ភាគ១៩:រៀបកា

1.1K 42 0
                                        

«អាឡូលោកជុងហ្គុក វីវរហើយឆានអូគេដឹងហើយថាពួកលោកដឹងថាគេជាអ្នកជួញដូរថ្នាំ»នាងខលមកប្រាប់ជុងហ្គុកពីរឿងនេះព្រោះនាងមិនស្រណុកក្នុងចិត្ដសោះ

"ថាមិច? នាងមានដឹងទេថាគេដឹងមកពីណា"

«គឺ ប្រហែលជាអ្នកនាងដែរឈ្មោះដារិកានឹងឯង តើខ្ញុំគួរធ្វើយ៉ាងមិចខ្ញុំភ័យខ្លាំងណាស់ ឆាប់យកខ្ញុំចេញពីទីនេះឲ្យលឿនបានទេ?»នាងនិយាយប្រាប់ទៅជុងហ្គុកទាំងភ័យស្លន់ស្លោ

"ស្ងប់អារម្មណ៍សិនទៅ ខ្ញុំនឹងប្រញ៉ាប់ជួយនាងចេញពីទីនោះឲ្យបានលឿនបំផុត"

«ចាស៎ ប៉ុណ្ណឹងបានហើយខ្ញុំត្រូវទៅធ្វើការសិនហើយ»និយាយរួចនាងក៏ចុចបិទបាត់ទៅ ចំណែកជុងហ្គុកកំពុងតែខលទៅរកថេយ៉ុងដើម្បីប្រាប់ពីរឿងនេះដូចគ្នា

"ខ្ញុំមិនគួរទៅនិយាយប្រាប់អ្នកនាងដារិកានៅពេលនោះទេ អាមាត់ចង្រៃ!"ថេយ៉ុងគេបន្ទោសខ្លួនឯង បើពេលនោះគេមិននិយាយប្រាប់ដារិកទេ នាងក៏មិនទៅនិយាយប្រាប់ឆានអូដែរ

«ខុសមកពីបងដែរទេ ប៉ុន្តែមិនអីទេ យើងធ្វើជាមិនដឹងមិនឮបន្តទៅ»

"បាទ បងជុង"ថាហើយថេយ៉ុងក៏បិទទូរស័ព្ទទៅ

[២ខែក្រោយមក]

២ខែមកនេះទំនាក់ទំនងរបស់ឆានអូនិងដារិកាកាន់តែផ្អែមល្អែមទៅដារិការឹតតែស្រឡាញ់ឆានអូពីមួយថ្ងៃទៅមួយថ្ងៃ ឆានអូកាន់តែយកចិត្ដអ្នកស្រីលេវេនណាដើម្បីសន្សំពិន្ទុ ឯជុងហ្គុកនិងថេយ៉ុងវិញក៏នៅធ្វើមិនដឹងមិនឮរឿងដែរឆានអូជួញដូរថ្នាំ ហើយពេលខ្លះជួបឆានអូបានតែម្ដងម្កាលតែប៉ុណ្ណោះ ឯអ្នកស្រីលេវេនណាយូរៗទៅក៏ពេញចិត្ដនឹងឆានអូ ហើយថ្ងៃនេះដារិកាក៏នាំឆានអូមកដើម្បីនិយាយរឿងខ្លះៗជាមួយអ្នកស្រីលេវេនណា

«ពួកខ្ញុំគិតច្បាស់ហើយថានឹងចង់រៀបកាជាមួយគ្នា»ឆានអូនិយាយព្រមទាំងកាន់ដៃរបស់ដារិកា គេបាននិយាយជាមួយដារិការួចហើយថាចង់រៀបកាជាមួយនាងសាងអនាគតជាមួយគ្នាចំណែកដារិកាក៏មិនរុញរាអ្វីដែរ

«មិនគិតថាលឿនពេកទេហេស៎?»ទោះបីជាអ្នកស្រីលេវេនណាពេញចិត្ដនឹងឆានអូមែនប៉ុន្តែរឿងរៀបកានេះសំខាន់ខ្លាំងណាស់គាត់ចង់ឲ្យពួកគេទាំងពីរនាក់គិតឲ្យច្បាស់លាស់ជាងមុនសិន

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Wo Geschichten leben. Entdecke jetzt