ភាគ៣៦:នាងធ្វើបែបនេះធ្វើស្អី?

1.2K 40 0
                                        

មើលទៅសភាពការដូចជាមិនស្រួលជុងហ្គុកក៏ប្រញ៉ាប់ធ្វើដំណើរទៅកាន់ខន់ដូររបស់រីសាក្រែងមានរឿងអ្វីកើតឡើង ពេលមកដល់ក៏ឃើញអំបែងកែវធ្លាក់បែកពេញលើការ៉ូចំណែករីសាវិញនាងកំពុងអង្គុយយំ

«រីសានេះមានរឿងអីកើតឡើង?»

«ហ្ហឹកៗ ជុងជួយផង មិញនេះមានអ្នកណាក៏មិនដឹង គេសម្រុកមកធ្វើបាបខ្ញុំ ហ្ហឹកៗ»ឃើញជុងហ្គុកមកភ្លាមនាងចាប់ផ្ដើមស្ទុះទៅឱបភ្លាមតែម្ដង

«រីសាឲ្យខ្ញុំប្ដឹងប៉ូលិសឲ្យទេ?»

«អ្ហឹក មិនបាច់ទេខ្ញុំមិនចង់មានរឿងវែងឆ្ងាយ បានជុងមកខ្ញុំក៏លែងភ័យខ្លាចទៀត លោកនៅកំដរខ្ញុំសិនណា៎?»

«ហឹម ក៏បាន»ជុងហ្គុកនាយក៏ព្រមមើលទៅសភាពរីសាពេលនេះគេពិតជាអាណិតនាងណាស់

«ជុងអង្គុយទីនេះសិនហើយចាំខ្ញុំយកទឹកមកឲ្យ»រីសានិយាយរួចក៏ទៅយកទឹកមកឲ្យជុងហ្គុក

«ផឹកទឹកសិនទៅ»នាងយកទឹកមកឲ្យជុងហ្គុក ចំណែកនាយក៏ផឹកទឹកសិន ព្រោះនាយស្រេកទឹកដូចគ្នា

បន្ទាប់ពីផឹកទឹករួចមួយសន្ទុះក្រោយមកជុងហ្គុកក៏សន្លប់បាត់បងស្មារតីលែងដឹងខ្លួនទៀត ព្រោះតែមិញនេះរីសានាងបានដាក់ថ្នាំសន្លប់ឲ្យជុងហ្គុកនៅក្នុងកែវផឹកទឹកនោះ

«ជុង? ជុង?»ពេលជុងហ្គុកសន្លប់បាត់រីសានាងក៏ហៅជុងហ្គុកតែនាយមិនកម្រើកសោះ

«ហ៊ើយ មនុស្សប្រុស! បោកបន្តិចក៏ជឿ ហាសហា ជួយមិនបានទេ»រីសានិយាយរួចក៏គ្រាជុងហ្គុកដាក់ទៅលើគ្រែ រួចចាប់ផ្ដើមដោះអាវជុងហ្គុកចេញទុកតែល្វែងក្រោមប៉ុណ្ណោះ ចំណែករីសានាងក៏ពាក់អាវឃ្លុំទៅគេងជិតជុងហ្គុករួចយកភួយមកដណ្ដប់ត្រឹមទ្រូង រីសាយកទូរសព្ទជុងហ្គុកមកតែជាប់លេខកូតតម្រូវឲ្យស្កេនក្រយ៉ៅដៃទើបនាងយកដៃជុងហ្គុកមកស្កេនក៏បើកបាន

រីសានាងចាប់ផ្ដើមថតរូបដោយជុងហ្គុកកំពុងតែសន្លប់មិនដឹងខ្លួននោះរួចនាងក៏ប្រញ៉ាប់ផ្ញើឲ្យថេយ៉ុងមើល

«មិន-មិនពិតទេ!»ថេយ៉ុងគេឃើញរូបដែររីសាផ្ញើមកហើយគេសឹងតែរបូតទូរសព្ទចេញពីដៃ គេមើលច្រឡំមែនទេ?

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now