ភាគ៣៣:កុំស្រឡាញ់មនុស្សអាក្រក់ដូចជាគេ

973 36 0
                                        

«ខ្ញុំមិនជឿ»មីរ៉ានាងមិននិយាយនាងមើលមុខថេយ៉ុងបន្តិចទើបទាញទូរស័ព្ទយករូបឆានអូនិងអេរីឲ្យនាងមើល ធ្វើឲ្យដារិកាខ្ទប់មាត់សឹងមិនជឿ

«ខ្ញុំក៏បានណាត់ជួបជាមួយអេរីដែរអ្នកនាងស្ដាប់មើលចុះ»នៅថ្ងៃដែរថេយ៉ុងណាត់អេរីទៅជួបគេក៏បានrecordសម្លេងទុកដែរ ទើបយកមកឲ្យដារិកាស្ដាប់ នាងក៏ស្ដាប់បានទាំងអស់ នេះបញ្ជាក់បានច្បាស់ៗហើយថាឆានអូគេមានទំនាក់ទំនងជាមួយអេរីពិតមែន

«ហ្ហឹក មិនពិតទេ ខ្ញុំមិនចង់ស្ដាប់ ថេយ៉ុងឯងនាំខ្ញុំទៅវិញ!!»ដារិកានាងយំយកៗពេលឮថាស្វាមីខ្លួនបានប្រព្រឹត្តអំពើអាក្រក់បែបនេះ នាងលែងចង់ស្ដាប់អ្វីទៀតហើយ

«បាទ បាន»ថេយ៉ុងគេក៏ជូនដារិកាត្រឡប់ទៅវិញ
_________
«ហ្ហឹកៗ អ្ហឹកៗ ថេយ៉ុង»មកដល់ផ្ទះវិញដារិកានាងអង្គុយយំសសឹក ព្រោះនាងខូចចិត្ដពេលដែរស្វាមីរបស់ខ្លួនប្រព្រឹត្តរឿងបែបនេះដាក់ខ្លួន

«អ្នកនាងរិកាត់ចិត្ដពីគេទៅ កុំទៅស្រឡាញ់មនុស្សអាក្រក់ដូចជាគេ»ថេយ៉ុងគេឱបដារិការួចនិយាយលួងលោមទៅនាង

«ហ្ហឹក ខ្ញុំពិតជាស្រឡាញ់គេខ្លាំង ពេលដឹងរឿងបែបនេះខ្ញុំទទួលយកមិនបាន អ្ហឹកៗ»ដារិកានាងយំខ្លាំងៗឡើងមក នាងគិតថាគេជាស្នេហាដំបូងនិងជាស្នេហាចុងក្រោយរបស់នាងដូចគ្នាតែចុងក្រោយពេលបានដឹងបែបនេះនាងពិបាកទទួលយកខ្លាំងណាស់

«ដារិកា? នេះអូនកើតអី?»ឆានអូដែរមកដល់មិញនេះឃើញដារិកានាងយំឱបថេយ៉ុងបែបនេះទើបប្រញ៉ាប់ដើរមកសួរ

«ឯងឆាប់ចេញពីទីនេះទៅមនុស្សអាក្រក់!»ថេយ៉ុងឃើញមុខគេពេលណាកំហឹងក៏ចេះតែកើនឡើងរហូត

«ដារិកាមានរឿងអី?»

«អ្ហឹកៗ នៅមានមុខមកសួរទៀតហេ៎? ហេតុអីក៏បងកុហក បងក្បត់ខ្ញុំហាស៎ ហ្ហឹក»ដារិកាងើបឈរមកនិយាយជាមួយឆានអូព្រមទាំងច្រាននាយទៀតផង

«រិស្ដាប់បងសិនទៅ-»

«ឲ្យខ្ញុំស្ដាប់អីទៀត? បើបងក្បត់ខ្ញុំមាននាងអេរីជាសង្សារហើយនោះ? ហ្ហឹកៗ»

«មិចក៏រិដឹង?»

«ខ្ញុំដឹងមកពីណាមិនសំខាន់ ពេលនេះខ្ញុំមិនចង់ជួបមុខបងទៀតទេ អ្ហឹកៗ»

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now