ភាគ១៤:បងមិនខឹងរិទេ

1.2K 52 0
                                        

«បងជុងស្រឡាញ់ខ្ញុំចឹងហ្ហេស៎? រាល់ដងពេលដែរបងជុងនៅជាមួយខ្ញុំគាត់តែងតែរំលឹកពីឯងរាល់លើក!»សម្ដីរបស់ដារិកាបានធ្វើឲ្យថេយ៉ុងបែរនៅមើលមុខជុងហ្គុកទាំងឆ្ងល់

[កំឡុងពេលដែរជុងហ្គុកនៅជាមួយដារិកា]

<ខ្ញុំយកស៊ុបគាវមួយចានយកហិលខ្លាំង>

<នេះរិចូលចិត្ដហិលខ្លាំងហ្ហេស៎?>

<ពិតមែនហើយខ្ញុំចូលចិត្ដហិលខ្លាំង>នាងនិយាយទៅជុងហ្គុកទាំងញញឹម

<បើថេយ៉ុងមកជាមួយប្រាកដជាមិនកម្មង់យកហិលទេ ព្រោះថេយ៍មិនចូលចិត្ដហិល>ដារិកាចាប់ផ្ដើមទម្លាក់ទឹកមុខចុះពេលជុងហ្គុករំលឹកពីថេយ៉ុង
____________
<បងជុងជួយរើសឲ្យខ្ញុំបន្តិចទៅមើលខ្ញុំពាក់មួយណាស្អាតជាង>ដារិកាយករ៉ូបមកដាក់ត្រឹមខ្លួនរួចសួរទៅជុងហ្គុក

<ដារិកាចង់បានមួយណាក៏យកមួយនឹងទៅ>ជុងហ្គុកនិយាយទាំងដៃកាន់ទូរស័ព្ទជាប់ ភ្នែកចេះតែក្រលេកមើលទូរស័ព្ទរហូត ក្រែងលោថេយ៉ុងខលមកលេងគេខ្លះតែអត់សោះតែម្ដង

<បងជុងកើតអី? ចេះតែមើលទូរស័ព្ទរហូត?>ដារិកាសង្កេតឃើញជុងហ្គុកដៀងមើលទូរស័ព្ទរហូត ឲ្យតែពេលអ្នកណាផ្ញើសារមកក៏ញញឹមរហ័សបើកមើល តែពេលបើកមើលហើយក៏ទម្លាក់ទឹកមុខចុះវិញ

<បងមិនកើតអ្វីទេ>ជុងហ្គុកបែរញញឹមនិយាយទៅកាន់ដារិកាវិញ ទោះបីជាគេមិនប្រាប់ការពិតក៏ដារិកាអាចស្មានដឹងដែរថាគេចាំថេយ៉ុងទូរស័ព្ទមកនិងផ្ញើសារមកគេ
__________
<ខ្ញុំយកiced latte មួយ>ថ្ងៃនេះដារិកានិងជុងហ្គុកមកហាងកាហ្វេជាមួយគ្នា ដារិកាកម្មង់ iced latte

<ខ្ញុំយកmatcha latte>

<អ្ហៅ? នេះបងជុងចេះផឹកmatcha latteដែរឬ? តាមដែរដឹងមិនដែលឃើញបងផឹកទេ>ដារិការៀងភ្ញាក់បន្តិចពេលឃើញគេហៅmatcha latte ព្រោះនាងដឹងថាជុងហ្គុកគេមិនដែលផឹកវាទេ ហើយក៏មិនចូលចិត្ដទៀតផង

<ព្រោះវាជារបស់ដែរថេយ៉ុងចូលចិត្ដ> ទៀតហើយគេរំលឹកពីថេយ៉ុងទៀតហើយ ដាក់មួយប្រយោគនេះដារិកានាងគាំងនិយាយមិនចង់ចេញតែម្ដង ប៉ុន្មានថ្ងៃដែរនាងបានដើរលេងជាមួយនាយនេះនាងមិនសប្បាយទាល់តែសោះ ដើរលេងពេលណារំលឹកតែពីថេយ៉ុងរហូត

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now