ភាគ២០:អ្នកណាជាអ្នកបញ្ជារឯងមក?

Start from the beginning
                                        

«តោះបងទៅរៀបចំអីវ៉ាន់»

«បាទអូនសម្លាញ់»នាយនិយាយរួចក៏ដើរតាមដារិកាសម្ដៅទៅបន្ទប់របស់នាង

«បងរៀបចំសិនទៅខ្ញុំចុះទៅក្រោមមួយភ្លែត»ដារិកានិយាយរួចក៏ចុះទៅក្រោម ឆានអូបានត្រឹមតែងក់ក្បាលទាំងញញឹមតិចៗរួចនាយក៏ទាញទូរស័ព្ទដើម្បីខលទៅនរណាម្នាក់

«អាឡូ យើងមានការងារឲ្យឯងធ្វើ»

[២ថ្ងៃកន្លងផុតទៅ]

ពីរថ្ងៃកន្លងផុតទៅថេយ៉ុងក៏ត្រូវរស់នៅជាមួយមនុស្សដែរមានគ្រោះថ្នាក់ ប៉ុន្តែថេយ៍ធ្វើជាមិនដឹងមិនឮពីវត្តមានរបស់គេ ឆានអូតែងតែមករាក់ទាក់ជាមួយថេយ៉ុងតែថេយ៍មិនដែរនិយាយស្ដីជាមួយគេនោះឡើយ ពេលខ្លះនាយនិយាយសម្ដីលេបខាយដាក់ថេយ៍ពេលណាដែរនៅតែពីរនាក់ទៀតផង

«ដល់ម៉ោងទៅផ្ទះហើយ មិនចង់ជួបមុខគេទេព្រះអើយ»ថេយ៉ុងនិយាយទាំងរអ៊ូរទាំ រាល់ថ្ងៃនេះគេមុនចង់ជួបមុខឆានអូសោះតែម្ដង ពេលរអ៊ូរួចថេយ៍រៀបនឹងបើកទ្វាចូលឡានតែ...

«អឹម»មាននរណាម្នាក់បានយកកន្សែងដែរមានជាតិថ្នាំដែរហិតទៅសន្លប់នោះយកមកខ្ទប់ច្រមុះគេធ្វើឲ្យគេសន្លប់មួយរំពេចតែម្ដង គ្នាវាមាន២នាក់រួចក៏នាំគ្នាលើកគេដាក់លើឡានហើយបើកសម្ដៅទៅកន្លែងណាក៏មិនដឹង

«ចៅហ្វាយចង់ឲ្យខ្ញុំយកអាក្មេងនេះទៅណា»ក្នុងចំណោមគ្នាពីរនាក់មានម្នាក់ទាញទូរស័ព្ទខលទៅអ្នកបញ្ជារឲ្យគេធ្វើបែបនេះ

"យកទៅណាយកទៅកុំភ្លេចប្រមានវាដូចដែរយើងបានប្រាប់ផងតែបើវាមិនស្ដាប់សម្លាប់វាចោលទៅ ចាំយើងផ្ញើលុយទៅឲ្យ បានហើយ!"ថារួចហើយគេក៏បិទទូរស័ព្ទបាត់ទៅ
____________
«ក្មួយថេយ៍ថ្មើនេះហើយមិនទាន់មកទៀត»អ្នកស្រីលេវេនណាដើរទៅដើរមកទាំងបារម្ភពីថេយ៉ុង ធម្មតាគេថ្មើនេះឬក៏លឿនជាងនេះគេមកដល់ផ្ទះហើយ ពេលខ្លះគេមកដល់ផ្ទះយឺតក៏ផ្ញើសាប្រាប់អ្នកស្រីលេវេនណាជាមុនដែរ តែលើកនេះគ្មានសោះ គាត់ខលទៅក៏មិនទទួលទៀត

«អាឡូក្មួយជុងនេះក្មួយមកពីអាមេរិកឬនៅ?»មិនដឹងជាខលរកអ្នកណាអ្នកស្រីលេវេនណាក៏សាកខលទៅជុងហ្គុកតែម្ដង

"កំពុងតែជិះតាក់ស៊ីត្រឡប់ទៅផ្ទះហើយអ្នកមីង"នាយនិយាយទាំងញញឹម ព្រោះរយៈពេលពីរថ្ងៃនេះគេនឹកនិងចង់ជួបមុខថេយ៉ុងខ្លាំងមែនទេន

«ក្មួយជុង គឺថាក្មួយថេយ៍មិនដឹងបាត់ទៅណាទេ មីងព្យាយាមខលរកតែមិនទទួលសោះ មីងបារម្ភណាស់»

"អ្នកមីងថាមិច? ប៉ុណ្ណឹងសិនចុះចាំខ្ញុំតាមរកថេយ៉ុង"ជុងហ្គុកនិយាយហើយក៏បិទទូរស័ព្ទរួចចូលបើកមើលGPSដែរនាយបានភ្ជាប់ទៅនឹងទូរស័ព្ទរបស់ថេយ៉ុង

«មិចក៏ថេយ៍នៅទីនោះ?»នាយមើលក្នុងទូរស័ព្ទឃើញថេយ៉ុងនៅកន្លែងដែេគេបោះបង់ចោលមួយ មិនចាំយូរជុងហ្គុកក៏ឲ្យអ្នកបើកឡានតាក់ស៊ីងបើកទៅកន្លែងនោះ
_____________
«ភ្ញាក់ហើយហេស៎អូនស្អាត?»ពួកវាកំពុងអង្គុយសម្លឹងមើលថេយ៉ុងដែរកំពុងតែជាប់ចំណងដៃដែរវាចងផ្អឹបនឹងសសរ

«ពួកឯងចាប់ខ្ញុំមកធ្វើអី លែងទៅ»ថេយ៉ុងគេប្រែជាភ័យខ្លាចមួយរំពេចព្រោះថេយ៍ធ្លាប់ត្រូវគេធ្វើបាបម្ដងហើយឥឡូវវាបានកើតឡើងម្ដងទៀតហើយ

«បើលែងដដែលយើងចាប់ឯងមកនាំតែហត់ធ្វើស្អី»មានម្នាក់វាដើរទៅច្របាច់ថ្ពាល់ថេយ៉ុងរួចនិយាយទៅគេ ឯគេខំរើសឹងស្លាប់ទៅហើយ

«ឯងចង់បានអី?»

«គ្រាន់តែចង់ប្រមានបន្តិចថា កុំតាមដានរឿងគេពេកព្រោះវាគ្មានផលល្អដល់ឯងទេ បើឯងហ៊ានតែបន្តតាមដានទៀតនោះមិនប្រាកដថាឯងនឹងមានជីវិតរស់ទៀតទេ!»

«អ្នកណាជាអ្នកបញ្ជារឯងមក»គេដឹងថាមានអ្នកបញ្ជារពួកគេមក

«យើងមិនល្ងង់ប្រាប់ទេ»

«នេះនែ៎!!»កំឡុងពេលដែរពួកវាភ្លេចខ្លួននោះថេយ៉ុងគេក៏ស្រាយចំណងខ្លួនឯងបាន គេធាក់វាមួយជើងរួចក៏រត់ទៅ តែអាម្នាក់ទៀតរត់លឿនជាងក៏ទៅពាំងមុខថេយ៉ុងរួចញញឹមកំណាចដាក់គេយ៉ាងគួរឲ្យខ្លាច

«ចង់ទៅណាងហាស៎/ឆាច់!»

«អឹក»

«ថេយ៉ុង!!!»
____________
ខ្ញុំសុំមិននិយាយអ្វីទាំងអស់
Love you guys🥹🫶🏻

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Where stories live. Discover now