ភាគទី១៧. { ប្រពន្ធអន់ជាងស្រីស្នេហ៍ }

Start from the beginning
                                        

    « យ៉ាងមិចត្រចៀកមានបញ្ហា?» ជុងហ្គុក « អូនចង់ទៅងូតទឹកសិន. . . »ថេយ៉ុង
 
    « ពីយូរណាស់មិចក៏មិនងូត? » យូរៗទៅជុងហ្គុកម៉ួម៉ៅតាំងពីរឿងថេយ៉ុងងូតទឹកឡើង នាយមានអារម្មណ៍ថាឃ្នាស់ចិត្ត ពេលដែលឡើងដល់លើគ្រែគេងទៅហើយតែគ្មានក្នើយអោបសាច់ទន់ៗមកអោបជាប់ក្នុងទ្រូងដូចរាល់ដង។ ថេយ៉ុងឈ្ងោកមុខចុះម្រាមដៃខ្ញាំចូលគ្នា ព្រោះមិនអាចឆ្លើយនឹងសំណួររបស់ជុងហ្គុកបាន ថ្ងៃនេះថេយ៉ុងគេគិតឡើងចង់ឆ្កួតចិត្តដោយសារតែស្វាមី តើមានពេលឯណាមកចាប់អារម្មណ៍រឿងងូតទឹកតែងខ្លួនទៅ។
 
    « រវល់ខ្លាំងណាស់? យើងឲ្យឯងដេកស៊ីនៅតែផ្ទះ អ្នកបម្រើឆ្វេងស្តាំ លុយចាយស្រាប់ៗ តែរកពេលងូតទឹកមិនបាន រាល់ថ្ងៃនេះលំបាកណាស់ទៅហេស?» មែនគឺលំបាកណាស់ ពិបាកចិត្តដោយ ដោយសារតែប្តីមិនយល់ចិត្តនេះហើយ នាយធ្វើឲ្យថេយ៉ុងយំរាល់តែលើក គិតគ្រប់ដង្ហើមចេញចូលមិនអាចឈប់គិតបានឡើយ សេចក្តីលំបាកមួយនេះគ្មានពេលអាចទម្លាក់វាចុះមួយគ្រាណាបាននោះទេ។ ថេយ៉ុង នៅតែស្ងៀមស្ងាត់កែវភ្នែករលីងរលោងព្យាយាមលាក់ទឹកភ្នែកពីប្តី ព្រោះមិនចង់ឲ្យនាយធុញនឹងខ្លួនខ្លាំងជាងនេះឡើយ។
 
   « ឮយើងសួរទេ? » ជុងហ្គុកតម្លើងសម្លេងកំហោកដាក់រាងតូច ថេយ៉ុងភ្ញាក់កន្រ្តាក់ខ្លួនញ័រមាត់តបជាមួយប្តីខ្សាវៗ។

   «ហ្ហឹក! អូនសុំទោស!» នៅតែដដែរ ថេយ៉ុងនៅតែមិនអាចទប់ទឹកភ្នែកជាប់ ជាមួយនឹងពាក្យគម្រោះគម្រើយរបស់ជុងហ្គុកបានដដែរ។ ឮសម្លេងយំរបស់ថេយ៉ុងចុងហ្គុកក្តៅចិត្តឡើងឆេវ ចុះពីលើពូកដើរសំដៅមករកថេយ៉ុង ទាញកាយតូចឲ្យងើបមុខមកមើលមុខនាយឲ្យចំ។

   « យើងសួរឯងឲ្យឆ្លើយមិនមែនឲ្យសុំទោស! យើងសួររាល់ថ្ងៃនេះលំបាកខ្លាំងណាស់មែនទេ?» ថេយ៉ុងយំទាំងក្រវីក្បាលតតាត់ បញ្ជាក់ថាមិនបានហត់ទេតែទឹកភ្នែកនៅតែហូរចុះមកដាមដាបលើថ្ពាល់ ចម្លើយផ្ទុយ ពីបេះដូងដែលវាកំពុងតែស្រែកប្រាប់ថាវាហត់ខ្លាំងណាស់ ហត់នឹងស្រលាញ់ជុងហ្គុក ហត់នឹងរ៉ាប់រងការឈឺចាប់ពីស្នេហាមួយនេះ តែថេយ៉ុងពិតជាមិនអាចឈប់ស្រឡាញ់ប្រុសម្នាក់នេះបានឡើយ តែងតែមានកូនចិត្តតូចមួយសង្ឃឹមថាថ្ងៃណាមួយជុងហ្គុកនឹងត្រឡប់ក្លាយជាស្វាមីដ៏សែនល្អរបស់ខ្លួនដូចកាលពីមុនម្តងទៀត។

រឿង វាយោផាត់ស្នេហ៍Where stories live. Discover now