[ពេលព្រឹក]
«ឈឺក្បាលម្លេះ!»ដារិកាងើបឡើងឈឺក្បាលខ្ទោកៗ ព្រោះយប់មិញផឹករៀងច្រើនដែរ។
«កូនរិយប់មិញនរណាគេជូនមក?!»អ្នកស្រីលេវេនណាសួរដារិកាដែរទើបនឹងចុះមក ទាំងដែរគាត់ដឹងច្បាស់ថាមនុស្សប្រុសប្លែកមុខជាអ្នកជូនមក
«មិត្ដ»
«មិត្ដម្នាក់ណា!?»អ្នកស្រីលេវេនណាតម្លើងសម្លេងដាក់ដារិកាគាត់ដឹងកូនគាត់ច្បាស់ណាស់ថានាងគ្មានមិត្ដទេ
«អាក្មេងនោះប្ដឹងម៉ាក់មែនទេ?»
«គ្មានអ្នកណាប្ដឹងទេ តែម៉ាក់ហាមកូនដើរលេងយប់ប្រលប់ទៀត!»
«ស្អីណាស់ណាទៅ ខ្ញុំដើរលេងយប់ប្រលប់យូរហើយម៉ាក់ទើបតែហាមឥឡូវ?»យូរពាន់ខែឆ្នាំមិនហាម គ្រាន់តែមនុស្សប្រុសជូនមកផ្ទះក៏ហាម នាងមិនឃើញគេអាក្រក់អ្វីបន្តិចផង
«និយាយមិនស្ដាប់គ្នាទាល់តែសោះ!»អ្នកស្រីលេវេនណាដកដង្ហើមធំ ទាំងពិបាកចិត្ដនឹងកូនម្នាក់នេះ
_________
«ថេយ៍ណាត់បងមកញ៊ាំបាយមានរឿងអ្វីចង់និយាយជាមួយបងឬ?»ថ្ងៃនេះថេយ៉ុងបានណាត់ជាមួយជុងហ្គុកដើម្បីមានរឿងចង់ពិភាក្សាខ្លះៗ
«សុំទោសណាដែររំខានបងជុង គឺម្សិលមិញអ្នកនាងរិបានមកផ្ទះវិញម៉ោង១យប់ជាមួយមនុស្សប្រុសម្នាក់ តាមមើលទៅគេមិនមែនជាមនុស្សល្អអីទេ ខ្ញុំបារម្ភណាស់»ថេយ៉ុងគេភ័យ ខ្លាចថាដារិកាទៅសេពគប់ជាមួយមនុស្សអាក្រក់ទើបមកនិយាយជាមួយជុងហ្គុក
«ចុះគេមានបានប្រាប់ថាឈ្មោះអីទេ? បងនឹងងាយស្រួលស៊ើបពីប្រវត្តិគេឲ្យ»
«គេមិនបានប្រាប់ទេតែចាំមើលបន្តសិនថាគេនឹងសេពគប់ជាមួយអ្នកនាងរិឬអត់?ឬក៏ជាមិត្ដដែរត្រឹមតែជូនមកផ្ទះធម្មតា»
«មានរឿងអីឲ្យបងជួយក៏ប្រាប់មក»
«គឺ ប៉ុន្មានថ្ងៃទៀតខាងក្រុមហ៊ុននឹងរៀបចំកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ដែរខ្ញុំជាអ្នកច្នៃម៉ូតផ្ទាល់ បងជុងទៅដែរទេ?»ថេយ៍និយាយទាំងខ្លាចចិត្ដខ្លះៗដែរខ្លាចតែនាយមិនបានទៅ បើមិនបានទៅក៏មិនអីគេមិនចេះបង្ខំនោះទេ
«មិនទៅយ៉ាងមិចកើត បងទៅប្រាកដណាស់»ជុងហ្គុកញញឹមដាក់ថេយ៉ុងធ្វើឲ្យថេយ៍ភ្លឹកជាមួយស្នាមញញឹមគេម្ដងទៀតហើយ ញញឹមម្ដងៗបេះដូងរាងតូចស្ទើរតែរលាយហើយ
«អរគុណណាស់បងជុង»
[ពេលល្ងាចថ្ងៃដដែលនៅបារ]
«សួរស្ដីអ្នកនាងរិ ជួបគ្នាម្ដងទៀតហើយ ចៃដន្យណាស់»មិនមែនចៃដន្យអ្វីទេ ឆានអូគេតាំងចិត្ដមករកដារិកាតែម្ដងព្រោះឲ្យមនុស្សមកស៊ើបបានថាដារិកានៅបារដែរពួកគេជួបគ្នាម្សិលមិញទើបគេប្រញ៉ាប់មកតែម្ដង
«លោកជាអ្នកណា? យើងធ្លាប់ជួបគ្នា?»ដារិកាជ្រួញចិញ្ចើមឆ្ងល់ឡើងមក ព្រោះគេម្នាក់នេះនាងមិនដែលស្គាល់ទេ មកប្រាប់ថាជួបគ្នាម្ដងទៀតហើយយ៉ាងមិច
«ឆាប់ភ្លេចខ្លាំងម្លេះ ខ្ញុំជាអ្នកជូនអ្នកនាងទៅផ្ទះកាលពីយប់មិញនេះទេ»ដារិកានាងគិតមួយសន្ទុះ
«ខ្ញុំចាំបានហើយ សុំទោសណា៎»
«បាទមិនអីទេ បើមិនយល់ទាស់អ្វីទេអញ្ចើញទៅញ៊ាំបាយជាមួយខ្ញុំមួយពេលទៅចាត់ទុកថារាប់អានគ្នា»
«ក៏បានដែរ»ដារិកាយល់ព្រមជាមួយសំណើររបស់ឆានអូរួចក៏បណ្ដើរគ្នាចេញទៅញ៊ាំអាហារពេលល្ងាចជាមួយគ្នា
«អ្នកនាងរិតើ?»ថេយ៉ុងដែរជិះឡានតាមដានដារិកានោះក៏បានឃើញទិដ្ឋភាពដែរឆានអូនិងដារិកាបណ្ដើរគ្នាទើបបើកឡានទៅតាមមើល
ពេលមកដល់ភោជនីយដ្ឋានឆានអូបានយកចិត្ដទុកដាក់ជាមួយនឹងដារិកាណាស់ទោះជាទង្វើរនោះបន្តិចបន្តួចក៏អាចធ្វើឲ្យដារិកាមានអារម្មណ៍ថារំភើបបានដែរ នាងមិនដែលទទួលអារម្មណ៍បែបនេះពីមុនមកឡើយ
«នឹងត្រូវដឹងឲ្យបានថាប្រុសម្នាក់នោះជានរណា!»
____________
Love you guys🫶🏻😘
YOU ARE READING
ស្នេហ៍ក្នុងចំណងអន្ទាក់✔️
Romanceមិនថាបញ្ហាដែរកើតមានមកលើគីមថេយ៉ុងច្រើនយ៉ាងណាក៏តែងតែមានចនជុងហ្គុកនៅក្បែរចាំជួយដោះស្រាយរាល់បញ្ហាដែរកើតឡើងចំពោះគីមថេយ៉ុងជានិច្ច Kim Taehyung X Jeon Jungkook Write by:Annie
ភាគ៣:លោកជានរណា?
Start from the beginning
