ភាគទី១៧. { ប្រពន្ធអន់ជាងស្រីស្នេហ៍ }

Start from the beginning
                                        

   « បើថាលំបាកណាស់ចាំយើងជួយងូតទឹកឲ្យ មកណេះ!» ជុងហ្គុកចាប់ទាញថេយ៉ុងឲ្យចូលបន្ទប់ទឹក រុញឲ្យអង្គុយក្នុងអាងទឹក ហើយក៏បើកទឹកផ្កាឈូកបាញ់ដាក់ថេយ៉ុងដែលកំពុងតែអង្គុយយំដង្ហក់ឡើងសើមខោអាវជោគ។ ទោះបីជាថេយ៉ុងរើសបម្រាស់ប្រាប់ឲ្យនាយឈប់យ៉ាងណា ក៏ជុងហ្គុកមិនបានយកពាក្យសម្តីរបស់រាងតូចដាក់ក្នុងខួរក្បាលរបស់នាយឡើយ មានតែបាញ់ទឹកត្រជាក់ដាក់ចំមុខថេយ៉ុងដល់ថ្នាក់ឈ្លក់ទឹកម្តងៗទៅហើយ នាយឃោរឃៅដាក់ថេយ៉ុងខ្លាំងណាស់។
    អារម្មណ៍ល្អដែលធ្លាប់មានឲ្យគ្នាពេលនេះវាលែងមាននៅក្នុងចិត្តជុងហ្គុកទៀតហើយ ក្នុងកែវភ្នែករបស់នាយមានតែពាក្យថាខឹងស្អប់ អារម្មណ៍ល្អកាលពីគ្រាដំបូងប្រហែលជារសាត់ទៅតាមខ្យល់អស់បាត់ទៅហើយ។

    ប្រាវ!! ជុងហ្គុកបោះក្បាលផ្កាឈូកខ្ពោកទៅលើឥដ្ឋ ធ្នើគ្រឿងក្រអូប សាប៊ូនៅក្នុងបន្ទប់ទឹកត្រូវនាយក្រវាសឲ្យធ្លាក់បែកខ្ចាយអំបែងព្រាត ព្រោះតែម៉ួរម៉ៅខ្លាំងពេក នាយតែងតែបែបនេះឲ្យតែឃើញទឹកភ្នែករបស់ថេយ៉ុង។

   « ចង្រៃយ៍!!!!» ជុងហ្គុកស្រែកជេរមួយទំហឹង ហើយក៏ដើរចេញពីបន្ទប់ទឹកទៅក្រៅបាត់ នៅសល់តែថេយ៉ុងដែលអង្គុយយំសសឹកនៅក្នុងអាងត្រាំទឹកតែម្នាក់ឯង។

    « ហ្ហឹកៗ អូនខុសអីជុង ហិក! អូ. . . អូនខុសអី? ហេតុអីបងប្រែប្រួលខ្លាំងបែបនេះ? ហ្ហឹកៗ» ថេយ៉ុងអង្គុយយំអោបក្បាលជង្គង់់ ខ្លួនញ័រដូចទទ្រើកសម្លឹងមើលទៅមាត់ទ្វារបន្ទប់ទឹកដែលប្តីទើបនឹងចាកចេញទៅ សំណួរចាកដោតក្នុងក្រអៅបេះដូងលោតពេញខួរក្បាលរាងតូច មកពីខ្លួនមិនល្អគ្រប់គ្រាន់មែនទេ? មកពីថេយ៉ុងជាមនុស្សគួរឲ្យធុញ? គួរឲ្យស្អប់ ឬមកពីថេយ៉ុងមិនអាចបំពេញក្តីសុខឲ្យនាយបានដូចស្រីៗអស់នោះ។

    ថេយ៉ុងយំឡើងឆ្អែត ដល់ថ្នាក់ធ្ងន់ក្បាល ក្រហាយភ្នែកទើបងើបចេញពីអាងទឹក ដោះខោអាវសើមចេញពាក់អាវឃ្លុំដើរចេញមកវិញមិនបានប្រយ័ត្នក៏ជាន់នឹងអំបែងកែវដបសាប៊ូត្រង់ម្រាមជើង ឈាមក្រហមច្រាលក៏ហូរចេញមកដូចជាគេអាកមាន់ចឹង។ រាងតូចប្រឹងដើរចេញមកក្រៅទាំងឈឺជើង ឈាមក៏ដាមតាមឥដ្ឋការ៉ូ រាងតូចមិនបានឃើញវត្តមានរបស់ជុងហ្គុក មិនដឹងថានាយចេញទៅណាបាត់ហើយទេ។

រឿង វាយោផាត់ស្នេហ៍Where stories live. Discover now