Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
សម្រិបជើងស្រាលៗបានលាន់ឮឡើង ហាក់ដូចជាកំពុងដើរចូលទៅរកគេដោយក្នុងដៃតូចស្រឡូនមានកាន់កែវកាហ្វេត្រជាក់ៗ ពេលចូលដល់ក្បែរគេហើយក៏បានលើកកែវនោះទៅប៉ះថ្ពាល់គេធ្វើឱ្យសុងហានភ្ញាក់ដឹងខ្លួនរួចញោចគែមមាត់ញញឹមឡើងទាំងនៅបិទភ្នែកនៅឡើយ
< ទីបំផុត នាងមកហើយ > គ្រាន់តែបានស្រូបក្លិនក្រអូបដែលរំសាយចេញពីកាយនាង វាក៏អាចធ្វើឱ្យគេដឹងបានយ៉ាងច្បាស់ថាអ្នកដែលកំពុងឈរក្បែរគេនេះគឺគ្មានអ្នកណាទៀតទេក្រៅពី អៃវី ទេពអប្សរតូចរបស់គេ ។ សុងហានបាត់អស់អារម្មណ៍ធុញថប់ដែលកើតមានទាំងអម្បាល់ម៉ាន ក្នុងចិត្តគេជ្រើមជ្រួលចង់បើកភ្នែកសម្លឹងវង់ភក្រ្តស្រីស្រស់ តែគេនៅដេកស្ងៀមសិន រង់ចាំមើលថាតូចតន់បណ្តូលចិត្តនឹងធ្វើអ្វីបន្ត ។ អៃវី ក៏បានដឹងថាគេភ្ញាក់ហើយតែនៅធ្វើពុតជាដេកមិនព្រមបើកភ្នែក ឃើញគេនៅតែធ្វើពុតបែបនេះគំនិតខូចៗបានលេចឡើងក្នុងខួរក្បាលស្រស់ស្រី នាងញញឹមរហាច ដាក់កែវកាហ្វេចុះទៅម្ខាងរួចទាញកាតាបស្ពាយនៅក្រោយខ្នងមកបើករកប៊ិកហ្វឺតពណ៌ខ្មៅក្នុងចេតនាថាយកទៅគូរមុខគេឱ្យដូចឆ្មាអោងម្តង សុងហានលួចបើកភ្នែកព្រឹមៗមើលសកម្មភាពរបស់នាង គ្រាន់តែឃើញនាងទាញប៊ិកចេញមកគេក៏មើលធ្លុះដល់អនាគតថានាងចង់យកប៊ិកមកធ្វើអ្វី កម្លោះកំហូចហួសចិត្តលួចខាំគែមមាត់បន្តិចព្រោះក្នាញ់នឹងនាង ចាំមើលចុះ ឱ្យតែហ៊ានឱនចូលមកជិតកាលណា ដឹងតែជាប់អន្ទាក់ហើយ ក្មេងជើងល្អ សុងហានត្រៀមខ្លួនរួចជាស្រេច ទន្ទឹមនឹងអៃវីក៏ញញឹមខ្វួចរួចបន្ទាបខ្លួនចុះបម្រុងតែនឹងយកប៊ិកទៅគូសលើមុខគេទៅហើយ ស្រាប់តែ
YOU ARE READING
ល្បែងស្នេហ៍បងប្អូន(season 2 ជំនាន់កូន)
Romanceល្បែងស្នេហ៍បងប្អូនជារឿងដែលបង្ហាញពីស្នេហាចាក់ស្រែះរវាងបងប្អូនពីរគូដែលនិស្ស័យបានដឹកដៃឱ្យស្គាល់គ្នាតាំងពីនៅវ័យកុមារភាព កាលពីនៅក្មេងៗគ្រប់យ៉ាងហាក់ល្អស្រស់ស្អាត ប៉ុន្តែពេលពួកគេកាន់តែធំ គ្រប់យ៉ាងក៏កាន់តែផ្លាស់ប្រែ ក្នុងចំណោមបងប្អូនប្រុសពួកគេទាំងពីរនាក់មា...
