ភាគ២៧:ចុះអេតាស៊ីវិល

Start from the beginning
                                        

«សុំអធ្យាស្រ័យពួកយើង សុំឆែកឆេឡានជាមុនសិន»ស៊ុងស៊ូនិយាយព្រមទាំងទាញប័ណ្ណឆែកឆេមក

«គឺឡានរបស់ខ្ញុំដឹកឥវ៉ាន់ធម្មតាទេ ខ្ញុំប្រញ៉ាប់»ពេលម្ចាស់ឡាននិយាយបែបនេះស៊ុងស៊ូនាយរឹតតែសង្ស័យបន្ថែមទៀត

«មិនបានទេពួកយើងសុំការអនុញ្ញាតិឆែកឆេ»

«ក៏បាន»បន្ទាប់ពីមានការយល់ព្រមពីម្ចាស់ឡាន ស៊ុងស៊ូនិងគ្នីគ្នាក៏ចាប់ផ្ដើមឆែកឆេឡានដឹកទំនិញនោះ ប៉ុន្តែគេមិនបានឃើញអ្វីសោះ

«យ៉ាងមិចឃើញអីឬអត់? ខ្ញុំប្រាប់ហើយថាឡានដឹកឥវ៉ាន់ទូទៅទេ»ស៊ុងស៊ូមើលមុខគ្នាបន្តិចទើបឆ្លើយ

«មិនឃើញមានអ្វីទេ អាចទៅបាន អរគុណដែរសហការជាមួយពួកយើង»ម្ចាស់ឡានក៏ឡើងឡានវិញរួចបើកចេញទៅ

«ពុទ្ធោអើយ ហេតុអ្វីក៏មិនឃើញ!!?»ស៊ុងស៊ូនាយចាប់ផ្ដើមម៉ួម៉ៅឡើង ព្រោះតាំងពីឆែកឆេមកគ្មានឃើញឡានមួយណាដែរជាឡានរបស់ឆានអូនោះឡើយ។

«ពួកអាល្ងង់អើយ ហឹសៗចាញ់បោកយើងឲ្យទាល់តែបាន»ឆានអូនាយពេញចិត្ដឡើងមកពេលដែរពួកប៉ូលិសឆែកឆេច្រើនឡានមកហើយតែមិនឃើញឡានរបស់គេ ក៏ព្រោះតែគេលែងបញ្ចូនតាមផ្លូវគោកវិញហើយ គឺបញ្ចូនតាមផ្លូវទឹកទោះបីជាយូរក៏ពិតមែនតែគេបាននិយាយជាមួយភ្ញៀវរួចហើយ

«សម្រាកប៉ុណ្ណឹងចុះបញ្ឈប់ការឆែកឆេ»ស៊ុងស៊ូប្រាប់គ្នីគ្នារួចទាំងទាញអេកូមមកប្រាប់ផងដែរ

[ស្អែកឡើង]

«ម្សិលមិញអាពីរនាក់នោះវាប្រាប់យើងថាអាឆានអូវាបញ្ចូនទំនិញឲ្យភ្ញៀវតាមឡានដឹកឥវ៉ាន់ យើងឆែកឆេទាំងអស់គឺគ្មានទេ»ថ្ងៃថ្មីស៊ុងស៊ូក៏ប្រាប់រឿងទាំងអស់នេះទៅជុងហ្គុកទាំងខឹងចិត្ដ ចំជាខាតពេលវេលាណាស់

"អាឆានអូនេះវាឆ្លាតខ្លាំងណាស់"

«មិនថាយ៉ាងណាយើងត្រូវយកវាញ៉ាត់គុកឲ្យបាន»

[ផ្ទះអ្នកស្រីលេវេនណា]

«អូនរិយើងរៀបកាមកយូរហើយបងគិតថាយើងទៅចុះអេតាស៊ីវិលជាមួយគ្នាតើល្អដែរទេ?»ឆានអូអង្គុយលើសាឡុងជាមួយដារិកាតែពីរនាក់ ទើបគេយកឱកាសនេះនិយាយរឿងអេតាស៊ីវិលតែម្ដង

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now