ភាគ១២:ស្នាមថើបលើកដំបូង

Depuis le début
                                        

[ស្អែកឡើង]

ថ្ងៃជាជាថ្ងៃដែរជុងហ្គុកនិងថេយ៉ុងត្រូវត្រឡប់មកពីសេអ៊ូលវិញ ព្រោះដំបូងគិតថាទៅគេងតែ២ថ្ងៃទេប៉ុន្តែទើបដឹងដំណឹងថាត្រូវចូលរួមកម្មវិធីរបស់លោករដ្ឋមន្រ្តីទើបគេង៣យប់ ហើយថ្ងៃនេះក៏ត្រូវត្រឡប់មកវិញព្រោះត្រូវមកបំពេញការងាររៀងៗខ្លួន

«យ៉ាងមិចដែរក្មួយជុងទៅនិយាយការងារផងទៅដើរលេងផងសប្បាយដែរទេ?»ពេលមកដល់សេអ៊ូលវិញជុងហ្គុកឈាងយករបស់ផ្ញើរអ្នកស្រីលេវេនណាខ្លះៗ ហើយអ្នកស្រីលេវេនណាក៏មានរឿងនិយាយជាមួយជុងហ្គុកដូចគ្នា

«បាទសប្បាយណាស់អ្នកមីង»

«មីងឃើញមកថាបានទៅចូលរួមកម្មវិធីដេញថ្លៃគ្រឿងពេជ្ររបស់លោករដ្ឋមន្រ្តីដែរមែនទេ?»

«បាទពិតមែនហើយអ្នកមីង ជាកម្មវិធីដេញថ្លៃគ្រឿងពេជ្រដើម្បីសប្បុរសធម៌»

«នេះឮមកទៀតថាបានដេញថ្លៃខ្សែកពេជ្រមួយខ្សែដែរមានតម្លៃរហូតដល់៤០លានវ៉ុនទៀតផង»

«ក៏ឃើញខ្សែ-កពេជ្រមួយនោះស្អាតទើបដេញថ្លៃទុកណាមួយថវិកាដែរបាននោះក៏យកទៅធ្វើសប្បុរសធម៌»ជុងហ្គុកគេមិនចង់ប្រាប់ការពិតថាដែរនាយដេញថ្លៃខ្សែ-កពេជ្រនោះឲ្យថេយ៉ុងទេព្រោះបើរឿងនេះដឹងដល់ដារិកាវាមិនល្អចំពោះថេយ៍ឡើយ

«មីងស្មានថាក្មួយជុងដេញថ្លៃឲ្យអ្នកណាគេ»ឮបែបនេះគាត់ក៏ធូរទ្រូង អ្នកណាគេដែរគាត់និយាយនោះគឺសម្ដៅទៅថេយ៉ុង
ហ្នឹងឯង

«មីងចង់សុំជុងរឿងមួយ ជុងហ្គុកអាចមកស្រឡាញ់ដារិកាបានទេ?»អ្នកស្រីលេវេនណាហាមាត់សុំជុងហ្គុកត្រង់ៗ

«អ្នកមីង...»

«មីងដឹង ថាជុងមិនបានស្រឡាញ់រិតែមីងសុំទៅចុះ មីងមិនចង់ឲ្យដារិកាទៅសេពគប់ជាមួយមនុស្សមិនល្អដូចជាឆានអូទេ!»អ្នកស្រីលេវេនណាដាក់ដៃពីលើជុងហ្គុកដោយទឹកមុខអង្វរ-ក

«ប៉ុន្តែមើលទៅពួកគេស្រឡាញ់គ្នាខ្លាំងណាស់»

«ក្មួយក៏ដឹងថាដារិកាគិតអ្វីមកលើក្មួយ មីងមិនចង់ឲ្យកូនមីងគេឈឺចាប់ គេត្រូវកំព្រាឪពុកតាំងពីតូច ពេលនេះក៏ត្រូវមកសេពគប់ជាមួយមនុស្សមិនល្អទៀត»អ្នកស្រីលេវេនណានៅតែនិយាយអង្វរ-កនាយ ចំណែកជុងហ្គុកពេលនេះគេតានតឹងខ្លាំងណាស់

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Où les histoires vivent. Découvrez maintenant