ភាគ២:មិនគួរឲ្យស្រឡាញ់ទេ

2.7K 106 0
                                        

«ច្នៃម៉ូតសម្លៀកបំពាក់ឲ្យបងមួយតើបានទេ?»កម្លោះរូបសង្ហារចនជុងហ្គុកដើរមករកថេយ៉ុងដោយញញឹមជះរាងសង្ហារមកនាំឲ្យថេយ៉ុងភ្លឹកនឹងសម្រស់ដ៏សង្ហាររបស់គេ

«អួយ អ្នកណានឹងអីក៏សង្ហារម្លេះ»ស្រីៗនៅទីនោះក៏មិនណយដែរម្នាក់ៗកំពុងតែលង់នឹងសម្រស់ប្រុសម្នាក់នេះហើយ មនុស្សឬទេវតាមិចក៏ស្អាតដល់ថ្នាក់នេះ

«បងជុង!?»ថេយ៉ុងហៅសព្វនាមគេទាំងរំភើបព្រោះខានជួបមុខជាច្រើនឆ្នាំមកហើយ មកវិញសង្ហារជាងមុនទៅទៀតធ្វើឲ្យបេះដូងនាយតូចលោតឌឹបៗ

«ចេញសិនទៅណា»ថេយ៉ុងងាកមកប្រាប់ក្រុមការងារដែរនៅទីនោះឲ្យចេញទៅសិនទៅ ទើបពួកនាងចេញទៅតាមបញ្ជា

«បងជុងមកបានយ៉ាងមិច? ហើយមកតាំងពីពេលណា?»

«បងមកតាមអ្នកមីងប្រាប់ បងទើបមកដល់ព្រឹកមិញទេ យ៉ាងមិចហើយយើង?»ជុងហ្គុកនិយាយដោយយកដៃញីក្បាលគេយ៉ាងញញឹមស្រស់ ស្នាមញញឹមជុងហ្គុកស្អាតខ្លាំងណាស់ បេះដូងដែរឈប់លោតអស់រយៈពេល៧ឆ្នាំមកនេះបែរជាមកលោតវិញនៅពេលបាននៅជិតគេ

«ជាអ្នកឌីសាញសម្លៀកបំពាក់នៅក្រុមហ៊ុនអ្នកមីង ហើយចុះបងវិញនោះ?»

«បងធ្វើជាលេខាលោករដ្ឋមន្ត្រីនៅកូរ៉េនេះ»

«វ៉ាវ! ឡូយខ្លាំងណាស់បង»ឮថាជាលេខាលោករដ្ឋមន្ត្រីថេយ៉ុងអត់ភ្ញាក់ផ្អើលមិនបាន ពិតជាឡូយខ្លាំងណាស់

«ហាហា នេះបានញ៊ាំអីហើយឬនៅ? បើនៅចេញទៅញ៊ាំអីខាងក្រៅជាមួយបងតែម្ដងទៅ»

«អូខេបាទ»ថេយ៍និយាយរួចក៏ទៅជាមួយជុងហ្គុក

[ភោជនីយដ្ឋាន]

«យ៉ាងមិចដែរថេយ៍ធ្វើការនៅទីនេះ?»

«មិនអីទេបងជុង សប្បាយខ្លាំងណាស់ មានអតិថិជនច្រើនណាស់ដែរកម្មង់សម្លៀកបំពាក់ពីខាងយើង»ថេយ៉ុងនិយាយទាំងញញឹមមានក្ដីសុខព្រោះគេពេលនេះពេញចិត្ដនឹងការងារដែរខ្លួនមានខ្លាំងណាស់

«អឹម បើចឹងល្អណាស់»

«ចុះអ្នកនាងរិគេដឹងឬនៅថាបងត្រឡប់មកវិញ?»

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Tahanan ng mga kuwento. Tumuklas ngayon