ភាគទី១៩. { អូននឹកលោកប៉ា }

Start from the beginning
                                        

     «ហ៊ឹស! ក្មេងក្បាលរឹង» សុងរីសើចមួយហ៊ឹស ព្រោះតែនាងនៅតែចង់គេចមុខគេ មិនព្រមននិយាយគ្នាទាល់តែសោះ។

    « លែងដៃខ្ញុំ ខ្ញុំមិនស្គាល់លោកទេ!» ជីអា « មនុស្សមិនស្គាល់គ្នាគេមិនគេចមុខគ្នាចឹងមែនទេ? » សុងរី

     « មែនខ្ញុំជាជីអា លោកចង់យ៉ាងមិចជាមួយខ្ញុំ?» លែងគេចមុខតទៅទៀតហើយ ក៏សម្រេចចិត្តងាកមកតទល់ជាមួយនឹងសុងរីតែម្តង បើនៅតែបន្តប្រកែកទៀតនាយច្បាស់ជាមិនឲ្យនាងបានទៅណាទេ។ . . .

     ក្រលេកមកក្នុងបន្ទប់ទឹកឯណេះវិញ ថេយ៉ុងត្រូវបានជុងហ្គុកចាប់ថើប ខាំក្រញិចតាមអារម្មណ៍ដែលកំពុងតែខឹងក្រោធឡើងអស់ចិត្ត ចាប់ទាញកន្រ្តាក់អាវថេយ៉ុងដាច់ឡេវខាងលើអស់ពីរគ្រាប់ទៀត បន្សល់ទុកស្នាមខាំ បឺតជញ្ជក់លើកញ្ចឹងករាងតូចជាច្រើន ស្នាមធ្មេញខាំឡើងទ្រុតសាច់ ចេញស្នាមលាយឈាមរឹមៗបញ្ជាក់ថាថេយ៉ុងជាកម្មសិទ្ធរបស់នាយតែម្នាក់គត់។

     « ហ្ហឹកៗ បានហើយ អូនសុំទោស!» អ្នកមានសព្វនាមជាស្វាមីមិនព្រមបញ្ចប់ត្រឹមនេះនៅតែបន្ត ថើបឈ្មុសឈ្មុលកញ្ចឹងកសរខ្ចី ដៃក្រាស់ចាប់ច្របាច់សាច់ត្រកៀកថេយ៉ុងឡើងទក់ទី ថេយ៉ុងទ្រាំមិនបានទៀតទេ ក៏ប្រលែងទឹកភ្នែកចេញមក និយាយសុំទោសជុងហ្គុកទាំងដែលខ្លួនឯងមិនបានខុស។ គ្រាន់តែថេយ៉ុងយំ សុំទោសជុងហ្គុកអស់អារម្មណ៍ធ្វើបាបក្មេងនេះអស់រលីង មិនដឹងថាមកពីហេតុអីទេអារម្មណ៍ស្អប់ខ្ពើម ចង់ធ្វើបាបហាក់ដូចជារសាត់ទៅអស់ តែនាយនៅតែទន្ទេញពាក្យថាថេយ៉ុងជាឃាតករសម្លាប់ជីអា ដាច់ខាតមិនអាចមកចិត្តទន់ជាមួយនឹងមនុស្សកលល្បិចរយជំពូកដូចថេយ៉ុងឡើយ។

   « ហ្ហឹកៗ ហិក!» ថេយ៉ុងនៅតែយំ ជុងហ្គុកប្រលែងរាងតូចឲ្យមានសេរីភាពវិញ ហើយក៏ដោះអាវក្រៅមកគ្រប់លើទ្រូងដែលនាយត្រូងនាយបំពានឡើងដាច់ឡេវខាងលើអស់ពីរគ្រាប់ បញ្ចេញសាច់ទ្រូងល្ហហ្ហេវពេញៗភ្នែករបស់នាយ
   
    « ឈប់យំ!!!! យើងថ្លង់!» ថេយ៉ុងព្យាយាមទប់សម្លេងយំព្រោះតែប្តីកំហោកដាក់ ជុងហ្គុកបើកទ្វារបន្ទប់ទឹក ហើយក៏ងាកមកក្រសោបបីថេយ៉ុងចេញទៅវិញតាមច្រកដើររបស់បុគ្កលិកស្ងាត់ៗ មកដល់ឡានក៏ដាក់ឲ្យថេយ៉ុងអង្គុយក្នុងឡាននៅបាំងខាងមុខ ជុងហ្គុកចូលទៅអង្គុយកន្លែងអ្នកបញ្ជាចង្កូតឡាន បន្តិចក្រោយមកក៏ឃើញជែមយកប្រអប់ខ្មៅធំមួយមកឲ្យនាយក្រាស់។

រឿង វាយោផាត់ស្នេហ៍Where stories live. Discover now