«មនុស្សដូចជាគេនឹងហេស៎មានបំណងល្អ បើចឹងមែនគេមិនមែនមានសង្សារហើយមករៀបកាជាមួយអ្នកនាងរិទេ»
«និយាយពីរឿងយើងវិញទៅថេយ៍ ស្អែកនេះបងត្រូវទៅអាមេរិកជាមួយលោករដ្ឋមន្រ្តី មានការងារខ្លះៗនៅទីនោះ»
«បងជុង ទៅប៉ុន្មានថ្ងៃ?»
«ប្រហែលជា២-៣ថ្ងៃ ថេយ៍នៅទីនេះមើលថែរខ្លួនឯងឲ្យបានល្អឮទេពេលបងមិននៅ កុំភ្លេចប្រាប់អ្នកមីងផង»ជុងហ្គុកនិយាយទាំងបារម្ភពីថេយ៉ុងព្រោះថេយ៍ចិត្ដក្ដៅណាស់ គេខ្លាចថាពេលគេមិននៅថេយ៍ធ្វើអ្វីឲ្យគ្រោះថ្នាក់ដល់ខ្លួនឯង
«មិនបាច់បារម្ភទេខ្ញុំអាចមើលថែរខ្លួនឯងបាន»ថេយ៉ុងគេញញឹមដាក់ជុងហ្គុក
«ឲ្យតែប្រាកដ»ជុងហ្គុកនិយាយព្រមទាំងយកដៃញីក្បាលថេយ៉ុង
[ថ្ងៃស្អែក]
«រៀបការួចខ្ញុំចង់ឲ្យបងឆានអូមកនៅក្នុងផ្ទះនេះដែរ ប្ដីប្រពន្ធត្រូវរស់នៅជាមួយគ្នា»មិនទាន់បានការអនុញ្ញាតិពីអ្នកស្រីលេវេនណាផងដារិកាក៏នាំឆានអូមកទាំងកាន់វ៉ាលិសមករួចជាស្រេច
«នៅក៏នៅចុះតាមតែកូនទេ»អ្នកស្រីលេវេនណាព្រមតាមដារិកាព្រោះដឹងថាបើបដិសេធដារិកាមិនព្រមឡើយ នាងចង់បានអ្វីហើយត្រូវតែបាន
«អរគុណណាស់អ្នកម៉ាក់»ដារិកានាងសប្បាយចិត្ដពេលដែរអ្នកស្រីលេវេនណាអនុញ្ញាតិឲ្យស្វាមីរបស់នាងនៅផ្ទះនេះជាមួយគ្នា
«ក្មួយថេយ៍ នេះក្មួយដឹងថាជុងហ្គុកគេទៅណាទេ? ព្រឹកមិញមីងឃើញគេកាន់វ៉ាលិសឡើងឡានតាក់ស៊ីទៅ តែមីងមិនបានទៅសួរ»អ្នកស្រីលេវេនណាឃើញថេយ៉ុងដើរចុះមកដើម្បីទៅធ្វើការទើបគាត់ឆ្លៀតសួរសិនក្រែងលោថេយ៍ដឹងថាគេទៅណា
«គឺ គាត់ទៅអាមេរិកអ្នកមីងមានការងារនោទីនោះខ្លះ គាត់ផ្ដាំឲ្យខ្ញុំប្រាប់អ្នកមីងដែរ»ឮបែបនេះអ្នកដែរចាំស្ដាប់ដែរនោះប្រែជាញញឹមពេញចិត្ដហាក់មានល្បិចអីមួយ
«ហើយពេលណាទើបមកវិញ?»
«២-៣ថ្ងៃទៀតអ្នកមីង...បើចឹងខ្ញុំសុំលាទៅធ្វើការសិនហើយ»ថេយ៍មើលមុខដារិកានិងឆានអូរួចក៏ដើរទៅបើកឡានសម្ដៅទៅក្រុមហ៊ុនរបស់អ្នកស្រីលេវេនណា
YOU ARE READING
ស្នេហ៍ក្នុងចំណងអន្ទាក់✔️
Romanceមិនថាបញ្ហាដែរកើតមានមកលើគីមថេយ៉ុងច្រើនយ៉ាងណាក៏តែងតែមានចនជុងហ្គុកនៅក្បែរចាំជួយដោះស្រាយរាល់បញ្ហាដែរកើតឡើងចំពោះគីមថេយ៉ុងជានិច្ច Kim Taehyung X Jeon Jungkook Write by:Annie
ភាគ២០:អ្នកណាជាអ្នកបញ្ជារឯងមក?
Start from the beginning
