«ខ្ញុំអាចដួស ញ៊ាំខ្លួនឯងបាន»និយាយរួចថេយ៉ុងក៏ដួសម្ហូបមកញ៊ាំខ្លួនឯង គ្រាន់តែប៉ុណ្ណឹងមិនចាំបាច់ឲ្យអ្នកណាដួសឲ្យទេគេអាចដួស ញ៊ាំខ្លួនឯងបាន
«លោកថេយ៍មិនចេះញ៊ាំហិលទេឬ? ម្ហូបនេះបើដាក់ម្ទេសកាន់តែច្រើនកាន់តែឆ្ងាញ់ណា៎»ឆានអូឃើញថេយ៉ុងអង្គុយឆ្កិះម្ទេសចេញក៏សួរឡើងមក
«ពិតមែនហើយ ខ្ញុំមិនចេះហិលទេ»
ទឺតៗ
«ខ្ញុំសុំទៅលើកទូរស័ព្ទមួយភ្លែត»ឆានអូនិយាយហើយក៏ដើរទៅលើកទូរស័ព្ទទាំងទឹកមុខមាំ
«ចាស៎»ដារិកាញញឹមដាក់ឆានអូ
«អឺ...ខ្ញុំសុំទៅបន្ទប់ទឹកសិន»ថេយ៉ុងសង្កេតមើលមុខរបស់ឆានអូគ្រាន់តែឃើញលេខអ្នកខលមកទឹកមុខប្រែទៅជាមាំនិងតានតឹងខ្លាំងណាស់ ទើបគេយកលេសសុំទៅបន្ទប់ទឹកដើម្បីទៅស្ដាប់ថាឆានអូទៅនិយាយរឿងអី
«ខលមកធ្វើស្អីពេលនេះ?»នាយនិយាយទាំងធុញទ្រាន់
"ចៅហ្វាយមានរឿងធំហើយ ទំនិញដែរយកឲ្យភ្ញៀវនោះខូចខាតខ្លាំងណាស់"
«ស្អីគេ? ធ្វើការយ៉ាងមិចទើបធ្វើឲ្យទំនិញខូច? អ្នកណាជាអ្នកបញ្ចូនទំនិញឲ្យភ្ញៀវ?»ឮបែបនេះឆានអូចាប់ផ្ដើមម៉ួម៉ៅភ្លាមតែម្ដង គ្រាន់តែគេមិនបានមើលការងារមួយថ្ងៃមានរឿងដល់ថ្នាក់នេះផង
«ទំនិញ? ទំនិញស្អី?»ថេយ៉ុងដែរលបស្ដាប់នោះជ្រួញចិញ្ចើមឡើងមក ទំនិញស្អីទៅតាមដែរស៊ើបមកដឹងមកថាគេបើកក្លឹបតែមួយនឹងទេគ្មានបើកមុខរបរលក់អីទៀតទេ
"ពេលដែរចៅហ្វាយមកវិញនិយាយជាមួយភ្ញៀវផង ព្រោះគេមិនពេញចិត្ដទេ"
«បាន ពេលយើងទៅដល់កុំភ្លេចហៅអាអ្នកបញ្ចូនទំនិញដែរវាធ្វើឲ្យខូចខាតនោះមកជួបយើងផង»និយាយហើយឆានអូក៏បិទទូរសព្ទបាត់ទាំងអារម្មណ៍ម៉ួម៉ៅ រួចដើរទៅតុបាយវិញ បើគ្រាន់តែខូចទំនិញធម្មតាគេមិនចាំបាច់តានតឹងថ្នាក់នេះទេ
«ត្រូវតែដឹងឲ្យបានទំនិញនោះជាស្អី»
«អេហេម»
«អ្ហាយ...»ឮសម្លេងក្រហឹមរបស់ជុងហ្គុកហើយធ្វើឲ្យថេយ៉ុងភ្ញាក់ក្រញ៉ាងប៊ិះដួលទៅហើយតែដៃជុងហ្គុករហ័សជាងក៏ជួយទប់ថេយ៉ុងមិនឲ្យដួល ស្ថានភាពពេលនេះមុខរបស់ពួកគេទាំងពីរនាក់ជិតគ្នាខ្លាំងណាស់
YOU ARE READING
ស្នេហ៍ក្នុងចំណងអន្ទាក់✔️
Romanceមិនថាបញ្ហាដែរកើតមានមកលើគីមថេយ៉ុងច្រើនយ៉ាងណាក៏តែងតែមានចនជុងហ្គុកនៅក្បែរចាំជួយដោះស្រាយរាល់បញ្ហាដែរកើតឡើងចំពោះគីមថេយ៉ុងជានិច្ច Kim Taehyung X Jeon Jungkook Write by:Annie
