ភាគ៥:កុំបន្ទោសខ្លួនឯងអី

1.6K 70 0
                                        

«ចង់ទៅណាហាស៎អូនស្អាត សាច់សបែបនេះបើលែងឲ្យទៅស្ដាយណាស់»អ្នកបើកតាក់ស៊ីរោគចិត្ដម្នាក់នោះនិយាយលេបខាយពាក្យសម្ដីថេយ៉ុងធ្វើឲ្យគេភ័យឡើងញ័រអស់ទៅហើយ

«លែងខ្ញុំទៅ ចង់បានលុយមែនទេ? នេះយកទៅ ដោះលែងខ្ញុំទៅខ្ញុំសន្យាថានឹងមិនប្ដឹងប៉ូលិសទេ»ថេយ៉ុងបោះកាបូបគេដែរមានសុទ្ធតែលុយឲ្យទៅវា

«បងមិនចង់បានលុយទេ បងចង់បានខ្លួនអូន!»វានិយាយហើយក៏ចាប់ផ្ដើមប្រតិបត្តិចាប់រំលោភថេយ៉ុង ចំណែកថេយ៉ុងរើសឹងស្លាប់ទៅហើយ

«ហ្ហឹក...ជួយផង»ថេយ៉ុងស្រែកមួយទំហឹង

«ស្រែកទៅ គ្មានអ្នកណាមកជួយឯងបានទេ អូយ»ថេយ៉ុងក៏យកជង្គង់អុកចំតំបន់សំខាន់របស់វា រួចក៏ប្រញ៉ាប់រត់ចេញទៅ តែវាក៏ខំងើបទៅបោចសក់ថេយ៉ុងមកវិញ

«ចង់រត់ទៅណា អាក្មេងឆ្គួត»ចាប់ថេយ៉ុងបានវាក៏ដាល់ចំ ពោះថេយ៉ុងមួយទំហឹងហើយក៏ទះគេមួយកំភ្លៀងទៀតផង

«ហ្ហឹក ដោះលែងខ្ញុំទៅសុំអង្វរ»ថេយ៉ុងលើកដៃសំពះវាទាំងទឹកភ្នែក ព្រោះពេលនេះវាបានដោះអាវក្រៅរបស់ថេយ៉ុងចេញហើយវាបានហែកអាវរបស់ថេយ៉ុងឲ្យចេញស្មាបន្តិចហើយ

«អាចង្រៃ ឌឹបៗៗ»ជុងហ្គុកបានមកតាមទីតាំងដែរថេយ៉ុងផ្ញើមកហើយក៏ឃើញតាក់ស៊ីមួយឈប់គៀនផ្លូវស្ងាត់ជ្រងំមួយក៏បញ្ជាក់បានថាថេយ៉ុងកំពុងតែនៅទីនោះហើយព្រោះនាយក៏បានឮសម្លេងស្រែកឲ្យជួយដែរ ជុងហ្គុកមិនគិតយូរក៏ទាញវាមកដាល់យកៗទាំងមិនសំចៃដៃព្រោះគេខឹងឡើងញ័រសាច់អស់ហើយ

«ហ្ហឹកៗ បងជុងជួយខ្ញុំផង ហ្ហឹក»ថេយ៉ុងរត់ទៅឱបជុងហ្គុកដោយដាមទឹកភ្នែកជោគព្រោះគេពិតជាភ័យខ្លាចខ្លាំងណាស់ មួយជីវិតមិនដែលជួបទេលោកអើយ

«ថេយ៍អស់អីហើយបងនៅទីនេះហើយ»ជុងហ្គុកឱបថេយ៉ុងណែនជាប់ព្រោះនាយបារម្ភនឹងថេយ៉ុងណាស់ឃើញសភាពថេយ៍បែបនេះគេស្ទើរតែទប់ទឹកភ្នែកមិនបាន។ជុងហ្គុកគេដោះអាវក្រៅគ្របទៅលើថេយ៉ុងរួចឲ្យថេយ៍ឈរទៅម្ដុំ គេជម្រះបញ្ជីជាមួយអាអ្នកដែររំលោភថេយ៍មិញនេះសិន

«ថេយ៍ទៅធ្វើស្អីឯងបានមកធ្វើបាបគេហាស៎!! ឌឹបៗៗ»ចប់មួយប្រយោគជុងហ្គុកក៏លើកវាមកវិញរួចដាល់យកៗបន្តទៀត គេខឹងចង់តែសម្លាប់វាចោលទៅហើយ

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Wo Geschichten leben. Entdecke jetzt