ភាគ២៣:ឈប់បន្ទោសខ្លួនឯងទៀតទៅ

Start from the beginning
                                        

«លាសិនហើយថេយ៉ុង លោកជុងហ្គុក»ឆានអូនិយាយលាទាំងញញឹមបែបឌឺម្ដងទៀតដាក់ពីរនាក់គេ តែដារិកានាងមិនចាប់អារម្មណ៍

«នេះថេយ៍ចង់ទៅណា»ដារិកានិងឆានអូចេញទៅបាត់ហើយថេយ៉ុងគេដូចជាប្រឹងងើបទៅណាចឹងទើបជុងហ្គុកជួយលើកនិងសួរគេ

«ខ្ញុំចង់ចូលបន្ទប់ទឹក»

«បងជូនទៅ»ជុងហ្គុកក៏ជួយគ្រាថេយ៉ុងទៅបន្ទប់ទឹក

«បងជុងឆាប់ចេញទៅវិញទៅនៅឈរមើលខ្ញុំធ្វើអី?»ពេលមកដល់បន្ទប់ទឹកជុងហ្គុកមិនបិទទ្វាឲ្យគេទេនៅឈរមើលគេនៅនឹងឯង ទើបគេប្រញ៉ាប់ឲ្យជុងហ្គុកចេញដើម្បីឲ្យគេងាយស្រួល

«បា-បាទ»ជុងហ្គុកមិញនេះនាយភ្លេចខ្លួនបន្តិច ទើបប្រញ៉ាប់បិទទ្វារវិញទាំងហួសចិត្ដនឹងខ្លួនឯង

មួយសន្ទុះក្រោយមកថេយ៉ុងរួចរាល់គេក៏ហៅជុងហ្គុក ទើបជុងហ្គុកជួយគ្រាគេទៅគ្រែវិញដោយយកចិត្ដទុកចំពោះគេ

«ថេយ៍ឆាប់ជាណា៎ ពេលថេយ៍ជាស្រួលបួលបងសន្យាថានឹងនាំថេយ៍ទៅញ៊ាំការ៉េមនិងខេក»

«ពិតមែនណា៎? បងជុងនិយាយហើយ»ថេយ៉ុងគេសប្បាយចិត្ដពេលឮថាជុងហ្គុកនឹងជូនគេទៅញ៊ាំការ៉េមពេលគេជាស្រួលបួល

«បងសន្យា»ពេលជុងហ្គុកឃើញគេញញឹមឡើងវិញមកបែបនេះ នាយក៏សប្បាយចិត្ដទៅតាមដែរ

[៣ថ្ងៃកន្លងផុតទៅ]

ថ្ងៃនេះជាថ្ងៃដែរថេយ៉ុងបានចេញពីមន្ទីពេទ្យហើយព្រោះអាការៈគេក៏បានធូរស្បើយច្រើនដែរ

«ខ្ញុំអរគុណបងហើយដែរមកកំដរខ្ញុំនៅមន្ទីពេទ្យ ខ្ញុំធ្វើឲ្យបងពិបាកហើយ»ពេលកំពុងជិះឡានថេយ៉ុងបាននិយាយអរគុណដែរគេនៅកំដរខ្លួន

«បងមិនដែលពិបាកព្រោះថេយ៍ម្ដងណាទេ បងសូមទោស
ដែរបងទៅមិនទាន់ បើបងទៅទាន់ជាងនេះថេយ៍ក៏មិនមែនបែបនេះដែរ»

«បងឈប់បន្ទោសខ្លួនឯងទៅបានទេ?»ថេយ៉ុងគេមិនចង់ឲ្យជុងហ្គុកបន្ទោសខ្លួនឯងនៅពេលដែរគេត្រូវនរណាម្នាក់ធ្វើបាប ឬរងរបួស រាល់ពេលដែរគេមានរបួសជុងហ្គុកតែងបន្ទោសខ្លួនឯងរាល់លើក

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now