ភាគ៣៥:ហេតុអីក៏បោកប្រាស់ទំនុកចិត្ដខ្ញុំ

1.2K 46 0
                                        

«សួរស្ដី ប្អូនបងជា-»

«នេះរីសាជាមិត្ដដែរបងធ្លាប់ប្រាប់ថេយ៍នោះអី?»រីសានាងមិនទាន់បាននិយាយអ្វីផងជុងហ្គុកក៏និយាយកាត់បានមុន

«បាទ បើចឹងនិយាយគ្នាតាមសម្រួលចុះ»ថេយ៉ុងគេញញឹមស្ងួតរួចដើរចេញទៅក្រៅដើម្បីឲ្យពួកគេទាំងពីរនាក់ស្រួលនិយាយគ្នា ចំណែកជុងហ្គុកវិញឃើញបែបនេះអារម្មណ៍គេក៏មិនល្អដែរ

«ជុងហេតុអីក៏ជាមិត្ដភក្តិ»រីសានាងមិនសុខចិត្ដកាលដែរជុងហ្គុកប្រាប់ថេយ៉ុងថានាងជាមិត្ដភក្តិ

«ឬក៏មិនមែន? រីសាចង់ឲ្យខ្ញុំប្រាប់ថាជាសង្សារចាស់ឬ?»

«ជុង! យើងមកជានាគ្នាវិញទៅបានទេ?»

«ខ្ញុំមានមនុស្សដែរខ្ញុំស្រឡាញ់ហើយរីសា!»

«ជាអ្នកណា??»

«រីសាមិនបាច់ចង់ដឹងទេ»

ជាច្រើនថ្ងៃកន្លងផុតទៅជុងហ្គុកក៏បានជាស្រួលបួលរួចត្រឡប់មកផ្ទះវិញក្រោមការមើលថែរបស់ថេយ៉ុង កំឡុងពេលដែរជុងហ្គុកសម្រាកនៅមន្ទីពេទ្យរីសាក៏ទៅសួរសុខទុក្ខសឹងរាល់ថ្ងៃ ឡើងគេធុញទៅហើយ

«រីសាខ្ញុំប្រាប់ថាខ្ញុំមានមនុស្សដែរស្រឡាញ់ហើយ»

«ជុង មកចាប់ផ្ដើមសារជាថ្មីជាមួយខ្ញុំណា៎»រីសានាងនៅទទូចចង់ឲ្យជុងហ្គុកត្រឡប់មកទាក់ទងជាមួយនាងវិញ

«អត់ទេរីសា»

«ជុងស្រឡាញ់អាក្មេងនោះមែន?!»រីសានាងក៏និយាយមកទាំងខឹងតិចៗ សកម្មភាពរបស់ពួកគេទាំងពីរនាក់អាចឲ្យនាងមើលដឹងបានហើយថាជុងហ្គុកស្រឡាញ់ថេយ៉ុង

«រីសាកុំនិយាយអាក្រក់បែបនេះដាក់ថេយ៉ុង!»ជុងហ្គុកពិតជាមិនចូលចិត្ដពេលអ្នកណាម្នាក់និយាយដូចជាមិនឲ្យតម្លៃទៅមនុស្សដែរគេស្រឡាញ់

«ឬក៏មិនពិត អាក្មេងនោះមានអ្វីល្អជាងខ្ញុំទៅ!?»

«ព្រោះគេមិនបែបនេះដូចរីសា!»

«ហឹស ចាំមើលចុះជុងនឹងស្ដាយក្រោយ»រីសានិយាយរួចក៏កញ្ឆក់ខ្លួនដើរទៅបាត់ទៅ

«ហ៊ើយ»

[ថ្ងៃស្អែក]

«អ្នកនាងណាត់ខ្ញុំមានការអីមែនទេ?»រីសាបានណាត់ថេយ៉ុងមកហាងកាហ្វេមួុយកន្លែងដើម្បីនិយាយគ្នា

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now