«ហ៊ើយមកគេងឱបបងជុងបានយ៉ាងមិច?»ពេលបើកភ្នែកឡើងមកឃើញថាខ្លួនឯងកំពុងតែគេងឱបជុងហ្គុកយ៉ាងស្អិត ទើបចាប់ផ្ដើមភ័យខ្លួនឡើងមក
«នេះមិនដឹងពិតមែនហេ៎?»ជុងហ្គុកកំពុងតែគេងបិទភ្នែកនោះក៏និយាយឡើងមក
«???»
«កាលពីយប់មិញបងកំពុងតែគេងថេយ៍ក៏មមើរដកខ្នើយឱបក្រវាសទៅខាងក្រោមរួចរុលខ្លួនមកឱបបងដោយខ្លួនឯង»ឮជុងហ្គុកនិយាយបែបនេះថេយ៉ុងក៏បើកភ្នែកធំៗឡើងមក រួចមើលទៅខាងក្រោមឃើញខ្នើយឱបជ្រុះមែន
(ខ្មាស់បងជុងណាស់ ថេយ៍អើយ)ថេយ៉ុងនិយាយក្នុងចិត្ដទាំងខ្មាស់ជុងហ្គុក
«មិនបាច់ខ្មាស់ទេ ថេយ៍ចង់ឱបបងឲ្យយូរជាងនេះក៏បងមិនថាអីដែរ»
«អត់ទេ ខ្ញុំ-ខ្ញុំទៅងូតទឹកសិនហើយ»និយាយរួចថេយ៉ុងក៏រត់ត្រុយសម្ដៅចូលបន្ទប់ទឹក
_______
«គឺខ្ញុំមានការងារជាប់រវល់នៅក្លឹបបុគ្គលិកមានបញ្ហា នៅមិនបានដល់ថ្ងៃត្រឡប់ទៅវិញទេ រិចង់ទៅជាមួយបងឬអត់?»ឆានអូបបួលដារិកា
«ខ្ញុំចង់នៅទីនេះឲ្យបានយូរៗ»ដារិកានិយាយទាំងមុខស្អុយដាក់ឆានអូ នាងពិតជាមិនទាន់ចង់ទៅទេ ចង់មានពេលវេលាដើរលេងជាមួយជុងហ្គុកទៀត
«ទៅៗរិ បងនៅទីនេះត្រូវជួបនិយាយការងារជាមួយគេទៀត បើរិនៅអាចនឹងធុញណា៎»
«ប៉ុន្តែ...»
«បងប្រាប់អ្នកមីងឲ្យ»
«ហ៊ើយ ក៏បាន»
«បើចឹងខ្ញុំទៅដែរ»ថេយ៉ុងឯណេះចង់តែទៅវិញទេ ព្រោះគេមិនចង់នៅទីនេះប៉ុន្មានដែរមកនេះព្រោះជាការសុំរបស់អ្នកមីងទេ
«ថេយ៍! នៅទីនេះហើយចាំទៅវិញជាមួយបង»
«បងជុង!»ថេយ៉ុងងាកមុខមកជ្រួញចិញ្ចើមដាក់ជុងហ្គុកតែគេបែរជានិយាយញញឹមផ្អែមមកវិញ
«បើចឹងខ្ញុំទៅសិនហើយ អ្នកបើកឡានគេមកយកហើយ»ថារួចឆានអូនិងដារិកាដើរសម្ដៅទៅឡាន ហើយឡានក៏បើកចេញទៅដំណើរទៅSeoul
«តស់ថេយ៍»
«ទៅណា?»
___________
«លោកជុងហ្គុកនេះបានប្រពន្ធក្មេងស្អាតតែម្ដង»ជុងហ្គុកមកជួបដៃគូរនិយាយការងារក៏ត្រូវតែនាំថេយ៉ុងមកជាមួយដែរមិនអាចបណ្ដោយឲ្យទៅណាម្នាក់ឯងបានទេ ហើយដែរដៃគូរនិយាយការងារជុងហ្គុកនិយាយបែបនេះព្រោះគាត់ក៏បានដឹងពីជុងហ្គុកខ្លះៗដែរថាគេគ្មានអារម្មណ៍អីចំពោះមនុស្សស្រីទេ គេស្រឡាញ់ប្រុសឯគាត់ក៏មិនបានទៅនិយាយអ្វីឡើយមានតែគាំទ្រ
YOU ARE READING
ស្នេហ៍ក្នុងចំណងអន្ទាក់✔️
Romanceមិនថាបញ្ហាដែរកើតមានមកលើគីមថេយ៉ុងច្រើនយ៉ាងណាក៏តែងតែមានចនជុងហ្គុកនៅក្បែរចាំជួយដោះស្រាយរាល់បញ្ហាដែរកើតឡើងចំពោះគីមថេយ៉ុងជានិច្ច Kim Taehyung X Jeon Jungkook Write by:Annie
