ភាគ១២:ស្នាមថើបលើកដំបូង

1.2K 57 0
                                        

[នៅក្នុងឡាន]

«ខ្សែ-កមួយនេះស្អាតណាស់»មកដល់ក្នុងឡានថេយ៍ញញឹមព្រមទាំងកាន់បន្តោងខ្សែ-ក

«វាកាន់តែស្អាតនៅពេលដែរពាក់លើខ្លួនថេយ៍»

  «បើបងជុងដេញថ្លៃវាឲ្យអ្នកនាងរិ គេប្រាកដជាសប្បាយចិត្ដមិនខាន-អ៊ុប»គ្រាន់តែនិយាយចប់ភ្លាមជុងហ្គុកក៏ឱនមកថើបបំបិទមាត់ប៉ប៉ាច់ប៉ប៉ោចរបស់ថេយ៉ុងតែម្ដងធ្វើឲ្យគេបើកភ្នែកធំៗសឹងតែមិនជឿ

«ឈប់និយាយបែបនេះទៀតឮទេ?»ជុងហ្គុកគេមិនចូលចិត្ដនៅពេលដែរគេធ្វើអ្វីឲ្យថេយ៉ុងមួយតែងតែត្រូវថេយ៉ុងនិយាយដល់ដារិការហូត

«បងជុង! ខ្ញុំនិយាយពិតមែនបើបងជុងបើកចិត្ដស្រឡាញ់អ្នកនាងដារិកា ខ្ញុំនិងអ្នកមីងប្រាកដជាសប្បាយចិត្ដ-អ៊ុប»ជាលើកទីពីរជុងហ្គុកក៏ឱនមកថើបមាត់ថេយ៉ុងម្ដងទៀត មិញនេះគេប្រាប់ហើយតើថាមិនឲ្យនិយាយបែបនេះទៀត តែថេយ៍ចចេស

«និយាយទៀតទៅថេយ៍នឹងអាលបានបងថើបទៀត»ជុងហ្គុកនិយាយបញ្ជួសថេយ៉ុងតែបើថេយ៍នៅនិយាយចឹងទៀតគេក៏ថើបទៀតមែននឹងឯង

«ស្នាមថើបលើកដំបូងរបស់ខ្ញុំ!»ថេយ៉ុងនិយាយខ្សឹបៗព្រមទាំងយកដៃស្ទាបមាត់ខ្លួនឯង ស្នាមថើបលើកដំបូងរបស់គេត្រូវបានទៅលើជុងហ្គុកចឹងហេ៎
_____________
«ស្អីគេ? នេះមានមុខចូលក្នុងកម្មវិធីលោករដ្ឋមន្រ្តីទៀត!»ដារិកាអង្គុយលើសាឡុងមើលពត៌មានក៏ឃើញថេយ៉ុងនិងជុងហ្គុកបានទៅចូលរួមក្នុងកម្មវិធីដេញថ្លៃគ្រឿងពេជ្រ

«មានរឿងអីហា៎កូន?»អ្នកស្រីលេវេនណាដើរមកសួរកូនគាត់ព្រោះមុននេះលឺដល់ផ្ទះបាយ

«ម៉ាក់មើលខ្លួនឯងទៅ»ដារិកាយកដៃចង្អុលទៅទូរទស្សន៍ ទើបអ្នកស្រីលេវេនណាងាកមកមើលក៏ឃើញជុងហ្គុកនិងថេយ៉ុងកំពុងបណ្ដើរគ្នាវូលរួមកម្មវិធីដេញថ្លៃគ្រឿងពេជ្រដែរលោករដ្ឋមន្រ្តីជាអ្នករៀបចំឡើង

«បងជុងថែមទាំងដេញថ្លៃខ្សែកពេជ្ររហូតដល់៤០លានទៀតផងអ្នកម៉ាក់!»ដារិកានាងនិយាយទាំងមិនសុខចិត្ដយ៉ាងមិចមិនដឹងទេ ចំណែកអ្នកស្រីលេវេនណាក៏មិននិយាយអ្វីទាំងអស់

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now