[មន្ទីពេទ្យ]
ថេយ៉ុងគេក៏បើកឡានយកមីរ៉ាទៅមន្ទីពេទ្យព្រោះសភាពនាងពិបាកមើលណាស់ ជូនទៅពេទ្យរួចទើបសួរតាមក្រោយក៏មិនអីដែរ
«សរុបមកនាងប្រាប់ខ្ញុំមកថាមានរឿងអី?»ថេយ៉ុងគេបោះសំណួរសួរមីរ៉ាដែរកំពុងដេកលើគ្រែទាំងមុខពិបាកមើល
«អាឆានអូវាហៅខ្ញុំទៅនិយាយ វាថាខ្ញុំជាភ្នាក់ងារប៉ូលិស ខ្ញុំក៏បដិេសធនឹងវា តែវាវាយធ្វើបាបខ្ញុំ សំណាងហើយដែរខ្ញុំរត់រួចខ្លួនមកបាន ខ្ញុំមិនដឹងថាហេតុអីក៏វាដឹងថាខ្ញុំយករឿងរបស់វាមកប្រាប់អ្នកនាង»
«ខ្ញុំសុំទោសដែរឲ្យនាងពិបាកបែបនេះ»ថេយ៉ុងមានអារម្មណ៍ថាខុសចំពោះមីរ៉ាខ្លាំងមែនទេន
«មិនអីទេលោកថេយ៍ ខ្ញុំអរគុណហើយដែរលោកយកខ្ញុំមកមន្ទីពេទ្យ»
«អ្ហឹម បើនាងទៅផ្ទះវាប្រហែលតាមរករឿងនាងមិនខានទេ ចេះចុះខ្ញុំនឹងជួលapartmentឲ្យនាង និងជួយរកការងារឲ្យនាងទៅចុះ»
«ហ្ហឹកៗ ខ្ញុំពិតជាអរគុណលោកថេយ៍ខ្លាំងណាស់ ខ្ញុំមិនដឹងសងគុណលោកយ៉ាងមិចទេ»មីរ៉ានាងរលីងរលោងទឹកភ្នែកពេលដែរថេយ៉ុងនឹងជួយនាងដល់ថ្នាក់នេះ
«មិនបាច់សងគុណទេធៀបនឹងខ្ញុំធ្វើឲ្យនាងក្លាយជាបែបនេះខ្ញុំពិតជាមានអារម្មណ៍ខុសណាស់ ចំណែកថ្លៃព្យាបាលខ្ញុំនឹងចេញឲ្យនាង»
«ខ្ញុំអរគុណលោកថេយ៍ណាស់ អ្ហឹកៗ»មីរ៉ានាងលើកដៃសំពះថេយ៉ុងតែគេរហ័សចាប់ដៃនាងតិច
«មិនបាច់ដល់ថ្នាក់នេះទេ»
«ហើយចុះលោកជុងហ្គុកវិញនោះ?»
«បងជុង គេប្រាប់ខ្ញុំថាលែងស៊ើបពីរឿងនេះទៀតហើយ ខ្ញុំក៏មិនដឹងហេតុផលដូចគេ ឥឡូវនេះគេក៏បណ្ដាក់ទុនធ្វើការងារជាមួយឆានអូទៀត»
«ខ្ញុំមិនជឿថាលោកជុងហ្គុក គេធ្វើបែបនេះទេ ប្រាកដជាធ្វើដើម្បីហេតុផលអ្វីមួយហើយ»
«ហឹម សង្ឃឹមថាបែបនឹងទៅចុះ»ថេយ៉ុងគេច្របូកច្របល់ក្នុងចិត្ដនៅឡើយ
[ស្អែកឡើងប៉ុស្តិ៍ប៉ូលិស]
«នេះលោកនៅស្ងៀមបានយ៉ាងមិច? លោកមានដឹងថាមិត្ដលោកទៅធ្វើស្អីខ្លះទេ?»ថេយ៉ុងគេមកប៉ុស្តិ៍ដើម្បីមកនិយាយជាមួយស៊ុងស៊ូពីរឿងដែរជុងហ្គុកនាយទៅចូលខាងឆានអូ
YOU ARE READING
ស្នេហ៍ក្នុងចំណងអន្ទាក់✔️
Romanceមិនថាបញ្ហាដែរកើតមានមកលើគីមថេយ៉ុងច្រើនយ៉ាងណាក៏តែងតែមានចនជុងហ្គុកនៅក្បែរចាំជួយដោះស្រាយរាល់បញ្ហាដែរកើតឡើងចំពោះគីមថេយ៉ុងជានិច្ច Kim Taehyung X Jeon Jungkook Write by:Annie
