«មិនដឹងថាពេលណាទើបអាចចាប់ឆានអូមនុស្សក្រក់នោះដាក់គុកទេ»ពេលមកដល់ក្នុងឡានថេយ៉ុងគេនិយាយទាំងមុខស្អុយ
«ទោះបីជាយ៉ាងណាថេយ៉ុងត្រូវចាំថាមានបងនៅក្បែរថេយ៍រហូតណា៎»នាយនិយាយទាំងញញឹមទៅថេយ៉ុង ធ្វើឲ្យគេបានកក់ក្ដៅបន្តិច
«អូហូយ និយាយដូចតួក្នុងរឿងអញ្ចឹង»គេចម្អន់នាយទាំងអស់សំណើចឡើងមក បន្លប់ភាពអៀនច្រើនជាង
«ចុះបងសង្ហារដូចតួក្នុងរឿងដែរឬអត់?»នាយឱនមុខមកជិតថេយ៉ុងសួរគេទាំងមុខច្រឡើម ឯថេយ៍មិនបានមើលមុខគេចំទេមើលទៅណាផ្សេងមិនដឹង
«គឺអត់ទេ គេសង្ហារជាង»
«នេះបងមិនសង្ហារមែនហេ៎? បងឈប់នាំទៅញ៊ាំការ៉េមហើយ»នាយធ្វើជាអន់ចិត្ដឡើងមក
«ហាសហា ខ្ញុំនិយាយលេងទេ»ថេយ៉ុងគេអស់សំណើចឡើងមកពេលឃើញគេអន់ចិត្ដ ងរដូចជាកូនក្មេងបែបនេះ តែមានអីគួរឲ្យស្រឡាញ់ដែរតើ><
«បើចឹងត្រូវសងថ្លៃដែរបងអន់ចិត្ដមិញនេះហើយ»នាយយកដៃចង្អុលថ្ពាល់រួចខិតទៅគេបន្តិច គេធ្វើនេះដើម្បីជាសញ្ញាប្រាប់ថាឲ្យថេយ៉ុងត្រូវថើបគេមួយខ្សឺត
«ក៏បានៗ»
ទឺតៗ
«មានអ្នកខលមក»ថេយ៉ុងរៀបនឹងថើបថ្ពាល់គេទៅហើយក៏មានអ្នកខលមកចូលទូរស័ព្ទដៃគេ ចំណែកជុងហ្គុកគេពិតខ្នាញ់ខ្លាំងមែនទេន មកខលអីចប់ពេលនេះ
«អាឡូមានការអីមែនទេ?»ជាអ្នកបម្រើខលមកគេ
"អ្នកប្រុសថេយ៍ឆាប់មកផ្ទះសិន ពេលនេះមានការឈ្លោះប្រកែកគ្នាខ្លាំងណាស់"អ្នកបម្រើមិនដឹងខលរកអ្នកណាទេ មានតែខលរកថេយ៉ុងនេះឯង
«ខ្ញុំនឹងប្រញ៉ាប់ទៅ»ថេយ៉ុងនិយាយរួចក៏បិទទូរស័ព្ទ
«មានរឿងអីមែនទេថេយ៍?»នាយស្ដាប់មើលទៅដូចជាមានរឿងអ្វីមិនល្អកើតឡើងចឹងទើបទឹកមុខថេយ៉ុងតានតឹងបែបនេះ
«នៅផ្ទះមានរឿងឈ្លោះប្រកែកគ្នា»
«បើចឹងឆាប់ទៅ»ជុងហ្គុកនាយក៏បើកឡានចេញទៅសម្ដៅទៅផ្ទះរបស់អ្នកស្រីលេវេនណា
DU LIEST GERADE
ស្នេហ៍ក្នុងចំណងអន្ទាក់✔️
Romantikមិនថាបញ្ហាដែរកើតមានមកលើគីមថេយ៉ុងច្រើនយ៉ាងណាក៏តែងតែមានចនជុងហ្គុកនៅក្បែរចាំជួយដោះស្រាយរាល់បញ្ហាដែរកើតឡើងចំពោះគីមថេយ៉ុងជានិច្ច Kim Taehyung X Jeon Jungkook Write by:Annie
