Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
« ខ្លាំងដៃណាស់ណ៎ ចំជាពូកែមាត់ពិតមែន មុននេះមាត់របស់នាងទើបតែបើកចំហប្រឹងថ្ងូររហ៉ឹសរកស្លាប់ក្រោមខ្លួនយើង ហើយពេលនេះនៅតែមានកម្លាំងមកជេរតបតយើងទៀត ឬមុននេះនាងនៅថ្ងូរមិនទាន់ឆ្អែត? ចង់បានថែមទៀត? » មុខគេកាចខ្លាំង និយាយចប់គេលើកជង្គង់ច្រកកៀវជិះលើនាងភ្លាមៗ អៃលីភ័យរញ្ជួយចិត្តចង់គាំងទ្រូង បេះដូងលោតចង់ធ្លុះធ្លាយ ញ័របបូរមាត់តតាត់ ដៃជើងញ័រទន់ ទឹកភ្នែកហូររឹមៗ នាងងាកមុខចេញលែងហ៊ានសម្លឹងគេ ម្តងនេះមិនមែនងាកចេញជាមួយកែវភ្នែកខឹងស្អប់ខ្ពើម តែគឺងាកចេញជាមួយកែវភ្នែកភ័យខ្លាច នាងរអា នាងខ្លាចចង់ឆ្កួតហើយ នឹកឃើញរឿងដែលបានកើតឡើង នាងនៅតែឈឺនៅតែខ្លាច ខ្លាចដូចពាក្យគេនិយាយថា បាក់ស្បាត ។ ឃើញនាងចេញអាការចេះខ្លាចចេះញិនបែបនេះ សុងហានក៏លែងដៃចេញបែបទ្រគោះបោះបោក គេចុះពីលើខ្លួននាងវិញដើរទៅចាប់ទូរសព្ទឆែកមើលសារហើយញាត់ចូលហោប៉ៅរួចបោះជំហានទៅដល់ទ្វារ មានអ្នកខាងក្រៅហុចថង់សម្លៀកបំពាក់ឱ្យ គេទទួលយកមកបោះព្រឹប!ទៅលើគ្រែក្បែរកាយស្រស់ស្រី មុននឹងបោះពាក្យជម្លើយជាចុងក្រោយ
« យើងឱ្យគេកក់មឈូសទុកឱ្យនាងរួចហើយ នៅដេកតាមសប្បាយចុះ បើនាងដេកស្លាប់នៅទីនេះ អញ្ចឹងយើងមានមឈូសត្រៀមរួចជាស្រេច ជាកាដូសម្រាប់នាងរួមជាមួយខោអាវមួយកំប្លេនេះ » និយាយរួចគេបើកទ្វារចេញបាត់ ។
អៃលីធូរទ្រូងដូចបានដកភ្នំចេញ មុននេះនាងភ័យស្ទើរដកដង្ហើមមិនចេញទេ នាងដឹងច្បាស់ពីស្ថានភាពខ្លួនឯង បើគេធ្វើវាទៀតពិតមែន នាងអាចស្លាប់ក៏ថាបាន ស្រីតូចដកដង្ហើមចេញយ៉ាងវែងដូចជាបន្ធូរអារម្មណ៍អួលណែនទាំងឡាយឱ្យចេញពីទ្រូង នាងគ្មានកម្លាំងស្រវាស្រទាញអ្វី ចុងក្រោយមានតែបិទភ្នែកសម្ងំដេកដោយស្ងប់ចិត្តព្រោះមនុស្សកំណាចបានចេញទៅបាត់ហើយ ។
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
