ភាគ២៣:ឈប់បន្ទោសខ្លួនឯងទៀតទៅ

989 40 0
                                        

«អ្នកដែរខ្ញុំតាមដានមានតែម្នាក់ទេគឺលោកឆានអូ»

«ចឹងថេយ៉ុងសង្ស័យលោកឆានអូមែនទេ?»

«ពិតមែនហើយ ព្រោះខ្ញុំមិនដែលតាមដានអ្នកណាក្រៅពីគេនោះទេ»ថេយ៍ប្រាកដក្នុងចិត្ដខ្លាំងណាស់

«ហើយថេយ៉ុងមានចាំមុខពួកវាទេ?»

«គឺចាំខ្លះៗ ក្នុងចំណោមគ្នាពីរនាក់មានម្នាក់សាក់រូបពស់នៅដៃខាងស្ដាំ»ពេលដែរវាចាក់ថេយ៉ុងគេក៏ឃើញសាក់នៅលើដៃនោះ

«បើចឹងការសួរចម្លើយគឺមានតែប៉ុណ្ណឹងទេ ខ្ញុំនឹងឆាប់រកមុខឃាតករឲ្យបានលឿនបំផុត»

«បាទ អរគុណខ្លាំងណាស់»

«លាសិនហើយថេយ៉ុង យើងទៅហើយអាជុងហ្គុក»

«អើ អរគុណណាស់សម្លាញ់»លាគ្នារួចហើយស៊ុងស៊ូក៏ចេញពីមន្ទីពេទ្យទៅ ពេលដែរចេញមកក៏ចំពេលដែរឆានអូ ដារិកាមកសួរសុខទុក្ខថេយ៉ុងដូចគ្នា

«ថេយ៉ុងបានធូរខ្លះហើយមែនទេ នេះខ្ញុំយករបស់មកផ្ញើ»ពេលដែរឆានអូមកសួរសុខទុក្ខគេនិយាយរាក់ទាក់ធម្មតា រួចក៏យករបស់ទុកលើតុ

«អរគុណដែរមកសួរសុខទុក្ខ»ថេយ៉ុងគេក៏ឆ្លើយតបវិញទៅកាន់នាយតែមិនបានញញឹមនោះឡើយ និយាយទាំងមុខស្មើតែម្ដង

«នេះរកមុខឃាតករឃើញហើយឬនៅ?»

«នៅទេ ប៉ុន្តែនឹងព្យាយាមរកឲ្យឃើញក្នុងពេលឆាប់ៗនេះ»ជុងហ្គុកនិយាយទាំងសម្លឹងមើលមុខឆានអូមិនព្រិច

«ឯងមិនគួរមកជួបរឿងបែបនេះទេ នេះទៅបង្ករឿងនៅឯណាមែនទេបានគេចង់តាមសម្លាប់បែបនេះ»ដារិកានាងឱបដៃនិយាយ

«អ្នកនាងរិដែរឃើញខ្ញុំទៅបង្ករឿងជាមួយអ្នកណាពីមុនមកទេ?»គេសួរបកទៅវិញ

«ខ្ញុំមិនដែលឃើញមែនតែក៏មិនប្រាកដថាឯងមិនបង្ករឿងជាមួយអ្នកណាដែរ»

«រិបើមកគ្រាន់តែចង់ឈ្លោះទេក៏ត្រឡប់ទៅវិញទៅ»

«ទៅក៏បាន កុំតែបងឆានអូគេសុំអង្វរទេកុំអីខ្ញុំមិនមកទេ តោះបង»ដារិកានាងមិនចង់មកប៉ុន្មានទេព្រោះនាងពិតជាធុញនឹងមន្ទីពេទ្យខ្លាំងណាស់ បើឆានអូមិនសុំអង្វរនាងក៏មិនមក

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now