ភាគ២៦:ស្វាមីខ្ញុំយ៉ាងមិច?

1.1K 47 0
                                        

«មិនអីទេ បងមិនប្រកាន់បើថេយ៍មិនចេះធ្វើទុកឲ្យបងធ្វើឲ្យ
ថេយ៍ញ៊ាំរហូតក៏បាន»គេនិយាយបែបនេះមិនដឹងថាចង់មានន័យអ្វីឲ្យប្រាកដនោះទេ ថេយ៉ុងគេបានត្រឹមតែញញឹមអៀនតិចៗ

«រឿងកាលពីយប់មិញ-»

«មិនបាច់រំលឹកទេបង រឿងយប់នោះបំភ្លេចចោលទៅ»

«បើពេលនោះថេយ៍ហាមបង បងនឹងឈប់ភ្លាម បងមិនគួរណាធ្វើបែបនោះដាក់ថេយ៍ទេ បងសុំទោស»នាយមានអារម្មណ៍ថាខុសដែរធ្វើបែបនោះដាក់ថេយ៉ុង

«អត់ទេបងជុងខ្ញុំជាអ្នកសម្រេចចិត្ដហើយខ្ញុំមិនសោកស្ដាយទេ កុំមានអារម្មណ៍ថាខុស កុំបន្ទោសខ្លួនឯងអី»ថេយ៉ុងគេដឹងថាជុងហ្គុកច្បាស់ជាមានអារម្មណ៍ខុសមកលើគេ ទើបគេចាប់កាន់ដៃរបស់ជុងហ្គុករួចនិយាយទៅកាន់នាយ

«ថេយ៍ល្អពេកហើយ»

[ផ្ទះអ្នកស្រីលេវេនណា]

«ក្មួយថេយ៍នេះទើបមកពីណាក្មួយបាត់ពីផ្ទះពេញមួុយយប់?»យប់មិញអ្នកស្រីលេវេនណាឃើញថេយ៉ុងនិងជុងហ្គុកចេញទៅជាមួយគ្នា គាត់គិតស្មានថាទៅមួយភ្លែតក៏ប៉ុន្តែទៅបាត់មិនមកផ្ទះ ទើបគាត់សួរទាំងបាតម្ភ

«គឺ-»

«គឺថេយ៉ុងទៅគេងនៅផ្ទះខ្ញុំអ្នកមីង»ជុងហ្គុកចេញមុខនិយាយជំនួសថេយ៉ុង

«ស្លាប់ហើយនេះដើរទៅដេកផ្ទះប្រុសបែបនេះ ទៅនឹងក៏មិនដឹងធ្វើស្អីខ្លះ»ដារិកាចេញមកទៀតហើយ មកនិយាយថាឲ្យថេយ៉ុងទាំងពេបមាត់

«ខ្ញុំត្រូវទៅគេងផ្ទះបងជុង ដោយសារអ្នកណា? មិនដោយសារតែស្វាមីអ្នកនាងរិទេឬ?»

«ស្វាមីខ្ញុំយ៉ាងមិច?»

«អ្នកមីងខ្ញុំសុំទៅបន្ទប់ហើយ»ថេយ៉ុងមិនឆ្លើយសំណួរដារិកា គេក្រវីក្បាលហួសចិត្ដនឹងចរិករបស់ដារិកាបន្តិចទើបឡើងទៅបន្ទប់របស់នាង

«ខ្ញុំលាសិនហើយអ្នកមីង»ជុងហ្គុកមើលមុខដារិកាបន្តិចទើបជម្រាបលាអ្នកស្រីលេវេនណា

«អ្នកម៉ាក់មើលក្មួយអ្នកម៉ាក់ចុះ»

«នេះក៏មកពីរិថាឲ្យគេមុនដែរមិនចឹងឬ?»អ្នកស្រីលេវេនណាមិនបានកាន់ជើងកូន តែថាឲ្យថែម ព្រោះវាបែបនឹងពិតមែន

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now