ភាគ១០:ឆ្លៀតជូនប្រពន្ធដើរលេង

Magsimula sa umpisa
                                        

«មិនមែន-»

«បាទអរគុណណាស់»ថេយ៉ុងរកបដិសេធប៉ុន្តែជុងហ្គុកនិយាយកាត់មុន ទាំងញញឹមខ្ចឹបពេលគេថាបានប្រពន្ធស្អាត

«អញ្ចើញអង្គុយសិនទៅ»

«ហើយក្មេងប្រុសមុខស្អាតប្រពន្ធលោកជុងហ្គុកឈ្មោះអ្វីដែរ?»

«(តែក្មេងប្រុសស្អាតបានហើយចាំបាច់និយាយប្រពន្ធធ្វើអីT-T) បាទឈ្មោះគីមថេយ៉ុង»ថេយ៉ុងនិយាយក្នុងចិត្ដរួច ប្រាប់ឈ្មោះទាំងញញឹមទៅដៃគូរនិយាយការងាររបស់ជុងហ្គុក

«ថេយ៉ុង~ថេយ៉ុង...ថេយ៉ុងជាអ្នកឌីសាញសម្លៀកបំពាក់នៅក្រុមហ៊ុនលីដឺរៀហ៍មែនទេ?»ពេលដែរថេយ៍ប្រាប់ឈ្មោះថាថេយ៉ុងហើយគាត់និយាយឈ្មោះគេខ្សឹបៗគិតបន្តិចព្រោះដូចជាធ្លាប់លឺឈ្មោះនេះពីមុនមក

«បាទពិតមែនហើយមានអ្វីមែនទេ?»គេឆ្លើយទាំងរៀងឆ្ងល់បន្តិចដែរមើលទៅគាត់ភ្ញាក់ផ្អើលណាស់ពេលបានជួបគេ

«គ្មានអ្វីទេ គ្រាន់តែភរិយារបស់ខ្ញុំពេញចិត្ដនឹងម៉ូតដែរប្អូនឌីសាញចេញមក ឲ្យតែចេញម៉ូតថ្មីប្រពន្ធខ្ញុំទិញមុនគេតែម្ដង»

«អូ...ហិហិអរគុណច្រើនហើយ»គេរំភើបណាស់ពេលបានឮអ្នកសរសើរបែបនេះ ញញឹមឡើងស្រស់តែម្ដង

«ខ្ញុំថានិយាយរឿងការងារវិញទៅ»ជុងហ្គុកដែរស្ងាត់ជាយូរក៏បន្លឺឡើង និយាយឲ្យរួចៗនឹងឆាប់បានដើរលេងជាមួយថេយ៍បន្ត><

«បាទៗ» ជុងហ្គុកនិយាយការងារដោយមានថេយ៉ុងអង្គុយជិត
_________
«អូនរិកុំធ្វើខ្លួនស្និទស្នាលជាមួយលោកជុងហ្គុកពេកអី បងប្រច័ណ្ឌ»នៅតាមផ្លូវឆានអូនិយាយប្រាប់ពីអារម្មណ៍ខ្លួនទៅ
ដារិកា

«ខ្ញុំគ្រាន់តែស្និទស្នាលធម្មតាតាមបែបជាបងប្អូន»ដារិកានិយាយហាក់មិនខ្វល់ពីអារម្មណ៍របស់ឆានអូ

«ប៉ុន្តែបងប្រច័ណ្ឌ!»

«អូខេចាស៎ ឈប់ក៏បាន!»ដារិកាញញឹមដាក់ឆានអូ

«ចឹងបានគួរឲ្យស្រឡាញ់»និយាយរួចនាយក៏ដាក់ឲ្យដារិកាផ្ដេកក្បាលលើស្មានាយ រួចក៏ចាប់ផ្ដើមញញឹមបែបពឹសពុលចេញមក ដោយគ្មានអ្នកណាអាចស្មានថាគោលបំណងដែរគេមកសេពគប់ដារិកាព្រោះអ្វី ហើយក៏គ្មានអ្នកណាដឹងថាដារិកាយល់ព្រមធ្វើជាសង្សាររបស់ឆានអូព្រោះអ្វីដែរ បើចិត្ដនៅជាប់និងជុងហ្គុកហេតុអីទៅយកឆានអូធ្វើសង្សារ???
_________
រំលងផុតជាង១ម៉ោងពួកគេទាំងពីរនាក់និយាយចប់ ចំណែកថេយ៉ុងអង្គុយស្ងៀមៗនៅមួយកន្លែងមិនឲ្យទើសដៃទើសជើងគេឯងឡើយ

ស្នេហ៍ក្នុងចំណងអន្ទាក់✔️Tahanan ng mga kuwento. Tumuklas ngayon