ភាគ៤:សម្ដែងបានល្អណាស់

1.9K 78 0
                                        

«នឹងត្រូវដឹងឲ្យបានថាប្រុសម្នាក់នោះជានរណា!»ថេយ៉ុងមើលទៅពីរនាក់គេពីចម្ងាយដោយបារម្ភនឹងដារិកា ទោះបីជាមិនសូវត្រូវគ្នាមែនប៉ុន្តែថេយ៉ុងមិនដែរស្អប់ចងគុំនំនឹងដារិកាម្ដងណាទេ។

អស់រយៈពេលជាច្រើនថ្ងៃមកដារិកានិងឆានអូក៏បានទាក់ទងគ្នាធ្វើជាសង្សារ ឯថេយ៉ុងក៏នៅបន្តតាមដានពួកគេទាំងពីរនាក់តែពេលទំនេរប៉ុណ្ណោះ។ ថេយ៉ុងក៏បានស៊ើបពីប្រវត្តិរបស់ឆានអូដែរប្រវត្តិមិនសូវល្អប៉ុន្មានទេ ធ្លាប់មានសង្សារចាស់ច្រើនដែរ ថែមទាំងជា
ម្ចាស់ក្លឹបមួយទៀតផង ហើយរឿងនេះថេយ៍ក៏បានយកទៅប្រាប់ដារិកាដែរ តែនាងមិនខ្វល់។ជុងហ្គុកវិញក៏ជាប់រវល់ការងារថ្ងៃខ្លះហោះទៅក្រៅប្រទេស២-៣ថ្ងៃឯណោះ

ហើយថ្ងៃនេះក៏ជាថ្ងៃដែរមានកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ថ្មីដែរថេយ៉ុងច្នៃម៉ូតផ្ទាល់ផងដែរ ក្នុងកម្មវិធីដារិកាក៏បានមកចូលរួមជាមួយសង្សារថ្មីថ្មោងរបស់នាងផងដែរ

«បងជុងខ្ញុំមិនដឹងនិយាយជាមួយអ្នកនាងរិយ៉ាងមិចទេ បុរសម្នាក់នោះពិតជាមិនល្អដូចខ្ញុំគិតមែន!»ថេយ៉ុងអង្គុយជិតជុងហ្គុកដោយសម្លឹងមើលទៅគូរស្នេហ៍ផ្អែមល្អែមទាំងពីរនាក់នោះ មិនដាច់ភ្នែក

«រិគេធំហើយណាថេយ៍ គេអាចមើលថែរខ្លួនឯងបានហើយកុំបារម្ភពេកអី»ជុងហ្គុកអស់សំណើចនឹងថេយ៉ុងដែរព្រោះរាងតូចគិតតែបារម្ភពីអ្នកដទៃមិនបារម្ភពីខ្លួនឯងសោះ

«គឺ...មកពីគេជាមនុស្សមិនល្អទើបខ្ញុំចេះតែបារម្ភ»ថេយ៉ុងធ្វើមុខស្អុយដាក់ជុងហ្គុក

«បានហើយៗមើលគេបង្ហាញម៉ូតសម្លៀកបំពាក់វិញ បងចង់ដឹងណាស់ថាស្អាតប៉ុណ្ណាទៅ?»នាយនិយាយដោយយកដៃញីក្បាលថេយ៉ុងធ្វើឲ្យរាងតូចអារម្មណ៍ល្អមកខ្លះៗ តែអ្នកដែរនៅម្ខាងទៀតមិនបានអារម្មណ៍ល្អទេកំពុងតែក្ដាប់ដៃខឹងនឹងថេយ៍

អស់រយៈពេលមួយសន្ទុះក្រោយការបង្ហាញម៉ូតសម្លៀកបំពាក់ក៏បានបញ្ចប់ ម៉ូតនីមួយៗមិនជាន់គ្នាទេស្អាតៗទាំងអស់អ្នកដែលចូលរួមក៏ពេញចិត្ដនឹងស្នាដៃរបស់ថេយ៍ខ្លាំងណាស់ ថែមទាំងមានបាច់ផ្កាឲ្យថេយ៍ទៀតផង។ថេយ៉ុងគេក៏ឡើងទៅនិយាយថ្លែងអំណរគុណមួយសន្ទុះទើបចុះមកវិញ

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now