ភាគ៣:លោកជានរណា?

2.2K 83 0
                                        

«បងជុងមិនស្រឡាញ់ខ្ញុំ! ហ្ហឹក...ហេតុអីក៏ទៅស្និទស្នាលជាមួយអាក្មេងនោះខ្លាំងម្លេះ?!»ល្ងាចឡើងដារិកាមកអង្គុយផឹកនៅបារមួយកន្លែង នាងខូចចិត្ដដែរជុងហ្គុកស្រឡាញ់ថេយ៉ុងជាងនាង ដែរគេយកចិត្ដទុកដាក់លើថេយ៉ុងជាង

«មកម្នាក់ឯងមែនទេអ្នកនាង?»បុរសម្នាក់មានមុខមាត់ស្រស់សង្ហារកាន់កែវស្រាមកអង្គុយក្បែរដារិកាដែរកំពុងស្រវឹង
ស្រឿងៗ

«ភ្នែកមានមិនចេះមើលទេហេស៎?»មនុស្សកំពុងតែខូចចិត្ដមកសួរបែបនេះអីពិតជាធុញណាស់

«ខូចចិត្ដរឿងអីអាចនិយាយជាមួយខ្ញុំបាន»បុរសម្នាក់នោះនិយាយទាំងញញឹមដាក់ដារិកាធ្វើឲ្យនាងជ្រួញចិញ្ចើម

«មិនដែលស្គាល់គ្នាផងនិយាយមិចកើត»

«ហេតុអីថាមិនកើត? បើចឹងស្គាល់គ្នាចាប់ពីពេលនេះតែម្ដងទៅ ខ្ញុំឈ្មោះ ឆានអូ ចុះអ្នកនាង?»

«ដារិកា ហៅថា រិបានហើយ!»

«បាទ រីករាយដែរបានស្គាល់»ពួកគេក៏ជល់កែវជាមួយគ្នា ដោយឆានអូញោចញញឹមចុងមាត់មកដូចជាមានបង្គប់ល្បិចអ្វីមួយ ដែរគេមកជួបរិនេះប្រហែលជាមិនមែនជារឿងចៃដន្យទេដឹង

នៅម៉ោង១ឆានអូក៏បានជូនដារិកាមកផ្ទះវិញ នាយតាមដានដារិកាជាយូរមកហើយរឿងអីមិនស្គាល់ផ្ទះនោះ?

«អ្នកនាងរិដល់ផ្ទះហើយ»ឆានអូបើកទ្វាឡានរួចអង្រួនកាយដារិកាតែនាងមិនងើបទើបនាយក៏គ្រានាងចេញពីឡាន ដល់មុខ
របងផ្ទះក៏វ៉ាក់អើជាមួយថេយ៉ុង

«លោកជានរណា?»ថេយ៉ុងជ្រួញចិញ្ចើមសួរព្រោះគេដូចជាមិនទុកចិត្ដនាយម្នាក់នេះទេជាមនុស្សប្លែកមុខមកពីណាមិនដឹងមកគ្រាហ៍ដារិកាមក ថែមទាំងឃើញដារិកាកំពុងតែសន្លប់ទៀតផង

«កុំទាន់យល់ច្រឡំអីអូនស្អាត អ្នកនាងរិស្រវឹងខ្ញុំគ្រាន់តែជូនមកធម្មតា»មិននិយាយច្រើនថេយ៉ុងក៏យកដារិកាមកគ្រាវិញថែមទាំងសម្លក់មុខឆាអូទៀតផងមើលទៅមនុស្សនេះមិនគួរឲ្យទុកចិត្ដនោះទេ

«លាសិនហើយណាអូនស្អាត»នាយនិយាយរួចក៏បើកឡានទៅបាត់

«អ្នកនាងរិអើយមិចក៏ស្រវឹងដល់ថ្នាក់សន្លប់បែបនេះ»ថេយ៍រអ៊ូបណ្ដើរគ្រាដារិកាចូលផ្ទះបណ្ដើរ

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now