរជុងហ្គុកដើរចេញពីផ្ទះមកនាងក៏ស្ទុះទៅឱបភ្លាមតែម្ដងធ្វើឲ្យថេយ៉ុងជំហរមាត់បើកភ្នែកធំៗ

«នឹកដូចគ្នា ចូលក្នុងសិនមក»ពួកគេទាំងពីរនាក់ក៏ដើរចូលទៅក្នុងផ្ទះរបស់ជុងហ្គុក

«ហ៊ើយ ចូលផ្ទះបាត់ទៅហើយ»ថេយ៉ុងចង់ដឹងថាស្រីម្នាក់នោះជាអ្នកណាខ្លាំងណាស់ ចង់តែទៅសួរឲ្យបានដឹងតែម្ដង តែវាមិនអាចទេ

[ពេលយប់]

ទឺតៗ

«មិនដឹងជាខលមកធ្វើអីទេ បងជុងចង់ឲ្យខ្ញុំឆ្កួតនឹងបងជាងនេះមែនទេ?»បើកទូរស័ព្ទមកឃើញលេខជុងហ្គុកខលមក គេទុកចោលមិនលើករួចនិយាយម្នាក់ឯងដោយខឹងនឹងនាយតិចៗ ថ្ងៃមិញគេគ្មានអារម្មណ៍ធ្វើការអីទាំងអស់រវល់តែគិតពីរឿងនោះហ្នឹង

«កុំសង្ឃឹមថាលើកនោះ!»ថេយ៉ុងនិយាយទាំងឱបដៃទុកទូរស័ព្ទឲ្យរោទ៍ចោល

«ហេតុអីមិនលើក?»ចំណែកអ្នកខាងនេះវិញខំតេចង់ផ្ទុះទូរស័ព្ទហើយនៅតែថេយ៉ុងមិនលើកទៀត បើមិនលើកស្អែកនេះមានតែជួបនិយាយផ្ទាល់ហើយ ស្អែកនេះថ្ងៃអាទិត្យផងថេយ៉ុងប្រាកដជាមិនទៅធ្វើការទេ

[ស្អែកឡើង]

«អេហេម!»មកចំពេលល្អតែម្ដង ថេយ៉ុងកំពុងតែអង្គុយអានសៀវភៅលើសាឡុងពេលឮសម្លេងក្រហឹមហើយគេក៏ភ្ញាក់
ព្រឺតងាកមកមើលក៏ឃើញថាជាជុងហ្គុកសោះ

«បងមានការអី?»

«ហេតុអីយប់មិញមិនលើកទូរស័ព្ទបង?»ជុងហ្គុកដាក់ខ្លួនអង្គុយជិតថេយ៉ុងតែគេក៏ខិតគម្លាតចេញឆ្ងាយពីជុងហ្គុកបន្តិច

«គឺបងជុងខលមកចំពេលខ្ញុំគេងនោះអី»គេនិយាយកុហកទៅជុងហ្គុក

«គេងម៉ោង៧នឹងហេស៎?»ម៉ោង៧នឹងហេស៎ដែរថេយ៉ុងគេង? គេដូចជាមិនជឿសោះ កុហកមិនសម

«ពិតមែនហើយចេញពីធ្វើការក៏មានអារម្មណ៍ហត់ក៏គេងទៅ»គេនិយាយកុហកទៅជុងហ្គុកទាំងភ្នែកក្រលេកក្រឡាប់

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now