«ឯងនេះអាក្រក់ណាស់ឆានអូ»សកម្មភាពរបស់ពួកគេត្រូវបានមីរ៉ានាងបានលួចមើលថែមទាំងថតបានទាំងវិដេអូទៀតផង តែថតមិនច្បាស់ និងថតមិនឃើញមុខឆានអូទាល់តែសោះឃើញតែគេឈរបែរខ្នង នាងគិតថានទីនេះមិនបានយូរទៀតទេ ទើបប្រញ៉ាប់ចេញទៅវិញមុននឹងត្រូវគេតាមទាន់
«អាឡូលោកជុងបានឃើញវិដេអូដែរខ្ញុំបានផ្ញើទៅឬនៅ?»ពេលដែរថតរួចហើយនាងក៏ចេញមកកន្លែងស្ងាត់ដើម្បីនិយាយទូរស័ព្ទជាមួយឆានអូ
"បានឃើញហើយ"
«ឆានអូវាមានបន្ទប់ក្រោមដីមួយនៅក្លឹបនេះ បន្ទប់នោះសុទ្ធតែមនុស្សស្រីដែរវាទុកសម្រាប់លក់ឲ្យភ្ញៀវក្រៅប្រទេសនិងក្នុងប្រទេស ប៉ុន្តែក្នុងវិដេអូថតមិនបានឃើញមុខគេទេ ស្ដាយពិតមែន»ក្នុងវិដេអូនោះឃើញតែឆានអូឈរបែរខ្នងនិយាយជាមួយកូនចៅ មិនឃើញពួកស្រីៗ និងអ្វីផ្សេងទេ បែបនេះពិបាកណាស់
"អរគុណហើយ នាងទៅធ្វើការបន្តចុះបើមានអ្វីខុសប្រក្រតីឆាប់ទាក់ទងមកខ្ញុំភ្លាម"
«ចាស៎»
[យប់ថ្ងៃដដែល]
យប់ថ្ងៃនេះពេលចេញពីធ្វើការជុងហ្គុកបានបបួលថេយ៉ុងមកញ៊ាំអាហារតាមចញ្ចើមផ្លូវជាមួយគ្នា ហើយនាយក៏មានរឿងត្រូវនិយាយជាមួយគេដូចគ្នា
«ថ្ងៃនេះមីរ៉ាបានផ្ញើវិដេអូមួយឲ្យបងមើលថេយ៍មើលចុះ»ជុងហ្គុកក៏ហុចទូរស័ព្ទឲ្យថេយ៉ុងដើម្បីមើលវិដេអូនោះ
«គឺឃើញតែខ្នងមនុស្សទេ នេះមានរឿងអីមែនទេ?»
«មីរ៉ាបានប្រាប់ថានៅក្លឹបរបស់ឆានអូ មានបន្ទប់ក្រោមដីមួយ ហើយក្នុងនោះជាកន្លែងដែរវាទុកមនុស្សស្រីសម្រាប់យកទៅលក់ កម្រមានអ្នកដឹងថាក្លឹបនោះមានបន្ទប់ក្រោមដីណាស់»
«បើចឹងខ្ញុំត្រូវរកវិធីទៅបន្ទប់ក្រោមដីនោះឲ្យបាន»គ្រាន់តែឮថាមានបន្ទប់ក្រោមដីភ្លាមថេយ៉ុងគេចង់ទៅឃើញឲ្យបានផ្ទាល់ភ្នែកតែម្ដង
«នេះទៀតហើយហេស៎ថេយ៍? បងមិនព្រមទេ»ម្ដងនេះគេមិនព្រមឲ្យថេយ៉ុងទៀតទេ ព្រោះវាគ្រោះថ្នាក់ជាងលើកមុនៗទៀត
YOU ARE READING
ស្នេហ៍ក្នុងចំណងអន្ទាក់✔️
Romanceមិនថាបញ្ហាដែរកើតមានមកលើគីមថេយ៉ុងច្រើនយ៉ាងណាក៏តែងតែមានចនជុងហ្គុកនៅក្បែរចាំជួយដោះស្រាយរាល់បញ្ហាដែរកើតឡើងចំពោះគីមថេយ៉ុងជានិច្ច Kim Taehyung X Jeon Jungkook Write by:Annie
